- Liny Chan
- សិល្បៈ
បន្ទាប់ពីចេញបទឌឺដងគ្នា រវាងអ្នកជិតខាងរស់នៅក្បែរគ្នារួចមក ដែលសុទ្ធសឹងតែពីរោះៗ នៅព្រឹកដើមខែមីនានេះ ផលិតកម្ម Galaxy Navatra បានចេញបទថ្មី មួយបទទៀតឲ្យ តន់ ចន្ទសីម៉ា និង ខេម ដែលមានចំណងជើងថា “តែងប៉ារ៉ូលហើយនៅ?” ដែលនិយាយពីក្បួនញ៉ែញ៉ងគ្នា។ នៅក្នុងបទចម្រៀងថ្មីនេះ ខេម ហាក់ដូចជាស្ទើរក្បួនញ៉ែបន្តិច ទើបនាំឲ្យ តន់ ចន្ទសីម៉ា ចំអកដាក់ថា តែងប៉ារ៉ូលហើយនៅ ដូចជានិយាយប៉ិប៉ក់នៅឡើយ ខណៈមកចង់ញ៉ែនាងនោះ ។ ដូច្នេះ ចង់ដឹងថាពួកគេឌឺដងប្រើប៉ារ៉ូបែបណាខ្លះ សូមទស្សនា បទ “តែងប៉ារ៉ូលហើយនៅ?” ទាំងអស់គ្នា៖
March 1, 2021 - PR
អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាលនិងមានសមត្ថភាពខ្លាំងជាងគេបំផុត។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និងក្រាហ្វិច Intel®Iris® Xe ជំនាន់ថ្មី សម្រាប់ឡេបថប់ដែលស្តើង ស្រាលនិងផ្តល់ឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ចុងក្រោយក្នុងការច្នៃប្រឌិត និងកំសាន្ត។ ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្តល់ល្បឿនលឿននិងមុខងារដែលមិនធ្លាប់មានសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃហើយរួមបញ្ចូលជាមួយនឹង Intel Evo ធ្វើឲ្យការប្រើប្រាស់ថាមពលថ្មប្រកបដោយប្រសិទ្ធភាព
March 1, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១៖ ការមកដល់របស់ Galaxy Z Fold2 5G ជាផ្លូវការនៅថ្ងៃនេះគឺជាកំណត់ត្រាអស្ចារ្យថ្មីមួយទៀតក្នុងចំណោមកំណត់ត្រាអស្ចារ្យជាច្រើនរបស់ក្រុមហ៊ុន សាមសុង ក្នុងការបញ្ចេញលក់ក៏ដូចជាផ្តល់ជូននូវកំពូលផលិតផលស្មាតហ្វូនរបស់ខ្លួនសម្រាប់អតិថិជនទាំងអស់ទូទាំងពិភពលោក និងជាពិសេសម្រាប់ទីផ្សារប្រទេសកម្ពុជាយើងតែម្តង…! អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតសម្រាប់អបអរនៃការចេញលក់ផ្លូវការលើកនេះពីក្រុមហ៊ុន សាមសុង គឺមានការថែមជូនពុំធ្លាប់មានដូចជា៖ – ថែមជូននាឡិកាវៃឆ្លាត (Smart Watch) Galaxy Watch Active2 Under Armour Edition ដែលមានតម្លៃ $ 249 – បញ្ចុះតម្លៃ 50%
March 1, 2021 - PR
មិនមែនលំៗទេ! JINRO IS BACK មានសេវាថ្មីបន្ថែមដ៏អស្ចារ្យ ហើយងាយស្រួលមែនទែន ដោយគ្រាន់តែអង្គុយឬគេងលេងចុចទូរស័ព្ទនៅផ្ទះក៏អាចទទួលបានស្រា JINRO IS BACK មកញ៉ាំបានដែរ។ មិនចាំបាច់ចំណាយពេលវេលា និង កម្លាំងចេញក្រៅទៅទិញដល់កន្លែងនោះទេ! នៅក្នុងឱកាសបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា JINRO IS BACK បានបង្កើតសេវាកម្មថ្មីរបស់ខ្លួនដ៏អស្ចារ្យដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយអតិថិជនទាំងអស់អាចកម្ម៉ង់ស្រា JINRO IS BACK តាមរយះទូរសព្ទ័ទំនាក់ទំនង 015 693 555 ឬ ទំព័រហ្វេសប៊ុករបស់ Jinro Is Back Cambodia នោះក្រុមការងាររបស់
February 27, 2021 - បច្ចេកវិទ្យា
ទូរសព្ទស៊េរីថ្មីៗក្នុងទម្រង់បែបនេះ ចេញមកភាគច្រើនមានអេក្រង់អាចបត់ (Fold) ឬកាច់បង្កប់ (Flip) ឥឡូវនេះអ្នកក៏អាចឃើញទូរសព្ទដែលអាចរុញពន្លាអេក្រង់បាន (Rollable) ដែលជាអនាគតនៃឧបករណ៍ ដោយចាប់ផ្តើមពីអេក្រង់ទំហំមួយ បន្ទាប់មកផ្លាស់ប្តូរឬពន្លាអេក្រង់ទៅជាឧបករណ៍មួយទៀត ហើយវីដេអូចាប់កាន់ស្តែងៗពីរបានចេញផ្សាយដើម្បីបង្ហាញរឹតតែច្បាស់នោះគឺ OPPO X 2021 ដែលអាចរុញពន្លរអេក្រង់បាន។ ដូចដែលបានឃើញដោយ XDA Developers វីដេអូថ្មីៗដែលបានបង្ហោះក្នុង Youtube និងវេបសាយ ជាច្រើន រួមទាំងវីដេអូរបស់លោក Brandon Le Proktor នៅបារាំងនិង AllroundPC នៅអាឡឺម៉ង់ បង្ហាញឱ្យយើងនូវព័ត៌មានលម្អិតអំពីយន្តការបង្វិល ឬពន្លាអេក្រង់ ដែលអាចធ្វើការពង្រីកទំហំអេក្រង់បាន។ មកដល់ពេលនេះមនុស្សបានយល់ដឹងច្រើនអំពីទូរសព្ទបែបនេះរួចមកហើយ ប៉ុន្តែអ្វីដែលវាគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ
February 27, 2021 - បច្ចេកវិទ្យា
ការបង្កើតបច្ចេកវិទ្យាថ្មីៗ មិនមែនគ្រាន់តែតាមសម័យកាលនៃការបំផុសគំនិតថ្មីប៉ុណ្ណោះទេ។ ក្រុមហ៊ុន OPPO តែងតែសួរសំណួរសាមញ្ញៗ ថាតើយើងអាចដោះស្រាយបញ្ហាប្រឈមមុខអ្វីខ្លះ នៅក្នុងជីវិតរបស់មនុស្ស? បន្ទាប់មកក្រុមហ៊ុន នឹងចាប់ផ្តើមរកវិធីឆ្លើយតបនិងផ្តល់ដំណោះស្រាយ។ ការច្នៃប្រឌិតថ្មីៗ គឺស្ថិតលើខ្លួនយើងដោយតែងតែជំរុញព្រំដែនបន្ថែមទៅមុខជានិច្ច។ ហេតុដូច្នេះហើយបានជាក្រុមហ៊ុន OPPO បានដាក់ពាក្យសុំប៉ាតង់ជាង 45,000 នៅទូទាំងពិភពលោក ដោយមានចំនួន 17,000 នៃប៉ាតង់ដែលបានអនុម័តរួចហើយ។ សមាជិកសំខាន់គ្រប់ៗរូបក្នុងចំណោមបុគ្គលិក R&D ដ៏ខ្លាំងៗចំនួន1000 នាក់ របស់ក្រុមហ៊ុន OPPO តែងតែផ្តោតលើចង់ធ្វើការកែលម្អជារៀងរាល់ថ្ងៃ មិនថាពួកគេនៅទីណា កន្លែងណាក៏ដោយ នៅជុំវិញពិភពលោក។ ការកែលម្អតូចៗទាំងនោះហើយ គឺជាវិធីដែលក្រុមហ៊ុនទទួលបានការកែលម្អដ៏ធំមួយ មកដល់ពេលនេះ។ លទ្ធផលនៃការកែលម្អនេះហើយជាសមិទ្ធិផលនៃគំរូទូរសព្ទរុញពន្លាអេក្រង់ ដ៏ល្អឥតខ្ចោះ។
February 27, 2021 - បច្ចេកវិទ្យា
កាលថ្ងៃទី 23 កុម្ភៈ 2021 ថ្មីៗនេះ OPPO ដែលជាក្រុមហ៊ុនផលិតឧបករណ៍វៃឆ្លាតឈានមុខគេ បានរៀបចំសន្និសីទជាមួយដៃគូ អំពីបច្ចេកវិទ្យាសាកថ្មល្បឿនលឿន នៅឯព្រឹត្តិការណ៍ សមាជទូរសព្ទពិភពលោក នៅសៀងហៃ (MWCS) នៅស្តង់ពិព័រណ៍ OPPO លេខ N2-E40 រួមជាមួយនឹងការបង្កើតថ្មីនៃឧបករណ៍សាកថ្ម ការតភ្ជាប់ដោយល្បឿនលឿនបច្ចេកវិទ្យា 5G និងបច្ចេកវិទ្យាវៃឆ្លាតដ៏ទៃផ្សេងទៀតផងដែរ។ បណ្តាដៃគូឈានមុខគេ ពីវិស័យនៃឧស្សាហកម្មបច្ចេកវិទ្យានានា រួមទាំងគ្រឿងអេឡិចត្រូនិច និងក្រុមហ៊ុនការផលិតបន្ទះឈីប ក៏ដូចជាអ្នកជំនាញខាងបច្ចេកវិទ្យាសាកថ្មពីមន្ទីរពិសោធន៍បច្ចេកវិទ្យាទូរគមនាគមន៍ចិន CCTL (China Telecommunication Technology Labs) បានមកជុំគ្នាដើម្បីពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យាសាកថ្មលឿននេះ។ ក្នុងឱកាសនៃពិព័រណ៍នោះដែរ ក្រុមហ៊ុនក៏បង្ហាញគំរូឧទាហរណ៍ជាច្រើននៃផលិតផលសាកលឿនដែលមានលក្ខណៈពិសេសៗក្នុងស្តង់ពិព័រណ៍
February 26, 2021 - PR
vivo ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូននាំមុខគេរបស់ពិភពលោកបានធ្វើការពង្រីកនូវវត្តមានរបស់ខ្លួនទៅកាន់ទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក។ ព្រឹត្តិការណ៍អនឡាញជាច្រើនបានធ្វើឡើងនៅក្នុងទីផ្សារទាំងពីរនេះដើម្បីបង្ហាញការចូលទីផ្សាររបស់ប្រទេសទាំងពីរនេះជាផ្លូវការ។ ពេលនេះ ក្រុមហ៊ុន vivo ក៏មានការិយាល័យនៅក្នុងប្រទេសរ៉ូម៉ានី និងប្រទេសឆេកដែលមានក្រុមអ្នកជំនាញឧស្សាហកម្មនៅទីនោះផងដែរ។ នៅក្នុងព្រឹត្តិការណ៍អនឡាញទាំងនេះ ក្រុមហ៊ុននេះក៏យកឱកាសនេះក្នុងការពិភាក្សាអំពីដៃគូសំខាន់ៗ និងការប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនម៉ូឌែលនៅទីនោះផងដែរ។ លោក Denny Deng អនុប្រធានក្រុមហ៊ុន vivo និងជានាយកប្រតិបត្តិផ្នែកអាជីវកម្មនៅអ៊ឺរ៉ុប (European Business) និយាយថា “យើងពិតជារីករាយណាស់ក្នុងការស្វាគមន៍នៅក្នុងទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក! នៅក្នុងការប្រកាសបង្ហាញវត្តមានជាផ្លូវការនេះ រួមជាមួយនឹងការនាំយកនូវស្មាតហ្វូនជាច្រើនរបស់យើងសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងទីផ្សាររបស់ប្រទេសរ៉ូម៉ានី និងប្រទេសឆេក។ យើងសូមស្វាគមន៍វត្តមានរបស់យើងនៅទីនេះ ហើយវាគឺជាពេលវេលាដែលមានការប្រកួតប្រជែងខ្លាំងមែនទែនសម្រាប់មនុស្ស និងអាជីវកម្មជាច្រើនរបស់ពិភពលោក។ យ៉ាងណាមិញ គម្រោងផែនការជាច្រើនរបស់យើង និងការប្តេជ្ញាចិត្តរបស់យើងនឹងធ្វើការពង្រីកអាជីវកម្មរបស់យើងនៅក្នុងអ៊ឺរ៉ុបគឺមិនមានការប្រែប្រួលនោះទេ។ វាគឺស្របទៅតាមចក្ខុវិស័យរបស់យើងនៅក្នុងការធ្វើរឿងដែលត្រឹមត្រូវ ហើយធ្វើអោយត្រូវ។”
February 26, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១៖ អ្នកដែលតាមដាន និងនិយមប្រើប្រាស់នូវស្មាតហ្វូន និងកំពូលស្មាតហ្វូនប្រាកដជាបានដឹងទាំងអស់គ្នាពីកំពូលសមត្ថភាពនៃបច្ចេកវិទ្យារបស់ Samsung Galaxy S21 ស៊េរី ប្រចាំឆ្នាំ 2021 នេះ! ហើយមកទល់ពេលនេះយើងក៏មិនទាន់បានឃើញផលិតផលស្មាតហ្វូនណាដែលយកឈ្នះកំពូលសមត្ថភាពកាមេរ៉ាដ៏អស្ចារ្យបំផុតរបស់ សាមសុង ដែរ! ថ្ងៃនេះ ក្រុមហ៊ុន សាមសុង នឹងបង្ហាញជូនឱ្យកាន់តែច្បាស់បន្ថែមទៀតពីកំពូលសមត្ថភាពកាមេរ៉ាដែលបំពាក់នៅលើ Galaxy S21 Series! Pro-Grade Camera និង Video នៃកំពូលស្មាតហ្វូន Galaxy S21 Series ដែលនឹងបង្ហាញពេលនេះរួមមានដូចជា៖
February 26, 2021 - បច្ចេកវិទ្យា
នៅផ្ទះរៀនតាមអនឡាញសុវត្ថិភាព ប៉ុន្តែបើរៀនតាមទូរស័ព្ទដៃ អេក្រង់ហាក់បីដូចជាតូចពេក អញ្ចឹងចូលក្រឡេកមកមើលនូវកូនកាត់កុំព្យូទ័រស៊េរីថ្មី Huawei MatePad Pro, Huawei MatePad, Huawei MatePad T 10s និង ថេប្លេត Huawei MatePad T 8 របស់ក្រុមហ៊ុនហួវៃ ដូចខាងក្រោមនេះ៖ 1.កូនកាត់កុំព្យូទ័រស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃ $699 ថែមជូនខ្មៅដៃវេទមន្ត Huawei M-pencil និងBluetooth Keyboard MatePad Pro
February 25, 2021









