Nissan Auto Tech

ក្រុមហ៊ុននីសាន់ បានដាក់លក់ជាផ្លូវការនូវ រថយន្ត Almera ស៊េរីថ្មីក្នុងប្រទេសហ្វីលីពីន

BY
Liny Chan
November 24, 2021

នៅដើមខែតុលា ឆ្នាំ 2021 ក្រុមហ៊ុនរថយន្តនីសាន់ បានដាក់លក់ជាផ្លូវការនូវរថយន្ត Almera ស៊េរីថ្មីក្នុងប្រទេសហ្វីលីពីន ដែលរថយន្តនេះបានភ្ជាប់មកនូវលក្ខណៈពិសេសដ៏ល្អជាច្រើនបើប្រៀបធៀបទៅនិងដៃគូរប្រកួតប្រជែង។

ការបើកសម្ពោធតាមប្រព័ន្ធអនឡាញដែលផ្សាយផ្ទាល់ចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទីក្រុង Pasay ។ រថយន្តនីសាន់ Almera ស៊េរីថ្មីនេះមានម៉ាស៊ីនប្រភេទ Turbo កម្លាំង 1.0 លីត្រ មានប្រព័ន្ធបើកបរដ៏វៃឆ្លាត ការរចនាថ្មីបែបស្ព័រ និងគ្រោងរថយន្តដ៏រឹងមាំបើធៀបទៅនឹងម៉ូដែលមុន។

ផ្នែកខាងមុខនៃរថយន្ត Almera ស៊េរីថ្មីនេះត្រូវបានរចនាទ្បើងវិញទាំងស្រុងបំពាក់ដោយចង្កៀងមុខដ៏មុតថ្លាមួយគូជាមួយ និងបាណាថ្មីរាងអក្សរ វី (V-Motion) ។ ផ្នែកខាងក្រោយក៏ត្រូវបានការផ្លាស់ប្តូរស្ទើរតែទាំងស្រុងផងដែរ វាសាកសមជាមួយ និងផ្នែកខាងមុខដែលមានរូបរាងដូចរថយន្តប្រណាំង ជាមួយកាងក្រោម និង ទ្រនុងខ្នងថ្មី។

រថយន្តAlmera ស៊េរីថ្មីមានកម្ពស់ទាបជាងមុន តែទូលាយ និងវែងជាងមុន ដែលត្រូវបានរចនាទ្បើងយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមហ៊ុន នីសាន់ ដោយរក្សារបាននូវផ្ទៃខាងក្នុងធំទូលាយធ្វើអោយការបើកបរកាន់តែងាយស្រួល និងមានផាសុកភាព។

ដំណើរការដោយម៉ាស៊ីនប្រភេទ Turbo កម្លាំង 1.0 លីត្រមានសន្ទុះខ្លាំង និងសន្សំសំចៃប្រេងបានច្រើន។ រថយន្តAlmera ស៊េរីថ្មីក៏បានបំពាក់ដោយប្រព័ន្ធបើកបរដ៏ឆ្លាតវៃរបស់នីសាន់ ដើម្បីផ្តល់ឱ្យម្ចាស់រថយន្តនូវទំនុកចិត្តកាន់តែខ្លាំងជាមួយ និងសុវត្ថិភាពទ្វេដង ៕

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូដែលលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: