Naren
  • PR

    (ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ បានសម្រេចការកសាងរោងចក្រផលិតបេតុងលាយស្រេចថ្មីនៅតំបន់ជ្រោយចង្វារ និងបើកបម្រើសេវាកម្មជូនដល់អតិថិជនតាំងតែពាក់កណ្ដាលខែមីនា ឆ្នាំ២០២៣ មកម្ល៉េះ។ ទីតាំងរបស់រោងចក្រផលិតបេតុងលាយស្រេចថ្មីនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលកំពុងជាតំបន់យុទ្ធសាស្រ្តមានសក្ដានុពលខ្លាំងក្លា មិនថាទាក់ទងនឹងការរីកលូតលាស់នៃសំណង់លំនៅដ្ឋានថ្មីៗ បែបទាន់សម័យ ជីវភាពប្រជាជន តម្រូវការ និងអាជីវកម្មគ្រប់ប្រភេទចម្រុះ។ គួរកត់សម្គាល់ដែរថា បន្ថែមពីជំនាញបច្ចេកទេស និងបទពិសោធន៍ចាក់គ្រឹះជាង ១៦ ឆ្នាំក្នុងឧស្សាហកម្មបេតុងលាយស្រេចនៃការបម្រើសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា រោងចក្រផលិតបេតុងលាយស្រេចថ្មីនេះក៏ត្រូវបានសាងតាមបច្ចេកទេសប្រទេសអ៊ីតាលី និងបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបទាន់សម័យចុងក្រោយផងដែរ ដើម្បីផលិតឲ្យបាននូវបេតុងដែលកាន់តែមានគុណភាពក្នុងការសាងសង់សំណង់ដែលគង់វង្ស និងអាចឈរពីមួយជំនាន់ទៅមួយជំនាន់បានយ៉ាងរឹងមាំ។ ដោយសង្កេតឃើញថាសក្ដានុពលនៅតំបន់ទីក្រុងរណបជ្រោយចង្វារមានការរីកលូតលាស់ឥតឈប់ឈរ រួមមានសំណង់គេហដ្ឋានបុរីខ្នាតយក្ស អគារ

    July 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ នេះបើយោងតាមការថ្លែងការណ៍ពិសេស របស់ សម្តេចតេជោ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។ យោងតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីសម្តេចលែងជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តជីវិតនយោបាយជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា៕

    July 26, 2023
  • PR

    ប្រធានផ្នែកគ្រប់គ្រងការប្រគល់ផ្ទះនៃបុរី ឡេង ណាវ៉ាត្រា ប្រកាសច្រានចោលទាំងស្រុងនូវគណនីហ្វេសប៊ុកមួយកាលពេលថ្មីៗ បានបង្ហោះសារចោទប្រកាន់មកលើបុរីថា មិនបានប្រគល់ផ្ទះឲ្យលោកយាយវ័យ ៨៣ឆ្នាំម្នាក់ សូម្បីសរសរមួយដើមក៏មិនបានសាងសង់ផង ជាហេតុបណ្តាឲ្យជីដូនរូបនេះបានទៅនៅវត្តអារាម។ ជុំវិញការបង្ហោះចោទប្រកាន់មកលើបុរី ឡេង ណាវ៉ាត្រា អ្នកស្រី ព្រំ និមល អ្នកគ្រប់គ្រងផ្នែកប្រគល់ផ្ទះបុរី ឡេង ណាវ៉ាត្រា នៅថ្ងៃ២៣កក្កដានេះ បានចេញមកអំពាវនាវឲ្យអតិថិជន និងប្រជាពលរដ្ឋសូមកុំមានការយល់ច្រឡំចំពោះព័ត៌មានចោទប្រកាន់របស់គណនីហ្វេសប៊ុកមួយឈ្មោះ Rothya Cool ថាការផុសនេះដូចជាការទាក់ទាញចំណាប់អារម្មណ៍ហួសហេតុពេកហើយ ដោយសរសេរថា លោកយាយអាយុ ៨៣ឆ្នាំ ទិញពីផ្ទះ អ្នកឧកញ៉ាឡេង ណាត្រា មិនទាន់មានសសរហើយទៅនៅវត្ត។ អ្នកស្រីបន្តថា ក្រុមហ៊ុនមានផ្ទះសង់រួចនិងផ្ទះមិនទាន់រួចរាល់ដែលយើងប្រគល់ផ្ទះរួចរាល់ជារៀងរាល់ថ្ងៃដូចរូបខាងក្រោម។សមធម៌សច្ច:ធម៌គុណធម៌ និងអនុវត្តកិច្ចសន្យា

    July 24, 2023
  • ព័ត៌មានជាតិ

    បុរសម្នាក់ត្រូវបាននគរបាលខេត្តត្បូងឃ្មុំ ចាប់ខ្លួនក្រោយបោះឆ្នោតរួចមិនព្រមជ្រលក់ដៃក្នុងកំប៉ុងទឹកខ្មៅ និងដើរអុកឡុកក្នុងការិយាល័យបោះឆ្នោត។​ ករណីនេះកើតឡើងនៅក្នុងការិយាល័យបោះឆ្នោតលេខ០៣០៣ បឋមសិក្សាក្បាលស្នែង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News។ មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំ បានអះអាងថា ដើមឡើយបុរសឈ្មោះ ឃ្លី ភ័ក្រ បានមកបោះឆ្នោតដូចប្រជាពលរដ្ឋធម្មតា ប៉ុន្ដែពេលបោះឆ្នោតរួចបុគ្គលរូបនេះ មិនព្រមជ្រលក់ដៃក្នុងកំប៉ុងទឹកខ្មៅនោះទេ ហើយថែមទាំងដើរអុកឡុកក្នុងការិយាល័យបោះឆ្នោតថែមទៀតផង។ ភ្លាមៗ ក្រោយឃើញបាតុភាពនេះ មន្ដ្រីគ.ជ.ប សហការជាមួយកម្លាំងសមត្ថកិច្ចការពារការិយាល័យបោះឆ្នោត បានធ្វើការឃាត់ខ្លួនតែម្ដង។ ប្រភពព័ត៌មានបានបន្ថែមទៀតថា ក្រោយឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមេមត់ សមត្ថកិច្ចបានពិនិត្យទឹកនោមជនសង្ស័យ និងរកឃើញមានសារធាតុញៀន៕

    July 23, 2023
  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ច សហការជាមួយមន្រ្តី គ.ជ.ប បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីជននេះបានចូលទៅបោះឆ្នោតហើយ មិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោតនោះទេ បែរជាកាន់សន្លឹកឆ្នោតដើរចេញក្រៅតែម្ដង ដែលមានចេតនាបំផ្លាញការបោះឆ្នោត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News ។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅក្នុងការិយាល័យបោះឆ្នោតលេខ០០៧៩ បឋមសិក្សាវត្តមហាមន្ដ្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕

    July 23, 2023
  • PR

    (ភ្នំពេញ កក្កដា ២០២៣)៖ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ បងប្អូនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឱ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនេះ នៅផ្សារទំនើបជីប ម៉ុង 271 មេហ្គា ម៉ល ក៏មានប្រូម៉ូសិនពិសេស សម្រាប់បងប្អូនដែលនៅក្នុងទីក្រុងភ្នំពេញ ក្រោយពីបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ បោះឆ្នោតរួចរាល់នោះ ក៏ជាពេលវេលានាំក្រុមគ្រួសារទៅដើរលេងកម្សាន្ត ទិញទំនិញ ទទួលទានអាហារ នៅផ្សារទំនើបជីប ម៉ុង 271 មេហ្គា ម៉ល ជាមួយការបញ្ចុះតម្លៃរហូតដល់ ៧០% ពីហាងម៉ាកល្បីៗជាច្រើន។ លើសពីនេះអតិថិជនដែលចំណាយចាប់ពី

    July 21, 2023
  • PR

    (ភ្នំពេញ)៖ ដើម្បីជាការលើកស្ទួយ ល្បែងទាញព្រ័ត្រកម្ពុជា ដែលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើជាម្ចាស់ឧបត្ថម្ភធំ ដល់ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រ និងកីឡាកាច់ដៃជ្រើសរើសជើងឯកលំដាប់ថ្នាក់ជាតិក្នុងឆ្នាំ ២០២៣ ដែលបានធ្វើឡើងចាប់ពីថ្ងៃ១៣ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ នៅ រង្វង់មូលនាងមច្ឆាក្នុងតំបន់ OCIC ជ្រោយចង្វារ។ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ គឺ មាន ១២សមាគម ចូលរួមនិងត្រូវជា ៣៨ ក្រុមហើយសរុបកីឡាករ កីឡាការិនីមានចំនួន ២៤៤នាក់ ដោយគោលដៅនៃការប្រកួតថ្នាក់ជាតិនេះ គឺដើម្បីជ្រើសកីឡាករ-កីឡាការិនីពង្រឹងសមត្ថភាព និងហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេម

    July 20, 2023
  • PR

    ភ្នំពេញៈ កាលពីថ្ងៃទី07 កក្កដា ឆ្នាំ2023 រោងភាពយន្តនាំមុខគេ និងមានសាខាច្រើនជាងគេបំផុតនៅកម្ពុជា គឺរោងភាពយន្ត លេជេន បានប្រារព្ធកម្មវិធីខួបគម្រប់12ឆ្នាំរបស់ខ្លួន នៅរោងភាពយន្ត លេជេនព្រីមៀម អូឡាំព្យា នៅក្នុងសាលយក្សយ៉ាងធំគគ្រឹកគគ្រេង ដោយមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ការប្រារព្ធកម្មវិធីនេះ គឺដើម្បីអបអរដល់ដំណើរវិវឌ្ឍន៍របស់រោងភាពយន្ត លេជេន ពីឆ្នាំ2011 រហូតដល់2023 ដែលមានរយៈពេល12ឆ្នាំ នឹងការបង្កើតឡើងនូវរោងភាពយន្តតាំងពីសាខាទី1 រហូតដល់សាខាទី13 នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដូចជាសៀមរាប និង ព្រះសីហនុ។ មិនត្រឹមតែសាខារោងភាពយន្ត លេជេន ដែលរីកចម្រើននោះទេ សូម្បីតែបច្ចេកវិទ្យាក្នុងសាលចាក់បញ្ចាំងក៏រោងភាពយន្ត លេជេន បានអភិវឌ្ឍន៍ផងដែល រាប់ចាប់តាំងពីជារោងភាពយន្ត ដែលនាំយកបច្ចេកវិទ្យាទស្សនាភាពយន្តបែប3D

    July 9, 2023
  • PR

    (ភ្នំពេញ កក្កដា ២០២៣)៖ ជាលើកដំបូងហើយនៅកម្ពុជាដែលមាន គេហទំព័រវាស់ស្ទង់អំពីសុខភាពក្រពះ គេហទំព័រនេះបានដាក់ដំណើរការជាផ្លូវការ ដោយមានឈ្មោះថា «ក្រពះម៉ែត្រ» ដែលរៀបចំដោយ Promag KALBE និង CAGE។ ការដាក់សម្ពោធនេះធ្វើឡើងក្នុង កិច្ចប្រជុំ រវាងឱសថការី និងគ្រូពេទ្យ នៃសមាគមអន្តោទស្សន៍កោសល្យ ប្រព័ន្ធរំលាយអាហារកម្ពុជា លើបញ្ហាក្រពះពោះវៀននៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។ កម្មវិធីជួបជុំនេះមានការចូលរួមពីវាគ្មិន ជាអ្នកជំនាញ និងវេជ្ជបណ្ឌិតល្បីៗដូចជា លោក Smit Soni

    July 9, 2023
  • PR

    (រាជធានីភ្នំពេញ)៖ សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បានបើកដំណើរការទទួលភ្ញៀវនាចុងខែមីនា ឆ្នាំ២០២៣។ សណ្ឋាគារនេះលេចរូបរាងខ្ពស់ស្កឹមស្កៃយ៉ាងប្រណិតទាក់ភ្នែក មានទីតាំងស្ថិតនៅកណ្តាលក្រុងតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ជាសមិទ្ធផលដ៏ធំមួយទៀតរបស់ ក្រុមហ៊ុន ជីប ម៉ុង ដែលបានបោះទុនរវិនិយោគរហូតដល់ទៅ ៨០លានដុល្លារអាមេរិក។ សណ្ឋាគារលំដាប់ផ្កាយ៤ស្តង់ដារអាមេរិកនេះ ស្ថិតនៅចាប់ពីជាន់ទី២៥ ដល់ជាន់ទី៤៥ នៃអគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ មានកម្ពស់៤៥ជាន់ ដែលជាអគារខ្ពស់បំផុតមួយនៅទីក្រុងភ្នំពេញ។ សណ្ឋាគារមាន ៣០០បន្ទប់ បែងចែកជា ៣ប្រភេទ ដូចជាគ្រែ១ គ្រែ២ និង connecting room

    July 6, 2023