- Naren
- PR
ក្រុមហ៊ុន ជីប ម៉ុង នឹងរួមចំណែកជួយឲ្យកុមារកម្ពុជាទទួលបានអាហារូបត្ថម្ភ ដែលធ្វើឲ្យកុមាររីកលូតលាស់បានល្អ ទាំងរាងកាយ និងខួរក្បាល ជាពិសេសកម្ពស់។ ក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នា ដែល ជីប ម៉ុង ទទួលបានសិទ្ធិក្នុងការចែកចាយផ្ដាច់មុខផលិតផលទឹកដោះគោ Nuvi កាលពីថ្ងៃទី 14 មិថុនា ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន Nutifood បានប្រកាសបរិច្ចាគទឹកដោះ Nuvi ចំនួន 5 លានប្រអប់ ស្មើនឹងថវិកា 1 លាន 2 សែន ដុល្លារសហរដ្ឋអាមេរិក ដល់កុមារកម្ពុជាទូទាំងប្រទេស។
June 15, 2023 - PR
(ភ្នំពេញ ថ្ងៃទី 14 មិថុនា 2023)៖ ជីប ម៉ុង បានចុះអនុស្សារណៈនៃការយោគយល់គ្នាស្ដីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិ Nutifood ហើយក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នារួច ក្រុមហ៊ុនបានប្រកាសឧបត្ថម្ភទឹកដោះគោ NuVi ចំនួន5លានប្រអប់ភ្លាមៗ ស្មើនឹងថវិកា 1លាន 2សែនដុល្លារ ដល់កុមារកម្ពុជាទូទាំងប្រទេស។ តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នា ដែលធ្វើនៅព្រឹកថ្ងៃទី14 ខែមិថុនានេះ ក្រុមហ៊ុន ជីប ម៉ុង នឹងទទួលបានសិទ្ធិក្នុងការចែកចាយផលិតផលទឹកដោះគោ នូវី (NuVi) ផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា។ លោកជំទាវ គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង
June 15, 2023 - PR
កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី2 ។ ចូលមកដល់វគ្គថ្មីបន្ទាប់ពី Judge Audition គឺវគ្គ Theatre Round ជុំទី1 ដែលចុះមកដល់ទីតាំងដ៏ស្រស់ស្អាតស្រស់ស្រាយនៅក្នុងខេត្តកំពត។ ក្រុមចុងក្រោយកាលពីយប់មិញនេះ មានកុមារាគួរឲ្យស្រលាញ់3នាក់ដែលបានបកស្រាយបទចម្រៀងព្រមទាំងការវិការយ៉ាងគួរឲ្យអស់សំណើចរហូតគណកម្មការទាំង3សើចទប់ខ្លួនមិនជាប់តែម្តង។ គួរបញ្ជាក់ផងដែរថា Cambodian Idol Junior រដូវកាលទី2 មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ទស្សនាវីដេអូខាងក្រោម៖
June 11, 2023 - PR
នាថ្ងៃទី១០ ខែមិថុនា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានយកមេដាយមាសរហូតដល់៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាព ស្តង់ដារកម្រិតពិភពលោក Monde Selection ពីសហគមអឺរ៉ុប មកតម្រៀបតាំងបង្ហាញ និងធ្វើសន្និសីទកាសែត ក្រោមការចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងភ្ញៀវជាតិ អន្តរជាតិ ដែលជាដៃគូសហការ ជាច្រើន នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ អ្នកឧកញ៉ា លាង ម៉េង
June 10, 2023 - PR
(ភ្នំពេញ)៖ មោទនភាពពិតសម្រាប់កម្ពុជា! ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលមេដាយមាសច្រើនជាងគេបំផុតនៅកម្ពុជារហូតដល់ ៣៣គ្រឿង ពីស្ថាប័នអន្តរជាតិ Monde Selection ។ លើសពីការអញ្ជើញទៅទទួលមេដាយមាស Monde Selection នៅប្រទេសបែលហ្ស៊ិក ក្រុមហ៊ុនធំៗនៅសហភាពអឺរ៉ុប បានអញ្ជើញថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅផ្សារភ្ជាប់ទំនាក់ទំនងគ្នា និងសំណេះសំណាលដើម្បីស្គាល់ឱ្យកាន់តែច្បាស់ពីក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈដែលឈានមុខគេនៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា ផលិតលផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈ ICY COOL
June 5, 2023 - PR
(ភ្នំពេញ)៖ ផាកលែន ខុនដូ ធីខេ(Parkland Condo TK) ជាខុនដូដ៏ប្រណីត និងស៊ីវិល័យរបស់ ជីប ម៉ុង លែន ដែលទើបបញ្ចប់ការសាងសង់ បានរៀបចំប្រូម៉ូសិនថ្មី Mid-Year Promotion ក្នុងខែមិថុនានេះ ដែលជាការផ្តល់ជូនថ្មី មិនធ្លាប់មានពីមុនមកសម្រាប់អតិថិជនដែលកំពុងស្វែងរកការរស់នៅបែបថ្មី ដែលមានគ្រប់យ៉ាងសម្រាប់ការរស់នៅប្រចាំថ្ងៃ។ Mid-Year Promotion ផ្តល់ជូនប្រម៉ូសិនធំៗ ៣ ដូចជា៖ ទី១. ការបង់ប្រចាំខែត្រឹមតែជាង ៣០០ដុល្លារ ប៉ុណ្ណោះ និងទទួលបានខុនដូមួយផ្ទាល់ខ្លួនយ៉ាងប្រណីតដែលមានគ្រប់ Lifestyle គ្រប់គ្នាប្រាថ្នាចង់បាន! ទី២. ទទួលបានការបង្វិលកងឈ្នះប័ណ្ណបញ្ចុះតម្លៃរហូតដល់ 45០០ដុល្លារអាមេរិក
June 2, 2023 - សង្គម
(ភ្នំពេញ)៖ ជារឿងគួរឱ្យសោកស្តាយ ក្រុមបាល់ទាត់នៅលីគលំដាប់ទីពីរកម្ពុជា សូលទីឡូអង្គរ (Soltilo Angkor FC) ដែលជាការផ្ដួចផ្ដើមបង្កើតឡើងដោយលោក Keisuke Honda ក្នុងឆ្នាំ២០១៧ ត្រូវបានរំសាយចោល។ លោក Keisuke Honda ប្រធានក្លិបបាល់ទាត់ Soltilo Angkor FC នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឱ្យដឹងថាលោកសម្រេចចិត្តបញ្ចប់ដំណើររបស់ក្លិបបាល់ទាត់នេះ ក្រោយមិនអាចរកដៃគូសហការឧបត្ថម្ភក្លិប។ លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លិប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។
June 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានណែនាំឱ្យក្រុមអធិការកិច្ចរបស់ក្រសួង ចុះធ្វើការស្រាវជ្រាវករណីសាងសង់របងបិទផ្លូវច្រកដើរសាធារណៈ (ឌឿងហែម) ស្ថិតនៅចន្លោះក្បាលដីលេខ ១២-១៣ និង១៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយករណីនេះមានការប្តឹងផ្តល់ អស់រយៈពេល៧ឆ្នាំហើយ ដោយលោកស្រី ហំ លក្ខិណា សំណូមពរសុំឱ្យរដ្ឋបាលខណ្ឌជួយសម្របសម្រួលបើកផ្លូវឱ្យបានទំហំ១,១០ម៉ែទ្រ (គិតពីជញ្ជាំងផ្ទះលោកស្រី ហាំ លក្ខិណា ទៅជញ្ជាំងផ្ទះលោកស្រី ទី សុខលាង រហូតដល់ផ្លូវលេខ៥)។ យោងតាមឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៍ បានឱ្យដឹងថា «ឯកឧត្តម
May 31, 2023 - អន្តរជាតិ
(កូរ៉េខាងត្បូង)៖ ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines របស់កូរ៉េខាងត្បូងប្រកាសឈប់លក់កៅអីក្បែរទ្វារអាសន្ន ក្រោយពីមានហេតុការណ៍អ្នកដំណើរម្នាក់បានបើកទ្វារយន្តហោះកំឡុងពេលចុះចត ឧបទ្ទវហេតុនេះបានកើតឡើងនៅលើយន្តហោះ A321-200 ដែលកំពុងដឹកអ្នកដំណើរជិត ២០០នាក់។ យន្តហោះបានចុះចតដោយសុវត្ថិភាព ប៉ុន្តែមនុស្សជាច្រើននាក់សន្លប់ ដោយសារតែភ័យតក់ស្លុត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ចាប់ពីថ្ងៃអាទិត្យនេះតទៅ កៅអីក្បែរទ្វារអាសន្ននៅលើយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines នឹងមិនបើកលក់ទៀតនោះទេ។ ក្រុមហ៊ុនអាកាសចរណ៍ បន្ថែមថា «ជាការប្រុងប្រយ័ត្នសុវត្ថិភាព វិធានការនេះនឹងអនុវត្ត ទោះបីជាជើងហោះហើរពេញក៏ដោយ»។ ចំពោះបុរសដែលបើកទ្វារយន្តហោះឈ្មោះ Lee ត្រូវតុលាការនៅទីក្រុង Daegu បានចេញដីកាចាប់ខ្លួន ពីបទបំពានច្បាប់សន្តិសុខអាកាសចរណ៍ ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ៕ ប្រភព៖
May 29, 2023 - PR
(ភ្នំពេញ)៖ ពិសេសណាស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរបង្កើតផលិតផលគុណភាពស្តង់ដាពិភពលោក បានប្រកាសតម្លើងប្រាក់ឧបត្ថម្ភពី $១៤,០០០ USD ទៅ $២០,០០០ ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោយពីទទួលបានមេដាយប្រាក់ នៃការប្រកួតស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ។ លើសពីការផ្តល់ប្រាក់ឧបត្ថម្ភ ២ម៉ឺនដុល្លារអាមេរិក ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បាននាំក្រុមជម្រើសជាតិបាល់ទះ ទាំង១៤រូប ជិះ Helicopter បែបអភិជន ទៅទស្សនាទីក្រុងភ្នំពេញពីលើអាកាស រួចមកជិះរថយន្តទំនើប Roll Royce នាំក្រុមជម្រើសជាតិបាល់ទះទៅទទួលទានអាហារពេលល្ងាច ស្នាក់នៅសណ្ឋាគារផ្កាយ៥
May 21, 2023









