autoadmin
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយអាមេរិក USA Today បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងបិទហាងនានារបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងរដ្ឋមួយចំនួន បន្ទាប់ពីមានករណីថ្មីៗនៃជំងឺ COVID-19 បានរីករាលដាលនៅរដ្ឋទាំងនោះ។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ចាប់ពីថ្ងៃសៅរ៍នេះតទៅ ក្រុមហ៊ុននឹងបិទហាងចំនួន ១១ នៅទូទាំងរដ្ឋផ្លរីដា, Carolina ខាងជើង, Carolina ខាងត្បូង និងរដ្ឋ Arizona ។ ក្រុមហ៊ុន Apple ទើបតែបន្តប្រតិបត្តិការនៅតាមហាងទាំងនោះវិញប៉ុណ្ណោះ បន្ទាប់ពីរដ្ឋទាំងនោះបានចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចរបស់ពួកគេឡើងវិញនៅប្រហែលខែឧសភា។ តាមសេចក្តីរាយការណ៍ Apple មានគម្រោងធ្វើឱ្យហាងដំណើរការរលូនឡើងវិញនៅពេលស្ថានភាពអំណោយផល។ ការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple បានធ្វើឱ្យតម្លៃភាគហ៊ុនរង្គោះរង្គើនៅទីក្រុងញូវយ៉ក ដោយសារវិនិយោគិនបារម្ភថា ការលេចចេញជាថ្មីនៃចំនួន

    June 20, 2020
  • អន្តរជាតិ

    ចិន៖ សារព័ត៌មាន Channelnewsasia បានរាយការណ៍ថានៅថ្ងៃទី ១៩ ខែមិថុនាម្សិលមិញនេះប្រទេសចិនបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ២៧ ករណីបន្ថែមទៀត​។ បើយោងតាមគណៈកម្មការសុខភាពជាតិរបស់ចិនបានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះគឺជាករណីចម្លងមេរោគក្នុងចំណោមប្រជាពលរដ្ឋនៅតាមសហគមន៍ ហើយក្នុងនោះមាន ២២ករណីបានកើតឡើងក្នុងចំណោមពលរដ្ឋចិនដែលកំពុងរស់នៅក្នុងទីក្រុងប៉េកាំង។ គួរបញ្ជាក់ជូនថា ជំងឺកូវីដ ១៩ ហាក់ផ្តើមរាតត្បាតឡើងវិញនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនដោយប្រភពចម្លងដំបូងបានកើតចេញពីផ្សារមួយកន្លែងតាមរយៈកន្លែងលក់ត្រីសាម៉ុង ហើយការផ្ទុះករណីរាតត្បាតថ្មីនេះបានធ្វើឲ្យចិនបារម្ភថា រលកទី ២ នៃជំងឺកូវីដ ១៩ អាចបង្កទៅជាវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រទេសចិនជាថ្មីម្តងទៀតផងដែរ៕ អត្ថបទ៖ភក្តី ប្រភព៖channelnewsasia

    June 20, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយលើសារព័ត៌មាន BBC បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រអ៉ីតាលីបាននិយាយថា ទឹកស្អុយពីទីក្រុងចំនួន ២ មានផ្ទុកនូវមេរោគ COVID-19 ដែលបង្កឡើងដោយវីរុសកូរ៉ូណា តាំងតែពីខែធ្នូមកម៉្លេះ មុនពេលដែលប្រទេសនេះបានរាយការណ៍ពីករណីដំបូងរបស់ខ្លួននៅពាក់កណ្ដាលខែកុម្ភៈ ខណៈចិនមានវត្តមាននៅចុងខែធ្នូឆ្នាំ២០១៩។ វិទ្យាស្ថានសុខភាពជាតិ (ISS) បាននិយាយថា ទឹកពីទីក្រុងមីឡាន និងក្រុងទូរីន បានបង្ហាញពីដានវីរុសនៃជំងឺ COVID-19 នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយការរកឃើញនេះមានន័យថា វីរុសមានវត្តមានលឿនជាងការគិតរបស់យើងពីមុនទៅទៀត។ កាលពីខែឧសភា ឆ្នាំ២០២០ អ្នកវិទ្យាសាស្ត្របារាំងបាននិយាយថា ជំងឺ COVID-19 ការពិតមាននៅប្រទេសបារាំងតាំងតែពីខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលអ្នកជំងឺម្នាក់បានរលាកសួត ហើយបានស្វែងរកការព្យាបាលនៅជិតទីក្រុងប៉ារីស កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

    June 20, 2020
  • អន្តរជាតិ

    ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ជាឱ្យមានរបាយការណ៍ ស្តីពីការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិស្បែកខ្មៅ។ វាកើតឡើងបន្ទាប់ពីមរណភាពកាលពីខែមុនរបស់លោក George Floyd នៅពេលដែលគាត់ត្រូវប៉ូលីសនៅសហរដ្ឋអាមេរិកតាមចាប់ខ្លួន ដោយសារគាត់បានចាយក្រដាសប្រាក់ ២០ ដុល្លារក្លែងក្លាយ ហើយប៉ូលីសសង្កត់កគាត់រហូតថប់ដង្ហើមស្លាប់។ កាលពីថ្ងៃសុក្រក្រុមប្រឹក្សារដ្ឋដែលមានសមាជិក ៤៧ នាក់មួយនេះ បានឯកភាពជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្តមួយ ដែលប្រឆាំងនឹងប៉ូលីសដែលរើសអើង និងប្រើអំពើហឹង្សាលើជនជាតិស្បែកខ្មៅ ដែលត្រូវបានស្នើឡើងដោយបណ្តាប្រទេសអាហ្វ្រិក។ ដំណោះស្រាយនេះក៏ស្នើឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវពិនិត្យមើលការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការតវ៉ាដោយសន្តិវិធី ដូចជាការប្រើប្រាស់កម្លាំងហួសប្រមាណជាដើម។ ប៉ុន្តែយ៉ាងណាសហរដ្ឋអាមេរិកបានចាកចេញពីក្រុមប្រឹក្សានេះកាលពី២ឆ្នាំមុន ដោយសម្អាងថា អង្គការមានភាពលំអៀងប្រឆាំងនឹងអ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តក្រុងវ៉ាស៊ីនតោន៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    June 20, 2020
  • អន្តរជាតិ

    ចិន៖ និស្សិតម្នាក់បានលោតសម្លាប់ខ្លួនពីលើអាគារសាកលវិទ្យាល័យ ក្រោយពេលអ្នកត្រួតពិនិត្យការប្រលងចាប់បានគាត់ព្យាយាមលួចមើលព្រុយយ៉ុងក្នុងអំឡុងពេលប្រលង។ បើតាមសារព័ត៌មាន worldofbuzz បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យ North University of China នៅក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។ ប្រភពខាងលើបានបន្តថា និស្សិតរងគ្រោះមានឈ្មោះថា Shi អាយុ ២០ ឆ្នាំ ហើយកំហុសដែលនិស្សិតរូបនេះបានប្រព្រឹត្តិនោះគឺគាត់បានព្យាយាមលួចមើលចម្លើយវិញ្ញាសារតាមរយៈទូរស័ព្ទដៃដែលគាត់បានលាក់ទុកនៅក្រោមកៅអីប្រលង។ ក្រោយចាប់បានកំហុសមួយនេះ អ្នកត្រួតពិនិត្យការប្រលងបានដកឯកសារប្រលងពីនិស្សិតរងគ្រោះយកទៅទុក ហើយភ្លាមនោះរូបគាត់បានអង្គុយយំនៅក្នុងបន្ទប់ប្រលងប្រមាណជា ២០ នាទី និងក្រោយមកទៀតគាត់បានលោតចុះពីលើអាគារសាកលវិទ្យាល័យដើម្បីសម្លាប់ខ្លួនតែម្តង។ មុនពេលលោតសម្លាប់ខ្លួននិស្សិត Shi បានផ្ញើសារចុងក្រោយមួយនៅកាន់ម្តាយរបស់គាត់ ដែលមានខ្លឹមសារ យ៉ាងខ្លីថា “ម៉ាក់កូនសូមទោស”។ ក្រោយការស្លាប់របស់និស្សិតរូបនេះ ក្រុមគ្រួសាររបស់គាត់និងអ្នកប្រើប្រាស់បណ្តាញសង្គមចិនមួយចំនួនបាននាំគ្នាធ្វើការរិះគន់ចំពោះអ្នកត្រួតពិនិត្យការប្រលងរបស់សាកលវិទ្យាល័យខាងលើថា

    June 20, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ត្រី Arowana ឬអ្នកខ្លះតែងហៅថាត្រីនាគគឺជាប្រភេទត្រីចិញ្ចឹមដ៏កម្រមួយព្រោះមនុស្សជាច្រើនគិតថា ការចិញ្ចឹមត្រីនេះទុកនៅក្នុងផ្ទះវានឹងជួយនាំសុភមង្គលនិងសេចក្តីដល់ពួកគេ។ ដោយសារតែជាប្រភេទសត្វកម្រនិងមានលក្ខណៈពិសេសខុសត្រីធម្មតា ត្រីនាគក៏មានតម្លៃខ្ពស់ដែរពោលគឺត្រីនាគមួយក្បាលអាចមានតម្លៃខ្ទងរយឬពាន់ដុល្លារទៀតផងតាមទំហំត្រីតូចឬធំ។ យ៉ាងណាក្តី មនុស្សមួយចំនួនដែលមិនស្គាល់ត្រីនេះតែងចាប់វាយកទៅចម្អិនធ្វើជាម្ហូបហើយក្រោយមកពេលដឹងការពិតទើបមានអារម្មណ៍សោកស្តាយ។ ជាក់ស្តែងបុរសឥណ្ឌូនេស៊ីម្នាក់បានសរសេរសាររៀបរាប់តាមបណ្ដាញសង្គមថា កាលពី ២ ឆ្នាំមុនគាត់បានទិញត្រីនាគដែលមានអាយុ ៤ ឆ្នាំមួយក្បាលក្នុងតម្លៃជិត ៦០ ដុល្លារយកទៅចិញ្ចឹមនៅកន្លែងធ្វើការងារ តែកាលពីពេលថ្មីៗនេះគាត់ក៏បានយកវាទៅចិញ្ចឹមនៅផ្ទះម្តង ហើយរឿងអកុសលមួយក៏បានកើតឡើង គឺឪពុករបស់គាត់បានចាប់ត្រីនោះយកទៅចៀនពិសារអស់រលីង។ បុរសជាម្ចាស់ត្រីបានឲ្យដឹងថា បច្ចុប្បន្នត្រីនាគដែលឪពុកគាត់យកទៅចៀនពិសារនោះមានតម្លៃប្រមាណជា ១៤០ ដុល្លារ ហើយនៅចំពោះមុខបញ្ហានេះគាត់មានតែសោកស្តាយនិងហួសចិត្តនិយាយអ្វីមិនកើត ព្រោះអ្នកយកត្រីនោះទៅបរិភោគគឺជាឪពុករបស់គាត់៕ អត្ថបទ៖ភក្តី ប្រភព៖worldofbuzz

    June 20, 2020
  • កូវីដ-១៩

    ប្រេស៊ីលកាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសនេះមានអ្នកឆ្លងជំងឺ COVID-19 កើនដល់ជាង ១ លាននាក់ ហើយជិត ៥០,០០០ នាក់បានស្លាប់។ ក្រសួងសុខាភិបាលបាននិយាយថា ប្រេស៊ីលបានកត់ត្រាករណីដែលត្រូវបានបញ្ជាក់ចំនួន ១,០៣២,៩១៣ ករណី និងមានអ្នកស្លាប់សរុប ៤៨,៩៥៤ នាក់ ហើយបានឈរក្នុងចំណាត់ថ្នាក់ទី២ ជាប្រទេសដែលមានករណី COVID-19 ច្រើនបំផុតបន្ទាប់ពីអាមេរិក។ ប្រេស៊ីលធ្លាប់បានបញ្ជាក់ពីករណីដំបូងនៃជំងឺ COVID-19 កាលពីថ្ងៃទី២៦ ខែកុម្ភៈ។ វាធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះកាន់តែទន់ជ្រាយ នៅពេលដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រស៊ីលមានសេដ្ឋកិច្ចមិនល្អស្រាប់។ ទំហំពិតប្រាកដនៃការផ្ទុះឡើងនៅក្នុងប្រទេសប្រេស៊ីល គឺលើសពីតួលេខផ្លូវការដែលត្រូវបានចេញផ្សាយ ដោយសារភាពមិនច្បាស់លាស់ជាមួយជំងឺ

    June 20, 2020
  • រថយន្ត

    ក្រុមហ៊ុន Ford គ្រោងនឹងធ្វើការផ្សាយបន្តផ្ទាល់ ជាមួយការបង្ហាញខ្លួនជាផ្លូវការរបស់ Ford F-150 ស៊េរីឆ្នាំ2021 នៅសប្ដាហ៍ក្រោយនេះ ពោលគឺនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុង Teaser ដែលក្រុមហ៊ុន Ford ទើបតែបញ្ចេញក្ដៅៗមុននេះ វាបានបញ្ជាក់ពីការរចនាប៉ាណាមុខថ្មី (grille) និងអំពូលភ្លើមុខ (headlight) យ៉ាងស្រស់ស្អាត ដែលពួកយើងធ្លាប់បានឃើញនៅក្នុង prototype របស់ Ford ជាច្រើនដងរួចមកហើយ។ ព្រឹត្តិការណ៍បង្ហាញខ្លួនលើកដំបូងរបស់ Ford F-150 ស៊េរីឆ្នាំ2021 គ្រោងនឹងធ្វើឡើងនៅម៉ោង ៨ យប់ (EST)

    June 19, 2020
  • រថយន្ត

    Lucid Air ដើមឡើយនឹងបង្ហាញខ្លួននៅឯពិព័រណ៍រថយន្តញូវយ៉កឆ្នាំ២០២០ ប៉ុន្តែគួរឱ្យស្ដាយជំងឺ COVID-19 បានរំខាងដល់ការបង្ហាញខ្លួននេះ។ តែទោះជាយ៉ាងណាពេលនេះ ក្រុមហ៊ុនដែលនឹងក្លាយជាគូប្រជែងជាមួយ Tesla នឹងបង្ហាញផលិតកម្មដំបូងរបស់ខ្លួននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ រថយន្តប្រណីតអគ្គិសនីនឹងត្រូវដាក់បង្ហាញក្នុងព្រឹត្តិការណ៍អនឡាញ រួមជាមួយព័ត៌មានលម្អិតថ្មីៗស្តីពីតម្លៃ និងមុខងារនានា។ ម៉ូដែលដ៏ថ្មីសន្លាងដែលនឹងជាគូប្រកួតជាមួយ Tesla Model S ត្រូវបានគេរៀបរាប់ថានឹងអាចធ្វើដំណើរបានចម្ងាយជាង ៤០០ម៉ាយ (៦៤៤ គីឡូម៉ែត្រ) នៅពេលសាកថ្មពេញម្ដង ខណៈការបំបែកកំណត់ត្រានេះក្រុមហ៊ុន Tesla ទើបតែបំបែកវាបានពី EPA នាពេលថ្មីៗនេះប៉ុណ្ណោះ។ រថយន្តនេះនឹងអាចមានសន្ទុះពី ១-១០០គីឡូម៉ែត្រ/ម៉ោង ដោយប្រើរយៈពេលតែ ២.៥

    June 19, 2020
  • អន្តរជាតិ

    វៀតណាម៖ ការបដិសេធនឹងសំណើររបស់អ្នកណាម្នាក់មិនមែនជារឿងងាយស្រួលនោះទេ ព្រោះពេលខ្លះវាបានបង្កឲ្យមានការអាក់អន់ចិត្ត ហើយក្នុងករណីខ្លះវាក៏អាចបង្កទៅជាអំពើហិង្សាទៀតផង។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន worldofbuzz បានរាយការណ៍ថា មានស្រ្តីម្នាក់ត្រូវបានបុរសដែលតាមស្រឡាញរូបនាង ចាប់វាយដំធ្វើបាបយ៉ាងចាស់ដៃអស់រយៈពេល ២ម៉ោង ទម្រាំតែមានអ្នកតាមមកទាន់ បន្ទាប់ពីស្រ្តីរងគ្រោះរូបនោះបដិសេដមិនព្រមចេញក្រៅតាមការបបួលរបស់បុរសនោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសវៀតណាម ដោយស្ត្រីជនរងគ្រោះមានអាយុ ២២ឆ្នាំ និងបុរសជាជនបង្កអំពើហិង្សា មានអាយុ ២៧ឆ្នាំ យ៉ាងណាក្តីអត្តសញ្ញាណលម្អិតរបស់ពួកគេមិនត្រូវបានបង្ហាញឡើយ។ តាមរយៈវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា បុរសជាអ្នកតាមស្រឡាញ់ស្ត្រីរងគ្រោះ បានលើកដៃវាយស្រ្តីរងគ្រោះជាច្រើនលើកច្រើនសារ និងចាប់នាងបោកយ៉ាងខ្លាំងរហូតស្រ្តីរងគ្រោះត្រូវរងរបួសយ៉ាងធ្ងនធ្ងរនៅលើមុខ និងពោះរបស់នាង។ ក្រោយកើតមានអំពីហឹង្សានេះស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ ដោយឡែកបុរសជាមិត្តប្រុសកំពុងត្រូវបានប៉ូលិសតាមចាប់ខ្លួនដើម្បីឲ្យមកទទួលទោសតាមផ្លូវច្បាប់។ លោកអ្នកអាចទស្សនាវីដេអូនៃហេតុការណ៍ដូចខាងក្រោមនេះ៖ អត្ថបទ៖ភក្តី ប្រភព៖worldofbuzz

    June 19, 2020