- Liny Chan
- សិល្បៈ
ដូចដែលយើងបានដឹងរួចមកហើយថា តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងស្រីវ័យក្មេងប្រចាំផលិតកម្ម Galaxy Navatra ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ពោលគឺគ្រប់បទចម្រៀងថ្មីៗ ដែលចេញមកភ្លាមផ្ទុះសឹងតែគ្រប់បទតែម្ដង។ ក្រោយទទួលបានគាំទ្រឥតដាច់ នៅព្រឹកនៃដើមខែថ្មីនេះ តារាចម្រៀងស្រីតូចច្រឡឹង តែពោរពេញដោយសមត្ថភាពរូបនេះ បានចេញបទចម្រៀងថ្មី ១បទ ទៀតហើយដែលមានចំណងជើងថា “កែកុនចង់ល្អ”។ បទចម្រៀងថ្មីមួយបទនេះ ក្រៅពីផ្ដល់ការបម្រើអារម្មណ៍ រាំលេងកម្សាន្ត សប្បាយ ក្នុងនោះក៏បានបង្កប់នូវសារណែនាំដល់ស្រីៗ ពិសេសគឺយុវវ័យត្រូវចេះធ្វើខ្លួនឲ្យទាន់សម័យកាលបច្ចុប្បន្ន ដែលកាន់តែទំនើបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះដែរបទចម្រៀងមួយបទនេះ ធានាថាប្លែក និងពិរោះ មិនចាញ់បទមុនៗឡើយ ដោយជាការតាក់តែងនិពន្ធ Melody និងទំនុកច្រៀង ដោយលោក យឹម តាស្រង់
February 3, 2021 - បច្ចេកវិទ្យា
គិតមើលទៅមួយឆ្នាំៗ គឺលឿនមែនទែន រំលងតែជាង10ថ្ងៃទៀត ឈានចូលឆ្នាំថ្មី ប្រពៃណីចិនបាត់ហើយ! ប្រសិនបើកំពុងស្ទាក់មិនដឹងថាត្រៀមអាំងប៉ាវជូនសាច់ញាតិ មិត្តភកិ្ត ឬមនុស្សជាទីស្រឡាញ់ ធ្វើជាអាំងប៉ាវ ពញ្ញាក់អារម្មណ៍ពួកគាត់យកហេង ក្នុងឳកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ អាចពិចារណាលើ ឧបករណ៍ឆ្លាតវៃខាងដូចខាងក្រោម៖ 1. ស្មាតហ្វូនស៊េរីថ្មី Huawei Y7a តម្លៃ $189 និង Huawei Y7p 2021 តម្លៃ $159 HUAWEI Y7a មានរូបរាងស្អាតស៊ីវិល័យ សាក30នាទីប្រើបានពេញម្ងៃ បំពាក់កាមេរ៉ាទំហំធំ 48MP AI ឆ្លាតវៃបែបអាជីបរហូតដល់ 4
February 2, 2021 - PR
ខ្សែភាពយន្តភាគថៃមួយរឿងទៀតហើយ ដែលទើបតែនឹងធ្វើការផ្សាយជូនទស្សនានៅប៉ុន្មានភាគដំបូង ប៉ុន្តែឃើញថាមានសន្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ កូនប្រុសបេះដូងបរិសុទ្ធ សាច់រឿងថ្មី ដែលមិនមែនគ្រាន់តែជារឿងបង្្ហាញពីស្នេហា តែប៉ុណ្ណោះទេ ក្នុងនោះអ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ខ្លាំង គឺជីវិតក្មេងប្រុសដ៏កម្សត់ម្នាក់ ដែលបានធំធាត់ឡើងនៅក្នុងទ្រនុំបនស្រីមួយកន្លែង។ លីនចុង គឺជាស្រីរកសុីនៅពេលរាត្រីក្នុងបនមួយកន្លែង ហើយក៏ជាកំពូលស្រីស្អាតជាងគេក្នុងចំណោមស្រីបនដទៃទៀតផងដែរ។ ដោយសារតែការលួងលោមផ្អែមល្ហែមពីបុរសអ្នកមានម្នាក់ លីនចុងបានជ្រុលខ្លួន ហើយសម្រេចចិត្តលាឈប់ពីការងារ ដើម្បីរៀបការជាមួយបុរសម្នាក់នោះ។ ពាក្យថា ជាស្រីបន គឺជាពាក្យដែលមិនល្អសម្រាប់មនុស្សមួយចំនួនធំ ដែលជាហេតុធ្វើឲ្យគ្រួសារដែលជាសង្សាររបស់លីនចុង មិនអាចទទួលយកនាងបាន។ នាងឈឺចាប់ ហើយព្យាយាមបញ្ចប់ជីវិតដោយការសម្លាប់ខ្លួន ប៉ុន្តែនៅថ្ងៃនោះ ហាក់ដូចជាមានអ្វីមករារាំងដល់នាង។ សំឡេង ទារកដ៏គួរឲ្យស្រឡាញ់បានស្រែកឡើងក្បែរនោះ ដែលមិនដឹងថា អ្នកណាម្នាក់ចិត្តដាច់យកមកផ្លុងចោលបែបនេះឡើយ។ លីនចុង នាងក៏បានយកទារកនោះមកចិញ្ចឹម ដោយប្រកបរបរជាស្រីបនដដែល។
February 2, 2021 - PR
បើយោងតាមរបាយការណ៍ចុងក្រោយរបស់ស្ថាប័នស្រាវជ្រាវទីផ្សារ IDC បានអោយដឹងថា ក្រុមហ៊ុន vivo បានរំកឹលខ្លួនមកឈរនៅក្នុងតារាងសម្រាប់ម៉ាកយីហោស្មាតហ្វូនកំពូលបំផុតទាំង 5 របស់ពិភពលោកក្នុងឆ្នាំ 2020 ជាមួយចំណែកទីផ្សារសរុប 8.6% ដែលនាំចេញស្មាតហ្វូនរបស់ខ្លួនបានចំនួន 110 លានគ្រឿង។ ជាមួយនឹងអត្រាកំណើនពីមួយឆ្នាំទៅមួយឆ្នាំច្រើនជាង 1% គឺបានធ្វើអោយក្រុមហ៊ុន vivo រំកឹលខ្លួនចូលមកក្នុងតារាងនៃក្រុមហ៊ុនស្មាតហ្វូនលំដាប់កំពូលមួយក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនកំពូលទាំង 5 ដែលរក្សាការកើនឡើងនៃការដឹកជញ្ជូនចេញ បើទោះបីជាទីផ្សារនាំចេញស្មាតហ្វូនមានការធ្លាក់ចុះក្នុងឆ្នាំ 2020 ក៏ដោយ។ បច្ចុប្បន្នក្រុមហ៊ុន vivo បានឈរនៅលេខរៀងទី 2 ក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន និងឈរនៅលេខរៀងទី 3 ក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌា ហើយក៏ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេផងដែរក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី។ ក្នុងពេលបច្ចុប្បន្ននេះ
February 2, 2021 - PRទីបំផុត កម្មវិធីដ៏ពេញនិយម កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី២របស់សែលកាត បានស្វែងរកឃើញអតិថិជនដ៏មហាសំណាងហើយ
កម្មវិធីដ៏ជោគជ័យ កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ របស់ក្រុមហ៊ុនសែលកាត ត្រូវបានបញ្ចប់ទៅជាមួយនឹងការចាប់រង្វាន់ដ៏ធំអស្ចារ្យបំផុតមួយ កាលពីថ្ងៃពុធ ទី ២៧ ខែមករានេះ ដោយបានផ្តល់ជូនអតិថិជនដ៏មហាសំណាងម្នាក់នូវរថយន្តថ្មីម៉ាក Toyota Rush 2020។ អតិថិជនដែលឈ្នះរង្វាន់ដ៏ធំនេះ មានឈ្មោះ ឡឹម ឆាយចាន់ថុល ជាប្រជាពលរដ្ឋនៃភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយរូបគាត់បានបញ្ចេញអារម្មណ៍ឱ្យដឹងនូវសេចក្តីសោមនស្សរីករាយបំផុត ចំពោះការឈ្នះរង្វាន់ដ៏មហាសំណាងនេះ។ គាត់បានថ្លែងថា ឱកាសឈ្នះរង្វាន់រថយន្ត Toyota Rush 2020 នេះ គឺពិតជាមិននឹកស្មានដល់ទាល់តែសោះ ព្រោះរង្វាន់ដ៏អស្ចារ្យនេះ ត្រូវបានឈ្នះយ៉ាងឆាប់រហ័ស
February 2, 2021 - PR
នៅក្នុងឆ្នាំដែលពិភពលោកមានការរីករាលដាលនៃជំងឺឆ្លង ពេលវេលាហាក់ដូចជានៅឈរទ្រឹងមួយកន្លែង ក៏ប៉ុន្តែសេដ្ឋកិច្ចពិភពលោកបានផ្លាស់ប្តូរយ៉ាងលឿនក្នុងទំរង់មួយដែលមានចលនករពន្លឿននូវសន្ទុះនៃការផ្លាស់ប្តូរឥរិយាបទរបស់អ្នកប្រើប្រាស់ ការផ្លាស់ប្តូររូបភាពនៃការបោកបន្លំ និងពង្រឹងបន្ថែមដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។ នេះក៏ជាតថភាពជាក់ស្តែងមួយសម្រាប់ប្រទេសកម្ពុជាសព្វថ្ងៃផងដែរ ដែលតម្រូវចំពោះការបង្កើនសុវត្ថិភាព និងការយល់ដឹងជាប្រចាំអំពីគោលការណ៍ណែនាំសុខភាពនាពេលបច្ចុប្បន្ន បានជំរុញឱ្យនិន្នាការការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធមានការកើនឡើង នេះបើយោងតាមការសិក្សាចុងក្រោយគេរបស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន ។ អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ « នៅក្នុងការស្ទង់មតិស្តីពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន ចម្លើយដែលយើងទទួលបានពីអ្នកប្រើប្រាស់ភាគច្រើន គឺការបន្ថែមប្រព័ន្ធសុវត្ថិភាពកំឡុងពេលប្រតិបត្តិការ ជាកត្តាលិករដ៏សំខាន់មួយសម្រាប់ជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបទនៃការទូទាត់របស់អ្នកប្រើប្រាស់ ឲ្យងាកមកចាប់យកការទូទាត់តាមប្រព័ន្ធឌីជីថល និងក្នុងរូបភាពផ្សេងៗទៀត ដោយមិនប្រើសាច់ប្រាក់ជាដើម។ ខណៈពេលដែលការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តមានឥទ្ធិពលខ្លាំង ទស្សនវិស័យសម្រាប់ឆ្នាំ ២០២១ របស់ Visa គឺបន្តផ្តល់ការយល់ដឹងដល់អតិថិជន
February 2, 2021 - PR
កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងបែបធម្មជាតិដ៏អស្ចារ្យចំនួន៣ បន្ថែមទៀត គឺគម្រោង ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ គម្រោងដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និងគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ ដើម្បីផ្តល់ជូនជម្រើសបន្ថែមទៀតដល់អតិថិជន ដែលចង់បានការរស់នៅបែបធម្មជាតិបៃតងក្នុងទីក្រុងភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន បុរី ប៉េង ហួត និងភ្ញៀវកិត្តិយសប្រមាណជិត២០០នាក់។ គម្រោងថ្មីទាំងបីនេះគឺជាគម្រោងអភិវឌ្ឍជាសហគមន៍ទំនើបធម្មជាតិពណ៌បៃតងដ៏ធំសម្បើម ស្ថិតក្នុងគម្រោងមេគឺ ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២
February 2, 2021 - សិល្បៈ
យ៉ាងតិចបទចម្រៀងចំនួន ៦បទហើយ នឹងមានជាបន្តបន្ទាប់ទៀតដែលផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញអាល់ប៊ុមសម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មី ឲ្យកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា ដែលបទចម្រៀង ទាំងនោះសុទ្ធតែជាមេឡាឌីថ្មីទាំងអស់មានគ្រប់ចង្វាក់។ បន្ទាប់ពីបានបញ្ចេញបទចម្រៀងទាំង ៥បទដែលជាការច្រៀងរួមគ្នារវាងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា មកឃើញថាសន្ទុះនៃការគាំទ្រ គឺពិតជាខ្លាំងលើសពីការរំពឹងទុក។ គ្រប់បទចម្រៀងចេញមិនបានប៉ុន្មានថ្ងៃផង មាន អ្នកទស្សនា រាប់លានដងក្នុង ១បទៗ។ ទទឹមនឹងនោះដែរ មហាជនបានវាយតម្លៃថា តន់ ចន្ទសីម៉ា ជាគឺជាដៃគូចម្រៀងដ៍សក្ដិសមបំផុតពួកគេច្រៀងស៊ីសង្វាក់ជាខ្លាំង។ ក្នុងចំណោមបទចម្រៀងជាច្រើនផលិតកម្ម Galaxy Navatra
February 2, 2021 - PR
មិនធ្លាប់មានសំណាងធំអ្វីឡើយតាំងពីកើតមក កើតជាកូនកសិករដឹងតែត្រូវខំប្រឹងធ្វើស្រែ ធ្វើចំការ ត្រូវប្រើកម្លាំងពលកម្មជាប្រចាំថ្ងៃ ដើម្បីទទួលខុសត្រូវលើជីវភាពគ្រួសារផង និងខ្លួនឯងផងដែរ ស្ថិតក្នុងវ័យកណ្តាល អាយុប្រមាណ 32ឆ្នាំ ឈ្មោះ ធាន ថាត រស់នៅក្នុងភូមិគោកស្វាយ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាប់ថា រាល់ថ្ងៃនេះ លោកត្រូវធ្វើការដោយប្រើកម្លាំងកាយខ្លាំង ហេតុនេះលោកតែងតែញ៉ាំ M-150 2ដបក្នុងមួយថ្ងៃ ដើម្បីជួយផ្តល់កម្លាំងធ្វើការឲ្យស្វាហាប់ និងបំបាត់ភាពនឿយហត់ក្រោយពីឡើងមកពីស្រែម្តងៗ។ ថ្ងៃមួយដែលជាថ្ងៃមហាសំណាងរបស់លោក ធាន ថាត ស្រាប់តែបើកគម្របដបភេសជ្ជៈ M-150 ញ៉ាំដូចរាល់ដង ជាមួយបងប្អូនទៅធ្វើស្រែជាមួយគ្នាបួនប្រាំនាក់ ក្នុងពេលញ៉ាំបាយថ្ងៃត្រង់នៅជិតស្រែ ក៏បានឃើញនៅលើគម្របដបរបស់គាត់ មានអក្សរប្រាប់ថា ឈ្នះបាន
February 2, 2021 - PR
កប់ណាស់! ថ្មីៗនេះ តារាល្បីៗតាមបណ្ដាញសង្គមចំនួន ១១នាក់ បានទទួលកាដូពិសេសពីស្រា JINRO IS BACK ហើយស្រាប់តែម្នាក់ៗធ្វើមុខស្រឡាំងកាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានភ្លក់រសជាតិស្រាដ៏ល្បីល្បាញមួយនេះ។ កាលពីថ្ងៃឆ្លងឆ្នាំកន្លងផុតទៅថ្មីៗនេះ JINRO IS BACK បានជូនកាដូដល់តារាល្បីលើបណ្ដាញសង្គម ចំនួន ១១នាក់រួមមាន៖ Yuriyiru , Scarlett , Van Thai , Raven Blaze , Lyderzz Evans , Soy Senghour , Heng , Anna Din , Sociallyneath , OMG Girls Dance Crew , Maily ក្នុងនោះផងដែរ លោក Raven និងលោក Lyderzz ដែលមហាជនបានស្គាល់ថាជា Vlogger ក៏ទទួលបានកាដូពីស្រា
February 2, 2021









