autoadmin
  • អន្តរជាតិ

    អាមេរិក៖ យុវតីមានកំណើតនៅតំបន់អាស៊ីម្នាក់បានធ្វើការបរិច្ចាគម៉ាស់ចំនួន ១១ ០០០ ទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក ដោយនាងបានសង្ឃឹមថា សកម្មភាពរបស់នាងនឹងជួយលុបលំបាត់និន្នាការរើសអើងពលរដ្ឋអាស៊ីពីសំណាក់ប្រជាពលរដ្ឋអាមេរិក។ សូមរម្លឹកជូនថា និន្នាការរើសអើងពលរដ្ឋអាស៊ីបានផ្ដើមកើតមានឡើងចាប់តាំងពីពេលផ្ទុះការរាតត្បាតមេរោគកូវីដ ១៩  ដោយពលរដ្ឋអាមេរិកនិងពលរដ្ឋអឺរ៉ុបមួយចំនួនគិតថា អាស៊ីជាប្រភពនៃមេរោគ ដូចនេះពួកគេបានខឹង ស្អប់ និងមិនចង់ប្រាស្រ័យទាក់ទងជាមួយពលរដ្ឋអាស៊ីឡើយ បើទោះជាពលរដ្ឋទាំងនោះមិនមែនជាពលរដ្ឋចិនក៏ដោយ។ យុវតីដែលមានឆន្ទៈខ្ពស់រូបនេះមានឈ្មោះថា Valerie Xu អាយុ ១៥ ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងក្រុង Addison សហរដ្ឋអាមេរិក។ នាងបានប្រាប់ឲ្យដឹងថា ម៉ាស់ទាំង ១១ ០០០ នេះត្រូវបានបញ្ជាទិញពីប្រទេសចិន និងមានតម្លៃសរុបចំនួន ៧ ៥០០​

    May 2, 2020
  • អន្តរជាតិ

    ចិន៖ ទោះបីជារដ្ឋាភិបាលចិនហាក់អាចគ្រប់គ្រងស្ថានភាពនៃការរាតត្បាតមេរោគកូវីដ ១៩ បានក៏ពិតមែន តែពលរដ្ឋចិនគ្រប់រូបនៅតែបន្តអនុ​វត្តវិធានការអនាម័យយ៉ាងខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគមួយនេះសាជាថ្មីម្តងទៀត។ ជាក់ស្តែងនៅតាមសាលារៀនក្នុងប្រទេសចិន​ត្រូវបានគេកត់សម្គាល់ឃើញថា បានសម្រេចដាក់ចេញនូវវិធានការជាច្រើនដូចជា ឲ្យសិស្សរក្សាគំលាតពីគ្នាឲ្យបាន ១ ម៉ែត្រពេលអង្គុយក្នុងថ្នាក់រៀន ត្រួតពិនិត្យសុខភាពគ្រប់សិស្សទាំងអស់ជាប្រចាំមុនពេលចូលរៀន ហើយសិស្សទាំងអស់តម្រូវឲ្យពាក់ម៉ាស និងលាងដៃជាប្រចាំផងដែរ។​ ដោយឡែកសាលារៀនមួយកន្លែងនៅក្នុងក្រុងសៀងហៃវិញបានរៀបចំកន្លែងញ៉ាំបាយសម្រាប់សិស្សគួរឲ្យចាប់អារម្មណ៍មួយគឺគេបានយករបាំងជ័រដាក់រៀបនៅលើតុដើម្បីឃាំងសិស្សម្នាក់ៗកុំឲ្យអង្គុយទល់មុខគ្នាឬនៅក្បែរគ្នា ហើយរបាំងនោះនឹងជួយការពារមិនឲ្យមានការខ្ទាតទឹកម៉ាត់ដាក់គ្នាបានផងដែរ។ បន្ទាប់ពីក្រុមសិស្សញ៉ាំបាយរួចបុគ្គលិកនៅក្នុងសាលាត្រូវមកសម្អាតតុនិងរបាំងនោះជាប្រចាំផងដែរ ដើម្បីការពារកុំឲ្យមានមេរោគផ្សេងៗតោងជាប់នៅលើរបាំង។ វិធានការខាងលើនេះត្រូវបានគេមើលឃើញថា គឺជាការរួចំណែកដ៏ល្អមួយរបស់សាលារៀននិងក្រុមកូនសិស្សក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩៕    អត្ថបទ៖ភក្តី ប្រភព៖worldofbuzz  

    May 2, 2020
  • កូវីដ-១៩

    យោងតាម Nation Thailand បានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណីថ្មីនៃអ្នកឆ្លង COVID-19 ចំនួន ៦ ករណីបន្ថែមទៀតនៅថ្ងៃនេះ ដែលវាជាករណីទាបបំផុតក្នុងរយៈពេល ២៤ម៉ោង ហើយមិនមានអ្នកស្លាប់ថ្មីនោះទេ។ នេះបើតាមការរាយការណ៍របស់លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 របស់រដ្ឋាភិបាលថៃ នាថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។ វាជាថ្ងៃទី៦ហើយ ដែលប្រទេសថៃមានករណីថ្មីតែមួយខ្ទង់។ ចំនួនអ្នកជំងឺ COVID-19 សរុបនៅថៃបានកើនឡើងដល់ ២,៩៦៦នាក់ ក្នុងនោះមាន ២,៧៣២នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញទៅផ្ទះ ខណៈមានអ្នកស្លាប់សរុប ៥៤នាក់។ កាលពីម្សិលមិញនេះ ចំនួនករណី

    May 2, 2020
  • កូវីដ-១៩

    យោងតាមស្ថិតិចុងក្រោយដែលចេញដោយសាកលវិទ្យាល័យចនស៍ហបគីនស៍ (Johns Hopkins) បានបង្ហាញថា ករណីវីរុស COVID-19 ដែលបានបញ្ជាក់ពេលនេះកើនដល់ ៣.៣ លាននាក់ នៅទូទាំងពិភពលោក។ ក្នុងចំណោមអ្នកឆ្លងវីរុសទាំងនោះ មានមនុស្សលើសពី ២៣៨,០០០នាក់បានស្លាប់ និងអ្នកជំងឺជាង ១ លាននាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN សម្រាប់ថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។ សរុបករណីឆ្លងវីរុស COVID-19 នៅចិនដីគោកមានចំនួន ៨២,៨៧៥ ករណី ក្នុងនោះករណីនាំចូលចំនួន ១,៦៧១ ករណី និងករណីមិនចេញរោគសញ្ញាមានចំនួន ៩៨៩នាក់ ដែលកំពុងស្ថិតក្នុងការតាមដានខាងវេជ្ជសាស្ត្រ។

    May 2, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានសម្រេចដាក់ការហាមឃាត់ជាផ្លូវការ ចំពោះប្រភេទកាំភ្លើងវែង (assault-style weapons) បន្ទាប់ពីមានការសម្លាប់រង្គាលដ៏អាក្រក់បំផុតរបស់ប្រទេសកាលពីខែមេសាកន្លងទៅ។ ច្បាប់ថ្មីនេះគឺមានន័យថា ការលក់ ដឹកជញ្ជូន នាំចូល ឬប្រើប្រាស់អាវុធវែងចំនួន ១,៥០០ ប្រភេទ គឺជាអំពើខុសច្បាប់។ លោក Justin Trudeau ក៏បានបន្ថែមទៅលើការសម្រេចរបស់គាត់ថា៖«អ្នកមិនចាំបាច់ប្រើដល់ AR-15 បើគ្រាន់តែបាញ់ក្តាន់មួយនោះទេ»។ ការហាមឃាត់នេះមានប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែវានឹងមានរយៈពេលលើកលែងសម្រាប់ម្ចាស់អាវុធរយៈពេល ២ឆ្នាំ ដើម្បីឱ្យម្ចាស់កាំភ្លើងប្រតិបត្ដិតាម។ លោក Justin Trudeau បាននិយាយថា លោកនឹងណែនាំច្បាប់ថ្មីមួយទៀត (មិនទាន់ត្រូវបានអនុម័ត) ដើម្បីដាក់កម្មវិធីទិញកាំភ្លើងត្រឡប់មកវិញពីម្ចាស់កាំភ្លើងទាំងនោះ។ លោកក៏បាននិយាយដែរថា

    May 2, 2020
  • កូវីដ-១៩

    យោងតាមសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃសុក្រ ទី០១ ខែឧសភា ម្សិលមិញនេះ ប្រទេសសាំងហ្គាពួរបានរកឃើញករណី COVID-19 ថ្មីចំនួន ៩៣២នាក់ ដែលធ្វើឱ្យចំនួនសរុបកើនដល់ ១៧,១០១នាក់។ ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានមនុស្ស ២ នាក់បន្ថែមទៀតបានស្លាប់ដោយសារវីរុស COVID-19 ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅសាំងហ្គាពួរមានដល់ ១៦នាក់។ ក្នុងចំណោមករណីថ្មីមាន ៩០៥ករណី ចេញពីអន្តេវាសិកដ្ឋានពលករបរទេស និងគ្មានករណីនាំចូលនោះទេ។ ក្រសួងក៏និយាយដែរថា ពួកគេនឹងធ្វើតេស្ដបន្ថែមទៀតក្នុងចំណោមអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ដោយសារថាកន្លងមក ករណីភាគច្រើនគឺចេញពីកន្លែងទាំងនោះ៕

    May 2, 2020
  • អន្តរជាតិ

    ហុងកុង៖ ខណៈដែលប្រជាជននៅតាមបណ្ដាប្រទេសជាច្រើនត្រូវឈប់សម្រាក់នៅក្នុងថ្ងៃដែលជាទិវាពលកម្មអន្តរជាតិ ១ ឧសភានោះ នៅហុងកុងឯណោះវិញក្រុមបាតុករបែរជារៀបចំគម្រោងធ្វើបាតុកម្មតវ៉ាជាមួយរដ្ឋាភិបាលទ្រង់ទ្រាយធំទៅវិញ។ ជិត ៤ ខែមកហើយដែលសកម្មភាពប្រឆាំតវ៉ារបស់ពលរដ្ឋហុងកុងហាក់ស្ងប់ស្ងាត់ ព្រោះតែភាពភ័យខ្លាចនៃរាតត្បាតមេរោគកូវីដ ១៩ តែវាមិនមែនមានន័យថា ពលរដ្ឋហុងកុងបោះបង់ចោលនូវគំនិតប្រឆាំងតវ៉ាជាមួយរដ្ឋាភិបាលឡើយ។ ជាក់ស្តែងកាលពីសប្តាហ៍មុននេះ ក្រុមបាតុករប្រមាណជា ៣០០ នាក់ បានជួបជុំគ្នានៅក្នុងផ្សារទំនើបមួយកន្លែង ដើម្បីបន្តសកម្មភាពប្រឆាំងតវ៉ាផង និងដើម្បីផ្ដល់សញ្ញាដល់ក្រុមឲ្យបាតុករទាំងអស់ឲ្យត្រៀមខ្លួនជួបជុំគ្នាឡើងវិញដើម្បីបន្តសកម្មភាពរបស់ពួកគេ។ ដូចការគ្រោងទុកមែន ក្រុមបាតុករហុងកុងជាច្រើននាក់ចែករំលែកដំណឹងតាមបណ្តាញអ៊ីនធឺណិតថា នៅល្ងាចថ្ងៃសុក្រទី ១ ឧសភា ដែលជាទិវាពលកម្មអន្តរជាតិនោះ ពួកគេនឹងផ្តើមតវ៉ាជាមួយរដ្ឋាភិបាលទ្រង់ទ្រាយធំឡើងវិញហើយ។ បើតាមលោក John Li អាយុ ៣៣ ឆ្នាំ ជាបុគ្គលិកផ្នែកហិរញ្ញវត្ថុ និងជាបាតុករដ៏សកម្មម្នាក់បាននិយាយថា

    May 2, 2020
  • អន្តរជាតិ

    មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងបំផុត ក្នុងរយៈពេលជាង ២០ថ្ងៃ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមអំពីសុខភាពរបស់គាត់។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េកណ្តាល (KCNA) បានរាយការណ៍នៅថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០នេះថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីមួយ និងបានកាត់ខ្សែបូ សម្ពោធឱ្យរោងចក្រផលិតជី នៅសាន់ឆុន ក្បែររដ្ឋធានីព្យុងយ៉ាង ដោយមានមន្ត្រីជាន់ខ្ពស់ដទៃទៀត រួមទាំងប្អូនស្រីរបស់គាត់គឺនាង គីម យូចុង ផងដែរ។ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលលោក គីម ជុងអ៊ុន បានបាត់ដំណឹងសូន្យឈឹងគ្មានអ្នកក្រៅណាដឹង។ ពីដំបូងសារព័ត៌មានអាមេរិកថាគាត់ឈឺធ្ងន់ធ្ងរ ហើយក្រោយមកទៀតមានពាក្យចចាមអារាមខ្លះបាននិយាយថា គាត់ឥឡូវជាមនុស្សរុក្ខជាតិ

    May 2, 2020
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃនឹងផ្ដើមអនុវត្តវិធានការបន្ធូរបន្ថយការរឹតបន្ដឹងប្រទេសនៅថ្ងៃអាទិត្យនេះហើយ ក្រោយការបិទប្រទេសជាច្រើនសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩។ បើតាមលោក Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 (CCSA) បានឲ្យដឹងថា ការបន្ធូរបន្ថយការរឹតត្បិតប្រទេសនឹងត្រូវធ្វើឡើងបន្តិចម្តងៗមាន ៤ ដំណាក់កាល និងមានរយៈពេល ២ ខែ ដោយដំណាក់កាលទី ១ នឹងផ្ដើមអនុវត្តនៅថ្ងៃអាទិត្យទី ៣ ឧសភានេះ។ លោកបានបន្តថា ក្នុងដំណាក់កាលទី ១ មានរយៈពេល ១៤ ថ្ងៃ ហើយក្នុងអំឡុងពេលនេះហាងលក់ទំនិញតូចៗ ហាងលក់អាហារនិងភេសជ្ជៈខ្នាតតូច ឬផ្សារតាមសហគមន៍តូចៗនឹងត្រូវអនុវត្តញ្ញាតឲ្យបើកដំណើរការជាធម្មតាវិញ។ ប្រសិនបើក្នុងដំណាក់កាលទីមួយមិនមានការរាតត្បាតមេរោគខ្លាំងទេ គេនឹងបន្តអនុវត្តដំណាក់ទី

    May 1, 2020
  • អន្តរជាតិ

    ថៃ៖ ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ ១៩ ក្រុមគ្រូពេទ្យត្រូវបានគេមើលឃើញថា គឺជាវីរៈជនដ៏អស្ចារ្យបំផុតដោយពួកគាត់បានលះបង់គ្រប់យ៉ាងទាំងពេលវេលា កម្លាំង និងសុខភាពខ្លួនឯងផ្ទាល់ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺទាំងអស់។ ជាក់ស្តែងវេជ្ជបណ្ឌិតម្នាក់ទទួលបាននូវការគោរពយ៉ាងខ្លាំងពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបន្ទាប់ពីរូបគាត់បានដើរឡើងភ្នំក្រោមកំដៅ ៣៨ អង្សាសេទាំងខ្លួនកំពុងពាក់សំលៀកបំពាក់ការពារមេរោគផង ដើម្បីទៅព្យាបាលក្មេងម្នាក់ដែលកំពុងឃុំខ្លួន ១៤ ថ្ងៃនៅលើកំពូលភ្នំ។ បើតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា វេជ្ជបណ្ឌិតរូបនេះមានឈ្មោះ Soi ភេទស្រី បម្រើការងារនៅក្នុងមន្ទីរពេទ្យដាច់ស្រយាលមួយក្នុងខេត្ត Nan ភាគខាងជើងប្រទេសថៃ។ ប្រភពបានបន្តថា នៅលើកំពូលភ្នំនោះមានគ្រួសារមួយមានសមាជិក ៦ កំពុងរស់នៅ ហើយមានក្មេងម្នាក់បានក្តៅខ្លួនខ្លាំង ឈឺបំពង់ក និងត្រូវបានគេយកទៅដាក់ឲ្យនៅដាច់ដោយឡែកពីគ្រួសារ ១៤ ថ្ងៃផង ព្រោះតែសង្ស័យថាបានឆ្លងមេរោគកូវីដ ១៩។ ស្ថិតក្នុងស្ថានភាពបែបនេះទើបលោកស្រីវេជ្ជបណ្ឌិត Soi

    May 1, 2020