- Liny Chan
- សេដ្ឋកិច្ច
សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ធ្វើឲ្យប្រទេសវៀតណាម និងកោះតៃវ៉ាន់ ជាអ្នកទទួលផលចំណេញធំជាងគេ ក្រៅពីនោះប្រទេសកម្ពុជាយើងក៏កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រុមហ៊ុនចិន ដែលកំពុងព្យាយាមផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន ដើម្បីទទួលបានយោគយល់ពន្ធគយលើទំនិញអាមេរិក។ ជាមួយគ្នានេះដែររោងចក្រថ្មីមួយកំពុងលេចឡើងនៅលើផ្ទៃដីទំហំ ៥០ ហិកតានៅក្នុងរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃផែនការផ្លាស់ប្តូរការផលិតកង់រាប់លានគ្រឿងរបស់ក្រុមហ៊ុន Shanghai General Sports ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដោយសារតែការនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហភាពអុឺរ៉ុបមិនត្រូវបានគិតពន្ធ។ យោងទៅតាមការត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានរកឃើញថា យ៉ាងហោចណាស់ក្រុមហ៊ុនផលិតកង់ចំនួនពីរកន្លែង ដែលគ្រប់គ្រងដោយចិនបានបង្កើតឡើងកាលពីពេលថ្មីៗនេះ ដោយកាលពីឆ្នាំមុនរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជាបានផលិតកង់ចំនួន ១.៤ លានគ្រឿង ដែលមានតម្លៃ ២៨៧ លានដុល្លារដោយការនាំចេញកង់ ៦៤% សម្រាប់សហភាពអឺរ៉ុប និង ៧.៣% នៃការនាំចេញកង់របស់កាណាដាត្រូវបានកំណត់សម្រាប់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា កង់ភាគច្រើនដែលផលិតដោយក្រុមហ៊ុន
June 21, 2019 - សេដ្ឋកិច្ច
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Tesco ដែលជាក្រុមហ៊ុនលក់រាយធំបំផុតរបស់ចក្រភពអង់គ្លេសបានប្រកាសថាខ្លួននឹងអាចពង្រីកអាជីវកម្មនៅក្នុងប្រទេសថៃតាមរយៈការបើកហាងថ្មីចំនួន ៧៥០ កន្លែងបន្ថែម ស្របពេលដែលបច្ចុប្បន្ន Tesco មានដល់ ១,៥៨៣ សាខា នៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះដែរ ការធ្លាក់ចុះវិនិយោគទុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុន Tesco ទំនងជាកំណត់ទិសដៅទីផ្សារចិន និងកូរ៉េខាងត្បូងផងដែរ។ គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនបុត្រសម្ព័ន្ធថៃ Tesco Lotus គឺជាផ្សារទំនើបបែបអុឺរ៉ុបដំបូងបង្អស់ ដែលបានបង្កើតឡើងនៅក្នុងប្រទេសថៃកាលពី ១២ ឆ្នាំមុន។ ដោយឡែកមិនមែនជារឿងចម្លែកនោះទេសម្រាប់ជនជាតិអុឺរ៉ុប ចំពោះ Tesco Lotus តែអ្វីដែលប្លែកនោះគឺការលក់ផ្លែទុរេន ផ្លែស្រកានាគ និងផ្លែត្របែក ជំនួសឲ្យផ្លែស្រ្តបឺរី និងផ្លែព្រូននៅ Tescos
June 21, 2019 - សេដ្ឋកិច្ច
ទម្លាប់ និងរបៀបក្នុងការរស់នៅ គឺមានឥទ្ធិពលខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ក្នុងការជួយបង្កើនទំហំខួរក្បាល និងដោះស្រាយរាល់ការសម្រេចចិត្តរាប់មិនអស់ ប៉ុន្តែមិនមែនទម្លាប់គ្រប់យ៉ាងគឺ ល្អនោះទេ ហើយការមិនបោះបង់ទម្លាប់ទាំងនោះធ្វើឲ្យអ្នកទទួលបានជោគជ័យដែរ។ ដូច្នេះប្រសិនបើអ្នកកំពុងតស៊ូដើម្បីយកឈ្នះលើទម្លាប់អាក្រក់ពិតប្រាកដ សូមយកការបំផុសគំនិតខ្លះៗពីលោក Bill Gates Elon Musk និង Mark Cuban ។ មហាសេដ្ឋីទាំងបីនាក់នេះបានទទួលជោគជ័យ ប៉ុន្តែពួកគេត្រូវតែបោះបង់ទម្លាប់មិនល្អជាទូទៅលើការងាររបស់ពួកគេដូចជា៖ ១. លោក Bill Gates ៖ មុនពេលដែលលោកក្លាយជាបុគ្គលជោគជ័យ និងជាស្ថាបនិកសហស្ថាបនិកក្រុមហ៊ុន Microsoft លោកមានទម្លាប់មិនល្អមួយ មិនឲ្យតម្លៃទៅលើពេលវេលា និងពន្យារពេលក្នុងការធ្វើរឿងជាច្រើន នៅក្នុងជីវិតរបស់លោក ដោយតែងតែបញ្ចប់កិច្ចការរបស់លោកនៅវេលាចុងក្រោយបង្អស់ ជាហេតុមិនមាននរណាម្នាក់ពេញចិត្ត
June 20, 2019 - សេដ្ឋកិច្ច
យោងទៅតាមក្រសួងកសិកម្មប្រចាំប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ការនាំចេញផ្លែទុរេនកកទាំងមូលទៅកាន់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១,០០០ តោនក្នុងមួយខែ ខណៈពេលដែលការនាំចេញដំបូងរបស់ខ្លួនកាលពីថ្ងៃច័ន្ទកន្លងមកនេះទទួលបានជោគជ័យ ទោះបីជាកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះបានព្រមព្រៀងត្រឹមតែការនាំចេញជាដុំបំណែក និងជាម្សៅទុរេនក៏ដោយ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនការនាំចេញផ្លែទុរេនសរុបរបស់ប្រទេសម៉ាឡេស៊ី ទៅកាន់ប្រទេសចិនមានចំនួន ២៣៥.៦២ តោន ស្មើនឹង ៩,៤៤ លានរីងហ្គីត (២,២៦ លានដុល្លារ) ប៉ុន្តែបន្ទាប់ពីការបើកភ្លើងខៀវរបស់ប្រទេសចិនក្នុងការនាំចូលផ្លែទុរេនកកទាំងមូល ម៉ាឡេស៊ីរំពឹងថាការនាំចេញទាំងនេះនឹងអាចឈានដល់ ៥០០ លានរីងហ្គីត សំរាប់តម្លៃនាំចេញប្រចាំឆ្នាំសរុបរបស់ប្រទេសផងដែរ។ លើសពីនេះទៅទៀតបច្ចុប្បន្នក្រុមហ៊ុនចំនួនប្រាំ ត្រូវបានផ្ដល់សិទ្ធិក្នុងការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិន ហើយគេរំពឹងថាក្រុមហ៊ុនជាច្រើនទៀតនឹងអាចទទួលបានការអនុញ្ញាតឱ្យនាំផ្លែឈើនេះចេញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការការដាំដុះ និងផលិតផ្លែទុរេនសរុបបានកើនឡើងដល់ ៣៤១,០០០ តោនកាលពីឆ្នាំមុនបើធៀបនឹងឆ្នាំ២០១៧ មានត្រឹមតែ ២១១,០០០ តោន ហើយត្រូវបានគេរំពឹងថា
June 20, 2019 - សេដ្ឋកិច្ច
គិតត្រឹមដើមឆ្នាំ ២០១៩ នេះខេត្តព្រះសីហនុ ហាក់ផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំង ដោយការផ្លាស់ប្ដូរស្ទើរតែគ្រប់វិស័យ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះមួយចំនួនតូចផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ខេត្តដ៏មានសក្ដានុពលនេះមានការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាសំណង់អាគារធំៗ ជាច្រើនកំពុងតែប្រជែងគ្នាក្នុងការសាងសង់ និងវិនិយោគពីបណ្ដាអ្នកជំនួញជាច្រើនមកពីប្រទសផ្សេងៗ។ ជាមួយគ្នានេះដែរកាលពីពេលថ្មីនេះ យោងតាមទំព័រហ្វេសប៊ុក ជាផ្លូវការរបស់ក្រុមហ៊ុន FURI Real Estate បានប្រាប់ឲ្យដឹងថា ផ្សារទំនើបដ៏ធំដំបូងគេបង្អស់ដែលកំពុងដំណើរការសាងសង់ ហើយនឹងបើកដំណើរការជូនអតិថិជនក្នុងពេលឆាប់ៗនេះដែលមានទីតាំងស្ថិតនៅកែង រង្វង់មូលត្រីដាវ និងដូហ្វីន សាងសង់ឡើងដោយក្រុមហ៊ុន FURI Real Estate ដោយចំណាយទឹកប្រាក់រហូតដល់ជិត ១០លានដុល្លារអាមេរិក ជាមួយនឹងអគារ ៥ ជាន់ដ៏ទំនើប និងធំដំបូងគេបង្អស់ក្នុងខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើប
June 20, 2019 - សេដ្ឋកិច្ច
លោក Warren Buffett ដែលជាមហាសេដ្ឋីលំដាប់ទី៣ នៅលើពិភពលោកជាមួយទ្រព្យសម្បតិ្តប្រហែលជា ៨២ ពាន់លានដុល្លារ ដោយនៅក្នុងអាយុ ៨៨ឆ្នាំនេះ លោកនៅតែអាចគ្រប់គ្រង និងដំណើរការក្រុមហ៊ុន Berkshire Hathaway ដែលជាម្ចាស់ក្រុមហ៊ុនអាជីវកម្មរបស់លោកដូចជា Geico, Dairy Queen និង See’s Candies ។ ជាក់ស្ដែងលោក Bill Gates ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ដ៏ល្បីល្បាញមួយរូប និងជាមិត្តសំលាញ់ បានបង្ហាញពីគន្លឹះសំខាន់មួយនៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យរបស់លោក Warren Buffett គឺជាទម្លាប់សាមញ្ញមួយ ហើយជាអ្វីដែលមនុស្សគ្រប់គ្នាអាចធ្វើបាននោះគឺ «
June 19, 2019 - សេដ្ឋកិច្ច
កាលពីពេលថ្មីៗនេះក្រុមហ៊ុននាំចេញអង្កររបស់ប្រទេសថៃកំពុងប្រឈមនឹងការរំពឹងទុកថា នឹងធ្លាក់ចុះនៅឆ្នាំនេះ ខណៈពេលដែលប្រទេសចិនកំពុងពិចារណាបង្កើនការនាំចេញអង្កររបស់ខ្លួនជាពិសេសសម្រាប់ទ្វីបអាហ្វ្រិក ដែលជាទីផ្សារគោលដៅដ៏មានសក្តានុពលសម្រាប់ប្រទេសចិននាពេលបច្ចុប្បន្ន ដែលអ្នកប្រើប្រាស់មានទម្លាប់នៃការទទួលទានអង្ករស្រូវចាស់។ យោងទៅតាមប្រធាននៃសមាគមនាំចេញអង្ករប្រចាំប្រទេសថៃបានឲ្យដឹងថា ប្រទេសចិនផលិតអង្ករប្រមាណជា ១២០ លានតោនជារៀងរាល់ឆ្នាំ ហើយទំនងជាបង្កើនការនាំចេញអង្ករចំនួន ៣ លានតោននៅឆ្នាំនេះ ខណៈឆ្នាំមុនៗនាំចេញចន្លោះពី ១.៥ ទៅ ២ លានតោនប៉ុណ្ណោះ។ ជាមួយគ្នានេះដែរតម្លៃអង្ករចិនផលិតមកមានតំលៃថោកបើប្រៀបធៀបទៅនឹងអង្ករដទៃទៀត ស្របពេលដែលអង្ករស្រូវថ្មីរបស់ប្រទេសចិនមានតម្លៃត្រឹមតែ ៣០០ ដុល្លារក្នុងមួយតោន ខុសពីប្រទេសថៃមានតម្លៃ ៣៩០ ដុល្លារ ហើយប្រទេសវៀតណាម ៣៦០ ដុល្លារ និងប្រទេសឥណ្ឌា ៣៧០ ដុល្លារ ដែលជាហេតុធ្វើឲ្យការនាំចេញអង្កររបស់ប្រទេសថៃមានការធ្លាក់ចុះ ៥% បើធៀបទៅនឹងឆ្នាំ ២០១៧
June 19, 2019 - សេដ្ឋកិច្ច
យោងតាមភ្នាក់ងារព័ត៌មានពីប្រទេសថៃបានឲ្យដឹងថា នៅថ្ងៃនេះប្រទេសវៀតណាម និងប្រទេសថៃបានបើកដំណើរការកន្លែងថាមពលពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅអាស៊ាន បន្ទាប់ពីក្រុមហ៊ុនថៃបានចាប់ផ្តើមគម្រោង DAU TIENG ទី១ និង DAU TIENG ទី២ ដែលមានសមត្ថភាពផលិតថាមពលសរុបចំនួន ៤២០ មេហ្កាវ៉ាត់។ ជាមួយគ្នានេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន B.Grimm Power (BGRIM) បានបង្ហាញថា គម្រោងផលិតថាមពលព្រះអាទិត្យធំបំផុតនៅក្នុងអាស៊ាន (DT ទី១ និង DT ទី២) នេះត្រូវបានតំឡើង និងដាក់ពង្រាយដើម្បីទទួលបានថាមពលសរុប ៤២០ មេហ្កាវ៉ាត់នៅក្នុងខេត្តតៃមិញ ប្រទេសវៀតណាម ខណៈពេលដែលប្រទេសវៀតណាមបានបើកស្ថានីយអគ្គិសនី (COD) សម្រាប់ចរន្តអគ្គិសនីនៅវៀតណាម
June 17, 2019 - សេដ្ឋកិច្ច
ក្រុងប៉ោយប៉ែតជាទីក្រុង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ កំពុងទទួលបានសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសង្កេតឃើញថាមួយរយៈចុងក្រោយនេះ មានក្រុមហ៊ុន វិស័យសំណង់ និងវិស័យអចលនទ្រព្យជាច្រើន បានចាប់ផ្ដើមវិនិយោគទុននៅទីនោះ។ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតក្រុមហ៊ុន CENTRAL GROUP ដ៏ល្បីមួយរបស់ប្រទេសថៃ បានចាប់ផ្ដើមគម្រោងសាងសង់ និងបើកដំណើរការសាងសង់ ផ្សារទំនើប Big C សាខាថ្មីរបស់ខ្លួននៅលើទឹកដីក្រុងប៉ោយប៉ែត ជាសាខាដំបូងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានការឯកភាពដើម្បីលើកកម្ពស់ការវិនិយោគពីក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍកម្ពុជា។ គួរបញ្ជាក់ផងដែរថា សាខាថ្មីនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ទំហំ ៧,៨៧៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាអាគារផ្សារទំនើប និងរោងកុន Major Cineplex ដ៏ធំដំបូងបង្អស់ក្នុងប្រទេសកម្ពុជានៅលើទីតាំងព្រំប្រទល់រវាងប្រទេសថៃ និងកម្ពុជាដោយចំណាយទឹកប្រាក់ក្នុងការសាងសង់រហូតដល់
June 17, 2019 - សេដ្ឋកិច្ច
ថៃ៖ យោងតាមសារព័ត៌មានរបស់ថៃបានប្រាប់ឲ្យដឹងថា អាជ្ញាធរនៅតំបន់ប៉ាតាយ៉ានឹងចំណាយថវិកា ៧០ លានបាតសម្រាប់ផែនការដំបូង ការងាររៀបចំ និងរបាយការណ៍ផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងផ្លូវដែកថ្មីមួយ បន្ទាប់ពីត្រូវបានស្នើសុំ ដែលត្រូវប្រើប្រាស់ថវិកាសេដ្ឋកិច្ចជាតិ Eastern Economic Corridor (EEC) ដើម្បីអភិវឌ្ឍទីក្រុងប៉ាតាយ៉ា និងតំបន់ផ្សេងទៀតនៅតាមបណ្តោយឆ្នេរភាគខាងកើត។ គួរឲ្យដឹងផងដែរថា ផ្នែកដំបូងនៃគម្រោង ដែលបានស្នើសុំ គឺខ្សែបន្ទាត់ក្រហមដែលត្រូវចំណាយប្រាក់ ៨ ពាន់លានបាត នឹងផ្តល់សេវាកម្មជាពិសេសសម្រាប់តំបន់ឆ្នេរប៉ាតាយ៉ានៅភាគខាងត្បូង សម្រាប់ការធ្វើដំណើរពីផែភាគខាងត្បូងប៉ាតាយ៉ា ផ្លូវ Sukhumvit ប៉ាតាយ៉ាខាងជើង សាលាក្រុង ស្ថានីយ២១ កណ្តាល និងរាជហ្គាដិន ដោយមានក្រុមហ៊ុនពីរកំពុងតែធ្វើការដេញថ្លៃ ដើម្បីស្ថាបនាបណ្តាញផ្លូវរថភ្លើងថ្មីរបស់ទីក្រុងនេះ។ លើសពីនេះក៏មានខ្សែបន្ទាត់ពណ៌ខៀវមួយផ្សេងទៀតត្រូវបានស្នើឡើង ដែលបានព្យាករណ៍តម្លៃរហូតដល់
June 17, 2019









