autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា នៅថ្ងៃសុក្រ​​ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ សាំងហ្គាពួររកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ៧៦៨ ករណី ដែលគិតជាចំនួនសរុបប្រទេសនេះមានដល់ទៅ ២១,៧០៧ ករណី។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ភាគច្រើននៃអ្នកទាំងនេះគឺនៅតែជាអ្នកកាន់ប័ណ្ណការងារ ដែលពួកគេស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស (បន្ទប់ជួល) ហើយមានតែ ១០ ករណី​ ប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។ ក្រសួងបាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវបានចែករំលែកនៅពេលរាត្រី។ កាលពីថ្ងៃព្រហស្បតិ៍ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំនាញផ្នែកសុខភាពម្នាក់ដែលបានចុះទៅប្រចាំការនៅមណ្ឌលថែទាំសហគមន៍ បានធ្វើតេស្តវិជ្ជមានជាមួយវីរុស

    May 8, 2020
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost បានឲ្យដឹងថា កងទ័ពជើងអាកាសថៃបានបង្ហាញនូវបាំងពិសេសមួយសម្រាប់ប្រើប្រាស់នៅក្នុងរថយន្តតាក់ស៊ី ដើម្បីការពារការចម្លងមេរោគកូវីដ ១៩ ក្នុងចំណោមអ្នកបើកបរតាក់ស៊ី និងអ្នកដំណើរដែលអង្គុយនៅផ្នែកខាងក្រោយ។ បើតាមលោក Kitsom Phankosol អនុប្រធាននាយកដ្ឋានវិស្វកម្មអាកាសចរណ៍ថៃបានឲ្យដឹងថា របាំងពិសេសនេះត្រូវបានរចនាឡើងដោយក្រុមអ្នកជំនាញនៅក្នុងស្ថាប័នកងទ័ពជើងអាកាសសម្រាប់ប្រើប្រាស់ដាក់ខណ្ឌផ្នែកកណ្តាលនៃរថយន្តតាក់ស៊ី ដោយរបាំងមានចន្លោះនៅកណ្តាលមួយដែលអាចឲ្យអ្នកដំណើរហុចលុយទៅម្ចាស់រថយន្តតាក់ស៊ីបាន ហើយរបាំងមានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងទប់ស្គាត់ការចម្លងមេរោគពីអ្នកដំណើរទៅកាន់អ្នកបើកបរ ឬពីអ្នកបើកទៅកាន់អ្នកដំណើរវិញ។ លោក Kitsom Phankosol បានបន្តថា របាំងពិសេសនេះត្រូវបានដាក់លក់ក្នុងតម្លៃ ២ ៧០០ បាត (៨៤ ដុល្លារអាមេរិក) ហើយរហូតមកទល់នឹងពេលនេះមានក្រុមហ៊ុនរថយន្តតាក់ស៊ីចំនួន ៥ ហើយ ដែលបានបញ្ជាទិញរបាំងពិសេសនេះយកទៅប្រើប្រាស់។ អាជ្ញាធរសុខាភិបាលថៃបានសម្តែងនូវក្តីសាទរចំពោះសមិទ្ធផលថ្មីមួយនេះនិងបានបង្ហាញនូវក្តីរំពឹងថា របាំងពិសេសនេះនឹងក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ជួយទប់ស្កាត់ការរាតត្បាតមេរោគកូវីដ ១៩ នៅក្នុងប្រទេសថៃទាំងមូលផងដែរ។ គួរបញ្ជាក់ជូនថា

    May 8, 2020
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បាននិយាយថា មានមនុស្ស ២នាក់បានស្លាប់ និង ២២នាក់បានរងរបួស នៅពេលដែលពួកគេបានព្យាយាមភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រ បានវាយប្រហារភាគខាងជើងប្រទេសអ៉ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។ អាជ្ញាធរបាននិយាយថា មានការរញ្ជួយតិចៗជាច្រើនជាបន្ដបន្ទាប់ ប៉ុន្តែការរញ្ជួយកាលពីពាក់កណ្តាលអធ្រាត្រ នៅតាមព្រំដែននៃខេត្តតេអេរ៉ង់ និងម៉ាហ្សាន់ដារ៉ាន មិនមានការខូចខាតអ្វីនោះទេ។ ក្រុមមន្រ្តីបានទទូចដល់ប្រជាជនដែលបានចេញខាងក្រៅត្រូវអនុវត្តការរក្សាគម្លាតផង ដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុស COVID-19 ដែលបានសម្លាប់មនុស្សចំនួន ៦,៤៨៦ នាក់ និងឆ្លងដល់ ១០៣,១៣៥ នាក់ នៅក្នុងប្រទេសនេះស្រាប់។ រដ្ឋក៏បានធានាដល់សាធារណជនថា មិនមានកង្វះខាតប្រេងឥន្ធនៈទេ ខណៈដែលមនុស្សប្រញាប់ទៅស្ថានីយប្រេងឥន្ធនៈដើម្បីចាក់សាំងបំពេញយានជំនិះរបស់ពួកគេ។ ក្រុមមន្រ្តីបាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានស្ត្រីអាយុ

    May 8, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ The Nation Thailand សម្រាប់ថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃពេលនេះមានករណីសរុបនៃវីរុស COVID-19 រហូតដល់ទៅ ៣,០០០ករណី ហើយការស្លាប់នៅតែ ៥៥ នាក់ដដែល។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) របស់រដ្ឋាភិបាលបាននិយាយថា ប្រទេសថៃនៅតែរក្សានិន្នាការតួលេខមួយខ្ទង់ ដោយថ្ងៃនេះមានករណីវីរុស COVID-19 ថ្មីចំនួន ៨នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ថ្មីទេ។ ករណីថ្មីៗនៃវីរុស COVID-19 គឺមាន​ ២នាក់ ត្រូវបានរកឃើញអំឡុងពេលធ្វើតេស្តសកម្មនៅខេត្តយ៉ាឡា ពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺមុនៗដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី។ ចំណែក

    May 8, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៤៧ នាក់ បានរត់គេចខ្លួនពីកន្លែងដែលពួកគាត់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ក្នុងទីក្រុងកូឡាឡាំពួ។ បើយោងតាមលោកវេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជាអគ្គនាយកមន្ទីរសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា មនុស្សទាំង ១៤៧ នាក់គឺសុទ្ធតែជាកម្មករបរទេសដែលកំពុងធ្វើការក្នុងការដ្ឋានសាងសង់ Pavilion Embassy ហើយក្នុងនោះមានកម្មករមួយចំនួនគឺជាជនជាតិចិនផងដែរ។ វេជ្ជបណ្ឌិត Noor Hisham Abdullah បានបន្តថា កម្មករទាំងអស់នោះត្រូវបានគេធ្វើតេស្តរកមេរោគកូវីដ ១៩ ម្តងរួចមកហើយជាមួយនឹងលទ្ធផលអវិជ្ជមាន តែទោះជាយ៉ាងណាក្តីពួកគេទាំងអស់តម្រូវឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃសិន និងរងចាំធ្វើតេស្តជាថ្មីម្តងទៀត ព្រោះពួកគេសុទ្ធតែជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងមេរោគកូវីដ ១៩។ គិតមកទល់នឹងពេលនេះគេតាមរកកម្មករ

    May 8, 2020
  • កូវីដ-១៩

    អតីតអ្នកការទូតលោក Yukio Okamoto ដែលជាទីប្រឹក្សាមួយរូបរបស់នាយករដ្ឋមន្រ្តី និងជាអ្នកជំនាញខាងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបានទទួលមរណភាពកាលពីចុងខែមុន បន្ទាប់ពីឆ្លងវីរុស COVID-19 ប៉ុន្តែអ្នកនាំពាក្យរបស់គាត់ទើបតែប្រកាសនៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។ បន្ទាប់ពីចូលនិវត្តន៍ពីក្រសួងការបរទេសក្នុងឆ្នាំ១៩៩១ លោក Yukio Okamoto អាយុ៧៤ឆ្នាំរូបនេះ បានបម្រើការជាទីប្រឹក្សារបស់លោក Ryutaro Hashimoto ដែលជាអតីតនាយករដ្ឋមន្រ្តី ស្តីពីបញ្ហាទាក់ទងនឹងខេត្តអូគីណាវ៉ា ដែលជាទីតាំងឈរជើងរបស់កងទ័ពសហរដ្ឋអាមេរិកនៅប្រទេសជប៉ុន។ លោកក៏ជាទីប្រឹក្សាដល់លោកនាយករដ្ឋមន្រ្តី Junichiro Koizumi ពីឆ្នាំ ២០០១-២០០៤ និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យាសម្រាប់មជ្ឈមណ្ឌលសិក្សាអន្តរជាតិនៅរដ្ឋ Massachusetts ។ នៅក្នុងសេចក្តីអត្ថាធិប្បាយទៅកាន់ទូរទស្សន៍សាធារណៈ NHK អតីតមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Richard

    May 8, 2020
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបានព្រមានកាលពីថ្ងៃព្រហស្បតិ៍នេះថា មនុស្សរហូតដល់ទៅ ១៩០ ០០០ នាក់ នៅទ្វីបអាហ្វ្រិកអាចស្លាប់ដោយសារវីរុស COVID-19 ក្នុងឆ្នាំដំបូងនៃជំងឺរាតត្បាតនេះ ប្រសិនបើវិធានការទប់ស្កាត់បរាជ័យ។ ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះ បានដកស្រង់ការសិក្សាស្រាវជ្រាវថ្មីមួយពីការិយាល័យប្រចាំតំបន់របស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ដែលបានរកឃើញថាមនុស្សចន្លោះពី ៨៣ ០០០ ទៅ ១៩០ ០០០ នាក់ អាចស្លាប់ និងពី ២៩ ទៅ ៤៤ លាននាក់ អាចឆ្លងជំងឺក្នុងអំឡុងពេលនេះ។ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្រាវជ្រាវនេះគឺផ្អែកលើគំរូនៃការព្យាករណ៍ និងគ្របដណ្តប់លើប្រទេសចំនួន ៤៧ ដែលមានចំនួនប្រជាជនសរុប ១ ពាន់លាននាក់។ ក្រុមអ្នកជំនាញបានព្រមានជារឿយៗថា

    May 8, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោក Mike Pence បានធ្វើតេស្តអវិជ្ជមានចំពោះវីរុស COVID-19 បន្ទាប់ពីសមាជិកយោធាអាមេរិកម្នាក់ដែលធ្វើការនៅសេតវិមានបានឆ្លងវីរុសនេះ។ ក្នុងអំឡុងពេលប្រជុំជាមួយអភិបាលរដ្ឋតិចសាស់នៅការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកមានទំនាក់ទំនងតិចតួចជាមួយយោធានោះ ហើយនឹងត្រូវធ្វើតេស្ដរកមេរោគជារៀងរាល់ថ្ងៃ ខណៈទាំងលោក ដូណាល់ ត្រាំ និងលោក Pence មិនបានពាក់ម៉ាសក្នុងពេលប្រជុំនោះទេ។ បើតាម MailOnline បាននិយាយថា អ្នកធ្វើការក្នុងសេតវិមាននឹងត្រូវធ្វើតេស្ដទាំងអស់ ប៉ុន្តែលោក ដូណាល់ ត្រាំ

    May 8, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ ប៉ូលិសឥណ្ឌារាប់រយនាក់ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ កាលពីប៉ុន្មានថៃចុងក្រោយនេះ ហើយតួលេខអ្នកឆ្លងថ្មីដ៏ច្រើនក៏បានជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសឥណ្ឌាកំពុងពិចារណាអំពីលទ្ធភាពនៃការបិទប្រទេសរបស់ខ្លួនទ្រង់ទ្រាយធំជាងគេនៅលើពិភពលោកទៀតផង។ បើតាមសារព័ត៌មាន channelnewsasia បានឲ្យដឹងថា កន្លងទៅនេះគ្រាន់តែនៅក្នុងរដ្ឋ Maharashtra តែមួយ មានប៉ូលិសជាង ៤៥០ ទៅហើយ ដែលត្រូវធ្វើតេស្ដវេជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ នោះ។ ប្រភពខាងលើបានបន្តថា ឥណ្ឌាមានប៉ូលិសសរុបប្រមាណជា ៣ លាននាក់ ដែលត្រូវបានគេដាក់ឲ្យត្រួតពិនិត្យចំពោះការអនុវត្តវិធានការអនាម័យរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោយពេលរដ្ឋាភិបាលឥណ្ឌាសម្រេចបិទប្រទេសទ្រង់ទ្រាយតូចកាលពីថ្ងៃទី ២៥ ខែមីនាកន្លងទៅនេះ ខណៈឥណ្ឌាមានប្រជាពលរដ្ឋប្រមាណជា ១,៣ ពាន់លាននាក់ឯណោះ ដែលត្រូវចូលរួមសហការណ៍អនុវត្តវិធានការអនាម័យទាំងអស់គ្នា។ ក្នុងការបំពេញភារកិច្ចចុះត្រួតពិនិត្យនោះ ប៉ូលិសឥណ្ឌាត្រូវធ្វើការយ៉ាងជិតស្និតជាមួយប្រជាពលរដ្ឋដូចជា​ ដើរដេញប្រជាពលរដ្ឋឲ្យចូលសម្ងំនៅក្នុងផ្ទះជំនួសឲ្យការជួបជំនៅខាងក្រៅ ហាមឃាត់មិនឲ្យពលរដ្ឋធ្វើដំណើរបើគ្មានការចាំបាច់ និងឃាត់ខ្លួនពលរដ្ឋណាដែលព្យាយាមបំពានលើចំណាត់ការរបស់អាជ្ញាធរជាដើម។​ ក្នុងរូបភាពបែបនេះហើយទើបក្រុមប៉ូលិសឥណ្ឌាត្រូវឆ្លងមេរោគពីប្រជាពលរដ្ឋ

    May 8, 2020
  • កូវីដ-១៩

    សាំងហ្គាពួរបានរាយការណ៍ជាបឋមនូវករណីថ្មីចំនួន ៧៤១ ករណី នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០​​ ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះមានដល់ទៅ ២០ ៩៣៩ ករណី។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ភាគច្រើននៃអ្នកទាំងនេះគឺជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ មានតែ ៥ ករណី ប៉ុណ្ណោះដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។ ក្រសួងបាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវបានចែករំលែកនៅពេលក្រោយ។ ច្រើនជាង ៤ សប្តាហ៍កន្លងផុតទៅហើយ ចាប់តាំងពីសាំងហ្គាពួរបានដាក់ចេញវិធានការរក្សាគម្លាតប្រកបដោយសុវត្ថិភាព ដែលជាផ្នែកមួយនៃការរឹតត្បឹត​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ។ កាលពីថ្ងៃពុធចំនួនករណីនៅក្នុងប្រទេសសាំងហ្គាពួរ បានឈានដល់ចំនួន ២០

    May 7, 2020