- autoadmin
- អន្តរជាតិ
ក្រុមហ៊ុនយក្ស Nike នឹងបរិច្ចាគស្បែកជើងរបស់ខ្លួនចំនួន ៣២,៥០០ សម្រាប់ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់បុគ្គលិកពេទ្យ ដើម្បីជួយដល់បុគ្គលិកជួរមុខដែលកំពុងធ្វើការប្រយុទ្ធនឹង COVID-19 នៅជុំវិញពិភពលោក។ ក្រុមហ៊ុន Nike នឹងចាប់ដៃគូជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ Good360 នៅសហរដ្ឋអាមេរិក និងអង្គការក្នុងស្រុកនៅទូទាំងទ្វីបអឺរ៉ុប ដើម្បីឱ្យបុគ្គលិកនៅតាមមន្ទីរពេទ្យក្នុងទីក្រុងបាសេឡូណា ឈីកាហ្គោ ឡាក់ដាល ក្រុងឡុង ឡូសអាន់ជឺឡេស មេមភីស មីឡាន ញូវយ៉ក និងប៉ារីស ទទួលបានស្បែកជើងទាំងនេះ ដែលជាធម្មតាលក់ក្នុងតម្លៃ ១២០ដុល្លារអាមេរិក។ ស្បែកជើងនេះបានចេញវត្តមានកាលពីចុងឆ្នាំមុន ហើយត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការរបស់បុគ្គលិកពេទ្យ និងអ្នកវេជ្ជសាស្រ្ត ដែលមានភាពសកម្មច្រើន ហើយត្រូវចំណាយពេលរាប់ម៉ោងរាល់ថ្ងៃ។ ការធ្វើតេស្តលើស្បែកជើង និងការយល់ដឹងពីបុគ្គលិកពេទ្យ
May 5, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានលើកឡើងថា អាមេរិកគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់ថា មេរោគកូវីដ ១៩ មានប្រភពចេញមកពីមន្ទីរពិសោធន៍ក្រុងវូហានប្រទេសចិន ដូចការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ នោះទេ។ គួរម្លឹកជូនថា កន្លងមកអាមេរិកធ្លាប់បានចោទប្រកាន់ចំៗថា ចិនជាអ្នកធ្វើឲ្យបែកធ្លាយមេរោគកូវីដ ១៩ ហើយអាមេរិកធ្លាប់ទាំងបានហៅមេរោគនេះថាជា មេរោគចិនទៀតផង ខណៈដែលអាមេរិកជំរុញឲ្យចិនជាអ្នកទទួលខុសត្រូវក្នុងវិបត្តិគ្រប់បែបយ៉ាងដែលបង្កឡើងដោយមេរោគមួយនេះ។ បើទោះជាយ៉ាងនេះក្តី លោក Michael Ryan នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានអះអាងថា គិតមកទល់នឹងពេលនេះយើងគ្មានទិន្នន័យ ឬភស្តុតាងជាក់លាក់ណាមួយដែលបង្ហាញថា មេរោគកូវីដ ១៩ ពិតជាបានបែកធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិននោះទេ ដូចនេះការចោទប្រកាន់ខាងលើនេះគឺគ្រាន់តែជាការប៉ានស្មានប៉ុណ្ណោះ។ លោកបានបន្តថា អ្វីដែលគេអាចអះអាងបានមកទល់នឹងពេលនេះគឺមេរោគកូវីដ ១៩ មានប្រភពចេញមកពីផ្សារលក់សាច់សត្វព្រៃនៅក្នុងក្រុងវូហានប្រទេសចិន និងមានប្រភពចម្លងចេញពីសត្វមកមនុស្សតាមបែបធម្មជាតិ តែមិនមែនជាស្នាដៃរបស់មនុស្សឡើយ។ តំណាងរបស់អង្គការសុខភាពពិភពលោករូបនេះបានបន្តថា ប្រសិនបើអាមេរិកមានភស្តុតាងគាំទ្រការចោទប្រកាន់របស់ខ្លួនមែន អាមេរិកគួរតែបង្ហាញជាសាធារណៈមិនមែនលាក់ទុកហើយធ្វើការចោទប្រកាន់ត្រឹមតែពាក្យសំដីដូចនេះទេ៕
May 5, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃរកឃើញករណីថ្មីតែ ១ ប៉ុណ្ណោះ និងមិនមានអ្នកស្លាប់បន្ថែមនោះទេ ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសថៃមានដល់ ២,៩៨៨ នាក់ និងអ្នកស្លាប់នៅតែ ៥៤នាក់ដដែល។ ករណីមានតែម្នាក់នេះ បានបង្ហាញពីការធ្លាក់ចុះយ៉ាងច្រើនបើប្រៀបពីថ្ងៃច័ន្ទ ដោយម្សិលមិញមានការឆ្លងចំនួន ១៨ករណី ហើយនេះជាចំនួនប្រចាំថ្ងៃទាបបំផុតចាប់តាំងពីថ្ងៃទី០៩ ខែមីនា។ មុននេះបន្ដិចថៃបានប្រកាសថា ការធ្វើតេស្តលើកទី២ លើអ្នកសង្ស័យមកពីខេត្តយ៉ាឡាចំនួន ៤០នាក់ ដែលធ្លាប់ត្រូវបានគេសង្ស័យថាឆ្លងវីរុស COVID-19 គឺអវិជ្ជមាននោះទេ។ ការធ្វើតេស្ដលើកទី២ គឺដោយសារក្រសួងសុខាភិបាលចង់បញ្ជាក់ឱ្យច្បាស់ថា តើពួកគេពិតជាវិជ្ជមានមែនឬអត់? ដោយសារការធ្វើតេស្ដដំបូងគឺធ្វើនៅខេត្តនោះទេ។ ក្រសួងសុខាភិបាលក៏កំពុងធ្វើតេស្ដបន្ថែមលើដំណើរការនេះដែរ។
May 5, 2020 - អន្តរជាតិ
ឥណ្ឌា៖ ខណៈដែលប្រជាពលរដ្ឋជាច្រើនកំពុងតែមានវិបត្តិសេដ្ឋកិច្ចបង្កឡើង ដោយសាតែរាតត្បាតនៃជំងឺកូវីដ ១៩នោះ បុរសជនជាតិឥណ្ឌា ២ នាក់បងប្អូនបានសម្រេចលក់ដីមួយកន្លែង ដើម្បីយកប្រាក់ចំនួន ៣៣ ០០០ ដុល្លារអាមេរិកទៅជួយជនក្រីក្រជាង ៣ ០០០ គ្រួសារនៅក្នុងសហគមន៍របស់ពួកគាត់។ បុរសចិត្តធម៌ទាំង ២រូបនេះមានឈ្មោះ Tajammul Pasha អាយុ ៤០ ឆ្នាំ និង Muzammil Pasha អាយុ ៣២ ឆ្នាំ កំពុងរស់នៅក្នុងសហគមន៍ Kolar រដ្ឋ Karnataka ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ពួកគាត់ជាក្មេងកំព្រាឪពុកម្តាយតាំងពីក្មេងម្លេះ តែបើទោះជាយ៉ាងនេះក្តីពួកគាត់បានប្រឹងប្រែងតស៊ូនៅក្នុងជីវិតយ៉ាងខ្លាំងរហូតមានប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រពន្ធកូនរបស់ពួកគាត់រៀងៗខ្លួន
May 5, 2020 - អន្តរជាតិ
ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនកុមារនៅក្នុងប្រទេសបានធ្លាក់ចុះអស់រយៈពេល ៣៩ឆ្នាំ ជាប់ៗគ្នាមកនៅត្រឹមកម្រិតទាបមួយ បើទោះជាមានកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការថយចុះអត្រាកំណើតក៏ដោយ។ យោងតាមក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍បានឱ្យដឹងថា ចំនួនកុមារអាយុ ១៤ឆ្នាំ ឬតិចជាងនេះ មានចំនួន ១៥.១២ លាននាក់ គិតត្រឹមថ្ងៃទី០១ ខែមេសា ពោលគឺធ្លាក់ចុះ ២០០,០០០នាក់ ពីឆ្នាំមុន និងជាតួលេខទាបបំផុត ចាប់តាំងពីទិន្នន័យប្រៀបធៀបបានបង្កើតនៅក្នុងឆ្នាំ១៩៥០។ របាយការណ៍បង្ហាញថា ចំនួនកុមារនិងប្រជាជនសរុប បានធ្លាក់ចុះអស់រយៈពេល ៤៦ឆ្នាំជាប់ៗគ្នា ពោលគឺធ្លាក់ចុះ ១២% ទាបជាងកូរ៉េខាងត្បូងដែលមាន ១២.៤% និងទាបបំផុតក្នុងចំណោមប្រទេសចំនួន ៣២ ដែលមានប្រជាជន
May 5, 2020 - អន្តរជាតិ
ក្រុមវេជ្ជបណ្ឌិតនៅសាំងហ្គាពួរកំពុងប្រើថ្នាំ Remdesivir ដែលជាថ្នាំបង្កើតឡើងដំបូងសម្រាប់ជំងឺអេបូឡា ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នៅទីនោះ ដែលជាផ្នែកមួយនៃការសាកល្បងព្យាបាល។ វេជ្ជបណ្ឌិត Shawn Vasoo ប្រធានគ្លីនិកនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) បានប្រាប់ CNA ថាមិនមានការព្យាបាលជាក់លាក់សម្រាប់វីរុស COVID-19 ទេ ហើយការព្យាបាលដោយប្រើ Remdesivir គឺស្ថិតក្នុងចំណោមថ្នាំដែលត្រូវបានសាកល្បង សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 ។ កន្លងមក WHO ក៏ធ្លាប់បាននិយាយថា ថ្នាំ Remdesivir នេះ គឺជាថ្នាំដែលមានសក្ដានុពលជាងគេ រួមជាមួយនឹងថ្នាំសម្រាប់ជំងឺអេដស៍ ២ប្រភេទ ក៏ដូចជាថ្នាំគ្រុនចាញ់ Chloroquine និង
May 5, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងប្រទេសបន្តិច ដោយពេលនេះអាជ្ញាធរបានអនុញ្ញាតឲ្យមនុស្ស ៤ នាក់អាចធ្វើដំណើររួមគ្នាបានក្នុងរថយន្តតែមួយ។ ការបន្ធូរបន្ថយនេះត្រូវបានគេមើលឃើញថា ត្រូវបានដាក់ចេញក្រោយស្ថានភាពរីករាលដាលនៃមេរោគកូវីដ ១៩ ហាក់មានភាពថយចុះនិងកំពុងត្រលប់ទៅកាន់ភាពល្អប្រសើរឡើងវិញបន្តិចម្តងៗផងដែរ។ គេនៅចាំបានថា កាលពីអំឡុងពេលមានការរាតត្បាតមេរោគកូវីដ ១៩ ខ្លាំងនោះ អាជ្ញាធរម៉ាឡេស៊ីបានអនុញ្ញាតឲ្យមានតែមនុស្សម្នាក់ប៉ុណ្ណោះនៅក្នុងរថយន្តគឺអ្នកបើកបរតែម្តង ដែលអាចបើរថយន្តចេញក្រៅផ្ទះបានពេលត្រូវទៅទិញរបស់សំខាន់ៗដូចជា អាហារនិងថ្នាំពេទ្យជាដើម។ ក្រៅតែពីបន្ធូរបន្ថយវិធានការដូចខាងលើនេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានសម្រេចឲ្យកន្លែងធ្វើអាជីវកម្មនិងឧស្សាហកម្មជាច្រើនអាចបើកទ្វារជាធម្មតាបានវិញផងដែរ តែត្រូវបន្តអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះម៉េឡេស៊ីមានអ្នកឆ្លងមេរោគកូវីដសរុបចំនួន ៦ ២៩៨ ករណី ស្លាប់ ១០៥ ករណី និងជាសះស្បើយចំនួន ៤ ៤១៣ ករណីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
May 5, 2020 - អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានទទួលការវះកាត់អ្វីនោះទេ ក្នុងអំឡុងពេលបាត់វត្តមានពីសាធារណជនចំនួន ៣ សប្តាហ៍នេះ ចំពេលដែលថ្មីៗនេះកូរ៉េទាំងពីរបានបាញ់បោះគ្នានៅឯតំបន់គ្មានយោធា (DMZ)។ មន្ត្រីរដ្ឋាភិបាលរូបនេះបានបដិសេធមិនផ្តល់មូលហេតុទេ ប៉ុន្តែបាននិយាយថា របាយការណ៍ដែលថាលោក គីម ជុងអ៊ុន បានឈឺធ្ងន់ធ្ងររហូតឈានដល់ការវះកាត់គឺមិនពិតទេ។ នេះបើតាមការចុះផ្សាយរបស់ រ៉យទ័រ សម្រាប់ថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់អ្នកយកព័ត៌មានថា៖ «ការវាយតម្លៃរបស់យើងគឺថា (គីម) មិនបានទទួលការវះកាត់ទេ»។ នៅពេលសួរថា តើលោក គីម ជុងអ៊ុន អាចនឹងចូលពេទ្យពិនិត្យជំងឺធម្មតាមែនដែរទេ? គាត់គ្រាន់តែឆ្លើយថា «បាទ» ចំពោះសំណួរដែលសួរប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា
May 4, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលសាំងហ្គាពួរបានបញ្ជាក់ជាបឋមនូវករណី COVID-19 ថ្មីចំនួន ៥៧៣ ករណី គិតត្រឹមថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ដែលនាំឱ្យចំនួនសរុបបានកើនឡើងដល់ ១៨,៧៧៨ករណី។ នេះជាថ្ងៃទី១១ហើយ ដែលករណីប្រចាំថ្ងៃថ្មីនៅសាំងហ្គាពួរ ស្ថិតនៅក្រោម ១,០០០នាក់។ ក្នុងចំណោមករណីថ្មីៗនេះ មានជនជាតិសាំងហ្គាពួរ ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍តែ ៥នាក់ប៉ុណ្ណោះ ខណៈដែលពលករចំណាកស្រុកស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន នៅតែបន្តកើនឡើងឥតឈប់ឈរ។ ក្រសួងបាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវផ្សាយជូននៅពេលក្រោយនៅយប់ថ្ងៃច័ន្ទ។ កាលពីចុងសប្តាហ៍រដ្ឋាភិបាលបានប្រកាសផែនការបន្ធូរបន្ថយការរឹតត្បឹតមួយចំនួន ដែលបានធ្វើឡើងក្នុងអំឡុងពេលបិទទ្វាររបស់សាំងហ្គាពួរ ប៉ុន្តែវិធានការណ៍ដែលគ្រោងនឹងផុតនៅថ្ងៃច័ន្ទនេះ នឹងបន្តរយៈពេលមួយសប្តាហ៍ទៀត។ អាជីវកម្មមួយចំនួនដូចជា៖ ជាងកាត់សក់ អាជីវកម្មនៅផ្ទះ និងសេវាកម្មបោកគក់ នឹងត្រូវបានអនុញ្ញាតឱ្យបើកជាបណ្តើរៗចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០តទៅ។
May 4, 2020 - អន្តរជាតិ
អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានលើកឡើងថា ពលរដ្ឋអាមេរិកប្រមាណជា ១០០ ០០០ នាក់អាចនឹងត្រូវស្លាប់ ដោយសារកូវីដ ១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ ការបង្ហាញជូនអំពីតួលេខអ្នកស្លាប់ដូចខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ បានចំណាយពេលជាង ២ ម៉ោង ដើម្បីឲ្យក្រុមអ្នកសារព័ត៌មាន FOX News សម្ភាសន៍គាត់នៅឯទីក្រុងវ៉ាស៊ីនតោន។ បើតាមលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ពលរដ្ឋអាមេរិកចន្លោះពី ៧៥ ០០០ នាក់ ទៅ ១០០ ០០០ នាក់អាចនឹងត្រូវស្លាប់
May 4, 2020









