- Liny Chan
- សេដ្ឋកិច្ច
យោងតាមអង្គការឯករាជ្យឈានមុខគេលើពិភពលោកបាននិយាយថា វៀតណាមបានក្លាយជាអ្នកនាំផ្លែគូលែនចេញធំបំផុតលំដាប់ទី ២ នៅលើពិភពលោក ដែលមានចំនួន ១៩% នៃចំណែកទីផ្សារពិភពលោកក្នុងឆ្នាំ ២០១៨ បន្ទាប់ពីប្រទេសនាំចេញលំដាប់ទី១គឺ តំបន់ម៉ាដាហ្គាស្ការ ដែលមានចំនួនរហូតដល់ ៣៥% នៃការនាំចេញសកលលោក បើទោះបីជាតំបន់ផ្ទៃដីដាំដុះតូចក៏ដោយ។ បន្ថែមពីនេះទៅទៀតបើនិយាយអំពីទិន្នផលវិញ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយជាលើកដំបូងដោយមានចំនួន ២ លានតោនក្នុងមួយឆ្នាំ ចំនែកឯប្រទេសឥណ្ឌាមាន ៦៧៧.០០០ តោន និងវៀតណាមមានចំនួន ៣៨០.០០០ តោន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់តួលេខរបស់ ISHS ថា ប្រទេសវៀតណាមបានតាមពីក្រោយប្រទេសចិនក្នុងការនាំចេញ ដែលមានចំនួន ១៨% ហើយប្រទេសថៃ ១០% និងអាហ្វ្រិកខាងត្បូង ៩%។
June 13, 2019 - សេដ្ឋកិច្ច
កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហ៊ុនសាជីវកម្មជាតិ (Jogmec) ប្រេងកាត និងឧស្ម័នជាតិរបស់ជប៉ុនបានប្រកាសអំពីផែនការធ្វើអាជីវកម្ម ទៅលើសមាសធាតុទង់ដែង និងស័ង្កសីនៅភាគឦសានក្នុងខេត្តស្ទឹងត្រែង ដោយសហការជាមួយក្រុមហ៊ុនជប៉ុន Nittetsu Mining Co។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំងពីរនេះបានធ្វើការស្ទាបស្ទង់តំបន់រ៉ែនេះរួចមកហើយ បន្ទាប់ពីទទួលបានសិទ្ធិរុករកពីរដ្ឋាភិបាលកម្ពុជាកាលពីខែមេសា និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការស្ទង់ភូមិសាស្ត្រ ជាមួយនឹង ក្រសួងរ៉ែនិងថាមពលផងដែរ។ លើសពីនេះក្រុមហ៊ុន Jogmec និងក្រុមហ៊ុន Angkor Gold Corp បានប្រកាសថាពួកគេបានចុះកិច្ចព្រមព្រៀងរុករកប្រេងរួមគ្នា ដើម្បីស្វែងរកអាជ្ញាប័ណ្ណ Angkor’s Oyadao South license ដោយក្រុមហ៊ុន Jogmec នឹងវិនិយោគ ៣ លានដុល្លារក្នុងរយៈពេល
June 12, 2019 - សេដ្ឋកិច្ច
យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃប្រាក់ចំណេញរបស់ធនាគារ ABA ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទនេះបានអោយដឹងថា ក្នុងឆ្នាំ២០១៨ ធនាគារដែលមានដើមកំណើតពីប្រទេសកាណាដា មួយនេះទទួលបានប្រាក់ចំណេញសុទ្ធរហូតដល់ទៅ ៧១,៨ លានដុល្លារសហរដ្ឋអាមេរិក បើធៀបទៅនឹងឆ្នាំ ២០១៧ មានត្រឹម ៤៦,២ លានដុល្លាសហរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះសម្រាប់ឆ្នាំ២០១៨ ប្រាក់ចំណេញមានការកើនឡើងដល់ទៅ ៥៥% បើធៀបជាមួយឆ្នាំ២០១៧។ ក្រៅពីប្រាក់ចំណេញ ធនាគារ ABA ក៏បានបង្ហាញថា បើគិតត្រឹមដំណាច់ឆ្នាំ២០១៨នេះធនាគារមានអ្នកដាក់ប្រាក់បញ្ញើ ៤២៦.០០០នាក់ កើនឡើងពីចុងឆ្នាំ ២០១៧ មានត្រឹមតែ ២៣២.០០០នាក់ ហើយប្រាក់បញ្ញើរនោះមានទំហំទឹកប្រាក់ដល់ ២.២ពាន់លានដុល្លារ។ គួរបញ្ជាក់ផងដែរថា ធនាគារ ABA មានភាគហ៊ុនធំ ៩០%
June 12, 2019 - សេដ្ឋកិច្ច
លោក Steve Jobs ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញ និងអ្នកវិនិយោគដ៏ល្បីមួយរូបប្រចាំសហរដ្ឋអាមេរិក ហើយក៏ជាអតីតប្រធានអគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន Apple ផងដែរ។ លោក គឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកល្បីៗជាច្រើន ដែលគេចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែគ្រប់សំណួរទាំងអស់ លោកហាក់ដូចជាផ្ដល់ចម្លើយដ៏អស្ចារ្យជាច្រើន ទោះបីជាពេលខ្លះការបំផុសគំនិតរបស់ខ្លួនធ្លាក់ដល់កម្រិតសូន្យក៏ដោយ។ ជាក់ស្ដែងនៅពេលដែលលោកជាប់គាំង ឬ ភាំងអារម្មណ៍នឹងរឿងអ្វីមួយ លោកតែងតែប្រើវិធី ៣ យ៉ាងដើម្បីបង្កើតការគិតឡើងវិញដូចជា៖ ១. គិតនៅពេលអ្នកដើរ៖ ជារឿយៗ លោក Steve Jobs តែងតែប្រើប្រាស់ថាមពលក្នុងការដើរ ដើម្បីជម្រះខួរក្បាលរបស់គាត់ពីរឿងដែលស្មុគស្មាញ និងបង្កើតគំនិតថ្មីៗ។ ជាពិសេសនៅពេលដែលលោកត្រូវការបង្កើតគំនិតដើម្បីច្នៃប្រឌិតផលិតផលថ្មីៗ លោកតែងតែចេញទៅក្រៅដើរលេងជាមួយមនុស្សមួយក្រុម ដែលវាជាវិធីសាស្រ្តមួយដ៏ល្អបំផុតសម្រាប់លោក។ យោងតាមការស្រាវជ្រាវរបស់ស្ទែនហ្វដបានឱ្យដឹងថា ការដើរអាចបង្កើនគំនិតប្រកបដោយភាពច្នៃប្រឌិតបាន
June 12, 2019 - សេដ្ឋកិច្ច
មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក Jeff Bezos ដែលត្រូវបានគេស្គាល់ថាជាបុរសដែលមានបំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើប ហើយជានាយកប្រតិបត្តិក្រុមហ៊ុន Amazon និងជាស្ថាបនិកនៃក្រុមហ៊ុន Blue Origin បានបង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់លោកដែលអាចជំរុញ ឲ្យលោកទទួលបានជោគជ័យមកទល់សព្វថ្ងៃ និងអាចគ្រប់គ្រងការងារជាច្រើនបានយ៉ាងល្អ ប្រកបដោយការទទួលខុសត្រូវ។ វាអាចជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយអំពីលោក Jeff Bezos ដែលគាត់មិនបង្ខំ និងប្រញាប់ប្រញាល់ក្នុងការសម្រេចគោលដៅរបស់លោកទេ ផ្ទុយទៅវិញលោកត្រូវការពេលសម្រាក និងធ្វើការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្ន ជាមួយនឹងទម្លាប់ជាប្រចាំថ្ងៃដូចជា៖ ១.ក្រោកពីព្រលឹម៖ នៅក្នុងចំណោមមហាសេដ្ឋី និងបុគ្គលល្បីៗ ជាច្រើនដែលមានទម្លាប់ក្រោកពីព្រឹកព្រលឹម ដើម្បីចាប់ផ្ដើមថ្ងៃថ្មីរបស់ពួកគេ ជាមួយគ្នានេះទម្លាប់របស់លោក Jeff Bezos គឺចូលគេងឲ្យបានឆាប់បំផុត ហើយក្រោកពីព្រលឹម ដែលជាទម្លាប់ដ៏សាមញ្ញមួយ និងជាផ្នែកធ្វើឲ្យលោកទទួលបានជោគជ័យ។ ២.ចំណាយពេលញ៉ាំអាហារពេលព្រឹកជាមួយគ្រួសារ៖
June 11, 2019 - សេដ្ឋកិច្ច
យោងទៅតាមទស្សនាវត្ដីដ៏ល្បី Forbes បានចេញផ្សាយនូវបញ្ជីប្រចាំឆ្នាំរបស់ខ្លួនអំពីស្រ្តីដែលមានទ្រព្យសម្បត្តិ និងអាចរកប្រាក់បានច្រើនជាងគេបំផុតប្រចាំប្រទេសអាមេរិក ដែលមានរហូតទៅដល់ ៨០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ មានការកើនឡើងរហូតដល់ មួយភាគបីច្រើនជាងមួយឆ្នាំមុន។ ជាក់ស្ដែងនៅក្នុងចំណោមសមាជិក ៨០នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ២២៥ លានដុល្លារនោះ មានសមាជិក ១១នាក់ ដែលមានអាយុក្រោម ៤០ឆ្នាំ ហើយ ៧នាក់ មានអាយុ ៣០ឆ្នាំ និង ៤នាក់ មានអាយុត្រឹម ២០ឆ្នាំប៉ុណ្ណោះ។ ខាងក្រោមនេះជាបញ្ជីរបស់ស្រ្តី ១១ រូបដែលមានទ្រព្យច្រើនជាងគេបំផុតនៅអាមេរិចហើយមានអាយុក្រោម 40 ឆ្នាំដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង៖ ១. Kylie Jenner
June 10, 2019 - សេដ្ឋកិច្ច
លោក Grant Cardone ជាមហាសេដ្ឋីអាមេរិក និងជាអ្នកឯកទេសបណ្តុះបណ្តាលដ៏ឆ្នើមបំផុតលំដាប់អន្តរជាតិ ខាងវិនិយោគអចលនទ្រព្យ និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជនចំនួន 7 កន្លែងជាមួយអាជីវកម្មរាប់ពាន់លានដុល្លារដោយសារតែការខិតខំប្រឹងប្រែងរបស់លោកតាំងពីបាតដៃទទេរ រហូតមកដល់វ័យ ៦១ឆ្នាំ ទើបលោកដឹងថារយៈពេល ៤០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោកបញ្ចប់ការសិក្សានៅវិទ្យាល័យមកទល់សព្វថ្ងៃនេះ លោកសង្កេតឃើញថាខ្លួនឯងមានការផ្លាស់ប្ដូរជាច្រើន បើប្រៀបធៀបកាលពីលោកមានអាយុ ២០ឆ្នាំ ជាមួយនឹងរឿង ៤ យ៉ាងដែលលោកស្ដាយក្រោយចំពោះការចំណាយពេលវេលានិងលុយរបស់ទៅលើ៖ ១. គ្រឿងញៀន និងគ្រឿងស្រវឹង៖ នៅពេលដែលបញ្ចប់មហាវិទ្យាល័យ លោកបានក្លាយជាជន ពាលាអាវាសែ ញៀនថ្នាំ និងស្រា ជាពិសេសធ្វើរឿងមិនត្រឹមត្រូវជាច្រើន បើពេលវេលាអាចត្រលប់ក្រោយ លោកនឹងចំណាយលុយនោះលើអ្វីដែលអាចជួយអភិវឌ្ឍជំនាញថ្មីៗ ចំណេះដឹង និងបង្កើតទំនាក់ទំនងដ៏អស្ចារ្យ
June 10, 2019 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយនៅលើសារព័ត៌មានវៀតណាម បានបង្ហាញថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសចិន ដែលកំពុងតែកើតឡើងយ៉ាងក្ដៅគគុក ធ្វើឲ្យប្រទេសមួយចំនួន ទទួលបានផលប្រយោជន៍យ៉ាងច្រើនដោយការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអាមេរិក។ ជាក់ស្ដែងបើប្រៀបធៀបទៅនឹងឆ្នាំមុន ប្រទេសវៀតណាមនាំចេញផលិតផលទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងរហូតដល់ ៣៨% ក្នុងអំឡុងពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩ ឯប្រទេសតៃវ៉ាន់កើនឡើងដល់ ២២% ខណៈពេលដែលប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ ១៧% និងបង់ក្លាដេសកើនដល់ ១៣% ។ ថ្មីៗនេះលោក Trump បានពង្រីកសង្គ្រាមពាណិជ្ជកម្មរបស់លោកដោយរួមបញ្ចូលប្រទេសម៉ិកស៊ិក បើទោះបីជាត្រូវបានគំរាមកំហែងដោយតម្លៃពន្ធរហូតដល់ ៥% ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃច័ន្ទនេះ ដោយពន្ធគយត្រូវបានបង់ដោយអ្នកនាំចូល ដែលអាចជ្រើសរើសយកការចំណាយ ឬ គិតបន្ថែមពីលើអ្នកប្រើប្រាស់ ប៉ុន្តែក្នុងករណីខ្លះរោងចក្រនៅក្រៅប្រទេសបានកាត់បន្ថយតម្លៃនៃផលិតផលរបស់ពួកគេផងដែរ។ លោកបានអះអាងម្តងហើយម្តងទៀតថា ពន្ធគយរបស់លោក
June 8, 2019 - អន្តរជាតិ
បុរសដ៏កំសត់មួយរូបតុបតែងខ្លួនជាតួត្លុក លក់ប៉េងប៉ោងនៅពេលយប់ក្នុងតំបន់ Henan ដែលស្ថិតនៅក្នុងទីក្រុង Zhengzhou ដើម្បីរកប្រាក់ព្យាបាលជំងឺកូនស្រីអាយុ ២ឆ្នាំដែលមានជំងឺពិការខួរក្បាល។ ឪពុកដ៏កំសត់នោះមានឈ្មោះថា Tu Xiancheng ដែលមានភាពអស់សង្ឃឹមក្នុងជីវិត បន្ទាប់ពីកូនស្រីរបស់លោកជួបគ្រោះថ្នាក់ដោយធ្លាក់ពីលើគ្រែ រហូតដល់ពិការខួរក្បាល ដែលត្រូវប្រើពេលយូរក្នុងការព្យាបាល និងចំនាយប្រាក់ច្រើន។ ក្នុងរយៈពេលប្រាំខែកន្លងមកលោក Tu និងប្រពន្ធរបស់គាត់ បានចំណាយប្រាក់ចំនួន ២០០.០០០ យន់ ស្មើរនឹង (២៩.០០០ ដុល្លារ) លើការព្យាបាលជំងឺកូនស្រីរបស់ពួកគេរួចមកហើយ រហូតមកទល់សព្វថ្ងៃរូបលោកត្រូវចំណាយប្រាក់ ៥០០ យន់ ស្មើរនឹង (៧២ ដុល្លារ) ឬ អាចឡើងដល់ ១.០០០
June 7, 2019 - សេដ្ឋកិច្ច
មហាសេដ្ឋីដ៏ជោគជ័យ និងអ្នកជំនួញល្បីបំផុតប្រចាំប្រទេសចិនលោក Jack Ma ដែលជាស្ថាបនិកបង្កើតក្រុមហ៊ុន Alibaba មានទុនវិនិយោគជាង ៣៩៦ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ បន្ទាប់ពីត្រូវបានបដិសេធពីការងារចំនួន 30 កន្លែងមុនពេលក្លាយ ជាគ្រូបង្រៀនភាសាអង់គ្លេស រហូតដល់អាចបង្កើតក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកទទួលបានជោគជ័យយ៉ាងខ្លាំងដោយមិនមាន ដើមទុន ចំណេះជំនាញ និងការភ្ជាប់ទំនាក់ទំនងណាមួយ។ តាមរយៈបទពិសោធន៍កន្លងមកលោកបានផ្ដល់ដំបូន្មានដ៏មានតម្លៃមួយថា «មនុស្សគ្រប់គ្នាអាចទទួលបានភាពជោគជ័យ ប្រសិនបើមានការខិតខំប្រឹងប្រែងខ្ពស់» ដោយលោកបានបង្ហាញគន្លឹះ ៣ យ៉ាងសំខាន់ៗដែលអាចធ្វើឲ្យលោកមានថ្ងៃនេះ៖ ទី១.ការគិតខុសពីអ្នកដទៃ ជាកម្លាំងដ៏ខ្លាំងក្លា៖ ប្រសិនបើមនុស្សគ្រប់គ្នាមានការគិតដូចគ្នា នោះឪកាសនឹងមិនកើតមានឡើយ ទាំងនេះជាចំនុចដែលជំរុញឲ្យអ្នកអាចគិតចេញនូវគំនិតល្អៗ ផ្សេងពីអ្នកដទៃ ដូចជាប្រសិនបើមនុស្សរិះគន់អ្នក អ្នកត្រូវតែគិត ហើយចំណាយពេលឲ្យបានច្រើនគិតពីពេលអនាគត និងស្ដាប់រាល់ការរិះគន់ ជាវិធីតែមួយគត់ដែលយើងអាចប្រកួតប្រជែងជាមួយអ្នកដទៃ
June 7, 2019









