autoadmin
  • អន្តរជាតិ

    សិង្ហបុរី៖ គិតត្រឹមល្ងាចថ្ងៃអង្គារទី ២៣ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីបន្ថែមចំនួន ១១៩ ករណីទៀតក្នុងនោះមាន ៣ ករណីគឺជាករណីចម្លងក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីនៅតាមសហគមន៍។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា មុខសញ្ញាជនរងគ្រោះដែលងាយនឹងឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសសិង្ហបុរីហាក់គ្មានអ្វីប្លែកនោះទេ ពោលគឺភាគច្រើននៃពួកគេគឺជាក្រុមកម្មករបរទេសដែលទទួលបានសិទ្ធមកធ្វើការងារនិងស្នាក់បណ្ណោះអាសន្ននៅក្នុងប្រទេសសឹង្ហបុរី។ កត្តាដែលធ្វើឲ្យមានការចម្លងមេរោគខ្ពស់នៅក្នុងចំណោមក្រុមកម្មករទាំងនោះគឺដោយតែភាគច្រើននៃពួកគេធ្វើការងារនៅក្នុងការដ្ឋានសំណង់ជាមួយគ្នា​និងក្រោយពីបញ្ចប់ការងាររួចពួកគេត្រូវស្នាក់នៅក្នុងបន្ទប់ជាប់ៗគ្នាក្នុងអគារតែមួយ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះសិង្ហបុរីមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤២ ៤៣២ ករណី ស្លាប់ ២៦ ករណី ជាសះស្បើយចំនួន ៣៥ ៥៩០ ករណី

    June 23, 2020
  • អន្តរជាតិ

    ថៃ៖ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន bangkokpost បានឲ្យដឹងថា នៅថ្ងៃអង្គារទី ២៣ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកអ្នកជំងឺកូវីដចំនួន ៥ ករណីបន្ថែមទៀត​ ដែលករណីទាំងអស់នេះសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ បើតាមលោកវេជ្ជ​បណ្ឌិត Panprapa Yongtrakul អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង់ជំងឺកូវីដេ ១៩ ថៃបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង ៥ ករណីមាន ២ ករណីកើតមានចំពោះអ្នកដំណើរដែលបានត្របល់មកពីប្រទេសអេហ្ស៊ីប និង ៣ ករណីកើតមានចំពោះអ្នកដំណើរទើបត្របល់មកពីប្រទេសកាតា។ បច្ចុប្បន្នអ្នកជំងឺទាំង ៥ នាក់ត្រូវបានអាជ្ញាធរសុខាភិបាលថៃសម្រេចដាក់ឲ្យនៅដាច់ដោយឡែកដើម្បីទទួលបានគេព្យាបាល។ បើតាមការកត់សម្គាល់គេបានមើលឃើញថា ថៃអត់មានករណីចម្លងមេរោគកូវីដ ១៩ ក្នុងចំណោមពលរដ្ឋនៅតាមសហគមន៍រយៈពេល ២៩ ថ្ងៃជាប់គ្នាមកហើយ

    June 23, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ស្រ្តីម្នាក់ត្រូវបានបុរសជាប្តីចាក់សម្លាប់យ៉ាងអាណោចអាធ័មនៅមុខផ្ទះនិងនៅចំពោះមុខកូនប្រុស ២ នាក់ ព្រោះតែមានជម្លោះក្នុងគ្រួសារតិចតួចប៉ុណ្ណោះ។ បើយោងសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ស្រ្តីរងគ្រោះគឺជាជនជាតិរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាមករស់នៅជាមួយប្តីក្នុងក្រុង Pasir Puteh នៃប្រទេសម៉ាឡេស៊ី ហើយស្រ្តីរងគ្រោះមានឈ្មោះថា Noor Begum Dil Muhammad និងមានអាយុ ២៨ ឆ្នាំ ខណៈប្តីចិត្តខ្មៅរបស់គាត់មានអាយុ ៣២ ឆ្នាំ។ បើតាមអ្នកជិតខាងដែលបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះតែងមានរឿងឈ្លោះប្រកែកគ្នាជាមួយនឹងប្ដីជាញឹកញាប់ ព្រោះតែបុរសជាប្តីគឺជាមនុស្សប្រមឹកស្រានិងតែងតែរករឿងប្រពន្ធជាប្រចាំរាល់ពេលគាត់ស្រវឹង យ៉ាងណាក្តីនៅព្រឹកនៃថ្ងៃកើតហេតុនោះបុរសជាប្តីមិនបានផឹកស្រាទេតែពួកគាត់បានប្រកែកគ្នាយ៉ាងយូរ ហើយប្រកែកចុះប្រកែកឡើងស្រាប់តែបុរសជាប្តីស្ទុះយកទៅកាំបិទសម្រាប់ហាន់បន្ថែមកចាក់ប្រពន្ធជាច្រើនដងរហូតស្រ្តីរងគ្រោះត្រូវដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។ ក្រោយកើតហេតុបុរសជាឃាតករត្រូវបានប៉ូលិសចាប់ខ្លួន ខណៈកូនតូចទាំង ២ ត្រូវបានគេជួយយកទៅចិញ្ចឹមជាបណ្ដោះអាសន្នសិន៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    June 23, 2020
  • អន្តរជាតិ

    ថៃ៖ ក្រុមអ្នកវិទ្យាសាស្រ្តថៃដែលកំពុងតែរុករកវ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩ បានឲ្យដឹងថា គិតមកទល់នឹងពេលនេះថៃបានឈានដល់ដំណាក់កាលចាក់វ៉ាក់សាំងធ្វើតេស្តនៅក្នុងខ្លួនសត្វជាលើកទី ២ ហើយ ប្រសិនបើលទ្ធផលនៃការពិសោធណ៍នេះទទួលបានជោគជ័យគេអាចនឹងបន្តធ្វើតេស្តនៅក្នុងរាងកាយមនុស្សនៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន bangkokpost បានបញ្ជាក់ថា នៅក្នុងដំណាក់ពិសោធណ៍លើកនេះគេនឹងប្រើប្រាស់សត្វស្វាចំនួន ១៣ ក្បាល និងបែកចែកជា ៣ក្រុម ដោយក្រុមទី ១ នឹងត្រូវគេចាក់វ៉ាក់សាំងក្នុងកម្រិតច្រើន ក្រុមទី ២ ចាក់វ៉ាក់សាំងកម្រិតមធ្យម និងក្រុមទី ៣ នឹងត្រូវចាក់វ៉ាក់សាំងក្នុងកម្រិតតិច។ បន្ទាប់ពីធ្វើការចាក់វ៉ាក់សាំងចូលទៅក្នុងខ្លួនសត្វស្វារួច គេនឹងអាចទទួលបានលទ្ធផលផ្លូវការមួយនៅក្នុងរយៈពេលមួយខែបន្ទាប់មកទៀត។ គួរបញ្ជាក់ជូនថា ថៃជាប្រទេសមួយក្នុងចំណោមប្រទេសជាង ១០០ ផ្សេងនៅទៀតលើពិភពលោក ដែលកំពុងតែធ្វើការងារយ៉ាងសកម្មក្នុងការស្វែងវ៉ាក់សាំងប្រឆាំងនឹងមេរោគគូវីដ ១៩ ហើយក្នុងចំណោមប្រទេសទាំងអស់នោះគេបានមើលឃើញថា ចិនហាក់ដើរឈានមុនគេក្នុងដំណើរការស្វែងរកវ៉ាក់សាំង

    June 23, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ បុរសសិង្ហបុរីចំនួន ៤ នាក់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធគ្រឿងញៀនចេញពីប្រទេសសិង្ហបុរីកាន់ទឹកនៃប្រទេសម៉ាឡេស៊ី ខណៈប្រទេសដែលមានព្រំប្រទល់ជាប់គ្នាទាំងពីរត្រូវបិទទ្វារព្រំដែនរៀងៗខ្លួន ព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩។ ស្ដាប់មើលទៅវាហាក់ដូចជាមិនអាចទៅរួចចំពោះករណីជួញដូរគ្រឿងញៀនអន្តរជាតិខណៈច្រកទ្វារព្រំដែននៃប្រទេសទាំងពីរត្រូវបានបិទ តែយ៉ាងណាក្តីសម្រាប់ទីតាំងភូមិសាស្ត្រនៃប្រទេសសិង្ហបុរីនិងម៉ាឡេស៊ីវាមិនមែនជាឧបគ្គឡើយ ព្រោះប្រទេសទាំងពីរគ្រាន់តែខណ្ឌចែកគ្នាដោយដៃសមុទ្រតូចមួយប៉ុណ្ណោះហើយឈ្មួញគ្រឿងញៀនបានប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបគឺប្រើ Drone សម្រាប់ធ្វើជាមធ្យោបាយដឹកជញ្ជូនគ្រឿងញៀនឆ្លងព្រំដែន។ យ៉ាងណាក្តី ប៉ូលិសជំនាញសិង្ហបុរីបានប្រទះឃើញ Drone​ មួយគ្រឿងធ្វើការហោះហើរដោយគ្មានការអនុញ្ញាត និងដោយមានការសង្ស័យខ្លាំងក៏សម្រេចធ្វើការពិនិត្យមើល និងរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១៧៨ ក្រាមភ្ជាប់នៅក្នុង Drone នោះ។ បន្ទាប់មកប៉ូលិសសិង្ហបុរីក៏បន្តធ្វើការស៊ើបអង្កេតនឹងឈានទៅស្វែករកឃើញឈ្មួញគ្រឿងញៀន ៤ នាក់ផ្សេងទៀត ដែលជាអ្នកបញ្ជាយន្តហោះ Drone និងអ្នកទទួលគ្រឿងញៀន ហើយក៏បន្តរឹបអូសបានរថយន្តមួយគ្រឿងនិងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៣៥ ក្រាម ហេរ៉ូអ៊ីន ៨ ក្រាម

    June 23, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ មនុស្សអាត្មានិយមមួយចំនួនបានព្យាយាមរត់គេចពីការធ្វើតេស្តរកមេរោគកូវីដ ១៩ ឬរត់ចេញពីកន្លែងត្រូវគេដាក់ឲ្យនៅដោយឡែក ១៤ ថ្ងៃជាដើម ដោយមិនខ្វល់ថា​ឥរិយាបថរបស់ពួកគេអាចបង្កការចម្លងមេរោគទៅកាន់អ្នកដទៃដែលមិនដឹងអីទាល់តែសោះនោះទេ។ ជាក់ស្តែងប្តីប្រពន្ធជនជាតិឥណ្ឌូនេស៊ីមួយគូ ដែលត្រូវបានគេធ្វើតេស្តេវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ បាននាំគ្នារត់គេចខ្លួនបាត់ពីមន្ទីរពេទ្យ និងបានធ្វើឲ្យអាជ្ញាធរត្រូវរវល់នឹងតាមខ្លួនពួកគាត់មកវិញយ៉ាងយូរផងដែរ។ បើតាមសារព័ត៌មាន New Straits Times បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុងរដ្ឋ Sarawak ភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី ខណៈប្តីប្រពន្ធដែលរត់គេចខ្លួនពីមន្ទីរពេទ្យនេះគឺជាពលករដែលទទួលបានសិទ្ធិមកស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីជាបណ្តោះអាសន្ន។ ប្រភពខាងលើបានបន្តថា ប្តីប្រពន្ធទាំង ២ នាក់នេះមានរោគសញ្ញាបង្ហាញថា ពួកគេមានជំងឺកូវីដ១៩ យ៉ាងច្បាស់ ហើយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានសម្រេចដាក់ពួកគេឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ​ ដើម្បីតាមដានសុខភាពរបស់ពួកគេ។ តែយ៉ាងណាក្តី នៅពេលដែលលទ្ធផលធ្វើតេស្តបង្ហាញថាពួកគេវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ នោះ ស្រាប់តែពួកគេបាននាំគ្នារត់គេចខ្លួនបាត់ និងមានបំណងចង់ត្រលប់ទៅប្រទេសកំណើតវិញដោយពួកគេមិនបានខ្វល់ទេថា

    June 23, 2020
  • រថយន្ត

    លោក Elon Musk ដែលជា CEO របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយឆ្លើយតបជាមួយអតិថិជន នៅក្នុងបណ្ដាញសង្គម Twitter ថា រថយន្ត Model Y នឹងមានជាប្រភេទ ៧កៅអី នៅចុងឆ្នាំខាងមុខនេះ។ ក្នុងនោះផងដែរលោកបានបញ្ជាក់ថា Model Y ប្រហែលជានឹងចេញលក់នៅត្រីមាសទី៤ ដូច្នេះក្រុមហ៊ុនផលិតរថយន្ត Tesla អាចនឹងដឹកចេញនូវរថយន្ត Model Y ប្រភេទ ៧កៅអី ជាលើកដំបូងក្នុងអំឡុងខែតុលា ឬ ខែវិច្ឆិកា ឆ្នាំ២០២០។ យ៉ាងណាក៏ដោយវានៅតែមិនទាន់ច្បាស់ទេថា តើ

    June 22, 2020
  • រថយន្ត

    ក្រុមហ៊ុន BMW កំពុងត្រៀមនឹងបញ្ចេញម៉ូដែល 8 Series ប្រភេទពិសេសថ្មីមួយហៅថា Golden Thunder Edition ពណ៌ខ្មៅរលោងដែលមានគែម និងយ៉ាន់ស្ព័រ ពណ៌លឿងទឹកមាស ដែលមើលទៅញាក់សាច់តែម្ដង។ វាជារថយន្តស៊េរីថ្មីចុងក្រោយបំផុត ដែលចេញមកពីរោងចក្រ BMW នៅទីក្រុង Dingolfing ប្រទេសអាល្លឺម៉ង់ ដែលត្រូវបានតាក់តែងជាមួយនឹងការរចនា និងគ្រឿងបរិក្ខារយ៉ាងល្អឯក សាកសមជារថយន្តរបស់ BMW ។ វាមាន ២ ជម្រើសឱ្យជ្រើសរើសគឺចាប់ពីទ្វារ២ Coupe រហូតដល់ទ្វារ៤ Gran Coupe និងចាប់ពីប្រភេទ 840i ដល់

    June 22, 2020
  • រថយន្ត

    ក្រុមហ៊ុនធំៗ​ចំនួន៤រួមមាន៖ Ford, Honda, Mitsubishi និង VinFast កំពុងប្រមូលយានយន្តសរុបចំនួន ៣៥,០២៥ គ្រឿងត្រឡប់មកវិញ ដើម្បីជួសជុលកំហុសទៅលើស្នប់​បូមប្រេង ពោងសុវត្តិភាព ប្រអប់លេខ និងគន្លឹះខ្សែក្រវ៉ាត់កៅអី។ ​ក្រុមហ៊ុនផលិតរថយន្តទាំង៤នេះ បានជូនដំណឹងដល់អតិថិជនរបស់ខ្លួនអំពីបញ្ហាខ្វះចន្លោះនេះ ហើយបានស្នើសុំឲ្យយករថយន្តទាំងនោះត្រឡប់ទៅតំណាងចែកចាយ ដែលមានការទទួលជួសជុល និងការផ្លាស់ប្ដូរឡើងវិញ។ ជាក់ស្ដែងក្រុមហ៊ុន Honda វៀតណាមកំពុងប្រមូលមកវិញនូវចំនួនយានយន្តច្រើនបំផុតគឺ ដោយប្រមូលចំនួន ១៩,២១៩ គ្រឿង នៃរថយន្តចំនួន៤ម៉ូដែលដូចជា Jazz, Civic, HR-V និង Accord ដើម្បីកែបញ្ហា ស្នប់​បូមប្រេង ដែលអាចបណ្តាលឱ្យរថយន្តជាប់គាំងពេលកំពុងដំណើរការ ហើយរាល់យានយន្តដែលផលិតនៅវៀតណាមចន្លោះឆ្នាំ២០១៨

    June 22, 2020
  • អន្តរជាតិ

    កាសែត Rodong Sinmun បាននិយាយថា ប្រទេសកូរ៉េខាងជើងកំពុងត្រៀមរៀបចំខិតប័ណ្ណ ដើម្បីបង្ហោះឆ្លងកាត់ព្រំដែនទៅប្រទេសកូរ៉េខាងត្បូង នៅក្នុងការសងសឹកចំពោះយុទ្ធនាការស្រដៀងគ្នានេះដោយសកម្មជនកូរ៉េខាងត្បូង ដែលប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ ប្រភពបានរាយការណ៍ពីគម្រោងនេះកាលពីថ្ងៃសៅរ៍ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន។ រូបភាពមួយក៏បានបង្ហាញពីកម្ទេចបារីខ្ចាត់ខ្ចាយលើខិត្តប័ណ្ណ ដែលមានមុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៉ីន។ របាយការណ៍បាននិយាយថា ខិត្តប័ណ្ណទាំងនោះគឺនឹងរិះគន់ក្រុងសេអ៊ូល ចំពោះការធ្វើឱ្យមានការបញ្ចប់ទំនាក់ទំនងអន្តរកូរ៉េ និងការបន្តចាក់រុកសហរដ្ឋអាមេរិក។ ក្រុងព្យុងយ៉ាងមានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលសកម្មជនកូរ៉េខាងជើងដែលរស់នៅកូរ៉េខាងត្បូងបានប្រើបាឡុង ដើម្បីបង្ហោះការឃោសនារិះគន់ទៅមេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន។ ក្រុងព្យុងយ៉ាងក៏ទើបតែបានឆ្លើយតប ដោយបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េមួយ នៅទីក្រុង Kaesong កាលពីថ្ងៃអង្គារសប្ដាហ៍មុនផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    June 22, 2020