- Liny Chan
- PR
នៅសប្តាហ៍នេះកម្មវិធីតន្រី្តរបស់ភីអិនអិន Boostrong Gold Medal Concert នឹងស្វាគមន៍តារាចម្រៀងជួរមុខមួយរបស់កម្ពុជាគឺលោក ណុប បាយ៉ារិទ្ធិ ដែលគ្រប់គ្នាបានស្គាល់រួចមកហើយពីទឹកដមសម្លេងដ៏ក្រអួនក្រអៅស្តាប់មិនចេះជិនណាយរបស់តារាចម្រៀងរូបនេះ។ វត្តមានក្នុងកម្មវិធី Boostrong Gold Medal Concert របស់លោកលើកនេះ នឹងធ្វើអោយទស្សនិកជនជាពិសេសអ្នកគាំទ្រទទួលបានចំណីអារម្មណ៍កាន់តែថ្មី និងកាន់តែប្លែកទាំងស្ទាយ តុបតែងខ្លួន បទចម្រៀងថ្មីនិងពីរោះៗ ព្រមជាមួយការតុបតែងលម្អរឆាកអោយត្រូវជាមួយអត្ថន័យនៃបទចម្រៀង ជាពិសេសលោកក៏បានត្រៀមជាមួយឈុតសម្តែងពិសេសផងដែរ។ ក្រៅពីទទួលអារម្មណ៍រីករាយពីលោក ណុប បាយ៉ារិទ្ធិហើយនោះ ទស្សនិកជននឹងបានទស្សនាជាមួយការបកស្រាយបទចម្រៀងពីសំណាក់តារាចម្រៀង និងក្រុមចម្រៀងផ្សេងទៀតមានដូចជា កញ្ញា គង់ កែវមរកត កញ្ញា ទេព ម៉ូឌីកា និង ក្រុមចម្រៀង
February 25, 2021 - PR
លោក សុន ដារ៉ាវុធ ដែលត្រូវបានគេស្គាល់ថា ជាប្រធានផ្នែកគ្រប់គ្រងផ្នែកលក់នៃគម្រោងអចលនទ្រព្យ ឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់ គោរមងារ ជាឧកញ៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ ឧកញ៉ា សុន ដារ៉ាវុធ ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា គឺជាអ្នកគ្រប់គ្រង និង ជាបុគ្គលិកគំរូមួយរូប ដែលមានស្នាដៃតស៊ូស្មោះត្រង់ជាមួយក្រុមហ៊ុន និងជួយរាល់គ្រប់កិច្ចការងារ គ្រប់គម្រោង អចលនទ្រព្យ ជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាំង ពីដើមរៀងមកម៉្លេះ។ លោកឧកញ៉ា គឺថ្នាក់ដឹកនាំម្នាក់ ដែលធ្វើឲ្យបុគ្គលិកគោរពស្រលាញ់លោកជាខ្លាំង
February 25, 2021 - សិល្បៈ
បទចម្រៀងរបស់ខេមជាមួយ តន់ ចន្ទសីម៉ា ហាក់ដូចជាសម្រុកចេញកាន់តែច្រើន តែសម្រាប់បទចម្រៀងមួយបទព្រឹកមិញនេះ ហាក់ដូចជាប្លែក មិនមែនជាស្ដាយឈ្លោះប្រកែក ឌឺដងគ្នា ដូចបទលើកមុន ប៉ុន្តែបែរជារៀបរាប់ពីការបែងចែកវណ្ណៈ របស់ ខាងស្រីដែលស្រលាញ់ដុល្លារ ជាងសេចក្ដីស្នេហា ធ្វើឲ្យខេមរៀបរាប់ទាំងក្រៀមក្រំ ដែលខ្លួនបានស្រលាញ់ តន់ ចន្ទសីម៉ា ដោយបេះដូងនោះមានការខកចិត្តជាខ្លាំង។ ជាមួយគ្នានោះ ក្នុងបទចម្រៀងមួយបទនេះ អ្នកនិពន្ធបានលេងពាក្យ ប្លែកៗ ដូចជា ដុល្លារ មានប្ញទ្ធិ តាស្រមូម សាហាវ ជាដើមដែលជាចំណុចនៃលុយកាក់។ ចង់ជ្រាបថាបទនេះយ៉ាងណានោះ សូមទស្សនាបទ “ដុល្លារ មាន ប្ញទ្ធិ” របស់
February 24, 2021 - បច្ចេកវិទ្យា
កាលពីថ្ងៃទី 23 កុម្ភៈ 2021 ថ្មីៗនេះ ក្នុងក្រុងសៀងហៃ OPPO ដែលជាក្រុមហ៊ុនឧបករណ៍ឆ្លាតវៃ បានបោះជំហានទៅកាន់យុគសម័យថ្មីនៃបច្ចេកវិទ្យាសាកថ្មទូរសព្ទ ដោយចាប់ដំណើរការគម្រោងសាកថ្មរបស់ខ្លួនដែលមានឈ្មោះថា The Flash Initiative ។ ដោយផ្អែកលើជោគជ័យនៃបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែលត្រួសត្រាយនាំមុខរបស់ OPPO នោះយើងនឹងឃើញចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណបច្ចេកវិទ្យា OPPO ដើម្បីជួយក្នុងបច្ចេកវិទ្យាសាកថ្មលឿនជាងមុន ទៅគ្រប់ផ្នែកនៃជីវិតរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុនដែលជាដៃគូថ្មីទាំងនេះរួមមាន ក្រុមហ៊ុន FAW-Volkswagen ក្រុមហ៊ុន Anker និង ក្រុមហ៊ុនផលិតNXP Semiconductors ដែលជាអ្នកផលិតយានយន្ត ផលិតឧបករណ៍សាកថ្មចល័ត និងផលិតបន្ទះឈីប។
February 24, 2021 - PR
ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១៖ ក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបរិច្ចាគឈាម ក្រុមហ៊ុន Facebook បានដាក់ដំណើរការកម្មវិធីបរិច្ចាគឈាមក្នុងប្រទេសកម្ពុជាដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមរបស់ក្រសួងសុខាភិបាល។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលផ្តល់ឈាមចំនួន២២ បានបើកដំណើរកានៅក្នុង Facebook ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរួមគ្នានេះ។ នៅទូទាំងពិភពលោក ជីវិតមនុស្សរាប់លាននាក់ពឹងផ្អែកលើលទ្ធភាពទទួលបានការផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ មិនថាជាការផ្តល់ឈាមជាប្រចាំ ឬ ការផ្តល់ឈាមសម្រាប់ការសង្គ្រោះបន្ទាន់នានាដូចជា គ្រោះថ្នាក់តាមដងផ្លូវ ការវះកាត់ស្មុគស្មាញ ឬភាពស្មុគស្មាញផ្នែកជំងឺផ្សេងៗក្តី លទ្ធភាពទទួលបានឈាមមានសារៈសំខាន់ខ្លាំងក្នុងការជួយសង្គ្រោះជីវិតមនុស្សជាពិសេសការផ្តល់ឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃ។ ដោយសារពិចារណាលើបញ្ហាទាំងអស់នេះ កម្មវិធីបរិច្ចាគឈាមរបស់ក្រុមហ៊ុន Facebook ត្រូវបានបង្កើតឡើងដើម្បីណែនាំមហាជនទូទៅចាប់អារម្មណ៍លើកិច្ចបរិច្ចាគឈាមដោយស្ម័គ្រចិត្ដដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមទូទាំងប្រទេស និងជួយកសាងសហគមន៍មួយដែលចេះជួយគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ «យើងសូមស្វាគមន៍គំនិតផ្តួចផ្តើមនេះ ហើយយើងកំពុងសម្លឹងឆ្ពោះ ទៅរកការពង្រឹងឌីជីថលនីយកម្មប្រព័ន្ធថែទាំសុខភាពរបស់យើង ដោយណែនាំប្រជាជនឲ្យស្គាល់សេវាកម្មជាតិផ្ដល់ឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃ។ យើងលើកទឹកចិត្តប្រជាជពលរដ្ឋដែលចាប់អារម្មណ៍ចុះឈ្មោះដើម្បីបរិច្ចាគឈាមជួយសង្គ្រោះជីវិត។
February 24, 2021 - បច្ចេកវិទ្យា
កាលពីខែមករា ទើបរំលងទៅថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាទើបនឹងបានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO RENO5 ដែលទទួលបានការពេញនិយមខ្លាំងពាសពេញប្រទេសជាមួយសមត្ថភាពដ៏ខ្លាំង និងអស្ចារ្យរបស់ស្មាតហ្វូនមួយនេះ។ ដោយឡែកអ្វីដែលធ្វើឲ្យបងប្អូន អតិថិជន និងហ្វេនៗដែលគាំទ្រ OPPO ទាំងអស់កំពុងតែមានការភ្ញាក់ផ្អើលបន្ទាប់ពីលេចឮថាក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីជាបងប្អូនបង្កើតរបស់ OPPO RENO5 នោះគឺ OPPO RENO5 5G ស៊េរីថ្មីដែលមានតម្លៃត្រឹមតែ $469 ប៉ុណ្ណោះដែលធ្វើឲ្យកក្រើកជាថ្មីម្តងទៀតដោយបង្ហាញជូនបន្ថែមនូវកំពូលសមត្ថភាពថ្មីៗ និងដ៏អស្ចារ្យបំផុត ដែលអាចផ្តល់នូវអារម្មណ៍ភ្ញាក់ផ្អើលអស្ចារ្យគ្មានព្រំដែន នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ ហើយគួរកត់សម្គាល់ផងដែរថា ការប្រើប្រាស់អ៊ីនធឺណែត ក៏ដូចជាបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះកំពុងទទួលបានការពេញនិយមចូលចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជននៅក្នុងប្រទេសកម្ពុជា ពិសេសគឺវាជួយសម្រួលដល់ការរកស៊ី
February 23, 2021 - PR
[ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១] ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” ទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
February 23, 2021 - បច្ចេកវិទ្យា
នៅសល់តែ5ថ្ងៃទៀតប៉ុណ្ណោះក្រុមហ៊ុន Huawei នឹងបិទបញ្ចប់កម្មវិធីប្រូម៉ូសិនទិញ1 បាន2 សម្រាប់ស្មាតហ្វូន Huawei Y7a តម្លៃ $189 ឬ Huawei Y7p 2021 តម្លៃ $159 អាស្រ័យហេតុនេះអតិថិជនដែលកំពុងស្ទាក់ស្ទើរ អាចឆាប់ធ្វើការសម្រេចចិត្តព្រោះចំនួនកាដូពិសេសនិងពេលវេលាមានកំណត់។ លោក ថង សារី នាយកទីផ្សារក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា រាល់ការជាវ ស្មាតហ្វូនស៊េរីថ្មី Y7a តម្លៃ $189 ឬ Huawei Y7p 2021 តម្លៃ $159 នឹងទទួលបាន Wireless
February 23, 2021 - PR
ក្នុងនាមក្រុមហ៊ុនយូណាយធីតផាកឯ.កសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកលោកស្រីអ្នកនាងកញ្ញាភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី“ផាកកាហ្វេដឹហ្រ្គីនខំម្យូនីធីម៉ល”ដែលសាខាថ្មីមួយទៀតក្នុងតំបន់ខណ្ឌសែនសុខដែលជាសាខាសិទិ្ធអាជីវកម្ម(FranchiseStore)ថ្មី១កន្លែងទៀត។ជាមួយការបំរើជូនអតិថិជននូវអាហារសុខភាព ប្រកបដោយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់មានច្រើនជម្រើសកាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗដោយប្រើគ្រឿងផ្សំធម្មជាតិល្អៗស្រស់ៗជាផលិតផលក្នុងស្រុកសម្រាប់ការផលិតនិងរៀបចំបំរើអតិថិជនប្រកាន់ភ្ជាប់នូវអនាម័យយ៉ាងខ្ជាប់ខ្ជួន ជាមួយបរិយាកាសហាងមានផាសុខភាព ការរៀបចំបែបទំនើប នៅ Park Café The Green Community Mall ។ លោកហេង សេងលី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន យូណាយធីត ផាក ឯ.ក បានបង្ហើបអោយដឹងបន្ថែមទៀតថាក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗដែលសុទ្ធតែជាសាខាសិទ្ធអាជីវកម្ម(Franchise Store)ចំនួន៥កន្លែងផ្សេងទៀតមានដូចជា៖ សាខាព្រែកតាមាក់ផ្លូវជាតិលេខ6A, សាខាកាល់ម៉ែតនៅទីតាំងថ្មីក្បែរសណ្ឋាគារភ្នំពេញ, សាខាផ្លូវកប់ស្រូវ,សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តីនិងសាខាក្រុងកំពង់សោម ដែលនឹងត្រូវបើកបំរើអតិថិជននៅចុងត្រីមាសទី១នៃឆ្នាំ២០២១ខាងមុខនេះហើយសរុបរួមក្នុងឆ្នាំ២០២១នេះសាខាទាំងបើកហើយ ត្រៀមនឹងបើកមានរហូតដល់២៥សាខា។ ក្រុមហ៊ុននៅតែបន្តទទួលស្វាគមន៏ដៃគូសិទ្ធអាជីវកម្មបន្ថែមទៀតដើម្បីបំពេញតម្រូវការជូនទៅដល់បងប្អូនប្រជាជនទូទាំងប្រទេសកម្ពុជា។ សូមរំលឹកផងដែរថា៖ ផាកកាហ្វេបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ និង ជាមួយនឺងភោជនីយដ្ឋានដ៏ល្អប្រណិតប្រកបដោយបរិយាកាសល្អមានផាសុកភាពម្ហូបឆ្ងាញ់ៗគ្មានជាតិប៊ីចេងនិងសេវាកម្មរហ័សបែបទំនើប។ដោយមានការគាំទ្រពីសំណាក់អតិថិជនលើផលិតផល អាហារគ្មានប៊ីចេង កាហ្វេទឹកដោះគ្មានជាតិខ្លាញ់
February 23, 2021 - PR
ជម្រើសក្នុងការទូទាត់ ដោយប្រើបច្ចេកវិទ្យា ប៉ះដើម្បីបង់ប្រាក់ ‘tap to pay’ បានកើនឡើង ក្នុងចំណោមអតិថិជន និងបណ្តាម្ចាស់អាជីវកម្ម នៅកំលុងពេលមានជំងឺរាតត្បាត ភ្នំពេញថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ – នៅថ្ងៃនេះ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក បានចាប់ផ្តើមដាក់ឲ្យមានការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅបណ្តាស្ថានីយ៍ចាក់ប្រេងឥន្ធនៈ របស់តូតាល់ និងនៅបណ្តាសាខាផ្សារទំនើបបាយ័ន នៅទូទាំងប្រទេស។ ភាពជាដៃគូនេះបានកើតឡើងស្របពេលដែលតម្រូវការនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless មានការកើនឡើងឥតឈប់ឈរនៅក្នុងប្រទេស ដែលជំរុញដោយការអនុម័តយន្តការការអនុវត្តអនាម័យដែលល្អបំផុតក្នុងការទប់ស្កាត់ជាមួយនឹងជំងឺរាតត្បាត Covid-19 នាពេលបច្ចុប្បន្ន។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទិដ្ឋភាពការទូទាត់នៅក្នុងប្រទេសកម្ពុជា គឺឆ្លុះបញ្ចាំងពីនិន្នាការសកលនៃទំនោរចិត្តរបស់អតិថិជន។ បើយោងតាមការសិក្សាស្ទង់មតិលើប្រធានបទ
February 22, 2021









