- autoadmin
- អន្តរជាតិ
កូឡុំប៊ី៖ នៅក្នុងទីក្រុង Bogotá នាអំឡុងពេលមានវិបត្តិសុខភាពដោយសារវីរុស COVID-19 ក្រុមហ៊ុន ABC Displays បានចាប់ផ្តើមផលិតគ្រែធ្វើពីក្រដាសកាតុង ដែលមានមុខងារ ២ គឺធ្វើជាគ្រែអ្នកជំងឺផង អាចបំលែងទៅជាមឈូសដាក់សាកសពផង។ គ្រែទាំងនេះត្រូវបានធ្វើពីក្រដាសកាតុង ដែលមានទំហំប៉ុនធ្នើ តម្លៃប្រហែល ៨៥ដុល្លារអាមេរិក និងមានទម្ងន់ស្រាលអាចទ្រទ្រង់បានយ៉ាងតិច ១៥០ គីឡូ និងមានអាយុកាល ១ឆ្នាំកន្លះ។ គំនិតរបស់គ្រែពហុមុខងារនេះ មិនទាន់ធ្វើឱ្យគ្រូពេទ្យចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះពួកគេនៅស្ទាក់ស្ទើរថាក្រដាសកាតុងបែបនេះអាចរឹងមាំយ៉ាងដូចម្តេច? ក្រុមហ៊ុន ABC Displays បានសហការជាមួយគ្លីនិកឯកជន ដើម្បីអាចបម្រើសេចក្ដីត្រូវការរបស់មន្ទីរពេទ្យដែលមានការខ្វះគ្រែ។ ក្រុមហ៊ុន ABC Displays ក៏បានចាប់ផ្ដើមផ្ដល់គ្រែមួយចំនួនទៅដល់មន្ទីរពេទ្យដែលខ្វះខាត
May 16, 2020 - កូវីដ-១៩
ក្រុមវិស្វកម្មជីវសាស្ត្រមកពីសាកលវិទ្យាល័យ Harvard និង MIT កំពុងរចនាម៉ាស់មុខម៉្យាង ដែលបញ្ចេញពន្លឺនៅពេលដែលវាជួបជាមួយនឹងវីរុស COVID-19 ។ លោក Jim Collins សាស្ត្រាចារ្យផ្នែកជីវសាស្ត្ររបស់ MIT បានប្រាប់ Business Insider ថា យើងអាចប្រើម៉ាស់នេះនៅក្នុងអាកាសយានដ្ឋាននៅពេលដែលយើងឈរចាំពិនិត្យសុវត្ថិភាព មុនពេលដែលយើងឡើងយន្តហោះ ឬយើងអាចពាក់ម៉ាស់នៅពេលទៅ/មកពីកន្លែងធ្វើការ។ មន្ទីរពេទ្យក៏អាចប្រើម៉ាស់នេះសម្រាប់អ្នកជំងឺ នៅពេលពួកគេចូលឬរង់ចាំនៅក្នុងបន្ទប់រង់ចាំ ដើម្បីជាការការពារជាមុនពីហានិភ័យផ្សេងៗ។ អ្នកស្រាវជ្រាវទាំងនេះកាលពីឆ្នាំ២០១៤ ធ្លាប់បានបង្កើតម៉ាស់បំពាក់ដោយឧបករណ៍ចាប់សញ្ញា ដែលអាចរកឃើញវីរុសអេបូឡា (Ebola) ស្ថិតក្រោមលក្ខខណ្ឌជាក់លាក់ ហើយនៅឆ្នាំ២០១៦ ពួកគេក៏បានធ្វើការដដែលនេះលើវីរុសហ្សីកា (Zika virus)។ ម៉ាស់មុខពិសេសនេះបញ្ចោញសញ្ញា fluorescent
May 16, 2020 - កូវីដ-១៩
សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានរាយការណ៍ថា នៅថ្ងៃសុក្រ ទី ១៥ ឧសភា ម្សិលមិញនេះ គេបានរកឃើញមនុស្សចំនួន ៧៩៣ នាក់បន្ថែមទៀត ដែលត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩។ យ៉ាងណាក្តី ៩៩% នៃករណីឆ្លងថ្មីនេះគឺបានកើតឡើងក្នុងចំណោមកម្មករបរទេសដែលពួកគេមានការប្រាស្រ័យទាក់ទងគ្នា និងរស់នៅក្នុងអគារស្នាក់នៅរបស់ក្រុមកម្មកររួមគ្នាផងដែរ។ ដោយឡែកករណីឆ្លងថ្មីសម្រាប់ពលរដ្ឋសិង្ហបុរីវិញគឺមានតែមួយករណីប៉ុណ្ណោះ ដែលបានកើតចំពោះបុរសវ័យ ៥៣ ឆ្នាំម្នាក់ ដែលគ្នានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ឬទាក់ទងជាមួយអ្នកជំងឺកូវីដ ១៩ ឡើយ។ ទន្ទឹមនឹងការរកឃើញករណីឆ្លងថ្មី អាជ្ញាធរសុខាភិបាលសិង្ហបុរីក៏បានឲ្យដឹងដែរថា ក្នុងថ្ងៃដដែលនេះក៏មានអ្នកជាសះស្បើយនិងត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញចំនួន ១ ២៧៥ ករណីផងដែរ ហើយតួលេខនេះគឺជាចំនួនអ្នកជាសះស្បើយប្រចាំថ្ងៃដ៏ច្រើនបំផុតផងដែរសម្រាប់សឹង្ហបុរី។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះសឹង្ហបុរីមានករណីអ្នកឆ្លងមេរោគកូវីដ ១៩
May 16, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនកំពុងសិក្សាពីទំនាក់ទំនងដែលអាចកើតមានរវាងជំងឺ COVID-19 និងជំងឺរលាកដ៏កម្រថ្មីមួយ ដែលបានធ្វើឱ្យកុមារឈឺនិងស្លាប់ នៅតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិក។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រទេសជាច្រើនបានរាយការណ៍ថា កុមារតូចៗបានកើតជំងឺរលាកយ៉ាងចម្លែក ដែលមានរោគសញ្ញាស្រដៀងនឹងស្ថានភាពជំងឺ Kawasaki ។ លោក Tedros Adhanom បាននិយាយថា អង្គការសុខភាពពិភពលោកបានឱ្យនិយមន័យសម្រាប់ជំងឺនេះ ដោយវាត្រូវបានគេដាក់ឈ្មោះថា «រោគសញ្ញាជំងឺរលាកពហុប្រព័ន្ធលើកុមារ»។ WHO បានអំពាវនាវដល់គ្លីនិកនៅទូទាំងពិភពលោក ឱ្យមានការប្រុងប្រយ័ត្ននិងយល់ច្បាស់ពីរោគសញ្ញានេះ។ លោក Tedros បានដាស់តឿនពីបញ្ហារលាកថ្មីនេះ ដោយសារមានករណីកុមារម្នាក់អាយុ ៩ឆ្នាំ នៅឯប្រទេសបារាំង បានស្លាប់ដោយសារជំងឺរលាកនេះ ហើយករណីស្រដៀងគ្នានេះក៏ត្រូវបានរាយការណ៍ពីទីក្រុងឡុង និងញូវយ៉កផងដែរ។ ក្នុងនោះមន្ទីរពេទ្យកុមារនៅទីក្រុងឡុងរបស់អង់គ្លេស កាលពីថ្ងៃពុធបាននិយាយថា
May 16, 2020 - កូវីដ-១៩
បន្ទប់ខារ៉ាអូខេបានក្លាយជាប្រធានបទក្ដៅថ្មីមួយ ដោយសារតែការផ្ទុះឡើងថ្មីៗនៃវីរុស COVID-19 ក្នុងប្រទេសកូរ៉េខាងត្បូង នៅពេលដែលអ្នកជំងឺម្នាក់គាត់បានទៅលេងកម្សាន្តនៅទីនោះ មុនពេលដែលគាត់ដឹងខ្លួនថាវិជ្ជមានជាមួយវីរុស COVID-19។ នៅក្នុងការផ្ទុះឡើងថ្មីៗនេះអាជ្ញាធរសុខាភិបាល បានតាមដានទំនាក់ទំនងរបស់អ្នកជំងឺថ្មីៗចំនួន ៥នាក់ នៅឯសាកលវិទ្យាល័យក្នុងសង្កាត់ Hongdae, ភាគខាងលិចទីក្រុងសេអ៊ូល និងករណីដែលទាក់ទងនឹងក្លឹបរាត្រី និងបារ៍នៅតំបន់កម្សាន្តរាត្រី Itaewon ហើយអ្វីដែលសំខាន់ពួកគេទំនងជាឆ្លងតគ្នាចេញពីក្លឹបខារ៉ាអូខេតែមួយ។ អ្នកជំងឺម្នាក់នៅ Hongdae ដែលការឆ្លងនៅមិនទាន់បានអាចបញ្ជាក់បាន ត្រូវបានគេឱ្យដឹងថាបានប្រើបន្ទប់ខារ៉ាអូខេតែមួយនៅឯសង្កាត់ Gwanak ជាមួយនឹងអ្នកជំងឺមួយផ្សេងទៀតដែលឆ្លងចេញពីតំបន់ Itaewon ។ ការឆ្លងតគ្នាបែបនេះក៏ត្រូវបានបញ្ជាក់ចេញពីភាគខាងជើងទីក្រុងសេអ៊ូលផងដែរ នៅពេលដែលអ្នកជំងឺបានជិតស្និទ្ធជាមួយអ្នកជំងឺផ្សេងទៀត ដែលឆ្លងចេញពីតំបន់ Itaewon ។ ករណីចម្លែកមួយទៀតគឺមានមនុស្ស ២នាក់ បានឆ្លងវីរុស COVID-19
May 16, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ គ្រោះថ្នាក់ចៃដន្យអាចកើតមានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយពេលខ្លះសូម្បីតែលោកអ្នកនៅក្នុងផ្ទះហើយក៏អាចកើតមានគ្រោះដោយយថាហេតុផងដែរ។ ជាក់ស្តែងអ្នកប្រើប្រាស់បណ្ដាញសង្គមម៉ាឡេស៊ីម្នាក់ ត្រូវកង្ហារលើពិដានធ្លាក់ចុះមកត្រូវចំកនិងបង្កឲ្យមានការឈឺចាប់យ៉ាងខ្លាំង។ ស្រ្តីរងគ្រោះបានប្រើប្រាស់គណនី Facebook ដែលមានឈ្មោះថា Jasni Jjm បានរៀបរាប់ថា គ្រោះថ្នាក់បានកើតឡើងខណៈគាត់កំពុងប្រលែងលេងជាមួយនឹងកូនតូចម្នាក់នៅក្នុងផ្ទះ ហើយវាជារឿងសំណាងមួយដែលកង្ហារនោះមិនធ្លាក់ចំកូនតូច កុំអីកូនគាត់ប្រហែលជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរបាត់ទៅហើយ។ តាមរយៈសាររបស់ស្រ្តីរងគ្រោះគាត់បានផ្ដាំផ្ញើឲ្យអ្នកប្រើប្រាស់បណ្តាសសង្គមផ្សេងទៀត ត្រូវចេះប្រុងប្រយ័ត្នជាមួយនឹងកង្ហារលើពិដានព្រោះវាអាចអាចធ្លាក់ចុះមក និងបង្កគ្រោះថ្នាក់បានគ្រប់ពេល។ សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមម៉ាឡេស៊ីបានបញ្ចេញមតិថា កង្ហារដែលធ្លាក់ចុះមកនោះគឺដោយសារតែជាងមិនបានបំពាក់ខ្សែសុវត្ថិនៅក្នុងកង្ហារដែលតាមស្ដង់ដាសុវត្ថិភាពគឺគេត្រូវដាក់ខ្សែសុវត្ថិភាពមួយដើម្បីការពារកុំឲ្យកង្ហារធ្លាក់ចុះមកបានពេលវាចាស់ឬខូច។ អ្នកខ្លះវិញបានលើកឡើងថា ពេលប្រើប្រាស់កង្ហារលើពិដានត្រូវដឹងពីរយៈពេលនៃការប្រើប្រាស់វាឲ្យបានច្បាស់លាស់ ហើយត្រូវប្តូរវាចេញឲ្យបានទាន់វេលា បើមិនដូចនោះទេវានឹងធ្លាក់ចុះមកហើយបង្កទៅជាគ្រោះថ្នាក់មិនខាន៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
May 16, 2020 - កូវីដ-១៩
យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនករណីសរុបនៃវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនលើសពី ១.៤៤ លាននាក់ ខណៈមានអ្នកស្លាប់ចំនួន ៨៧,៤២៧ នាក់ នេះបើតាមការចុះផ្សាយរបស់ CGTN សម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។ លោក Robert Redfield នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) មានប្រសាសន៍ថា គំរូព្យាករណ៍ទាំង ១២ របស់នាយកដ្ឋានបានបង្ហាញថា ការស្លាប់ដោយសារ COVID-19 នៅអាមេរិកនឹងកើនឡើងដល់ ១០០ ០០០ នាក់ នៅត្រឹមថ្ងៃទី០១
May 16, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានប្រសាសន៍ថា រដ្ឋបាលរបស់លោកនឹងខិតខំប្រឹងប្រែងឱ្យបានឆាប់រហ័ស នៅក្នុងការបង្កើតវ៉ាក់សាំងការពារវីរុស COVID-19 នៅចុងឆ្នាំនេះ។ លោក ដូណាល់ ត្រាំ បានប្រកាសគម្រោងនេះនៅឯសេតវិមានកាលពីថ្ងៃសុក្រ ដោយបាននិយាយថា គោលបំណងគឺដើម្បីបញ្ចប់ការអភិវឌ្ឍ ហើយបន្ទាប់មកផលិតនិងចែកចាយវ៉ាក់សាំងឱ្យលឿនតាមដែលអាចធ្វើទៅបាន។ គាត់បាននិយាយថា៖ «យើងចង់ដឹងថាតើយើងអាចធ្វើវាបានមុនដំណាច់ឆ្នាំនេះទេ»។ ប្រធានាធិបតីបានអួតពីកិច្ចខិតខំប្រឹងប្រែងនេះថា មិនដូចអ្វីដែលអាមេរិកបានឃើញចាប់តាំងពីគម្រោង Manhattan ដោយសម្អាងលើកម្មវិធីសង្គ្រាមលោកលើកទី២ ដើម្បីបង្កើតគ្រាប់បែកបរមាណូដំបូង។ លោក ដូណាល់ ត្រាំ បានសន្យាគាំទ្រថវិកាទាំងស្រុងសម្រាប់ការអភិវឌ្ឍវ៉ាក់សាំង និងធ្វើឱ្យមាននីតិវិធីសាមញ្ញសម្រាប់ការអនុម័តបទប្បញ្ញត្តិ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានសម្តែងការសង្ស័យអំពីការរំពឹងទុកនេះ ដោយភាគច្រើនរំពឹងថាការអភិវឌ្ឍន៍វ៉ាក់សាំងនឹងត្រូវចំណាយពេលរហូតដល់ឆ្នាំក្រោយ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
May 16, 2020 - កូវីដ-១៩
ករណីវីរុស COVID-19 ថ្មីចំនួន ៧៩៣ករណី ត្រូវបានបញ្ជាក់ជាបឋមសម្រាប់ថ្ងៃសុក្រ ទី១៥ ខែឧសភា ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសសាំងហ្គាពួរមានចំនួន ២៦ ៨៩១ ករណី នេះបើតាមការចុះផ្សាយរបស់ The Straits Times។ ក្នុងចំណោមអ្នកទាំងនោះមានតែជនជាតិសាំងហ្គាពួរម្នាក់ប៉ុណ្ណោះដែលបានឆ្លងវីរុស ក្រៅពីនោះគឺសុទ្ធតែជាពលករបរទេសដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ ក្រសួងសុខាភិបាលរបស់សាំងហ្គាពួរបាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវផ្សាយជូននៅពេលក្រោយនៅរាត្រីថ្ងៃសុក្រ។ កាលពីថ្ងៃព្រហស្បតិ៍មានអ្នកជំងឺចំនួន ១,១៦៤ នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ដែលនេះជាលើកទីមួយហើយដែលចំនួនអ្នកជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យមានច្រើនជាង ១,០០០នាក់។ វាក៏ជាលើកទី៣ក្នុងសប្តាហ៍នេះ ដែលចំនួនរំសាយចេញពីពេទ្យខ្ពស់ជាងចំនួនករណីថ្មី។ រហូតមកដល់ពេលនេះមានមនុស្ស ៥,៩៦៤ នាក់ ឬប្រហែល ២៣% នៃចំនួនសរុបបានជាសះស្បើយពីជំងឺនេះ ចាប់តាំងពីករណីដំបូងត្រូវបានគេរាយការណ៍នៅថ្ងៃទី២៣
May 15, 2020 - អន្តរជាតិ
បើនិយាយទៅមនុស្សភាគច្រើនមិនថាជាស្ដ្រីឬបុរសនោះទេ ពួកគេតែងតែត្រូវការកាហ្វេដើម្បីចាប់ផ្ដើមថ្ងៃថ្មីដ៏ស្រស់បំព្រងមួយ។ យ៉ាងណាមិញនាពេលថ្មីៗនេះមានការសិក្សាថ្មីមួយដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Lee Smith មកពីសកលវិទ្យាល័យ Anglia Ruskin របស់ចក្រភពអង់គ្លេស ដែលសិក្សាផ្អែកលើមូលដ្ឋានទិន្នន័យនៅសហរដ្ឋអាមេរិក និងបានចុះផ្សាយក្នុងទិនានុប្បវត្តិអាហារូបត្ថម្ភ (The Journal of Nutrition) បានឱ្យដឹងថា កាហ្វេទំនងជាមានសមាសធាតុ Bioactive ក្រៅពីកាហ្វេអ៉ីន ដែលជាលទ្ធផលវាអាចគ្រប់គ្រងទម្ងន់ ហើយអាចត្រូវបានប្រើជាសមាសធាតុប្រឆាំងនឹងភាពធាត់។ នៅក្នុងការសិក្សានោះក៏បានរកឃើញថា ស្ត្រីដែលចូលចិត្តផឹកកាហ្វេពី ២ ទៅ ៣ពែង ក្នុងមួយថ្ងៃ មានជាតិខ្លាញ់ក្នុងខ្លួនតិចជាងអ្នកដែលផឹកកាហ្វេតិច ឬមិនផឹកទាល់តែសោះ។ គំរូនេះត្រូវបានគេមើលឃើញចំពោះស្ត្រីគ្រប់វ័យ ដោយមិនគិតពីកាហ្វេដែលមានជាតិកាហ្វេអ៉ីនច្រើន ឬកាហ្វេអ៉ីនតិចនោះទេ។ ស្ត្រីដែលមានអាយុចន្លោះពី ២០
May 15, 2020









