Naren
  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានចេញសារទាក់ទងនឹងរឿងរ៉ាវអ្នករិះគន់ និងប្រមាថមាក់ងាយដល់ អ្នកប្រដាល់ថៃ បួ ខាវ។ សម្ដេចបានសរសេរថា៖ « កូនប្រុសភាសាប្រមាថចំពោះភ្ញៀវមកប្រទេស យើងមិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។បើទោះកីឡាករប៊ួ ខាវមិនមកឬមកយើងមិនត្រូវបង្កើតនូវការរើសអើងឬស្អប់ខ្ពើមចំពោះគាត់ទេទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៏ដោយ។ កូនត្រូវមើលឲ្យឆ្ងាយជាង ប៊ួ ខាវ ព្រោះគាត់មកប្រទេសយើងតំណាងឲ្យប្រជាជនថៃជាង៦០លាននាក់ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេសនិងប្រទេសដែលចាំបាច់ត្រូវមានមិត្តភាពនិងសាមគ្គីភាពជាមួយគ្នា។ សម្ដេចបានលើកឡើងទៀតថា «សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឲ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិនិងជាតិ ប្រទេសនិងប្រទេស។ សូមរក្សាភាពថ្លៃថ្នូរក្នុងឋានៈជាម្ចាស់ផ្ទះ និងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់ប្រទេសយើង ដើម្បីចូលរួមប្រកួត ឬទស្សនាកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»៕

    April 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំនានាកុំយកមន្ត្រីពូកែចាក់រុកញុះញង់ តែងតាំងដាក់កៀកខ្លួនឱ្យសោះ។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា៖ «ដោយសារបទពិសោធន៍ឆ្លងកាត់រាប់ឆ្នាំធ្វើជាមន្ត្រីដឹកនាំ គឺ..សុំខិតខំទទួលយកមកសិក្សានូវព័ត៌មានដែលពិត សុំកុំយកកៀកខ្លួននូវមន្ត្រីដែលចាក់រុក យករឿងមិនល្អមកក្បែរខ្លួន។» សម្តេចបានបន្តថា «ខ្ញុំក៏មានមន្ត្រីខ្លះទៅជួបជាមួយខ្ញុំ ការងារខ្លួនឯងរាយការណ៍ចប់ បន្ទាប់ទៅនិយាយដើមអ្នកដទៃ។ ខ្ញុំមានការធុញទ្រាន់ និងកត់សម្គាល់ជាមួយនឹងមន្ត្រីហ្នឹងដែរ។» សម្តេចក៏មានបានលើកឡើងទៀតថា មន្ត្រីចាក់រុកងាយនាំគ្រោះដល់ការសម្រេចចិត្ត។ ដូច្នេះជាអ្នកដឹកនាំត្រូវមានស្មារតីរឹងមាំលើការសម្រេចចិត្ត ហើយកុំយកមន្ត្រីចាក់រុកញុះញង់ តែងតាំងដាក់កៀកខ្លួនឱ្យសោះ ព្រោះគ្រោះថ្នាក់ណាស់ មន្ត្រីបែបនេះអាចនាំឱ្យយើងងាយសម្រេចចិត្តខុស៕

    April 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថានិស្សិតខ្មែរចំនួន៦រូប នៅប្រទេសស៊ូដង់ បានជម្លៀសមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពហើយ។ សម្តេចមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA)។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា និស្សិតខ្មែរចំនួន៦រូបដែលកំពុងសិក្សានៅរដ្ឋធានីកាទុម ប្រទេសសូដង់ ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ត្រូវបានជម្លៀសមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពហើយ ដោយមានជំនួយរបស់ ម៉ាឡេស៊ី។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជា ក្នុងការជម្លៀសខ្លួន និង

    April 27, 2023
  • សិល្បៈ

    KlapYaHandz​ ដែលជាផលិតកម្មហ៊ីបហបដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងបើកដំណើរការឡើងវិញទិវា Jazz អន្តរជាតិឡើងវិញនៅរាជធានីភ្នំពេញនៅថ្ងៃទី ៣០ ខែមេសា ដោយរំពឹងថានឹងអភិវឌ្ឍវិស័យចង្វាក់ jazz នៅកម្ពុជា។ កម្មវិធីទិវាចង្វាក់ jazz អន្តរជាតិភ្នំពេញនឹងនាំក្រុមតន្រ្តី Marc Berthoumieux Trio មកទីក្រុងភ្នំពេញ ដែលរួមមានលោក Marc Berthoumieux ខ្លួនគាត់ (ដែលជាអ្នកដឹកនាំក្រុមតន្ត្រី) លោក Laurent Vernerey ( អ្នកលេងហ្គីតាទ្វេ និងបាស) និងលោក Giovanni Mirabassi (អ្នកលេងព្យាណូ)។ លោក​ Steven

    April 26, 2023
  • SEA GAMES

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (គ.ជ.ប.អ ឬ CAMSOC) បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៥ ខែមេសា ហាមឃាត់ការថតរូប និងវីដេអូ ពីសកម្មភាពហ្វឹកហាត់ សម្តែងសម សម្រាប់ពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម។ យោងទៅលើសេចក្ដីជូនដំណឹងបានឱ្យដឹងថា ដើម្បីរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងកម្មសិទ្ធបញ្ញារបស់ពិធីបើក-បិទ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សូម ហាមឃាត់ដាច់ខាតការថតរូប និងចែកចាយរូបភាពក្នុងពេលហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ។ ទន្ទឹមនឹងនេះ ក្រៅពីអ្នកហ្វឹកហាត់សម្ដែង

    April 25, 2023
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឧបត្ថម្ភថវិកា ៣០០០០ដុល្លារអាមេរិក ដល់តារាសម្តែង បញ្ញា សិទ្ធ ដែលកំពុងត្រូវការជំនួយដើម្បីព្យាបាលជម្ងឺម្តាយ។ តាមរយៈសារដែលសម្តេចតេជោ បានបង្ហោះនៅលើតេឡេក្រាមដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «តាមរយៈការផ្សាយរបស់កោះសន្តិភាព ខ្ញុំទើបដឹងថាតារាសម្តែង បញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ។ ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ។ ខ្ញុំនិងភរិយាសូមចូលរួមចំនួន ៣មុឺនដុល្លារ(30,000$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យ ទាន់ពេល។ សូមក្មួយ បញ្ញា សិទ្ធ ទាក់ទងមកលោកសេង ទៀង ដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABAរបស់ក្មួយតាមលេខទូរស័ព្ទ012 961971។ ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។ ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ»៕

    April 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០២៣ ​នេះ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា កំណត់​យក​ថ្ងៃទី​០៦ ខែវិច្ឆិកា ដោយ​ក្រសួង​បានចេញ​នូវ​សេចក្តី​ណែនាំ​ពី​ដំណើរការ​នៃ​ការប្រឡង​ ហើយការទទួលពាក្យសុំចុះឈ្មោះប្រឡង ធ្វើឡើងនៅតាមវិទ្យាល័យ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងក៏បានកំណត់ផងដែរថា សិស្សដែលអវត្តមានឥតច្បាប់លេីសពី៣០ដងឡេីងទៅ​ នឹងត្រូវលុបបេក្ខភាពប្រឡង។ សម្រាប់​កាលបរិច្ឆេទ​ដំណើរការ​កំណែ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១១-១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាម​មណ្ឌល​កំណែ​ប្រមូលផ្តុំ​រាជធានី​ភ្នំពេញ​។ ចំណែកដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ក្នុងសេចក្តីណែនាំប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា

    April 19, 2023
  • ព័ត៌មានជាតិ

    ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២៣នេះបានឱ្យដឹងថា ភ្ញៀវទេសចរនៅតែអាចបន្តប្រើ WiFi សាធារណៈដោយឥតគិតថ្លៃ ក្រោយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ឯកឧត្តម បានលើកឡើងថា «ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​ បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានបញ្ចប់ដោយជោគជ័យ។ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងរកទីតាំង​ WiFi សាធារណៈ ទាំង ១៦ តាមតំណភ្ជាប់​ ឬ​ស្កេន QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង

    April 17, 2023
  • ព័ត៌មានជាតិ

    ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ប្រកាសថានឹងបើកការស៊ើបអង្កេត លើករណីកីឡាករ ឈឿង ល្វៃ ដែលចាញ់ការប្រកួតកាលពីយប់ថ្ងៃទី១៦ ខែមេសាយប់ម្សិលមិញនេះ។ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ “ខ្ញុំសូមតំណាងឲ្យប្រជាជនខ្មែរជាង១៦លាននាក់ ខ្ញុំសូមប្រកាសថា កីឡាករ ឈឿង ល្វៃ ត្បិតតែចាញ់នៅលើសង្វៀនដោយមានការប្រកួតមិនប្រក្រតី ប៉ុន្តែនៅក្នុងបេះដូងរបស់ប្រជាជនខ្មែរទូរទាំងប្រទេស ឈឿង ល្វៃ បានឈ្នះការប្រកួតមួយនេះរួចទៅហើយ។ លទ្ធផលមួយនេះប្រជាជនខ្មែរទូរទាំងប្រទេស មិនអាចទទួលយកបានឡើយ ខ្ញុំនឹងបើកការស៊ើបអង្កេតទៅលើករណីមួយនេះដើម្បីរកយុត្តិធម៌ឲ្យកីឡាករ ឈឿង ល្វៃ និងកីឡាករផ្សេងៗទៀតដែលធ្លាប់ជួប និងកំពុងជួបរឿងអយុត្តិធម៌បែបនេះ។ ខ្ញុំមិនអាចឈរឱបដៃមើលរឿងអយុត្តិធម៌បែបនេះកើតឡើងទៅលើកីឡាករកម្ពុជាឡើយ។

    April 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានឥណទានជនបទ ដែលត្រូវលុបចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា មានចំនួន ១០៤ ដែលមានដូចខាងក្រោមនេះ៖

    April 13, 2023