- autoadmin
- កូវីដ-១៩
សាំងហ្គាពួរបានរាយការណ៍ពីករណីនៃជំងឺ COVID-19 ថ្មីចំនួន ៥៤៤ ករណី គិតត្រឹមរសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឱ្យករណីសរុសកើនដល់ ៣៥,៨៣៦នាក់ ខណៈការស្លាប់សរុបមាន ២៤នាក់។ ក្រសួងសុខាភិបាលក៏បានឱ្យដឹងដែរថា មានករណីថ្មីៗចំនួន ៤ ត្រូវបានរកឃើញក្នុងសហគមន៍ ប៉ុន្តែមានតែ១ករណីប៉ុណ្ណោះដែលជាជនជាតិសាំងហ្គាពួរ។ ក្រសួងបានបន្ថែមទៀតថា ព័ត៌មានលម្អិតនឹងត្រូវចែកជូននៅពេលក្រោយ។ ថ្ងៃនេះគឺជាថ្ងៃដំបូងដែលសាំងហ្គាពួរបានអនុញ្ញាតឱ្យអាជីវកម្មមានហានិភ័យទាបបើកទ្វារឡើងវិញ ខណៈសិស្សសាលាក៏ចាប់ផ្ដើមទៅសាលារៀនវិញផងដែរ។ សេវាកម្មកាត់សក់ សេវាកម្មរថយន្តម៉ូតូ សេវាម៉ាស៊ីនត្រជាក់ ការបោះពុម្ព សេវាកម្មសត្វចិញ្ចឹម និងហាងលក់សៀវភៅ ក៏ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ដែលជាផ្នែកមួយនៃដំណាក់កាលទី១ នៃការបើកដំណើរការឡើងវិញ បន្ទាប់ពីបន្ធូរបន្ថយការរឹតត្បឹត។ សាលាមត្តេយ្យ និងមជ្ឈមណ្ឌលថែទាំកុមារ
June 2, 2020 - អន្តរជាតិ
យោងតាមសេចក្តីថ្លែងការណ៍មួយតាមរយៈមេធាវីបានឱ្យដឹងថា ភរិយារបស់ប៉ូលិសឈ្មោះថា Derek Chauvin ដែលជាអតីតមន្ត្រីប៉ូលិសធ្វើការនៅទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ដែលបានសម្លាប់ជនជាតិស្បែកខ្មៅម្នាក់នៅទីនោះកាលពីពេលថ្មីៗនេះ បានសម្រេចចិត្តដាក់ពាក្យលែងលះប្ដីរបស់ខ្លួន ក៏ព្រោះតែនាងខូចចិត្តចំពោះការស្លាប់របស់លោក George Floyd ដែលត្រូវបានប្ដីរបស់នាងសម្លាប់យ៉ាងគួរឱ្យអាសូរបំផុត។ រំលឹកផងដែរថា ជនរងគ្រោះលោក George Floyd ត្រូវបានជនល្មើស Derek Chauvin ឃាត់ខ្លួនទាក់ទងនឹងករណីចាយលុយក្លែងក្លាយក្រដាស ២០ដុល្លារអាមេរិក ហើយក្រោយមកទៀតក្រុមមន្ត្រីប៉ូលីសបានវាយខ្នោះដៃនិងសង្កត់គាត់ផ្ទប់នឹងដី ដែលបណ្ដាលឱ្យគាត់ថប់ដង្ហើមស្លាប់នៅកន្លែងកើតហេតុ។ លោក Derek Chauvin ក្រោយមកត្រូវបានគេបណ្ដេញចេញពីការងារ និងត្រូវជាប់ចោទពីបទឃាតកម្មកម្រិតទី៣ និងមនុស្សឃាតកម្រិតទី២។ ក្នុងហេតុការណ៍នោះមិនមែនមានតែលោក Derek
June 2, 2020 - អន្តរជាតិ
ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលថៃកំពុងតែពិចារណាអំពីលទ្ធភាពនៃការៀបចំថ្ងៃឈប់សម្រាកដ៏វែងមួយនៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីជំនួសឲ្យថ្ងៃឈប់សម្រាក់ក្នុងពិធីសង្គ្រាន្តឆ្នាំថ្មីរបស់ថៃ ដែលត្រូវបានលុបចោលកាលពីពេលកន្លងទៅនេះ ព្រោះតែវិបត្តិនៃមេរោគកូវីដ ១៩ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន bangkokpost។ បើតាមលោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បានបញ្ជាក់ថា គេនៅរង់ចាំមើលស្ថានភាពទូទៅរបស់មេរោគកូវីដ ១៩ នៅក្នុងខែមិថុនានេះមួយខែពេញទៀតសិន ប្រសិនបើចំនួនអ្នកជំងឺនៅតែបន្តធ្លាក់ចុះដល់កម្រិតទាបរដ្ឋាភិបាលនឹងសម្រេចរៀបចំពិធីសង្ក្រាន្តនៅក្នុងខែកក្កដាភ្លាម។ ផ្ទុយទៅវិញបើតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ស្រាប់តែហក់ឡើងខ្ពស់វិញ រដ្ឋាភិបាលអាចនឹងពន្យារពេលរៀបចំថ្ងៃឈប់សម្រាកនេះទៅពេលក្រោយទៀតផងដែរ។ គួរម្លឹកជូនថា ថៃគ្រោងនឹងរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីរបស់ខ្លួនចាប់ទីថ្ងៃទី ១៣ដល់១៥ ខែមេសា កន្លងទៅនេះ តែយ៉ាងណាក្តីពិធីបុណ្យមួយនេះត្រូវបានលុបចោលភ្លាមៗដើម្បីទប់ស្កាប់ការចម្លងមេរោគកូវីដ ១៩ ហើយរដ្ឋាភិបាលសន្យាថានឹងផ្តល់ជូនថ្ងៃឈប់សម្រាកទៅកាន់ប្រជាពលរដ្ឋវិញនៅពេលស្ថានភាពនៃជំងឺកូវីដ ១៩
June 2, 2020 - អន្តរជាតិ
ចាប់តាំងពីមរណភាពរបស់លោក George Floyd ដែលបានស្លាប់ ដោយសារប៉ូលីសយកជង្គង់សង្កត់កផ្ទប់ដី បណ្ដាលឱ្យគាត់ស្លាប់បាត់បង់ជីវិតនៅឯក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក មក វាបានបង្កឱ្យមានកំហឹងពេញសហរដ្ឋអាមេរិក ក៏ដូចជាពិភពលោកទាំងមូល។ កំហឹងចំពោះភាពលំអៀង និងភាពរើសអើងចំពោះជនជាតិស្បែកខ្មៅនៅសហរដ្ឋអាមេរិក បាននាំឱ្យមានការតវ៉ាទាមទាររកយុត្តិធម៌ជូនលោក George Floyd ដែលបានស្លាប់យ៉ាងអយុត្តិធម៌បំផុត ប៉ុន្តែយ៉ាងណាការតវ៉ាយ៉ាងស្ងប់ស្ងាត់បានប្រែទៅជាកុបកម្មយ៉ាងធំ ហើយបានធ្វើឱ្យមានការផ្ទុះហិង្សារវាងប៉ូលីសនិងក្រុមអ្នកតវ៉ា ខណៈក្រុមឆ្លៀតឱកាសបានវាយបំផ្លាញទ្រព្យសម្បត្តិ ចូលលួច និងបង្កភាពចលាចល។ ប៉ុន្មានរយៈនៃការធ្វើកុបកម្មទូទាំងសហរដ្ឋអាមេរិក បងប្អូនខ្មែររបស់យើងដែលរស់នៅទីនោះ ក៏បានរងការវាយប្រហារពីក្រុមបំផ្លាញផងដែរ ដោយយោងតាមការបង្ហោះក្នុងផេកហ្វេសប៊ុករបស់ សហគមន៍ខ្មែរនៅក្រុងឡងប៊ិច បានឱ្យដឹងថា ពួកគេកំពុងធ្វើការស្ទង់មតិនៅ Cambodia Town ចំពោះការខូចខាតទ្រព្យសម្បត្តិអ្នកនៅទីនោះ ដែលត្រូវបំផ្លាញដោយដៃក្រុមអ្នកតវ៉ាហិង្សាទាំងនោះ។
June 2, 2020 - អន្តរជាតិ
នៅក្នុងការថ្លែងសុន្ទរកថាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងពង្រាយកម្លាំងយោធាដើម្បីបញ្ឈប់ភាពចលាចលនៅទីក្រុងវ៉ាស៊ីនតោន ហើយបាននិយាយថាលោកនឹងធ្វើអន្តរាគមន៍នៅគ្រប់ទីកន្លែងទាំងអស់ ដែលអាជ្ញាធរមូលដ្ឋាននៅទីនោះខកខានក្នុងការស្តារសណ្តាប់ធ្នាប់ បន្ទាប់ពីមានកុបកម្មជាច្រើនថ្ងៃកន្លងមកនេះ។ លោក ដូណាល់ ត្រាំ បានបង្ហាញខ្លួននៅក្នុងសួន Rose Garden នៅល្ងាចថ្ងៃច័ន្ទ ដោយបានប្រកាសថា សហរដ្ឋអាមេរិកត្រូវបានត្រួតត្រាដោយពួក «ភេរវកម្មក្នុងស្រុក» នៃក្រុមអនាធិបតេយ្យអាជីពនិងក្រុមមនុស្សឃោរឃៅ ដែលបានលង់នឹងការទាមទារយុត្តិធម៌ជុំវិញការស្លាប់របស់លោក George Floyd ជនជាតិអាមេរិកកាត់អាហ្វ្រិក ដែលត្រូវបានសម្លាប់ដោយប៉ូលីសនៅ Minneapolis រដ្ឋ Minnesota កាលពីថ្ងៃច័ន្ទ។ លោក ដូណាល់ ត្រាំ បាននិយាយថា ទូទាំងប្រទេសមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការស្លាប់ដ៏ឃោរឃៅរបស់ George
June 2, 2020 - អន្តរជាតិ
សាធារណរដ្ឋកុងហ្គោបានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺអេបូឡាថ្មីនៅភាគពាយព្យរបស់ខ្លួនកាលពីថ្ងៃច័ន្ទនេះ ដែលវាជាអាសន្នបន្ទាន់មួយផ្សេងទៀតសម្រាប់ប្រទេសដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺនេះស្រាប់នៅភាគខាងកើត ក៏ដូចជាចំនួននៃការឆ្លងជំងឺ COVID-19 ។ វាជាការផ្ទុះឡើងលើកទី១១ នៅក្នុងប្រវត្ដិសាស្ដ្ររបស់ប្រទេសអាហ្វ្រិកកណ្តាលមួយនេះ ពោលគឺប៉ុន្មានសប្ដាហ៍មុនពេលប្រទេសនេះសង្ឃឹមថា អាចប្រកាសពីទីបញ្ចប់របស់ការផ្ទុះឡើងទី១០ ដែលមាននៅក្នុងភាគខាងកើត។ រដ្ឋមន្រ្តីសុខាភិបាលរបស់ប្រទេសបាននិយាយថា គិតមកទល់ពេលនេះមានមនុស្ស ៤នាក់ បានស្លាប់រួចមកហើយ ដោយសារជំងឺអេបូឡានៅក្នុងស្រុកមួយ នៅភាគពាយព្យនៃទីក្រុង Mbandaka ។ ការរីករាលដាលនៃជំងឺអេបូឡានៅភាគខាងកើតប្រទេស បានសម្លាប់មនុស្សចំនួន ២,២៨០ នាក់ ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ហើយក្រុមមន្រ្តីបានសង្ឃឹមថា នឹងអាចប្រកាសទីបញ្ចប់របស់វាបាននៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ ដោយសារពួកគេមិនមានករណីថ្មីរយៈពេល ៤២ ថ្ងៃមកហើយ។ នៅក្នុងការផ្ទុះឡើងថ្មីៗនេះមានករណីថ្មីចំនួន ៧ ត្រូវបានកត់ត្រា
June 2, 2020 - អន្តរជាតិ
ក្រុមហ៊ុនជប៉ុនមួយនិយាយថា ជាងពាក់កណ្តាលនៃអ្នកធ្វើការដែលខ្លួនបានស្ទង់មតិ បានឡើងទម្ងន់ព្រោះតែការស្នាក់នៅផ្ទះក្នុងអំឡុងពេលមានរោគរាតត្បាត COVID-19 ។ ក្រុមហ៊ុន Link & Communication ដែលជាអ្នកបង្កើតកម្មវិធីថែទាំសុខភាព បានស្ទង់មតិលើបុគ្គលិកក្រុមហ៊ុនចំនួន ២,៨០០ នាក់ ដោយបានតាមដានការផ្លាស់ប្តូរទម្ងន់ និងខ្លាញ់ក្នុងខ្លួនរបស់បុគ្គលិក។ នៅក្នុងការស្ទង់មតិតាមរយៈកម្មវិធីទូរស័ព្ទបានបង្ហាញថា បុគ្គលិក ៥៧% បានឡើងទម្ងន់ គិតត្រឹមថ្ងៃទី១៦ ខែឧសភា ហើយលើសពីនេះ ៦០% បានជួបប្រទះនូវការកើនឡើងខ្លាញ់ក្នុងរាងកាយ បើប្រៀបធៀបទៅនឹងតួលេខដែលបានកត់ត្រាក្នុងខែមករា។ ក្នុងចំណោមអ្នកដែលឡើងទម្ងន់ទាំងអស់ មានបុគ្គលិកចំនួន ៣២% ឡើងទម្ងន់តិចជាង ១គីឡូក្រាម និងចំនួន ២៦% ឡើងគីឡូ ១
June 2, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់ Channel News Asia នៅថ្ងៃច័ន្ទ ទី០១ ខែមិថុនា បានឱ្យដឹងថា សាំងហ្គាពួររកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤០៨នាក់ និងគ្មានករណីថ្មីនៅក្នុងសហគមន៍នោះទេ។ នេះជាលើកទីមួយក្នុងរយៈពេលជាង ៣ខែ ដែលសាំងហ្គាពួរមិនមានករណីសហគមន៍ថ្មីណាមួយ ត្រូវបានរាយការណ៍នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល។ តួលេខថ្មីចុងក្រោយធ្វើឱ្យចំនួនឆ្លងសរុបរបស់សាំងហ្គាពួរមានដល់ ៣៥,២៩២នាក់ ហើយការស្លាប់មាន ២៣នាក់ដដែល។ ការរឹតត្បឹតរបស់សាំងហ្គាពួរនឹងត្រូវបន្ធូរបន្ថយនៅថ្ងៃច័ន្ទនេះផងដែរ ដោយមានការបន្ធូរបន្ថយចែកចេញជា ៣ ដំណាក់កាល ចាប់ផ្ដើមពីថ្ងៃបន្ទាប់នេះតទៅ។ ស្ថិតក្នុងដំណាក់កាលទី១ អាជីវកម្មដែលប្រតិបត្តិការដោយមានហានិភ័យនៃការឆ្លងទាប នឹងត្រូវបានអនុញ្ញាតឱ្យបើកសារជាថ្មីដោយផ្អែកលើតម្រូវការរក្សាគម្លាតប្រកបដោយសុវត្ថិភាព។ ចំណែកដំណាក់កាលទី២ អាចនឹងចាប់ផ្តើមនៅចុងខែមិថុនា ប្រសិនបើចំនួននៃការឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍នៅតែមានកម្រិតទាប
June 1, 2020 - អន្តរជាតិ
សិង្ហបុរី៖ មនុស្ស ៧ នាក់ត្រូវបានចាប់ខ្លួនពីបទជួបជុំគ្នានៅតំបន់កំសាន្ត Robertson Quay ក្នុងប្រទេសសិង្ហបុរី ដោយគ្មានការអនុញ្ញាតនិងមិនបានរក្សាគំលាតសង្គម ដែលជាបំរាមដ៏តឹងរឹងដាក់ចេញដោយរដ្ឋាភិបាលសិង្ហបុរីដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasiaបានឲ្យដឹងថាក្នុងចំណោមមនុស្សទាំង ៧ នាក់នេះមានមនុស្សប្រុសចំនួន ៦ នាក់ និងស្រី ១ នាក់ មានអាយុចន្លោះពី ៣០ ដល់ ៥២ ឆ្នាំ។ រហូតមកទល់នឹងពេលនេះមនុស្សទាំង ៧ នាក់នេះត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការកាត់ទោសពីតុលាការសិង្ហបុរី ហើយបើយោងតាមច្បាប់ពួកគេម្នាក់ៗត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៦ ខែ ឬពិនិត្យជាប្រាក់ចំនួន ១០,០០០
June 1, 2020 - អន្តរជាតិដើរលេងក្រេបទឹកឃ្មុំសម័យកូវីដ ធ្វើឲ្យប្តីប្រពន្ធ១គូជាប់គាំងនៅសិង្ហបុរីមិនអាចត្រលប់ទៅប្រទេសកំណើតវិញបាន
សិង្ហបុរី៖ វិបត្តិនៃជំងឺកូវីដ ១៩បានធ្វើឲ្យដំណើរកំសាន្តក្រេបទឹកឃ្មុំរបស់ប្តីប្រពន្ធទើបរៀបការរួចមួយគូក្លាយទៅជារឿងរ៉ាវជូរចត់បំផុតក្នុងជីវិតរបស់ពួកគាត់។ រឿងរ៉ាវអកុសលមួយនេះបានកើតចំពោះគូស្នេហ៍ជនជាតិស្រីលង្ការ ដែលមានបុរសជាស្វាមីឈ្មោះ Brahim Casseem អាយុ ៣០ ឆ្នាំ និងប្រពន្ធរបស់គាត់មានឈ្មោះថា Dilka Dilukshi ។ បន្ទាប់ពីរៀបការរួចពួកគាត់បានសម្រេចទៅក្រេបទឹកឃ្មុំនៅក្នុងប្រទេសសិង្ហបុរីរយៈពេល ២ សប្តាហ៍ ហើយពួកគាត់បានទៅដល់ទឹកដីសិង្ហបុរីនៅថ្ងៃទី ១១ ខែ មីនាកន្លងទៅនេះ។ បើតាមលោក Brahim Casseem បានរៀបរាប់ឲ្យដឹងថា រូបគាត់មានការងារជាគ្រូតន្រ្តីម្នាក់នៅស្រីលង្ការហើយគាត់ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភអីដែរ។ លោក Brahim Casseem បានបន្តថា គាត់បានចំណាយលុយ ៤៣៣ ដុល្លារអាមេរិក ដើម្បីទិញសំបុត្រយន្តហោះទៅមក និងមានលុយត្រៀមជាប់ខ្លួនចំនួន
June 1, 2020









