autoadmin
  • អន្តរជាតិ

    ចិន៖ សម្រាប់ប្រិយមិត្តដែលធ្លាប់តាមដានការវិវឌ្ឍន៍នៃជំងឺកូវីដ ១៩ ក្នុងប្រទេសចិន ប្រហែលជាបានចាំហើយនូវវត្តមានរបស់វេជ្ជបណ្ឌតិជំនាញចិន ដែលព្យាយាមព្យាបាលអ្នកជំងឺកូវីដ ១៩ រហូតរូបគាត់ផ្ទាល់ក៏បានឆ្លងមេរោគដ៏កាចសាហាវនេះហើយស្បែករបស់គាត់បានប្រែទៅជាពណ៌ខ្មៅយ៉ាងចម្លែកបំផុត បើធៀបទៅនឹងអ្នកជំងឺកូវីដ ១៩ ផ្សេងទៀត។ វេជ្ជបណ្ឌិតរូបនេះត្រូចបានគេស្គាល់ថាមានឈ្មោះ Hu Weifeng អាយុ ៤២ ឆ្នាំ មានតួនាទីជាវេជ្ជបណ្ឌិតឯកទេសខាងវះកាត់នៅក្នុងមន្ទីរពេទ្យបង្អែកក្រុង Wuhan ដែលជាកន្លែងកំណើតនៃមេរោគកូវីដ ១៩ ។ គុណសម្បត្តិដែលគេមិនអាចមើលរំលងបានរបស់លោកវេជ្ជបណ្ឌិត Hu Weifeng គឺរូបគាត់ជាសមាជិកសកម្មមួយរូបក្នុងចំណោមវេជ្ជបណ្ឌិតចិនជាច្រើនរូបទៀត ដែលហ៊ានទាញសញ្ញាអាសន្នពីការរាតត្បាតនៃមេរោគកូវីដ ១៩ ។ យ៉ាងណាក្តី អាជ្ញាធរចិនមិនបានឲ្យតម្លៃលើការប្រកាសអាសន្នរបស់ក្រុមវេជ្ជបណ្ឌិតជំនាញទាំងនេះឡើយ ហើយផ្ទុយទៅវិញអាជ្ញាធរថែមទាំងបានដាក់ទោសចំពោះពួកគាត់ទៀតផង។ ក្រោយមកជំងឺកូវីដ ១៩

    June 4, 2020
  • កូវីដ-១៩

    សាំងហ្គាពួរបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥១៧ ករណី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ហើយក្នុងនោះមានករណីសហគមន៍ចំនួន ១៥នាក់ ដែលសុទ្ធសឹងតែមិនចេញរោគសញ្ញា។ ក្រសួងសុខាភិបាលបាននិយាយថា៖«ករណីទាំង ១៥ គឺជាទំនាក់ទំនងជិតស្និទ្ធជាមួយករណីបញ្ជាក់ពីមុន ហើយត្រូវបានគេដាក់នៅដាច់ដោយឡែក»។ តួលេខថ្មីៗនាំឱ្យសាំងហ្គាពួរមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៣៦,៩២២ ករណី ខណៈការស្លាប់នៅតែរក្សាត្រឹម ២៤ នាក់ដដែល។ ភាគច្រើននៃករណីថ្មីនៅតែជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Gan Kim Yong បានថ្លែងនៅក្នុងសភានៅថ្ងៃព្រហស្បតិ៍នេះថា សាំងហ្គាពួរអាចត្រូវប្រឈមនឹងហានិភ័យកើនឡើងករណីឆ្លង និងការផ្ទុះជាចង្កោម ដោយសារតែការបើកទ្វារសេដ្ឋកិច្ចឡើងវិញលឿនពេក។ លោកបានព្រមានថា

    June 4, 2020
  • អន្តរជាតិ

    តាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្រោមការធ្វើកោសល្យវិច័យចុងក្រោយលើសាកសពរបស់លោក George Floyd បានបង្ហាញថា លោកត្រូវបានគេរកឃើញថាមានជំងឺ COVID-19 តាំងតែពីថ្ងៃទី០៣ ខែមេសា ប៉ុន្តែគាត់បានស្លាប់ដោយសារគាំងបេះដូង នៅក្រោយពេលត្រូវប៉ូលីសនៅទីក្រុង Minneapolis សង្កត់ករយៈពេលជាង ៨នាទី ដែលបណ្ដាលឱ្យគាត់ថប់ដង្ហើមស្លាប់ មិនមែនដោយសារជនរងគ្រោះមានជំងឺ COVID-19 ជាប់ខ្លួននោះទេ។ រំលឹកផងដែរថា ជនរងគ្រោះលោក George Floyd ត្រូវបានប៉ូលីសនៅរដ្ឋ Minnesota ជ្រុលដៃសម្លាប់ នៅពេលដែលពួកប៉ូលីសដេញចាប់គាត់ពីបទចាយក្រដាសប្រាក់ ២០ដុល្លារ ក្លែងក្លាយ។ របាយការណ៍ពីការិយាល័យពិនិត្យជំងឺ Hennepin County បានឱ្យដឹងថា៖

    June 4, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃរកឃើញករណីថ្មីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៧ករណី ដែលសុទ្ធតែជាអ្នកត្រឡប់ចូលមកប្រទេសថៃវិញទាំងអស់។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ស្ថានការណ៍ជំងឺ COVID-19 បានមានប្រសាសន៍ថា ការកើនឡើងដល់តួលេខ២ខ្ទង់គឺខ្ពស់មែន ប៉ុន្តែករណីទាំងនោះសុទ្ធតែជាអ្នកត្រឡប់ពីបរទេស។ ប្រទេសថៃផ្ទាល់ក៏ទើបតែបានពង្រីកចំនួនអ្នកត្រឡប់មកពីបរទេសវិញរហូតដល់ ៤០០ ទៅ ៥០០ នាក់ ជារៀងរាល់ថ្ងៃផងដែរ។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin និយាយថា៖«ពួកគេទាំងអស់ត្រូវបានរកឃើញថាបានឆ្លងជំងឺ នៅអំឡុងពេលធ្វើតេស្តជាលើកទី២ ដែលប្រហែលជាមួយសប្តាហ៍ បន្ទាប់ពីការធ្វើតេស្តលើកដំបូង»។ គោលបំណងនៃការធ្វើតេស្ដច្រើនគឺដើម្បីឆាប់រកឱ្យឃើញជំងឺ ហើយទទួលបានការព្យាបាលនិងជាសះស្បើយវិញឆាប់រហ័ស។

    June 4, 2020
  • អន្តរជាតិ

    អាជ្ញាធរអាកាសចរណ៍សហរដ្ឋអាមេរិកបានប្រកាសផែនការ ដើម្បីហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិន ពីការហោះហើរចេញនិងចូលទឹកដីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនិយាយថា វិធានការណ៍នេះគឺជាការសងសឹកចំពោះការបដិសេធរបស់ចិន ដែលចិនមិនទាន់អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកចាប់ផ្តើមហោះហើរចេញចូលប្រទេសចិន។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៤ រួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍ Air China និងក្រុមហ៊ុនអាកាសចរណ៍ China Eastern នៅតែបន្តការហោះហើរទៅមក (round-trip)។ នាយកដ្ឋានដឹកជញ្ជូនអាមេរិកនៅថ្ងៃពុធនេះបានប្រកាសថា ក្រុមហ៊ុនដឹកអ្នកដំណើរចិននឹងត្រូវហាមឃាត់មិនឱ្យហោះហើរទៅកាន់សហរដ្ឋអាមេរិកទេ ដោយចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ នាយកដ្ឋាននិយាយថា ប្រទេសចិនបានបដិសេធសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកក្នុងចាប់ផ្ដើមការហោះហើរឡើងវិញទៅកាន់ប្រទេសចិន ដែលចាប់ផ្តើមនៅដើមខែមិថុនានេះ។ ដូច្នេះការហាមឃាត់គ្នាចុះឡើងចុងក្រោយនេះ នឹងរឹតត្បិតយ៉ាងខ្លាំងដល់ការហោះហើររវាងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    June 4, 2020
  • អន្តរជាតិ

    អតីតប៉ូលីស Minneapolis ក្នុងរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក ដែលបានយកជង្គង់សង្កត់ករបស់លោក George Floyd រហូតដល់ស្លាប់នៅនឹងកន្លែង ត្រូវបានតុលាការសម្រេចឱ្យជាប់ទោសពីបទឃាតកម្មកម្រិតទី៣ និងមនុស្សឃាតកម្រិតទី២។ ចំណែកមន្រ្តីប៉ូលីស ៣ នាក់ផ្សេងទៀត ដែលបាននៅកន្លែងកើតហេតុនិងចូលរួមធ្វើបាបលោក George Floyd ក៏ត្រូវបានតុលាការដាក់ទោសទៅតាមផ្លូវច្បាប់ផងដែរ។ លោក Keith Ellison អគ្គព្រះរាជអាជ្ញានៃរដ្ឋ Minnesota មានប្រសាសន៍ថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថាការសម្រេចទាំងនេះ គឺដើម្បីផលប្រយោជន៍យុត្តិធម៌សម្រាប់លោក Floyd ក្រុមគ្រួសារ សហគមន៍ និងរដ្ឋរបស់យើង»។ សូមជម្រាបដែរថា ការស្លាប់របស់លោក George Floyd មិនមែនជាស្នាដៃអតីតប៉ូលីសឈ្មោះ

    June 4, 2020
  • ព័ត៌មានជាតិ

    ម៉ាឡេស៊ី៖ នៅក្នុងអំឡុងពេលនៃការបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ការសិក្សាតាមប្រពន្ធ Online ឬជាភាសាផ្លូវការគេហៅថា E-learning គឺជាជម្រើសដ៏ល្អបំផុតសម្រាប់សិក្សានុសិស្សគ្រប់គ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស។ យ៉ាងណាក្តី E-learning ត្រូវបានគេរកឃើញថា មិនបានផ្តល់គុណភាពនៃការសិក្សាស្មើៗគ្នាទៅកាន់សិស្សនៅតាមតំបន់ផ្សេងៗគ្នានោះទេ។ ពិតណាស់សិស្សណាដែលមានឧបករណ៍អេឡិចត្រូនិចទំនើបៗ និងអាចភ្ជាប់ជាមួយប្រព័ន្ធទអ៊ីនធឺណិតបានល្អនោះ ពួកគេនឹងមានភាពងាយស្រួលក្នុងសិក្សាជាងសិស្សផ្សេងទៀតដែលរស់នៅនៅក្នុងតំបន់គ្មានសេវាអ៊ីនធឺណិតទូលំទូលាយ។ ជាក់ស្តែងក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់នៅប្រទេសម៉ាឡេស៊ីត្រូវបានគេប្រទះឃើញអង្គុយរៀននៅលើដងផ្លូវសាធារណៈទាំងកណ្តាលថ្ងៃចែស គួរឲ្យអាសូរជាទីបំផុត។ ហេតុការណ៍នេះត្រូវបានគេប្រទះឃើញកើតមាននៅក្នុងក្រុង Sarikei រដ្ឋ Sarawak ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។ នៅពេលដែលគេសាកសួរថា តើហេតុអ្វីបានក្មួយស្រីមករៀននៅលើដងផ្លូវទាំងកណ្តាលថ្ងៃចែសដូចនេះ ម៉េចក៏មិនរៀននៅផ្ទះទៅ? ក្មេងស្រីក៏បានឆ្លើយវិញថា នៅផ្ទះនាងគ្មានសេវាអ៊ីនធឺណិតនោះទេ ហើយទាល់តែនាងមកអង្គុយនៅលើដងផ្លូវដូចនេះទើបទូរស័ព្ទរបស់នាងអាចភ្ជាប់ជាមួយនឹងអ៊ីនធឺណិតដើម្បីសិក្សាតាមប្រព័ន្ធ Online បាន។ នាងបានបន្តថា ដើម្បីទទួលបានការសិក្សាទោះលំបាកជាងនេះក៏នាងអាចទ្រាំបានដែរ។

    June 4, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ មានករណីដំរីមានផ្ទៃពោះមួយក្បាលបានវង្វេងចូលក្នុងភូមិមួយនៅកោះ Malappuram នៃរដ្ឋ Kerala ប្រទេសឥណ្ឌា អំឡុងពេលដែលវាព្យាយាមស្វែងរកចំណីស៊ី។ ប៉ុន្តែរឿងដែលកំពុងធ្វើឱ្យពិភពលោករំជួលចិត្តនោះគឺថា ដំរីដែលកំពុងពពោះនោះក្រោយមកបានស្លាប់ដោយសារការលេងសើចរបស់មនុស្សចិត្តខ្មៅ ដោយបានដាក់ម្នាស់ភ្ជាប់ជាមួយផាវពីក្នុងឱ្យដំរីស៊ី។ លុះពេលដែលដំរីលេបម្នាស់ចូលទៅក្នុងពោះ ផាវក៏បានផ្ទុះឡើងហើយធ្វើឱ្យដំរីរងរបួសក្នុងពោះយ៉ាងដំណំ។ ក្រោយមកទៀតដោយសារតែភាពឈឺចាប់ក្នុងខ្លួនខ្លាំងពេក ដំរីអាយុ ១៥ឆ្នាំ នោះក៏បានរត់ចេញពីភូមិ ហើយបានចូលត្រាំក្នុងទឹកទន្លេ Velliyar ជាកន្លែងដែលវាត្រូវបានគេប្រទះឃើញស្លាប់ទាំងកំពុងឈរនៅក្នុងនោះ។ រឿងរ៉ាវដំរីពពោះដ៏កម្សត់នេះកំពុងមានការចាប់អារម្មណ៍ពីសារព័ត៌មាននិងមនុស្សជាច្រើនទូទាំងពិភពលោក ដែលរួមទាំងអ្នកមានឈ្មោះល្បីល្បាញ និងអ្នកនយោបាយ ដោយពួកគេបានសម្តែងការមិនពេញចិត្តចំពោះទង្វើនេះទេ ហើយពួកគេក៏កំពុងស្នើឱ្យមានការដាក់ទោសចំណោះការធ្វើទារុណកម្មលើសត្វព្រៃផងដែរ។ វាជារឿងមួយយ៉ាងអាម៉ាស់របស់មនុស្ស នៅពេលដែលដំរីពពោះកម្សត់នោះជឿទុកចិត្តថា មនុស្សមានចិត្តសណ្ដោសប្រណីឱ្យវា ប៉ុន្តែទីបំផុតដំរីនោះត្រូវស្លាប់ក្រោមដៃមនុស្សដែលវាទុកចិត្តទាំងនោះ។ គួរឱ្យដឹងដែរថាឥណ្ឌាមានដំរីអាស៊ីច្រើនជាងគេបំផុតក្នុងពិភពលោក ប៉ុន្តែវាក៏ត្រូវបានគេចាត់ទុកជាសត្វដែលងាយរងគ្រោះថ្នាក់បំផុត

    June 4, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឱ្យដឹងថា សាំងហ្គាពួរបានបញ្ជាក់ករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥៦៩ ករណី គិតត្រឹមរសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ រួមទាំងករណីសហគមន៍ចំនួន ៧ ផងដែរ។ ករណីសហគមន៍ទាំងនោះមាន ១ករណី ជាជនជាតិសាំងហ្គាពួរ និង ៦នាក់ ជាពលករបរទេសដែលស្នាក់នៅក្រៅអន្តេវាសិកដ្ឋាន ក្រៅពីនោះគឺសុទ្ធតែជាករណីចេញពីបណ្ដុំផ្ទះជួលបស់ពលករ។ តួលេខនេះនាំឱ្យចំនួនសរុបរបស់សាំហ្គាពួរកើនដល់ ៣៦,៤០៥ ករណី។ កាលពីថ្ងៃអង្គារមានករណីចំនួន ៥៤៤ ត្រូវបានកត់ត្រា ហើយក្នុងនោះមាន ៥៤០នាក់ ជាពលករចំណាកស្រុកដែលជាប់ទាក់ទងនឹងបណ្ដុំផ្ទះជួល។ គិតត្រឹមថ្ងៃអង្គារនេះ មានអ្នកជំងឺសរុបចំនួន ២៣,១៦៦

    June 3, 2020
  • កូវីដ-១៩

    ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា ការឆ្លងជំងឺ COVID-19 នៅប្រទេសឥណ្ឌាពេលនេះមានច្រើនជាង ២០០,០០០ ករណី ហើយនេះនៅមិនទាន់ដល់ចំណុចកំពូលនៃការឆ្លងនៅឡើយទេ ដោយប្រទេសមានប្រជាជនច្រើនលំដាប់ទី២ របស់ពិភពលោកមួយនេះរំពឹងថា វានឹងកើនឡើងខ្ពស់បំផុតនៅរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត។ កាលពីម្សិលមិញនេះឥណ្ឌាក៏បានរកឃើញករណីប្រចាំថ្ងៃច្រើនបំផុតផងដែរ ជាមួយនឹងករណីចំនួន ៨,៩០៩ ត្រូវបានកត់ត្រា ដែលនាំឱ្យករណីសរុបរបស់ប្រទេសនេះមានដល់ ២០៧,៦១៥ ករណី ហើយចំនួនស្លាប់មាន ៥,៨១៥នាក់។ ប្រទេសឥណ្ឌាសព្វថ្ងៃឈរលេខ១នៅទ្វីបអាស៊ី និងឈរនៅលេខ៧ នៅលើពិភពលោក ក្នុងចំណោមប្រទេសមានការឆ្លងជំងឺ COVID-19 ដែលដេញពីក្រោយប្រទេសអ៊ីតាលី អង់គ្លេស អេស៉្បាញ រុស្ស៊ី ប្រេស៊ីល និងសហរដ្ឋអាមេរិក។

    June 3, 2020