Liny Chan
  • PR

    ភោជនីយដ្ឋានដ៏ល្បីមានប្រភពចេញពីផ្សាររាត្រី នៅក្រុងតៃប៉ិ កោះតៃវ៉ាន់ បានសម្ពោធសាខាជាផ្លូវការហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា កាលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខស៊ីធី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌូនេស៊ី អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើននាក់។ ក្នុងពិធីសម្ពោធនោះដែរ លោក Sean Chanratana ជានាយកប្រតិបត្តិការ និងជាអ្នកតំណាងឲ្យថ្នាក់គ្រប់គ្រង និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Golden Dynasty Dragon ដែលជាក្រុមហ៊ុនទទួលសិទ្ធិក្នុងការនាំនូវម៉ាកសញ្ញាភោជនីយដ្ឋានដ៏ល្បីនេះ មកទីផ្សារកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា៖ ការបើកសម្ពោធហាង Shihlin Taiwan Street Snacks

    February 1, 2021
  • PR

    ASUS ROG ជាឡេបថបហ្អេមលេខ១លំដាប់ពិភពលោកនឹងរៀបចំការប្រកួតកីឡាអេឡិចត្រូនិចដំបូងគេបង្អស់ ROG Masters Asia Pacific eSports tournament ចាប់ពីខែមីនា រហូតដល់ ខែមេសា ឆ្នាំ២០២១។ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានប៉ះពាល់ដល់ការធ្វើដំណើរជុំវិញតំបន់នោះការប្រកួតនឹងត្រូវធ្វើឡើងទាំងស្រុងតាមអនឡាញដោយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តទៅវគ្គជម្រើសចុងក្រោយនឹងមានការផ្សាយផ្ទាល់ផងដែរ។ ការប្រកួត ROG Masters tournament នឹងមានជាលក្ខណៈ Counter-Strike: Global Offensive (CS:GO) ជាឈ្មោះផ្លូវការហើយនឹងផ្ដល់ឱកាសដល់ក្រុមកីឡាករអេឡិចត្រូនិចដើម្បីជ្រើសរើសអ្នកដែលមានជំនាញរបស់ពួកគេ ក៏ដូចជាក្រុមដែលមានទឹកដៃលេងល្អៗនៅតាមតំបន់របស់ពួកគេ។ រចនាសម្ព័ន្ធនៃការប្រកួត ការប្រកួតនេះនឹងមានរៀបចំឡើងតាមបណ្ដាប្រទេសផ្សេងៗចំនួន១៥ ដើម្បីប្រជែងគ្នាដណ្ដើមយកពានរង្វាន់ដំបូងគេបង្អស់របស់ ROG Masters Asia Pacific Edition

    February 1, 2021
  • សិល្បៈ

    ទោះបីជារវល់លើការងារជាច្រើនជំនួសដៃជើង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្ដី តារាចម្រៀងពលករលោក គុយ លី មិនបោះបង់ចោលអាជីពសិល្បៈឡើយ ជារឿយៗលោកតែងតែឆ្លៀតនិពន្ធបទចម្រៀងច្រៀងដោយខ្លួនឯង និពន្ធរឿងអប់រំខ្លីជាដើម។ តារាចម្រៀងដែលអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ស្រលាញ់ដូចជាប្អូនបង្កើតរូបនេះ ត្រូវបានលោក យឹម តាស្រង់ ថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ឲ្យបញ្ចេញស្នាដៃថ្មីនិពន្ធ Melody និងទំនុកច្រៀង ឲ្យតារាចម្រៀងច្រៀងថែមទៀតផង។ បទដំបូងក្នុងផលិតកម្មល្បីឈ្មោះមួយនេះ មានចំណងជើងថា «ធ្លាប់បានបងនៅ?» ច្រៀងដោយតារាចម្រៀងខេម។ ដែលជាបទសម្រាប់ការរាំលេងកម្សាន្តនារដូវចូលឆ្នាំខ្មែរខាងមុខនេះ ពីអ្នកនិពន្ធ Melody និងទំនុកច្រៀង គុយ លី

    February 1, 2021
  • PR

    អ្វីដែលទន្ទឹមរង់ចាំបានមកដល់ហើយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ខាងមុខនេះ ក្រុមហ៊ុន PSC Computer ផ្ដល់នូវ Promotion ពិសេសៗជាច្រើន ទៅលើផលិតផលបច្ចេកវិទ្យា។ អតិថិជនទាំងអស់នឹងទទួលបានអាំងប៉ាវឌីជីថល ២០២១ មុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ដោយអតិថិជនគ្រាន់តែធ្វើការបញ្ជាទិញនូវសម្ភារៈបច្ចេកវិទ្យាដូចជា៖ Computer, Printer, Projector, និងកាមេរ៉ាសុវត្ថិភាព ឬ ផលិតណាមួយ នឹងទទួលបានអាំងប៉ាវ ឌីជីថល ២០២១មុខ មួយភ្លាមៗដោយគ្រាន់តែធ្វើការ Scan QR Code នៅ Showroom របស់​ក្រុមហ៊ុន PSC Computer។ លើសពីនេះទៅទៀត

    February 1, 2021
  • PR

    អ្នកនាង មាស សុខសោភា ដែលយើងគ្រប់គ្នាស្គាល់ថាជាតារាចម្រៀងស្រីដ៏ល្បីមួយរូបប្រចាំប្រទេស ជាមួយសមត្ថភាព និងទេពកោសល្យដ៏ល្អឥតខ្ចោះនោះ បានសម្រេចបើកជំនួញដំបូង ក្រៅពីការងារជាអ្នកសិល្បៈ។ តារាចម្រៀងស្រី ចាយសម្រស់ និងសម្លេងស្រទន់ ក្រអួនក្រអៅរូបនេះ បានប្រកាសបើកសម្ភោធជំនួញរកស៊ីថ្មី និងជាលើកដំបូងជាមួយស្វាមី ចំថ្ងៃខួបកំណើតគម្រប់វ័យ ៣៨ឆ្នាំ តែម្ដង។ ក្នុងកម្មវិធីបើកសម្ពោធហាង ឃូស៊ីធម្មជាតិ របស់តារាចម្រៀង មាស សុខសោភា មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយមានតារាជាច្រើនបានអញ្ជើញចូលរួមក្នុនរួមមាន លោក អេឡិច ចាន់ត្រា, កញ្ញា មាន សូនីតា, កញ្ញា ញឹម

    January 30, 2021
  • PR

    ការជួយគាំទ្ររបស់ក្រុមហ៊ុនសែលកាតចំពោះកម្មវិធី “ពិព័រណ៌ផលិតផលសៀមរាប” នាចុងសប្តាហ៍នេះ បានបង្ហាញនូវការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយជម្រុញនូវសិល្បៈ និងសហគមន៍ពាណិជ្ជកម្មនៃតំបន់អង្គរវត្តដែលរងឥទ្ធិពលយ៉ាងខ្លាំង ពីការធ្លាក់ចុះនៃវិស័យទេសចរណ៍។ ពិព័រណ៍ដែលត្រូវបានសម្របសម្រួលដោយសភាពាណិជ្ជកម្មបារាំង និងឧស្សាហកម្មកម្ពុជា និងក្រុមហ៊ុន Beyond Retail Business (B.R.B) គឺមានរយៈពេល ២ ថ្ងៃដែលបង្ហាញពីផលិតផល ទំនិញ និងសេវាកម្មដែលមានគុណភាពមកពីខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីណែនាំអាជីវកម្មនៅសៀមរាបអំពីសក្តានុពលនៃការផ្លាស់ប្តូរទីតាំងទៅទីក្រុងភ្នំពេញ និងដើម្បីតម្រឹមវិធីសាស្រ្តរបស់ពួកគេឡើងវិញដើម្បីផ្តោតលើទីផ្សារក្នុងស្រុកយ៉ាងហោចណាស់សម្រាប់បណ្តោះអាសន្ន។ ពិព័រណ៍នេះបង្ហាញជូនអាជីវកម្មជាង ១៩ នៅខេត្តសៀមរាប រួមទាំងសិប្បកម្មក្នុងស្រុក ការតុបតែង និងម្ហូបអាហារ ដែលសុទ្ធសឹងតែជាប្រភពនិងផលិតក្នុងស្រុក ១០០% ខណៈបង្ហាញពីសិល្បៈ ហត្ថកម្មខ្មែរពិសេស និងអភិរក្សវប្បធម៌ និងបេតិកភណ្ឌខ្មែរ។ ការជួយគាំទ្ររបស់សែលកាតចំពោះព្រឹត្តិការណ៍នាពេលខាងមុខនេះគឺជាផ្នែកមួយនៃការខិតខំរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹងសម្រាប់ទេពកោសល្យរបស់ប្រទេសកម្ពុជា

    January 30, 2021
  • បច្ចេកវិទ្យា

    តើលោកអ្នកធុញទ្រាន់ជាមួយនឹងទូរស័ព្ទសាកថ្មចំណាយពេលយូរមែនទេ? ធុញនឹងទូរស័ព្ទប្រើឆាប់អស់ថ្មមែនទេ? ដូច្នេះប្រសិនបើលោកអ្នកមានស្មាតហ្វូន OPPO RENO5 ក្នុងដៃប្រាកដជាមិនធុញទ្រាន់ ហត់ចិត្ត និងពិបាកក្នុងការរង់ចាំឡើយជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 50W មានប្រព័ន្ធការពារសុវត្ថិភាពរហូតដល់ 5 ស្រទាប់ចាប់ពីដុំសាករហូតដល់ក្នុងទូរស័ព្ទ សាកពេញប្រើបានមួយថ្ងៃពីព្រឹកដល់យប់ដោយមិនបារម្ភ និងរឹតតែងាយស្រួលក្នុងដំណើរកម្សាន្តដោយមិនពិបាកស្ពាយ Power Bank តាមខ្លូន។ យោងតាមមតិយោបល់អតិថិជន និងម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួនបានទទួលស្គាល់ថា OPPO RENO4 ជំនាន់មុនគឺពិតជាធ្វើបានល្អរួចហើយ ដោយបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOOC 4.0 (30W) ដែលសាកថ្ម 5 នាទីមើលវីដេអូបាន 2 ម៉ោង។ ចំណែក OPPO RENO5

    January 29, 2021
  • PR

    ក្រុមហ៊ុនទូរស័ព្ទដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា vivo បានសហការណ៏ដាក់លក់ទំនិញរបស់ខ្លួនជាផ្លូវការក្នុងកម្មវិធី Smile Shop ដែលជាកម្មវិធីលក់ទំនិញតាមប្រព័ន្ធអនឡាញឈានមុខគេនឹងសុទ្ធតែទំនិញប្រេនដែលមានគុណភាពខ្ពស់។ Smile Shop ត្រូវបានបង្កើតឡើងនៅឆ្នាំ 2018 ដែលមានអ្នកប្រើប្រាស់ប្រហែលជា 500 ពាន់អ្នកមកដល់សព្វថ្ងៃនេះ។ កម្មវិធី Smile Shop មានភាពងាយស្រួលក្នុងការប្រើប្រាស់ ការបង់ប្រាក់លើមុខទំនិញក៏មានច្រើនជំរើស អ្នកអាចជ្រើសរើសការបង់ជាសាច់ប្រាក់ ឬក៏ការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច លើសពីនេះក៏មានដូចជាសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។ ដើម្បីចូលរួមអបអរសាទរក្នុងការសហការណ៏រវាង vivo និង Smile Shop។ នៅថ្ងៃសៅរ៍ ទី30 ខែកមរា ឆ្នាំ2021 ចន្លោះម៉ោង7 ដល់ ម៉ោង8:30 យប់

    January 29, 2021
  • សិល្បៈ

    បងប្អូនពិតជាជ្រាបច្បាស់ហើយបទចម្រៀងរួមគ្នារបស់ តន់ ចាន់ សីម៉ា និងលោក ព្រាប សុវត្ថិ គឺបទ “កាត់ ឆុង” ដែលបច្ចុប្បន្ននេះកំពុងតែល្បី និងមានការគាំទ្រខ្លាំង។ បទដំបូងក្នុងអាលប៊ុមពិសេសនេះ ត្រូវបាននិពន្ធទំនុកភ្លេងដោយលោក សាក់ ធារិទ្ធ ។ លោក សាក់ ធារិទ្ធ គឺជាអ្នកនិពន្ធថ្មី ឈ្មោះធ្លាប់មានស្នាដៃជាច្រើនបទកន្លងមក ហើយបច្ចុប្បន្នគាត់ជាអ្នកនិពន្ធកុងត្រាប្រចាំក្នុងផលិតកម្ម Galaxy Navatra ។ តាម Channel Galaxy Navatra បង្ហាញឲ្យដឹងពីបទ “កាត់ ឆុង” ត្រូវបាននិពន្ធ

    January 29, 2021
  • PR

    តារាសម្តែងស្រីដ៏ល្បីប្រចាំប្រទេសថៃ រាងខ្ពស់ស្រឡះ ជាកូនកាត់ Kimberly តែងតែបង្ហាញទស្សនិកជននូវវត្តមានជាតួអង្គសម្តែងជាច្រើនរឿង នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ ដោយឡែក សម្រាប់នាងមកដល់នៃខ្សែភាពយន្តភាគដ៏ថ្មីសន្លាងមួយរឿងទៀត ក៏នឹងមានការចូលរួមពីតារាស្រីរូបនេះ គ្រងតំណែងជាតួឯកថែមទៀតផង។ កាលពីរឿងភាគមុនៗ Kimberly សម្តែងជាតួអង្គក្នុងយុគសម័យទំនើប និងបុរាណ បែបលក្ខណៈ ប៉ុន្តែដោយឡែក សម្រាប់សាច់រឿងថ្មីនេះដែរ នាងនឹងសម្តែងជាតួអង្គព្រះនាងម្ចាស់ដែលមានចរិតម៉ត់ចត់ និងទំនួលខុសត្រូវខ្ពស់ចំពោះនគររបស់ខ្លួនយ៉ាងខ្លាំង។ Kimberly ត្រូវបានសម្តែងជាតួអង្គ ព្រះនាង តាសុីកា ដែលរស់នៅក្នុងនគរគ្រប់គ្រងដោយស្តេចមួយអង្គ ព្រះនាម រ៉េងសុីមុន ហើយក៏ជាស្តេចដែលមានអំណាចធំជាងគេក្នុងចំណោមនគរទាំងបីផងដែរ។ ដោយសារតែ នគរជិតខាង មានបញ្ហាជាមួួយគ្នា ព្រះនាង តាសុីកា បានជួបនឹងបញ្ហាជាច្រើន លើព្រះរាជកិច្ចចំពោះប្រជារាស្ត្រ

    January 29, 2021