- autoadmin
- អន្តរជាតិ
អ៉ីរ៉ង់៖ សារព័ត៌មានអេឡិចត្រូនិច ALJAZEERA បានចុះផ្សាយថា មានពលរដ្ឋអ៉ីរ៉ង់ជាង ៧០០នាក់បានស្លាប់បាត់បង់ជីវិត ដោយការព្យាយាមផឹកស្រាដើម្បីព្យាបាលជំងឺ COVID-19។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលនៃប្រទេសអ៉ីរ៉ង់បានបង្ហាញថា គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មកដល់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ មានពលរដ្ឋអ៉ីរ៉ង់ចំនួន ៧២៨ នាក់មកហើយ ដែលបានស្លាប់ក្រោយពួកគេព្យាយាមផឹកស្រាមានកម្រិតជាតិអាកុលខ្ពស់ខ្លាំង ក្នុងបរិមាណច្រើនលើសកម្រិត រហូតត្រូវពុលស្រានោះស្លាប់តែម្តង។ តួលេខអ្នកស្លាប់នេះត្រូវបានគេមើលឃើញថា មានចំនួនច្រើនលើលលុបមិនធ្លាប់មានពីមុនឡើយ ហើយបើគេធ្វើការប្រៀបធៀបជាមួយតួលេខឆ្នាំចាស់ គឺអ៉ីរ៉ង់មានអ្នកស្លាប់ដោយពុលស្រាត្រឹមតែ ៦៦នាក់ ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៩។ បើតាមលោក Kianoush Jahanpour ដែលជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលអ៉ីរ៉ង់បានឲ្យដឹងថា ជារៀងរាល់ឆ្នាំពលរដ្ឋតែងមានការពុលស្រាស្លាប់ តែក្នុងឆ្នាំ២០២០ អ្នកស្លាប់មានចំនួនច្រើនបំផុតមិនធ្លាប់មានឡើយ។
April 28, 2020 - កូវីដ-១៩
សាំងហ្គាពួរបានរាយការណ៍ករណីថ្មីចំនួន ៥២៨ករណី នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១៤,៩៥១នាក់។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពជាបឋមថា ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស ហើយមានតែ ៨ ករណីប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។ ក្រសួងសុខាភិបាលសាំងហ្គាពួរបានបន្ថែមថា សេចក្តីលម្អិតនៃករណីទាំងនេះ និងព័ត៌មានថ្មីៗនឹងត្រូវចែករំលែកតាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃដែលនឹងត្រូវចេញផ្សាយនៅយប់នេះ។ ក្រសួងនឹងបន្ថែមការធ្វើតេស្ដតាមបណ្ដាវិស័យសំខាន់ៗ មន្រ្តីជួរមុខ និងអ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នកជំងឺបន្ថែមទៀត ដើម្បីទប់ស្កាត់ការរាយដាលកាន់តែខ្លាំង។ សម្រាប់ករណីស្លាប់វិញសាំងហ្គាពួរមានតែ ១៤នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ លីដា ប្រភព៖ CNA
April 28, 2020 - អន្តរជាតិ
បើតាមការចុះផ្សាយរបស់ BBC នាពេលថ្មីៗនេះបានឱ្យដឹងថា ប្រទេសគុយបាបានបញ្ជូនវេជ្ជបណ្ឌិតជាង ២០០នាក់ ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ ពួកគេស្ថិតក្នុងចំណោមបុគ្គលិកថែទាំសុខភាពចំនួន ១,២០០នាក់ ដែលត្រូវបានបញ្ជូនទៅទប់ទល់នឹងវីរុស COVID-19 នៅក្នុងបណ្ដាប្រទេសចំនួន ២២ ដែលបានស្នើសុំជំនួយពីរដ្ឋកុម្មុយនិស្តមួយនេះ។ ក្រុមវេជ្ជបណ្ឌិតទាំងនោះបានទៅដល់ព្រលានយន្ដហោះ Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃអាទិត្យ ហើយនឹងពង្រាយក្រុមរបស់ខ្លួនទៅតាមខេត្តនីមួយៗរបស់ប្រទេស។ ការជួយរបស់គុយបាបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំង២ ខណៈដែលប្រទេសគុយបាផ្ទាល់គឺល្បីខាងការការទូតផ្នែកវេជ្ជសាស្រ្ត។ គួរឱ្យដឹងដែរថា អាហ្វ្រិកខាងត្បូងរហូតដល់ពេលនេះ មានករណីច្រើនជាង ៤,៣៦១ ករណី និងមានការស្លាប់ ៨៦នាក់ ហើយក៏កំពុងប្រឈមហានិភ័យនៃការក្លាយជាតំបន់ផ្ទុះឡើងខ្លាំង បន្ទាប់ពីអឺរ៉ុបផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ BBC
April 28, 2020 - អន្តរជាតិ
អែលសាវ៉ាឌ័រ៖ អ្នកទោសនៅក្នុងប្រទេស អែលសាវ៉ាឌ័រ (El Salvador) រាប់រយនាក់ត្រូវបានគេប្រទះឃើញអង្គុយជាប់ៗគ្នាយ៉ាងកកកុញដោយគ្មានគំលាតសុវត្ថិភាពការពារការចម្លងមេរោគកូវីដ ១៩ ឡើយ ខណៈពួកគេអាចទប់ស្កាត់ការចម្លងមេរោគបានត្រឹមតែពាក់ម៉ាស់ប៉ុណ្ណោះ។ សកម្មភាពនេះត្រូវបានអាជ្ញាធរសុខាភិបាលព្រមានថា វាងាយធ្វើឲ្យផ្ទុះការចម្លងមេរោគកូវីដ ១៩ក្នុងចំណោមអ្នកទោសទាំងអស់នោះខ្លាំងណាស់។ យ៉ាណាក្តីបើតាមលោក Nayib Bukele ប្រធានាធិបតីនៃប្រទេស អែលសាវ៉ាឌ័រ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យឆ្មាំគុកត្រូវប្រមូលអ្នកទោសមកអង្គុយជុំគ្នាដូចនេះ ក៏ព្រោះតែមានអំពើហឹង្សាមួយបង្កឡើងដោយអ្នកទោសជាបងធំនៅក្នុងគុក និងបានសម្លាប់អ្នកទោសចំនួន ២២ នាក់ផ្សេងទៀតផងដែរ។ ដើម្បីបង្ក្រាបអំពីហិង្សានេះទើបឆ្មាំគុកត្រូវចាប់ក្រុមទោសមកអង្គុយជុំគ្នាដូចនេះ ដើម្បីរកមុខបងធំ និងបញ្ជូនរូបគេចេញពីគុកទៅដាក់នៅកន្លែងឃុំឃាំងដាច់ដោយឡែកមួយផ្សេងទៀត។ បើតាមលោក Nayib Bukele បានបញ្ជាក់ថា បើអាជ្ញាធរមិនធ្វើសកម្មភាពដូចខាងលើនេះទេ គេមិនអាចគ្រប់គ្រងស្ថានភាពនៅក្នុងគុកបានឡើយ ដូចនេះគេត្រូវតែបង្ខំចិត្តធ្វើបើទោះជាដឹងថា វាប្រឈមនឹងការចម្លងមេរោគកូវីដ
April 28, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណីថ្មីតែ ៧នាក់ ប៉ុណ្ណោះនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប៉ុន្តែមានករណីស្លាប់បន្ថែម ២នាក់។ តួលេខនេះនាំឱ្យចំនួនករណីឆ្លងសរុបនៅថៃកើនដល់ ២,៩៣៨នាក់ និងស្លាប់សរុប ៥៤នាក់។ ចំនួនអ្នកឆ្លងថ្មីរយៈពេល ២ថ្ងៃជាប់គ្នានេះ មានភាពល្អប្រសើរឡើង ដោយករណីមានត្រឹមតែ ១ខ្ទង់។ ប៉ុន្តែយ៉ាងណាចាប់តាំងពីការធ្វើតេស្តមានកំណត់ ចំនួនពិតប្រាកដនៃការឆ្លងអាចមានច្រើនជាងនេះ។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង២ ករណីស្លាប់ទី១ គឺជាពាណិជ្ជករជនជាតិថៃ អាយុ
April 28, 2020 - អន្តរជាតិ
ចិន៖ សិស្សសាលានៅក្នុងក្រុងចំនួន ២ ក្នុងប្រទេសចិនត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅកាន់ថ្នាក់រៀនវិញហើយកាលពីថ្ងៃម្សិលមិញនេះ ក្រោយសាលារៀនបានបិទទ្វារជាង ៣ ខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost។ ក្រុងសំខាន់ទាំង ២ នេះគឺក្រុងសៀងហៃ និងក្រុងប៉េកាំង ដែលសុទ្ធតែជាបេះដូងសេដ្ឋកិច្ចនៃប្រទេសចិន។ ក្មេងសិស្សសាលាបានសម្ដែងនូវភាពរីករាយជាខ្លាំងដែលពួកគេបានត្រលប់ទៅថ្នាក់រៀនដូចធម្មតាវិញ ព្រោះពួកគេមិនចង់រៀនតាម Online នៅក្នុងផ្ទះរបស់ពួកគេឡើយ។ សិស្សស្រីម្នាក់ឈ្មោះ Hang Huan អាយុ ១៨ ឆ្នាំ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការអង្គុយរៀននៅមុខកុំព្យូទ័រក្នុងផ្ទះតែម្នាក់មិនងាយស្រួលឡើយ ហើយនាងពិតជាធុញខ្លាំងណាស់ពេលដែលមិនបានជួបមិត្តរួមថ្នាក់របស់នាង។ បើទោះជាសាលារៀនបានបើកទ្វារក៏ពិតមែន តែសិស្ស គ្រូបង្រៀន និងបុគ្គលិកក្នុងសាលាទាំងអស់ ត្រូវតែអនុវត្តវិធានការអនាម័យជានិច្ច ដូចជាលាងដៃញឹកញាប់
April 28, 2020 - អន្តរជាតិ
តាមការចុះផ្សាយរបស់ The Straits Times បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសចិនគួរតែអាចបញ្ឈប់វីរុស COVID-19 មុនពេលដែលវានឹងរាលដាលពាសពេញពិភពលោក។ លោកបាននិយាយថា រដ្ឋបាលរបស់លោកកំពុងធ្វើការស៊ើបអង្កេតយ៉ាងស្វិតស្វាញលើអ្វីដែលបានកើតឡើង។ លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា៖ «យើងកំពុងធ្វើការស៊ើបអង្កេតយ៉ាងស្វិតស្វាញ … យើងមិនសប្បាយចិត្តនឹងប្រទេសចិនទេ»។ លោកបន្ថែមថា មានវិធីជាច្រើន ដែលអ្នកអាចគ្រប់គ្រងវាបាន។ លោកក៏បាននិយាយដែរថា ចិនគួរតែអាចបញ្ឈប់វីរុស COVID-19 មុនពេលដែលវាបានចម្លងចេញទៅទូទាំងពិភពលោក៕ អត្ថបទ៖ លីដា ប្រភព៖ The
April 28, 2020 - អន្តរជាតិ
សារព័ត៌មាន The Star បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៉ីលោក Noor Azmi Ghazali និងសមាជិកក្រុមប្រឹក្សាប្រតិបត្តិលោក Razman Zakaria ត្រូវបានគេរកឃើញថា បានរំលោភលើបទបញ្ជាគ្រប់គ្រងលើសកម្មភាព (MCO) ដោយសារបានអង្គុយហូបបាយជុំគ្នាជាមួយគ្នីគ្នា ខុសពីបំរាមរឹតត្បឹតដើម្បីការពារការរាលដាលនៃវីរុស COVID-19។ អ្នកទាំង២នាក់ និងគ្នីគ្នាចំនួន ១២នាក់ផ្សេងទៀត ត្រូវបានកាត់ទោសនៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។ គួរឱ្យដឹងដែរថា លោកវេជ្ជបណ្ឌិត Noor Azmi Ghazali និងលោក Razman បានថតរូបកំពុងទទួលទានអាហារជុំគ្នាជាមួយមនុស្សមួយក្រុម កាលពីថ្ងៃទី១៨ ខែមេសា
April 28, 2020 - អន្តរជាតិ
ហុងកុង៖ ក្រុមបាតុករហុងកុងបានប្រមូលផ្ដុំគ្នាសារជាថ្មីឡើងវិញ ដើម្បីបន្តសកម្មភាពប្រឆាំងតវ៉ានឹងរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ដែលការតវ៉ានេះគឺជាសកម្មភាពដំបូងហើយរាប់ចាប់តាំងពីរដ្ឋាភិបាលហុងកុងបានសម្រេចបិទក្រុងរបស់ខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ តាំងពីខែ មីនា មក។ សកម្មភាពប្រឆាំងតវ៉ាត្រូវបានធ្វើឡើងនៅក្នុងផ្សារទំនើបមួយកន្លែងនៅកណ្តាលទីក្រុងហុងកុង និងមានក្រុមបាតុករចូលរួមប្រមាណជា ៣០០ នាក់។ បើទោះជាសកម្មភាពនេះបានកើតឡើងក្រោយការរីករាលដាលនៃមេរោគកូវីដ ១៩ បានធូស្រាលបន្តិចមែន តែគេបានមើលឃើញថាការប្រមូលផ្ដុំនេះគឺផ្ទុយទាំងស្រុងទៅនឹងបំរាមរបស់អាជ្ញាធរសុខាភិបាល ដែលបានហាមមិនឲ្យមានការជួបជុំគ្នានៅទីសាធារណៈលើសពី ៤ នាក់ឡើយ ដើម្បីបង្ការការចម្លងមេរោគកូវីដ ១៩។ បើទោះជាយ៉ាងនេះក្តីក្រុមបាតុករហុងកុងបានស្រែកថា ពួកគេមិនបានធ្វើអ្វីខុសច្បាប់ឡើយ ពួកគេគ្រាន់តែចង់បានសេរីភាពនិងប្រជាធិបតេយ្យប៉ុណ្ណោះ ព្រោះសន្តិភាពពេញលេញនិងពិតប្រាកដគឺជារឿងសំខាន់ណាស់សម្រាប់ពលរដ្ឋហុងកុងគ្រប់រូប។ នៅលើបដារបស់ក្រុមបាតុករវិញបានសរសេរថា ការរំដោះហុងកុងឲ្យមានសេរីភាពវិញគឺជាបដិវត្តក្នុងសម័យកាលរបស់ពួកយើង។ សកម្មភាពប្រឆាំងតវ៉ាលើកនេះមិនត្រូវបានគេមើលឃើញថា មានការបង្រ្កាបធ្ងន់ធ្ងរ ឬបង្កឲ្យមានអ្នកណាម្នាក់របួសឡើយ តែទោះជាយ៉ាងណាក្តី គេនៅចាំបានថាកាលពីសប្តាហ៍មុននេះសកម្មជនហុងកុងដែលតែងតែចេញមុខដឹកនាំការប្រឆាំងតវ៉ាចំនួន ១៥រូប ត្រូវបានអាជ្ញាធរចាប់ខ្លួនផងដែរ។
April 28, 2020 - អន្តរជាតិ
ប្រទេសថៃគ្រោងនឹងពន្យារភាពអាសន្នជាតិដល់ថ្ងៃទី៣១ ខែឧសភា ដើម្បីពង្រឹងការប្រឆាំងនឹងវីរុស COVID-19 ខណៈពេលដែលកំពុងត្រៀមដំណើរការអាជីវកម្មឡើងវិញ។ អ្នកនាំពាក្យមជ្ឈមណ្ឌល COVID-19 បាននិយាយថា ច្បាប់អាសន្នជាតិដើមឡើយនឹងត្រូវផុតកំណត់នៅចុងខែមេសានេះ ប៉ុន្តែត្រូវបានពន្យារពេលមួយខែទៀតសិន ហើយក៏គ្រោងនឹងចាប់ផ្ដើមបើកជំនួញឡើងវិញខ្លះៗដែរ។ ការឆ្លងបានធូរស្រាលបន្ទាប់ពីនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចានអូចា បានបិទទ្វារមួយផ្នែកធំនៅក្នុងប្រទេស បន្ទាប់ពីមានការកើនឡើងនៅក្នុងករណី COVID-19 កាលពីខែមីនា។ ការអំពាវនាវឱ្យបន្ធូរបន្ថយការរឹតត្បឹតក៏កាន់តែកើនមានឡើងផងដែរ ដោយសារវាកំពុងធ្វើសេដ្ឋកិច្ចកាន់តែខូចខាត។ ពោលគឺប្រទេសថៃ ក៏ដូចជាអ៉ីតាលី និងវៀតណាម គឺកំពុងរកផ្លូវបើកទ្វារប្រទេសឡើងវិញ ទោះបីពួកគេនៅខ្លាចរលកបន្ទាប់នៃការរាតត្បាតក៏ដោយ៕ អត្ថបទ៖ លីដា ប្រភព៖ Bloomberg
April 28, 2020









