Liny Chan
  • សេដ្ឋកិច្ច

    ស្ថាបនិកក្រុមហ៊ុន Alibaba និងជាអ្នកជំនួញដ៏ល្បីបំផុតរបស់ប្រទេសចិន លោក Jack Ma ដែលត្រូវបានគេស្គាល់ថា បុរសដែលមានការតស៊ូក្នុងជីវិត និងលើវិថីជំនួញរបស់លោកយ៉ាងខ្លាំង ទម្រាំតែសម្រេចបានជោគជ័យ និងក្លាយជាបុគ្គល ដែលមនុស្សគ្រប់គ្នាកោតសរសើរ។ យោងតាមបទពិសោធរបស់ Jack Ma លោកបានប្រាប់ពីរឿងមួយចំនួន ដែលមនុស្សគ្រប់គ្នា​គួរតែចាប់ផ្ដើមជីវិតរបស់ពួកគេចាប់ពីអាយុ ២០ ឆ្នាំ រហូតដល់ ៦០ឆ្នាំ ដើម្បីកុំឲ្យមានការស្ដាយក្រោយដូចរូបលោក ហើយទទួលបានជោគជ័យក្នុងជីវិតដូចជា៖ ១.​មុនពេលចូលដល់អាយុ ២០ឆ្នាំ៖​ អ្នកត្រូវធ្វើជាសិស្សល្អ ខិតខំរៀនសូត្រ ទទួលយកចំណេះដឹងឲ្យបានច្រើន ដើម្បីទទួលបានបទពិសោធនៅក្នុងជីវិត។ ២.មុនពេលចូលដល់អាយុ ៣០ឆ្នាំ ត្រូវរៀនសូត្រពីអ្នកណាម្នាក់៖ អ្នកត្រូវស្វែងរកក្រុមហ៊ុនតូចមួយ ដើម្បីធ្វើការ

    June 17, 2019
  • សេដ្ឋកិច្ច

    នៅក្រោមការដាក់ចូលជាធរមានរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ហុងកុង និងចិន ( AHKFTA ) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០១៩ នេះ ប្រទេសហុងកុង និងសិង្ហបូរី នឹងផ្ដល់សិទ្ធិលើការនាំចូលដោយសេរី ហើយនឹងកាត់បន្ថយពន្ធគយរបស់ខ្លួនឱ្យនៅសូន្យ ដោយឡែកប្រទេសប្រ៊ុយណេដារូសាឡឹម ម៉ាឡេស៊ី ហ្វីលីពីន និងថៃ នឹងលុបបំបាត់ពន្ធគយលើផលិតផល ៨៥% ដែលត្រូវបានជួញដូរជាមួយហុងកុងក្នុងរយៈពេល ១០ ឆ្នាំហើយកាត់បន្ថយ ១០% នៃបន្ទាត់សារពើពន្ធក្នុងរយៈពេល ១៤ ឆ្នាំ។ ខណៈពេលដែល ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមនឹងលុបបំបាត់ពន្ធគយ ៧៥% នៃផលិតផលរបស់ខ្លួនក្នុងរយៈពេល ១០

    June 17, 2019
  • សេដ្ឋកិច្ច

    ខណៈពេលដែលជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន កាន់តែរីករាលដាលនោះ ក្រុមហ៊ុន AEON នៅប្រទេសជប៉ុន យល់ពីតម្លៃរបស់វៀតណាម ដែលជាយុទ្ធសាស្រ្តគោលរបស់ក្រុមហ៊ុន ដោយ​ក្រុមហ៊ុនយក្សមួយនេះនឹងស្វែងរកទិញទំនិញនាំចូលបន្ថែមពីប្រទេសវៀតណាមក្នុងតម្លៃរហូតដល់ ១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដោយប្រទេសនេះមានសក្តានុពលដ៏ខ្លាំងក្លា ក្នុងនាមជាអ្នកផ្គត់ផ្គង់អាហារមានគុណភាពសម្រាប់អតិថិជនជប៉ុន។ គួរបន្ថែមផងដែរថាក្រុមហ៊ុន AEON នឹងបង្កើនការនាំចូលផលិតផល ដែលខ្លួនទទួលបានពីវៀតណាមពីតម្លៃបច្ចុប្បន្នរហូតដល់ ៥០០ លានដុល្លារនៅឆ្នាំ ២០២០ និងពង្រីកពីរដងបន្ថែមទៀតក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ជាមួយគ្នានេះដែរ តម្លៃសរុបនៃទំនិញវៀតណាម ដែលបាននាំចូលសម្រាប់លក់នៅហាង Aeon នៅក្នុងប្រទេសជប៉ុនបានកើនឡើង ៧.៦% នៅក្នុងឆ្នាំ ២០១៨ ធៀបនឹងឆ្នាំ២០១៧មានត្រឹមតែ ២៦,៥

    June 15, 2019
  • សេដ្ឋកិច្ច

    លោក Jeff Bezos បានចាប់ផ្តើមក្រុមហ៊ុន Amazon ដំបូងជាហាងលក់សៀវភៅអនឡាញនៅក្នុងឆ្នាំ ១៩៩៤ ហើយមកទល់សព្វថ្ងៃនេះក្រុមហ៊ុន Amazon មានមូលធនទីផ្សាររហូតដល់ ៩០០ពាន់លានដុល្លារ ដែលធ្វើឲ្យលោក Bezos ក្លាយជាអ្នកមានបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិ ១១៦ ពាន់លានដុល្លារ។ ទម្រាំជោគជ័យដូចសព្វថ្ងៃ លោក Bezos បានរៀនសូត្រពីរឿងជាច្រើននៅក្នុងវិថីជំនួញរបស់ខ្លួន ហើយខាងក្រោមនេះជាគន្លឹះសំខាន់ ៣ យ៉ាងដែលធ្វើឲ្យលោកក្លាយជាអ្នកជំនួញដ៏ជោគជ័យមួយរូប៖​ ១.ធ្វើជាអ្នកផ្សព្វផ្សាយ៖ ខណៈពេលដែលបុគ្គលជោគជ័យជាច្រើនចាត់ទុកថា ដំបូន្មានមួយនេះជាការភូតកុហកដ៏ធំនៃជីវិតក៏ដោយ តែលោក Bezos ជឿជាក់ថា វាជារឿងសំខាន់មួយ ដើម្បីក្លាយជាសហគ្រិនជោគជ័យម្នាក់ ដោយលោកបាននិយាយថា អ្នកត្រូវធ្វើជាអ្នកផ្សព្វផ្សាយដ៏ល្អមួយ ប្រសើរជាងអ្នកដែលធ្វើជំនួញ

    June 15, 2019
  • សេដ្ឋកិច្ច

    ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារធំបំផុតរបស់ខ្លួននៅសហភាពអឺរ៉ុបបានធ្លាក់ចុះពី ៣៣.៨៧ ភាគរយ ដែលស្មើនឹង ៦៥,៥៥២ តោនក្នុងចន្លោះពីខែមករា និងមេសាឆ្នាំ 2019 បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ការនាំចេញរហូតដល់ ៩៩,១៣៨ តោន ដែលបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់មួយដែលបានបង្កើតឡើងកាលពីថ្ងៃទី 19 ខែមករាកន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា មូលហេតុនៃការធ្លាក់ចុះនេះ​ ដោយសារតែគណៈកម្មាធិការសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដើម្បីកំណត់ពន្ធថយចុះ ៣ ឆ្នាំ លើការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ាចាប់ពី ១៧៥ អឺរ៉ូក្នុងមួយតោននៅឆ្នាំនេះ ដើម្បីការពារផលប្រយោជន៍របស់អ្នកផលិតអង្ករនៅក្នុងទ្វីបអឺរ៉ុប ជាពិសេសអ៉ីតាលី និងអេស្ប៉ាញដែលទទួលរងផលប៉ះពាល់ដោយការប្រកួតប្រជែង។ ប៉ុន្តែបើទោះបីជាការធ្លាក់ចុះនៃតួលេខនាំចេញទៅសហភាពអឺរ៉ុប ក៏ដោយក៏វិស័យអង្ករមិនបានខាតបង់តាមរយៈការនាំចេញទៅកាន់ពិភពលោកទេ ដោយបង្វិលការនាំចេញទៅកាន់ប្រទេសចិន និងបណ្តាប្រទេសចំនួន 44

    June 15, 2019
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយនៅលើសារព័ត៌មានរបស់វៀតណាមបានប្រាប់ថាឲ្យដឹងថា ស្របពេលដែលការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះមានកើនឡើង ហើយការនាំចេញរបស់ប្រទេសចិនទៅកាន់អាមេរិកបានធ្លាក់ចុះ ខណៈពេលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។ វៀតណាមនឹងដាក់ការពិន័យទៅលើទំនិញរបស់ចិន ដែលបានផ្ទេរទៅកាន់ប្រទេសខ្លួន និងត្រូវបានដកចេញវិញនូវទំនិញដែលខុសច្បាប់ ដូចដែលបានធ្វើនៅក្នុងប្រទេសវៀតណាមសម្រាប់ការនាំចេញទៅសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធ។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋាភិបាលបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា នាយកដ្ឋានពន្ធគយបានរកឃើញការផ្ទេរទំនិញខុសច្បាប់ទៅលើផលិតផលកសិកម្ម វាយនភ័ណ្ឌ ដែក និងអាលុយមីញ៉ូម ដែលជាការព្រួយបារម្ភមួយ ខណៈពេលដែលការវិនិយោគទុនបរទេសនៅក្នុងប្រទេសវៀតណាមមានការកើនឡើង ហើយផលិតផលប្រទេសចិនអាចនឹងបញ្ជូនតាមរយៈប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍មកកាន់ប្រទេសវៀតណាម ដើម្បីជៀសវាងការយកពន្ធនៅអាមេរិក។ ជាមួយគ្នានេះដែរលោក Do Van Sinh សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភាបាននិយាយថា ប្រទេសវៀតណាមព្រួយបារម្ភថា ខ្លួនអាចនឹងត្រូវសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយសារតែអនុញ្ញាតឱ្យផលិតផលក្លែងក្លាយ ដែលផលិតនៅវៀតណាម ត្រូវបាននាំចូលទៅអាមេរិក ដោយករណីក្លែងបន្លំនេះដែរត្រូវបានរកឃើញដោយរដ្ឋាភិបាល រួមមានការផ្លាស់ប្តូរការវេចខ្ចប់ទំនិញរបស់ចិន ដើម្បីបន្លំថាបានធ្វើនៅក្នុងប្រទេសវៀតណាម។ ពាក់ព័ន្ធជាមួយករណីនេះ មន្ត្រីគយនៅក្នុងប្រទេសវៀតណាមកំពុងបង្កើនការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ចំពោះទំនិញរបស់ខ្លួនដើម្បីបង្ក្រាបការអនុវត្តន៍នេះ៕

    June 14, 2019
  • សេដ្ឋកិច្ច

    កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គិសនីកម្ពុជាហៅកាត់ថា (EDC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនចំនួន ២ ដើម្បីសាងសង់រោងចក្រថាមពល ដោយប្រេងឥន្ធនៈធុនធ្ងន់ និងឧស្ម័នធម្មជាតិដែលអាចផលិតបាន ៤០០ មេហ្គាវ៉ាត់ ដោយត្រូវបានចូលរួមដោយឯកអគ្គរដ្ឋទូតនៃប្រទេសចិន អាល្លឺម៉ង់ និងហ្វាំងឡង់ ក្នុងគោលបំណងដោះស្រាយបញ្ហាវិបត្តិថាមពលនៅឆ្នាំក្រោយ។ គួរបញ្ចាក់ផងដែរថា គំរោងនេះត្រូវបានចែកចេញជាពីរផែនការ ដោយផែនការទីមួយ នឹងត្រូវបំពាក់ដោយម៉ាស៊ីនភ្លើង ២០០ មេហ្កាវ៉ាត់ពីក្រុមហ៊ុនហ្វាលស្គីហ្វាំងឡង់ ដែលនឹងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន CGGC និងផែនការទីពីរ នឹងប្រើម៉ាស៊ីនភ្លើង ២០០ មេហ្កាវ៉ាត់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Man Group របស់អាល្លឺម៉ង់ ហើយនឹងត្រូវបានសាងសង់ដោយក្រុមហ៊ុន CHMC នៅក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។ បន្ថែមពីនេះទៅទៀតក៏មានគម្រោងសាងសង់ស្ថានីយមួយដើម្បីភ្ជាប់រោងចក្រថាមពល

    June 14, 2019
  • សេដ្ឋកិច្ច

    ជារៀងរាល់ឆ្នាំមនុស្សរាប់ពាន់នាក់បានធ្វើអន្តោប្រវេសន៍ ទៅសហរដ្ឋអាមេរិកដោយសង្ឃឹមថានឹងមានអនាគតល្អ ជាក់ស្ដែងយោងតាមទស្សនាវដ្តី Forbes បានបង្ហាញអំពីបញ្ជីស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់អាមេរិកឆ្នាំ 2019 ដែលមានស្ត្រី 80 នាក់។ ក្នុងនោះផងដែរស្រ្តី ដែលជាជនអន្តោប្រវេសន៍ទទួលបានជោគជ័យបំផុតនៅក្នុងសហរដ្ឋអាមេរិកមានចំនួន ជិតមួយភាគបួននៃស្ត្រី ដែលមានទ្រព្យសម្បត្តិ និងអាចរកប្រាក់បានច្រើនដោយខ្លួនឯង ជាមួយនឹងតម្លៃប្រមាណ ១៨,៤ ពាន់លានដុល្លារស្មើនឹង ៣៣% នៃចំនួនសរុប៖ ១.Thai Lee មកពីប្រទេសកូរ៉េខាងត្បូង ជាអ្នកផ្ដល់ព័ត៌មានវិទ្យាដ៏ល្បីមួយរូប ជាមួយទ្រព្យសម្បត្តិ ៣ ពាន់លានដុល្លារ។ ​ ២. Peggy Cherng មកពីប្រទេសភូមា ជាម្ចាស់ហាងអាហារសម្រន់ដ៏ល្បី ជាមួយទ្រព្យសម្បត្តិ ១.៧

    June 14, 2019
  • សេដ្ឋកិច្ច

    យោងតាម ​​Euromonitor International ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោកបានឱ្យដឹងថា ដោយសារសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើន និងមានកំណើនខ្លាំងក្លា វៀតណាមនឹងក្លាយជាប្រទេសមួយ ដែលមានសន្ទុះខ្លាំងបំផុតនៅលើពិភពលោកនៅត្រឹមឆ្នាំ ២០៣០ ។ អ្នកស្រី An Hodgson អ្នកគ្រប់គ្រងការស្រាវជ្រាវ និងរកប្រាក់ចំណូលរបស់ Euromonitor International បាននិយាយថា មូលដ្ឋានទិន្នន័យស្រាវជ្រាវរបស់ក្រុមហ៊ុនបានបង្ហាញថា ការធ្វើនគរូបនីយកម្មជាមួយការប្រមូលផ្តុំប្រាក់ចំណូល ទ្រព្យសម្បត្តិ និងប្រជាជន នឹងជំរុញដល់ជោគជ័យពាណិជ្ជកម្មរបស់វៀតណាមនៅត្រឹមឆ្នាំ ២០៣០។ អ្នកស្រីក៏បានបន្ថែមទៀតថា កាលពីខែមុនមូលដ្ឋានទិន្នន័យស្រាវជ្រាវបានរកឃើញថា វៀតណាមនឹងក្លាយជាទីក្រុងទី ៣ ធំជាងគេ ដែលមានចំនួនអ្នកប្រើប្រាស់ច្រើន និងធំជាងគេទី ៥ លើការចំណាយសរុបនៅអាស៊ីអាគ្នេយ៍។ ហើយនៅឆ្នាំ

    June 14, 2019
  • សេដ្ឋកិច្ច

    សហគ្រិនល្បីៗជាច្រើនរូបដូចជាលោក Richard Branson លោក Steve Jobs លោក Larry Page លោក​ Warren Buffet និងជាច្រើនអ្នកទៀតដែលត្រូវបានគេស្គាល់ថាជាបុគ្គលជោគជ័យបំផុតលើពិភពលោក ដោយមានលក្ខណៈពិសេសផ្ទាល់ខ្លួន ក្នុងការបង្កើតបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងបរិយាកាសតែមួយគត់របស់ខ្លួន។ មូលហេតុដែលធ្វើឲ្យពួកគេទទួលបានជោគជ័យ ខណៈពេលដែលមនុស្សជាច្រើនមិនអាចធ្វើបាន គឺមានលក្ខណៈពិសេស ៨ យ៉ាងដែលពួកគេតែងតែធ្វើ៖ ១. ស្ដាប់ច្រើនជាងនិយាយ៖ លោក Richard Branson បានដាក់ឈ្មោះថាការស្តាប់ជាគោលការណ៍ដឹកនាំដ៏សំខាន់បំផុត ដោយគាត់និយាយថា «ការស្តាប់ជួយឱ្យយើងរៀនពីគ្នាទៅវិញទៅមកពីទីផ្សារ និងពីកំហុសដែលត្រូវធ្វើដើម្បីទទួលបានភាពពិតប្រាកដណាមួយ»។ ២. ត្រៀមខ្លួនដើម្បីទទួលបរាជ័យ៖ អ្នកនឹងមិនទទួលបានជោគជ័យនោះទេ​ប្រសិនបើអ្នក មិនប្រុងប្រយ័ត្ន

    June 13, 2019