Liny Chan
  • PR

    ចំណងដៃនាចុងឆ្នាំ ២០២១ ដែលទស្សនិកជនក៏ដូចជាហ្វេនៗ ទន្ទឹងរង់ចាំនោះ បានមកដល់ហើយ នោះគឺ ខ្សែភាពយន្តភាគខ្មែរ រឿង មរណមាតា។ ជាមួយគ្នានឹងការយកចិត្តទុកដាក់ ថែរក្សាមរតកនៃអក្សរសិល្បិ៍ខ្មែរ ពីស្ថានីយទូរទស្សន៍ភីអិនអិន បានផ្តួចផ្តើមដោយអស់ពីកម្លាំងកាយចិត្ត ផលិតឡើងជាខ្សែភាពយន្តភាពយន្តភាគ ដើម្បីជាការចែករំលែកឲ្យកូនខ្មែរបានដឹង និងស្វែងយល់។ សម្រាប់ខ្សែភាពយន្តភាគរឿង មរណមាតានេះដែរ ក៏នឹងបង្ហាញពីសាច់រឿងតាំងពីដើមឡើយនៃចំណងបញ្ហា ដែលនាំឲ្យតួអង្គកូនស្រីកត្តញ្ញូមរណមាតា បានក្លាយជាអង្គក្សត្រី ក្នុងរយលាយឧបសគ្គ។ វត្តមានតួអង្គសម្តែងជាច្រើន ដែលមានការចូលរួមពីតារាល្បីៗ ទាំងរលកមុន និងរលកក្រោយ រួមមានដូចជា៖ លោក ទេព រិនដារ៉ូ, កញ្ញា អឹុង និមល ,

    November 25, 2021
  • PR

    សម្រាប់វត្តមានខ្សែភាពយន្តថ្មីរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ដែលនឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជនបន្តនោះ គឺជាសាច់រឿងមនោញ្ចេតនាស្នេហា ប្លែកខុសពីរឿងមុនៗ ដោយបង្ហាញពីគំនុំស្នេហាកូនភ្លោះ ក្នុងជម្លោះភេទផ្ទុយគ្នា។ ទស្សនិកជន ក៏ដូចជាហ្វេនៗនិយមទស្សនារឿងភាគ នឹងប្លែកអារម្មណ៍ ទទួលយកនូវការទស្សនាសាច់រឿងដ៏ប្លែកនេះ ដែលបានលើកឡើងពីខ្សែជីវិតបងប្អូនភ្លោះ មានមុខមាត់ដូចគ្នា ដោយម្នាក់ជាប្រុស និងម្នាក់ទៀតជាមនុស្សស្រី ។ ដោយសារតែអតីតកាលឈឺចាប់ ទើបម្តាយឪពុករបស់គេ បានបង្ខំឲ្យពួកគេប្តូរភេទ ធ្វើការកែសម្ផស្សមកជាស្រីទាំងអស់វិញ។ ថ្ងៃមួយ ពួកគេបានជួបនឹងបុរសម្នាក់ឈ្មោះ មេឃ ដែលមានរូបសម្បត្តិស្រស់សង្ហា ដែលធ្វើឲ្យចិត្តបងប្អូនភ្លោះទាំងពីរនេះ ដាក់ចិត្តស្រឡាញ់មនុស្សប្រុសតែមួយ រួមគ្នា។ បញ្ហា ចាប់ផ្តើមកើតឡើង រហូតធ្វើឲ្យពួកគេត្រូវឈ្លោះគ្នា ដោយសារតែមនុស្សប្រុសនោះ ហើយនៅទីបញ្ចប់ មានតែម្នាក់ក្នុងចំណោមពីរនាក់ ដែលអាចឲ្យបុរសម្នាក់នោះ ទទួលយកបាន។

    November 25, 2021
  • PR

    កុំព្យូទ័រយួរដៃដ៏ទាន់សម័យទំហំ 14អ៉ីញ និង 15អ៉ីញ ឥឡូវនេះដំណើរការដោយ CPU Intel ជំនាន់ទី 11 ចុងក្រោយគេបង្អស់ ជាមួយនឹងបច្ចេកវិទ្យា ASUS Intelligent Performance Technology ផ្តាច់មុខសម្រាប់ការបង្កើនប្រសិទ្ធភាពរហូតដល់ 40% ចំណុច​សំខាន់ • ដំណើរការដ៏មានអានុភាព៖ ចាប់ផ្តើមពី CPU Intel® Core™ i3 ជំនាន់ទី 11 ជាមួយនឹងបច្ចេកវិទ្យា ASUS Intelligent Performance Technology ផ្តាច់មុខ សម្រាប់ការបង្កើនប្រសិទ្ធភាពរហូតដល់

    November 25, 2021
  • PR

    ក្រុមហ៊ុនក្នុងស្រុកជាច្រើនកំពុងរួមគ្នាផ្តល់ការគាំទ្រដល់ខេត្តសៀមរាបក្នុងពេលដែលខេត្តបណ្តុំដោយទីតាំងទេសចរណ៍មួយនេះត្រូវការជំនួយយ៉ាងខ្លាំង ដែលការគាំទ្រទំាងនេះធ្វើឡើង តាមរយៈការឧបត្ថម្ភដល់មហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts)។ ព្រឹត្តិការណ៍នេះដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នឹងរៀបចំធ្វើឡើងក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករៀបចំមហោស្រពនេះដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. មានកិច្ចសហការផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២០-២០២២។ ក្រុមហ៊ុននិងស្ថាប័នដែលផ្តល់ការគាំទ្រដល់ព្រឹត្តិការណ៍នេះក្នុងនាមជាអ្នកឧបត្ថម្ភ រួមមានធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស មូលនិធិវប្បធម៌និងទេសរណ៍ Chengdu

    November 24, 2021
  • Nissan Auto Tech

    នៅដើមខែតុលា ឆ្នាំ 2021 ក្រុមហ៊ុនរថយន្តនីសាន់ បានដាក់លក់ជាផ្លូវការនូវរថយន្ត Almera ស៊េរីថ្មីក្នុងប្រទេសហ្វីលីពីន ដែលរថយន្តនេះបានភ្ជាប់មកនូវលក្ខណៈពិសេសដ៏ល្អជាច្រើនបើប្រៀបធៀបទៅនិងដៃគូរប្រកួតប្រជែង។ ការបើកសម្ពោធតាមប្រព័ន្ធអនឡាញដែលផ្សាយផ្ទាល់ចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទីក្រុង Pasay ។ រថយន្តនីសាន់ Almera ស៊េរីថ្មីនេះមានម៉ាស៊ីនប្រភេទ Turbo កម្លាំង 1.0 លីត្រ មានប្រព័ន្ធបើកបរដ៏វៃឆ្លាត ការរចនាថ្មីបែបស្ព័រ និងគ្រោងរថយន្តដ៏រឹងមាំបើធៀបទៅនឹងម៉ូដែលមុន។ ផ្នែកខាងមុខនៃរថយន្ត Almera ស៊េរីថ្មីនេះត្រូវបានរចនាទ្បើងវិញទាំងស្រុងបំពាក់ដោយចង្កៀងមុខដ៏មុតថ្លាមួយគូជាមួយ និងបាណាថ្មីរាងអក្សរ វី (V-Motion) ។ ផ្នែកខាងក្រោយក៏ត្រូវបានការផ្លាស់ប្តូរស្ទើរតែទាំងស្រុងផងដែរ វាសាកសមជាមួយ និងផ្នែកខាងមុខដែលមានរូបរាងដូចរថយន្តប្រណាំង ជាមួយកាងក្រោម និង ទ្រនុងខ្នងថ្មី។

    November 24, 2021
  • សិល្បៈ

    រាជធានីភ្នំពេញ៖ ស្ដែងចេញថ្មីៗ នៅក្នុងបណ្ដាញសង្គម យើងឃើញមានការផុសអំពីវិដេអូខ្លីមួយដែលក្នុង នោះមានបង្ហាញអំពីស្លឹករឹត និង ហាសថែក (#វិរនារី #topofthelady)។ ក្នុងការផុសនេះដែរ គឺសុទ្ធតែជាតារាល្បីៗ ដែលមានប្រជាប្រិយភាព នាំគ្នាផុសអំពីស្លឹករឹត ដែលនៅលើនោះ បានបង្ហាញនូវគម្ពីពាក្យបាលីដែលដាក់ចម្ងល់ទៅដល់ទស្សនិកជន គ្រប់រូបដោយពាក្យនៅក្នុងគម្ពីស្លឹករឹតនោះមានន័យយ៉ាងណា គឺពុំទាន់មានអ្នកបកស្រាយនៅឡើយ សូម្បី Pages កម្សាន្តជាច្រើន ក៏បានផុសនិយាយពី រឿងវិដេអូនេះផងដែរ។ រូបភាព Page កម្សាន ទទឹមនឹងនេះដែរ ប៉ុន្នានថ្ងៃមុន យើងឃើញមានវិដេអូ Teaser MV របស់កញ្ញា ទេព បូព្រឹក ដែលរូបភាពក្នុងនោះ

    November 23, 2021
  • សិល្បៈ

    កំពូលតារា Cam.pop Galaxy navatraតន់ ចន្ទសីម៉ា កាលពីយប់មិញនេះបានប្រកាស បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០០លានរៀល ដើម្បីលើកកម្ពស់សិល្បៈបុរាណខ្មែរ ដោយការបរិច្ចាគនេះអាចនិយាយបានថានាងគឺជាតារាចម្រៀងទី១នៅក្នុងប្រទេសកម្ពុជាដែលហ៊ានបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។ ការប្រកាសបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជួយផ្នែកសិល្បៈបុរាណបែបនេះ បន្ទាប់ពីនាង ទើបតែទទួលបានការងារពីក្រុមហ៊ុនធំៗចំនួន៣ ដោយតម្លៃខ្លួនលើការងារការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទាំង ៣នោះ តន់ ចន្ទសីម៉ា ទទួលបានរហូតដល់ទៅជាង ៥០ម៉ឺនដុល្លារឯណោះ។ នេះបើតាមការបង្ហើបពីលោកលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra។ ថវិកា១០០លានរៀល ដែលម្ចាស់បទ “Are you ok” បរិច្ចាគនោះ នាងបានផ្ដោតទៅជួយសិល្បៈបូរាណ មានដូចជា

    November 23, 2021
  • បច្ចេកវិទ្យា

    សូមស្វាគមន៍ស្មាតហ្វូនត្រកូល A Series ម៉ូដែលថ្មី OPPO A95 ដែលទើបនឹងដាក់សម្ពោធជាផ្លូវការនៅលើទីផ្សារកម្ពុជា តាមរយៈអនឡាញនៅលើផេគហ្វ៊េសប៊ុក OPPO កាលពីយប់មិញនេះ ជាមួយនឹងតម្លៃត្រឹមតែ $299 ដែលស្មាតហ្វូននេះបំពាក់ជាមួយ RAM ធំរហូតដល់ទៅ 13GB កម្លាំងសាកថ្ម 33W ថាមពលថ្មធំទំហំ 5000mAh រចនាប័ទ្មស្រស់ស្អាតបែប OPPO Glow ព្រមទាំងលក្ខណៈសម្បត្តិជាច្រើនទៀត។ ក្នុងនោះសង្កេតឃើញថា ក្នុងនាមជាប្រ៊េនស្មាតហ្វូនដ៏ល្បីឈ្មោះ OPPO ពិតជាបានខិតខំរិះរកនូវបច្ចេកវិទ្យាថ្មីៗ ទំនើបៗសម្រាប់បំពេញចិត្តអតិថិជនមិនចេះរីងស្ងួតពីមួយថ្ងៃទៅមួយថ្ងៃ ដោយទទួលការតបស្នងពីអតិថិជនមកវិញជាមួយនឹងការកោតសរសើរ ការគាំទ្រច្រើនលើសលប់ ហើយ OPPO ក៏មានជំហរមុតមាំថានឹងឈានមុខគេបន្តទៀតនៅលើទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាផងដែរ។

    November 23, 2021
  • PR

    នាយកប្រតិបត្តិនៃគម្រោងខុនដូដែលឈ្នះពានរង្វាន់ច្រើនជាងគេក្នុងប្រទេសកម្ពុជា Urban Village & Factory Phnom Penh និងជានាយកក្រុមហ៊ុន Goldfame Group ដែលជាក្រុមហ៊ុនអភិវឌ្ឍហុងកុងដ៏ធំបំផុតក្នុងប្រទេសកម្ពុជា លោកស្រី Catherine Chan គឺជាស្ត្រីដំបូងគេបង្អស់ដែលទទួលពានរង្វាន់បុគ្គលិកលក្ខណៈឆ្នើមប្រចាំឆ្នាំក្នុងវិស័យអចលនទ្រព្យកម្ពុជាដោយ PropertyGuru Cambodia Property Awards ក្នុងអំឡុងពេលព្រឹត្តិការណ៍និម្មិតប្រចាំឆ្នាំលើកទី 6 ដែលប្រារព្ធនៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ2021កន្លងមកនេះ។ លោកស្រី Catherine Chan បានបញ្ចប់ការសិក្សាពី the London School of Economics

    November 23, 2021
  • PR

    (ភ្នំពេញ) ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១៖ គ្រាន់តែថតរូបសោះអាចឈ្នះមហារង្វាន់…? ឈ្នះមហារង្វាន់ពិតៗពី សាមសុង… កម្មវិធីកម្សាន្ត សប្បាយៗពី Galaxy Z Fold3 |Z Flip3 ដែលមិនធ្លាប់មានបានមកដល់ហើយ ដោយលោកអ្នកគ្រាន់តែថតរូបភាព ឬវីដេអូឡូយៗអមមកនឹងភាពច្នៃប្រឌិតជាមួយតារាទាំងពីរដួងនេះ ដែលកំពុងបង្ហាញវត្តមានដ៏ស្រស់សង្ហារបស់ខ្លួនជាសាធារណៈនៅសួនច្បារ NaGa World និង Riverside ចាប់ពីថ្ងៃនេះដល់ថ្ងៃទី15 ធ្នូ 2021 លោកអ្នកនឹងមានឱកាសឈ្នះមហារង្វាន់ជាច្រើនដូចជា៖ Galaxy Z Flip3 5G, Galaxy Buds2

    November 22, 2021