- autoadmin
- អន្តរជាតិ
ម៉ាឡេស៊ី៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីរូបគាត់សន្លប់បាត់បង់ស្មារតីក្នុងអំឡុងពេលកំពុងជិះកង់ហាត់ប្រាណជាមួយមិត្តភក្តិ។ បើយោងតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង lan Teluk Kumbar រដ្ឋ Penang នៃប្រទេសម៉ាឡេស៊ី ខណៈបុរសជនរងគ្រោះមានអាយុ ៥៣ ឆ្នាំ ជាអ្នកចូលចិត្តកីឡាជិះកង់ និងគ្មានជំងឺរ៉ាំរ៉ៃប្រចាំកាយនោះទេ។ បើតាមមិត្តភក្តិរបស់ជនរងគ្រោះដែលជាក្រុមជិះកង់ជាមួយគ្នានោះបានឲ្យដឹងថា ខណៈដែលពួកគាត់កំពុងតែជិះកង់ជាធម្មតាស្រាប់តែបុរសរងគ្រោះឈប់កង់ហើយបន្តិចក្រោយមកគាត់បានដួលសន្លប់ទៅលើដីតែម្តង។ ភ្លាមៗនោះគេព្យាយាមជួយសង្គ្រោះជនរងគ្រោះតាមរយៈការធ្វើចលនាសង្គ្រោះបន្ទាន់ (CPR) និងបានហៅរថយន្តសង្គ្រោះបន្ទាន់មកផងដែរ។ យ៉ាងណាក្តី ពេលរថយន្តសង្គ្រោះបន្ទាប់មកដល់កន្លែងកើតហេតុ បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងបើយោងតាមការពិនិត្យសាកសពបានបង្ហាញថា ជនរងគ្រោះបានស្លាប់ព្រោះតែបញ្ហាគាំងបេះដូង៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
May 30, 2020 - រថយន្ត
សារព័ត៌មានរ៉យទ័របានឱ្យដឹងថា ក្រុមហ៊ុនរថយន្ត VinFast ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Vingroup JSC ធំជាងគេនៅក្នុងប្រទេសវៀតណាម នឹងប្រើប្រាស់កោសិកាថ្មដែលផលិតដោយក្រុមហ៊ុន LG Chem របស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះរំពឹងថា នឹងបង្ហាញគំរូអគ្គីសនីនេះជាផ្លូវការនៅឯពិព័រណ៍ឡានក្រុង Los Angeles នៅខែវិច្ឆិកា ឆ្នាំ ២០២០ ហើយចាប់ផ្តើមការសាកល្បងនៅខែមករា ឆ្នាំ២០២១ និងផលិតរថយន្តឱ្យបានច្រើននៅខែកក្កដា ឆ្នាំ២០២១។ រថយន្តអគ្គិសនីនេះរចនាដោយក្រុមហ៊ុនអ៊ីតាលី Pininfarina ហើយអាចធ្វើដំណើរបានចម្ងាយ ៥០០ គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្ដង។ ចំណែកក្រុមហ៊ុន LG Chem បាននិយាយកាលពីខែមេសា ឆ្នាំមុនថា ខ្លួនបានបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយ
May 30, 2020 - កូវីដ-១៩
ករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៦,០២៦,៣៧៥ នាក់ និងអ្នកស្លាប់សរុបមានចំនួន ៣៦៦,៤១៨ នាក់ ខណៈអ្នកជំងឺចំនួន ២,៦៥៦,១៤៤ នាក់ បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ នៅក្នុងការធ្វើបច្ចុប្បន្នរបស់ Worldometers ។ សហរដ្ឋអាមេរិក អេស្ប៉ាញ រុស្ស៊ី ចក្រភពអង់គ្លេស ប្រេស៊ីល អ៊ីតាលី និងបារាំង ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះ និងមានការឆ្លងច្រើនបំផុតក្នុងពិភពលោក។ សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលវ៉ាដាច់គេទាំងករណីឆ្លងនិងស្លាប់ ដោយមានករណីសរុបចំនួន ១,៧៩៣,៥៣០ នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១០៤,៥៤២
May 30, 2020 - អន្តរជាតិ
ថៃ៖ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រថៃបានឲ្យដឹងថា អាជ្ញាធរថៃនឹងអនុវត្តកម្មវិធីត្រួតពិនិត្យតាមសហគមន៍មួយ ដែលអនុញ្ញាតឲ្យគេអាចធ្វើតេស្តរកមេរោគកូវីដ ១៩ ចំពោះពលរដ្ឋចំនួន ១០០,០០០ នាក់នៅចុងខែនេះ។ បើតាមលោកវេជ្ជបណ្ឌិត Opas Kankawinphong ប្រធាននាយកដ្ឋានខាងលើបានបញ្ជាក់ថា ការធ្វើតេស្តរកមេរោគនឹងត្រូវធ្វើឡើងចំពោះក្រុមមនុស្សគោលដៅនៅទូទាំងប្រទេសថៃ ហើយគោលបំណងសំខាន់នៃការអនុវត្តកម្មវិធីមួយនេះគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ។ វេជ្ជបណ្ឌិត Opas Kankawinphong បានបន្តថា មនុស្សគោលដៅដែលត្រូវទទួលបានការធ្វើតេស្តនោះមាន ២ក្រុម ទី ១ក្រុមមនុស្សដែលត្រូវធ្វើការងារនៅទីសាធារណៈឬកន្លែងងាយឆ្លងជំងឺដូចជា មន្រ្តីសុខាភិបាលសាធារណៈ អ្នកបើកបរតាក់ស៊ី និងអ្នកដឹងជញ្ជូនសាធារណៈជាដើម។ ចំពោះក្រុមគោលដៅទី ២វិញគឺសំដៅលើក្រុមប្រជាពលរដ្ឋដែលរស់នៅបែបប្រមូលផ្ដុំគ្នាយ៉ាងកកកុញដោយមិនបានរក្សាគំលាតសង្គមនៅតាមបណ្ដាសហគមន៍ក្រីក្រមួយចំនួន។ យ៉ាងណាក្តី បន្ថែមពីលើក្រុមមនុស្សគោលដៅទាំង ២ក្រុមខាងលើនេះ ពលរដ្ឋណាដែលមានការទាក់ទងយ៉ាងជិតស្និតជាមួយនឹងអ្នកជំងឺកូវីដ ១៩
May 30, 2020 - អន្តរជាតិ
អតីតប៉ូលីសស្បែកសនៅទីក្រុង Minneapolis របស់សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងឃាតកម្មកម្រិតទី ៣ លើការស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd ។ កាលពីថ្ងៃច័ន្ទកន្លងទៅជន Derek Chauvin ត្រូវបានគេឃើញបានផ្ទប់មុខលោក George Floyd អាយុ ៤៦ឆ្នាំ ទៅនឹងដីដោយប្រើជង្គង់សង្កត់ពីលើ ទោះបីជាពេលនោះជនរងគ្រោះនិយាយថា គាត់មិនអាចដកដង្ហើមបានក៏ដោយ។ ឧប្បត្តិហេតុនេះបានបង្កឱ្យមានការរំជើបរំជួលជាច្រើនថ្ងៃនៅទីក្រុង នៅពេលដែលក្រុមអ្នកតវ៉ាបានចូលលួចក្នុងផ្សារទំនើប និងបានដុតបំផ្លាញប៉ុស្តិ៍ប៉ូលិស។ កាលពីថ្ងៃសុក្រព្រះរាជអាជ្ញាក្នុងតំបន់បានប្រកាសថា ជន Derek Chauvin គឺជាមន្ត្រីម្នាក់ក្នុងចំណោម ៤នាក់ ដែលស្ថិតនៅកន្លែងកើតហេតុ ហើយពួកគេទាំងអស់ត្រូវបានគេបណ្តេញចេញពីការងារ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតពីការចូលរួមរបស់អ្នកដទៃទៀត។ ចាប់តាំងពីពេលនោះមកការតវ៉ាបានរីករាលដាលដល់ទីក្រុងធំៗចំនួន
May 30, 2020 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា លោកកំពុងចង់បញ្ចប់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយអង្គការសុខភាពពិភពលោក ជុំវិញការដោះស្រាយលើជំងឺ COVID-19 ដោយនិយាយថា អង្គការសុខភាពពិភពលោកបានក្លាយជាអង្គការអាយ៉ងរបស់ប្រទេសចិន។ បង្ហាញខ្លួននៅក្នុងសេតវិមានសួនច្បារលោក ដូណាល់ ត្រាំ បានធ្វើការគំរាមកំហែងម្តងហើយម្តងទៀត ដើម្បីលុបបំបាត់មូលនិធិអាមេរិកសម្រាប់ WHO ដែលមានចំនួនរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ លោក ដូណាល់ ត្រាំ បាននិយាយថា អង្គការសុខភាពពិភពលោកបានបរាជ័យក្នុងការធ្វើកំណែទម្រង់ ដែលលោកប្រធានាធិបតីបានទាមទារនៅក្នុងលិខិតមួយកាលពីថ្ងៃទី១៨ ខែឧសភា ទៅដល់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ លិខិតនោះបានផ្តល់ឱកាសឱ្យអង្គការសុខភាពពិភពលោករយៈពេល ៣០ថ្ងៃ
May 30, 2020 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បានសម្រេចដាក់កម្រិតលើចំនួនកូនសិស្សដែលត្រូវទៅសាលារៀន ដោយសារបានមើលឃើញថា មានករណីថ្មីៗនៃអ្នកឆ្លងជំងឺ COVID-19 ត្រូវបានរកឃើញចេញពីសាលារៀន នៅចំពេលដែលប្រទេសនេះទើបតែឱ្យកូនសិស្សតូចៗចូលរៀនវិញនាពេលថ្មីៗនេះប៉ុណ្ណោះ ក្រោយបិទសាលារៀនតាំងតែពីប្រទេសកូរ៉េខាងត្បូងធ្លាប់ជាប្រទេសមានការឆ្លងជំងឺ COVID-19 ច្រើនជាងគេនៅក្រៅប្រទេសចិន។ ការដាក់កម្រិតថ្មីនេះមានន័យថា កូនសិស្ស ១នាក់ ក្នុងចំណោមសិស្ស ៣នាក់ ដែលស្ថិតក្នុងថ្នាក់មត្តេយ្យ ថ្នាក់បឋម និងអនុវិទ្យាល័យ ទើបអាចទៅសាលារៀនវិញបាន ហើយក្រៅពីនោះត្រូវរៀនតាមអនឡាញពីផ្ទះរបស់ពួកគេ។ ក្នុងនោះផងដែរសាលារៀនចំនួន ៥០២ កន្លែង ដែលមានការផ្សារភ្ជាប់នឹងតំបន់ដែលឆ្លងជំងឺ COVID នឹងនៅតែបន្ដបិទទ្វារមិនឱ្យសិស្សទៅសាលានោះទេ។ ការរក្សារគម្លាតក៏ត្រូវបានបន្ធូរបន្ថយ ហើយប្រទេសនេះគឺកំពុងតែចាប់ផ្ដើមជីវិតធម្មតារបស់ពួកគេវិញនៅសប្ដាហ៍នេះ និងមានតែតំបន់ជាប់ពាក់ព័ន្ធប៉ុណ្ណោះដែលនៅតែមានការរឹតត្បឹត។ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសនេះមានការកត់ត្រាតួលេខអ្នកឆ្លងជំងឺ COVID-19
May 29, 2020 - អន្តរជាតិ
ម៉ិចស៊ិក៖ ហេតុការណ៍បាញ់ប្រហារលើរថយន្តប៉ូលិសគួរឲ្យរន្ធត់មួយបានកើតឡើងនៅក្នុងក្រុង Zacatecas ប្រទេសម៉ិចស៊ិក ហើយទិដ្ឋភាពនៃការបាញ់ប្រហារនេះក៏ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនិងត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមនិងបណ្តាញសារព័ត៌មានអេឡិចត្រូនិចផងដែរ។ តាមរយៈវីដេអូបានបង្ហាញថា ខ្មាន់កាំភ្លើងមានគ្នាចំនួន ៤ នាក់ ស្រ្តី ២នាក់ និងប្រុស ២នាក់ ហើយអត្តសញ្ញាណពិតប្រាកដរបស់ពួកគេនៅមិនទាន់ដឹងឡើយ ដោយកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ មុនបើកការបាញ់ប្រហារគេបានប្រទះឃើញ ខ្មាន់កាំភ្លើងស្រីប្រុសមួយគូបានឈរចាំនៅចំណុចផ្លូវកែងរួចស្រាប់ទៅហើយ ខណៈខ្មាន់កាំភ្លើងស្រីប្រុសមួយគូផ្សេងទៀតបានធ្វើជាការដើរកាត់ថ្នល់ដើម្បីឲ្យរថយន្តប៉ូលិសបន្ថយល្បឿនបន្តិច។ ក្នុងពេលដែលរថយន្តប៉ូលិសបន្ថយល្បឿនដើម្បីផ្តល់អទិភាពឲ្យអ្នកដើរឆ្លងកាត់ថ្នល់នោះ ក្រុមខ្មាន់កាំភ្លើងក៏បានដកកាំភ្លើងព្រមគ្នាបាញ់សំដៅទៅរថយន្តប៉ូលិសប្រមាណជា ២០ គ្រាប់ ហើយក៏នាំគ្នារត់គេចខ្លួនបាត់។ នៅក្នុងរថយន្តប៉ូលិសនោះមានប៉ូលិសចំនួន ២នាក់ ហើយពួកគាត់មិនទទួលរងរបួសអ្វីនោះទេពីការបាញ់ប្រហារមួយនេះទេ។ រហូតមកទល់នឹងពេលនេះគេនៅមិនបានដឹងពីមូលហេតុពិតដែលជំរុញឲ្យបានការបាញ់ប្រហារនេះកើតឡើងនៅឡើយទេ ខណៈពេលនេះខាងប៉ូលិសជំនាញម៉ិកស៊ិកកំពុងបើកការស៊ើបអង្កេតនិងតាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង។ លោកអ្នកអាចទស្សនាហេតុការណ៍បាញ់ប្រហារនេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
May 29, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយ The Straits Times បានឱ្យដឹងថា សាំងហ្គាពួរមានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៦១១ ត្រូវបានបញ្ជាក់ជាបឋមសម្រាប់ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ដោយក្នុងនោះមានករណីជាជនជាតិសាំងហ្គាពួរ និងអ្នករស់នៅអចិន្ត្រៃយ៍ ៣នាក់។ ភាគច្រើននៃករណីដែលនៅសេសសល់គឺជាពលករបរទេស ដែលកំពុងរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករ។ ការឆ្លងថ្មីៗនេះនាំឱ្យចំនួនករណីសរុបរបស់សាំងហ្គាពួរកើនដល់ ៣៣,៨៦០នាក់ ហើយការស្លាប់សរុបនៅតែមាន ២៣ នាក់ដដែល។ ក្រសួងសុខាភិបាលបាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវផ្សាយជូននៅពេលក្រោយនៅរាត្រីថ្ងៃសុក្រ។ កាលពីម្សិលមិញវាគឺជាលើកដំបូងសម្រាប់សាំងហ្គាពួរ ចាប់តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលប្រទេសនេះមិនមានករណីថ្មីៗទាក់ទងនឹងអ្នករស់នៅអចិន្ត្រៃយ៍ ឬជនជាតិសាំងហ្គាពួរផ្ទាល់។ កាលពីថ្ងៃព្រហស្បតិ៍នេះក៏មានអ្នកជំងឺ COVID-19 សរុបចំនួន ១,០១៨
May 29, 2020 - កូវីដ-១៩
រដ្ឋាភិបាលថៃតាមរយៈសារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ពីករណីអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ១១នាក់ ដែលសុទ្ធតែជាករណីត្រឡប់មកពីប្រទេសគុយវ៉ែត។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព COVID-19 បាននិយាយថា ក្រុមអ្នកត្រឡប់មកវិញទាំងនោះសុទ្ធតែស្ថិតក្នុងវ័យពេញកម្លាំង ហើយមិនមានចេញរោគសញ្ញា ឬត្រឹមតែមានអាការស្រាលៗប៉ុណ្ណោះ។ តួលេខថ្មីៗនាំឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសថៃមានសរុបចំនួន ៣,០៧៦នាក់ ហើយក្នុងចំណោមពួកគេនោះ មានអ្នកជំងឺចំនួន ២,៩៤៥នាក់ (៩៦%) បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ ខណៈនៅសេសសល់ ៧៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកចំនួនករណីអ្នកស្លាប់ដោយសារផលវិបាកនៃជំងឺ COVID-19
May 29, 2020









