- autoadmin
- អន្តរជាតិ
អង់គ្លេស៖ ទារិកាអាយុ ៦ ខែម្នាក់ត្រូវបានក្រុមវេជ្ជបណ្ឌិតបានអះអាងថា បានជាសះស្បើយ ១០០% ពីជំងឺកូរីដ ១៩ ដែលការជាសះស្បើយនេះត្រូវគេចាត់ទុកជាអភូតហេតុដ៏អស្ចារ្យមួយផងដែរក្នុងចំណោមករណីអ្នកជំងឺកូរីដ ១៩ រាប់លានករណីនៅជុំវិញពិភពលោក។ បើតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ទារិការូបនេះមានឈ្មោះ Erin Bates ត្រូវបានគេយកទៅព្យាបាលជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យកុមារ Alder Hey Children’s Hospital ក្នុងក្រុង Liverpool ប្រទេសអង់គ្លេស ក្រោយរូបនាងត្រូវបានគេធ្វើតេស្តវេជ្ជមានជាមួយនឹងមេរោគ។ សុខភាពរបស់ទារិកា Erin Bates ហាក់មិនល្អប្រសើរទាល់តែសោះ ដោយកាលពី ២
April 27, 2020 - អន្តរជាតិ
ក្រុមមន្រ្តីរបស់កូរ៉េខាងត្បូងបានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន «នៅរស់ ហើយមានសុខភាពល្អ» ចំពេលមានពាក្យចចាមអារ៉ាមជាច្រើនដែលថា លោកបានទទួលមរណភាព ឬស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់បេះដូង។ ព័ត៌មានចចាមអារ៉ាមជាច្រើនបាននិយាយថា ប្អូនស្រីរបស់លោកគឺ គីម ចយយ៉ាំង ទំនងជាកំពុងដឹកនាំប្រទេសជំនួសលោក គីម ជុងអ៊ុន។ ពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងការស្លាប់ ឬការធ្លាក់ខ្លួនឈឺធ្ងន់របស់លោក គីម ជុងអ៊ុន បានកើតឡើងបន្ទាប់ពីគាត់បានអវត្តមានក្នុងថ្ងៃខួបរបស់ជីតា (ស្ថាបនិកបក្សកុម្មុយនិស្ត) ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០រៀងមក។ ហើយវត្តមានរបស់គាត់ចុងក្រោយរបស់គាត់ គឺថ្ងៃទី១១ ខែមេសា នៅក្នុងការប្រជុំនយោបាយមួយ។ សារព័ត៌មាន Daily
April 27, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ DailyMail បានឱ្យដឹងថា ចិនកំពុងចាប់ផ្ដើមបិទកន្លែងហាត់ប្រាណ និងកន្លែងហែលទឹកនានានៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីភ័យខ្លាចថាប្រទេសនេះអាចនឹងប្រឈមនឹងរលកទី២ នៃការផ្ទុះឡើងនៃវីរុស COVID-19 ។ វាកើតឡើងបន្ទាប់ពីប្រទេសចិនទើបតែប្រកាសបិទទីក្រុង Harbin នៃខេត្ត Heilongjiang ដែលមានប្រជាជនរស់នៅទីនោះប្រមាណ ១០លាននាក់។ រលកនៃការផ្ទុះឡើងទី២នេះ អាចនឹងធ្វើឱ្យប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវថយក្រោយមួយជំហាន ហើយពិចារណាលើការបន្ធូរបន្ថយការរឹតត្បឹតឡើងវិញ ខណៈដែលលោកគ្រោងនឹងចាប់ផ្ដើមសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ក្នុងនាមជាមហាអំណាចរបស់ពិភពលោកឡើងវិញ។ រំលឹកដែរថា ចិនពេលនេះមានករណីសរុបប្រមាណ ៨២,៨១៦ នាក់ និងមានអ្នកស្លាប់ ៤,៦៣២នាក់ ហើយមួយរយៈចុងក្រោយ ពោលគឺចាប់តាំងពីថ្ងៃទី២៤ ខែមេសា ប្រទេសចិនគ្មានករណីស្លាប់បន្ថែមនោះទេ។ ទោះជាយ៉ាងណាពិភពលោកនៅតែមានមន្ទិលថា តើប្រទេសចិនពិតជាបានរាយការណ៍ករណីពិតប្រាកដ ឬយ៉ាងណា
April 27, 2020 - អន្តរជាតិ
ទោះបីជាមានការព្រមានម្តងហើយម្តងទៀត អំពីហានិភ័យនៃវីរុស COVID-19 ក្នុងពេលមានការរីករាលដាលនៅឥណ្ឌាក៏ដោយ ក៏មានអ្នកខ្លះហាក់ដូចជាមិនខ្វល់ពីច្បាប់បំរាមគោចរនេះទេ។ នៅតាមទីក្រុងនានាទូទាំងប្រទេសឥណ្ឌា ប៉ូលីសឈរជើងនៅកន្លែងផ្សេងៗគ្នា ដើម្បីតាមចាប់ពួកអ្នកបំពានបំរាមទាំងនេះ។ ប៉ូលីសក៏ត្រូវបង្ខំចិត្តប្រើវិធីសាស្រ្តដាក់ទណ្ឌកម្មប្លែកៗជាច្រើន ដោយកាលពីលើកមុនយើងឃើញឥណ្ឌាបានពិន័យឱ្យសរសេរពាក្យសុំទោស ៥០០ដង ឬដាក់ទោសឱ្យធ្វើចលនាអង្គុយ/ឈរជាដើម។ ជាក់ស្ដែងនាពេលថ្មីៗនេះមានការចែកចាយនូវវីដេអូមួយ ដែលបង្ហាញពីអ្នកបំពានបំរាមគោចរមួយចំនួនត្រូវបានប៉ូលីសចាប់ខ្លួន។ ប៉ូលីសមិនបានចាប់ពួកគេទៅទីណាឡើយ គឺចាប់ពួកគេដាក់ចូលក្នុងរថយន្តសង្គ្រោះបន្ទាន់មួយ ដែលខាងមន្ត្រីប៉ូលីសត្រៀមចតជិតខ្លួនស្រាប់ ខណៈក្នុងរថយន្តនោះមានអ្នកក្លែងធ្វើជាអ្នកជំងឺ COVID-19 ដើម្បីទុកបំភ័យអ្នកបំពានបំរាម។ ហេតុការនេះបានកើតឡើងនៅក្រុង Tirupur រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។ នៅក្នុងវីដេអូនោះបានបង្ហាញថា មនុស្ស ២ ៣នាក់ ត្រូវបានប៉ូលីសចាប់ដាក់ចូលរថយន្តសង្គ្រោះបន្ទាន់មួយនោះ ដោយសារពួកគេធ្វើដំណើរមិនពាក់ម៉ាស់ត្រឹមត្រូវខុសពីបំរាម។ ក្រោយមកគេឃើញថា អ្នកទាំងនោះមានការភ័យខ្លាចប្រកាច់បង្រះពេញដី
April 25, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលសាំងហ្គាពួរ បានបញ្ជាក់ជាបឋមនូវករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៦១៨ ករណី នៅក្នុងប្រទេសនៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។ វាជាតួលេខធ្លាក់ចុះពីកំណត់ត្រាប្រចាំថ្ងៃម្សិលមិញ ដែលមានចំនួន ៨៩៧ករណីថ្មី ហើយភាគច្រើននៃអ្នកឆ្លងជាអ្នកកាន់ប័ណ្ណការងារដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន និងមាន ៧ករណី ជាជនជាតិសិង្ហបុរី ឬមានទីលំនៅអចិន្រ្តៃយ៍។ រហូតមកដល់ពេលនេះមានករណីសរុបចំនួន ១២,៦៩៣ ករណី ត្រូវបានរាយការណ៍នៅសាំងហ្គាពួរ ដោយមាន ៩៥៦ករណី បានជាសះស្បើយនិងរំសាយចេញ ខណៈតួលេខស្លាប់គឺនៅតែ ១២នាក់ ដដែល។ ក្រសួងសុខាភិបាលសាំងហ្គាពួរនិយាយថា ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយនៅយប់នេះ។ អត្ថបទ៖ លីដា ប្រភព៖ Asia
April 25, 2020 - កូវីដ-១៩
លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃបាននិយាថា ប្រទេសថៃបានឃើករណីថ្មីនៃអ្នកឆ្លងវីរុស COVID-19 ចំនួន ៥៣ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ និងស្លាប់បន្ថែមម្នាក់ទៀត។ នេះបើតាមការចុះផ្សាយប្រចាំថ្ងៃរបស់ bangkokpost សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។ លោក Taweesilp Visanuyothin បានអោយដឹងផងដែរថា ក្នុងចំណោមអ្នកវិជ្ជមានទាំង៥៣នាក់នោះ មាន៤២នាក់អ្នកជាអ្នកចំណាកស្រុកខុសច្បាប់ចូលមកធ្វើការនៅខេត្ត Songkhla ដោយមានចំរុះជាតិសាសន៍មានដូចជា មីយ៉ាន់ម៉ា ៣៤នាក់ វៀតណាម ០៣នាក់ ម៉ាឡេស៊ី ០២នាក់ យេម៉ែន ០១នាក់ កម្ពុជា
April 25, 2020 - កូវីដ-១៩
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មានករណីឆ្លងវីរុស COVID-19 ថ្មីជិត ៦០ករណី ក្នុងចំណោមសមាជិកនាវិកនៃនាវាអ៉ីតាលី Costa Atlantica ដែលបានចូលចតនៅក្នុងប្រទេសជប៉ុនដើម្បីជួសជុល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។ ជាមួយនឹងការធ្វើតេស្តលើសមាជិកនាវិកបានគ្រប់គ្នាអស់ ពេលនេះចំនួនថ្មីដែលត្រូវបានរាយការណ៍ដោយទូរទស្សន៍សាធារណៈ NHK បានបញ្ជាក់ថា នាវា Costa Atlantica មានអ្នកឆ្លងវីរុសប្រហែល ១៥០នាក់ ពោលគឺប្រហែលមួយភាគបួននៃសមាជិកនាវិកចំនួន ៦២៣នាក់របស់នាវា។ ទូរទស្សន៍ Asahi បានចុះផ្សាយថា មានអ្នកឆ្លងថ្មី ៥៧នាក់ ត្រូវបានគេរកឃើញពីនាវា។ ចង្កោមនៃការឆ្លងនៅលើនាវាដែលបានចូលចតនៅផែណាហ្គាសាគី
April 25, 2020 - កូវីដ-១៩
បើតាមការចុះផ្សាយរបស់ Fox News បាននិយាយថា សហរដ្ឋអាមេរិកបាននាំមុខគេនៅក្នុងពិភពលោកនេះ ជាមួយនឹងការស្លាប់ជាង ៥០,០០០នាក់ ដែលបណ្តាលមកពីវីរុស COVID-19 ហើយតួលេខនេះ គឺច្រើនជាងអ៉ីតាលី ដែលជាប្រទេសមានការស្លាប់កំពូលទី២ ដល់ទៅ២ដងឯណោះ (ជាង២៥,០០០នាក់)។ សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅអាមេរិកពេលនេះមាន ៥០,០៣១នាក់ និងមានករណីឆ្លងសរុប ៨៦៩,០០០ករណី នៅទូទាំងប្រទេស។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះអនុប្រធានាធិបតី Mike Pence បានបញ្ជាក់ថា លោកសង្ឃឹមថាជំងឺរាតត្បាតនឹងចាប់ផ្តើមស្រកទៅវិញនាពេលរដូវក្ដៅ។ រដ្ឋមួយចំនួនកំពុងធ្វើការបោះជំហានយ៉ាងលឿន ដើម្បីធ្វើឱ្យអាជីវកម្មរីកចម្រើន និងដំណើរការបានលឿនបំផុត។ រដ្ឋ Georgia
April 25, 2020 - អន្តរជាតិ
វេជ្ជបណ្ឌិតមួយក្រុមនៅប្រទេសជប៉ុន គ្រោងនឹងចាប់ផ្តើមធ្វើតេស្តព្យាបាលវីរុស COVID-19 ដោយប្រើប្លាស្មា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុនNHK។ ក្រុមពេទ្យមកពីមជ្ឈមណ្ឌលជាតិសម្រាប់សុខភាពសកលនិងវេជ្ជសាស្ត្រ ត្រូវបានផ្តល់ការអនុញ្ញាតជាផ្លូវការពីគណៈកម្មាធិការសីលធម៌ ក្នុងការចាប់ផ្ដើមធ្វើតេស្ដនេះកាលពីថ្ងៃព្រហស្បតិ៍។ ការធ្វើតេស្ដនេះនឹងប្រើប្រាស់ប្លាស្មារបស់អ្នកជំងឺមុនៗដែលបានជាពីវីរុស ដើម្បីចាក់បញ្ចូលទៅអ្នកជំងឺថ្មីដែលត្រូវការការព្យាបាល។ គួរឱ្យដឹងដែរថា ប្លាស្មាមានផ្ទុកអង្គបដិប្រាណ (antibodies) ដែលអាចផ្តល់ភាពស៊ាំដល់មនុស្សម្នាក់ៗចំពោះវីរុស។ កាលពីមុនក៏មានរបាយការណ៍ស្តីពីការព្យាបាលលើករណីធ្ងន់ធ្ងរបានជោគជ័យ ដោយប្រើប្លាស្មានេះនៅក្នុងប្រទេសចិន។ ដូច្នេះក្រុមគ្រូពេទ្យជប៉ុនគ្រោងនឹងយកឈាមចំនួន ៤០០ មីលីលីត្រ ពីអ្នកជំងឺដែលបានជាពីវីរុសចំនួន ៥០នាក់ ហើយឱ្យវាទៅអ្នកជំងឺថ្មីចំនួន ៥០នាក់ផ្សេងទៀត សម្រាប់ការសាកល្បងនេះ។ ក្រុមវេជ្ជបណ្ឌិតសង្ឃឹមថា នឹងទទួលបានការបរិច្ចាគឈាមចាប់ពីសប្តាហ៍ក្រោយ ហើយចាប់ផ្តើមធ្វើតេស្ដក្នុងខែឧសភា។ វេជ្ជបណ្ឌិត Kutsuna Satoshi ដែលទទួលបន្ទុកការសាកល្បងព្យាបាលនិយាយថា ការព្យាបាលដោយអង្គបដិប្រាណក្នុងប្លាស្មានេះ ក៏បានបង្ហាញថាមានប្រសិទ្ធភាពចំពោះជំងឺអេបូឡាផងដែរ៕ អត្ថបទ៖
April 25, 2020 - អន្តរជាតិ
មន្ត្រីចិនម្នាក់បានអះអាងថា វ៉ាក់សាំងការពារវីរុស COVID-19 ដំបូងគេរបស់ប្រទេសចិន អាចរួចរាល់ក្នុងរយៈពេលតិចជាង ៥ខែទៀត។ លោកវេជ្ជបណ្ឌិត Gao Fu អគ្គនាយកមជ្ឈមណ្ឌលការពារនិងកំចាត់ជំងឺ (CDC) បានមានប្រសាសន៍ថា ប្រទេសចិនរំពឹងថានឹងមានបេក្ខជនចាក់វ៉ាក់សាំងបានជោគជ័យ សម្រាប់ជំងឺដ៏សាហាវនេះនៅខែកញ្ញា។ នេះបើតាមការចុះផ្សាយដោយ Daily Mail ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ ប្រធាន CDC រូបនេះបានបន្ថែមទៀតថា វ៉ាក់សាំងនេះនឹងត្រូវប្រើសម្រាប់ស្ថានភាពបន្ទាន់ ដូចជារលកថ្មីនៃការផ្ទុះវីរុសជាដើម ព្រោះមួយរយៈចុងក្រោយនេះប្រទេសចិនមានការចុះថយអ្នកឆ្លងជាលំដាប់។ លោកបានប្រាប់ទូរទស្សន៍ CGTN របស់រដ្ឋនៅថ្ងៃព្រហស្បតិ៍នេះថា ដើម្បីអភិវឌ្ឍវ៉ាក់សាំង ឬថ្នាំជាក់លាក់វាត្រូវការពេលវេលាសិក្សា ដើម្បីធានាថាមិនប៉ះពាល់ដល់អ្នកប្រើ។ លោកថាប្រទេសចិនកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ក្នុងការអភិវឌ្ឍវ៉ាក់សាំងសម្រាប់វីរុសឆ្លងនេះ។
April 25, 2020









