- Naren
- អន្តរជាតិ
(ម៉ានីល)៖ យុវតីហ្វីលីពីន Zoe Gabriel ដែលរស់នៅប្រទេសសិង្ហបុរី ដែលមហាជនច្បាស់ជាជ្រាបថានាងត្រូវបានអ្នកលេងអ៉ីនធើណេតមួយចំនួនចំអករូបនាង ព្រោះតែនាងហៅកាបូប Charles & Keith តម្លៃ៨០ដុល្លារ ជារបស់ប្រណីត ពេលនេះក្លាយជា brand community ambassador របស់ប្រេនCharles & Keith នេះផ្ទាល់តែម្តង។ នៅលើ Instagram កាលពីថ្ងៃសៅរ៍ យុវតីអាយុ១៧ឆ្នាំរូបនេះ បានចែករំលែករូបថតរបស់នាងដែលស្ថិតនៅជាផ្នែកមួយនៃយុទ្ធនាការទិវានារីអន្តរជាតិរបស់ Charles & Keith។ នៅក្នុងខែមករា យុវតីហ្វីលីពីន Zoe Gabriel បានទទួលការលើកទឹកចិត្ត និងល្បីល្បាញជាខ្លាំង
March 6, 2023 - ព័ត៌មានជាតិ
CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMMAPGOC) បានស្រាយបំភ្លឺ ចំពោះសារព័ត៌មានថៃ ដែលបានផ្សាយថា កម្ពុជាបានកំណត់តម្លៃ លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ (ផ្សាយផ្ទាល់) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមអគ្គលេខាធិការ បានថ្លែង នៅថ្ងៃទី១ ខែមីនា នេះថា «ថ្មីៗនេះមានសារព័ត៌មានចេញពីប្រទេសថៃ បានផ្សាយអំពីការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២
March 1, 2023 - អន្តរជាតិ
(ហុងកុង)៖ គិតមកទល់ពេលនេះ មនុស្សសរុប៥នាក់ ដែលពាក់ព័ន្ធនឹងករណីឃាតកម្មលើតារាម៉ូដែលហុងកុង Abby Choi ត្រូវបានចាប់ខ្លួន។ HK01 បានរាយការណ៍ថា ប៉ូលីសហុងកុងបានចាប់ខ្លួនស្ត្រីម្នាក់ទៀតពាក់ព័ន្ធនឹងករណីឃាត.កម្មលើតារាម៉ូដែលហុងកុង ជនសង្ស័យចុងក្រោយជាស្ត្រីអាយុ៤៧ឆ្នាំ ដែលជួលផ្ទះដើម្បីឱ្យអតីតស្វាមីជនរងគ្រោះលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។ សមត្ថកិច្ចបានឱ្យដឹងថា មុខសញ្ញាដែលត្រូវបានចាប់ខ្លួនជាច្រើននាក់ មិនបានសហការជាមួយ ដែលធ្វើឱ្យប៉ូលីសមិនអាចពឹងផ្អែកលើសក្ខីកម្មដើម្បីដោះស្រាយសំណុំរឿង។ នាពេលកន្លងមក ក្រុមស៊ើបអង្កេតស្ទើរតែពឹងផ្អែកលើការវិភាគភស្តុតាង ការស៊ើបការណ៍សម្ងាត់ និងការប្រមូលព័ត៌មាន។ នៅក្នុងលទ្ធផលធ្វើកោសល្យវិច្ច័យចុងក្រោយនេះ Abby Choi បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរដែលវាយដោយវត្ថុរឹងចំក្បាល។ Abby Choi បានបាត់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ខណៈពេលដែលនាងកំពុងធ្វើដំណើរទៅទទួលកូនរបស់នាងពីសាលារៀន។ បីថ្ងៃក្រោយមក សាកសពរបស់នាងត្រូវបានគេរកឃើញនៅផ្ទះមួយក្នុងតំបន់មួយនៅ Longwei ក្រុង Taipo (ហុងកុង)។
February 27, 2023 - PR
រយៈពេលមួយសប្តាហ៍ហើយ បន្ទាប់ពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ដែលអាចនិយាយបានថា លើកនេះមិនដូចមុនមែនអាចបំបេកកំណត់ត្រាថ្មីលើទីផ្សារស្មាតហ្វូនជាមួយសន្ទុះ Pre-Order ស្មាតហ្វូន Reno8 T 5G និង Reno8 T យ៉ាងច្រើនសន្ធឹកសន្ធាប់។ ឥឡូវក្រឡេកមកមើលថ្ងៃ First Sale Event របស់ស្មាតហ្វូន OPPO Reno8 T Series ថ្ងៃនេះវិញម្តង តើមានអ្វីពិសេសទើបនាំគ្នាសម្រុកអញ្ជើញទៅផ្សារទំនើប AEON មានជ័យ (AEON3) ច្រើនម្ល៉េះ?
February 26, 2023 - សង្គម
កុមារីម្នាក់អាយុ១១ឆ្នាំ បានបាត់បង់ជីវិត បន្ទាប់ពីបានឆ្លងជំងឺផ្តាសាយបក្សី H5N1 ដែលករណីនេះបានកើតឡើងនៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នេះបើយោងតាមការបង្ហោះរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងបានឱ្យដឹងថាកុមារីរូបនេះចាប់ផ្តើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។ ក្រោយព្យាបាលនៅមូលដ្ឋាន មិនធូរស្រាល ដោយកុមារីចាប់ផ្តើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី
February 22, 2023 - PR
តារាចម្រៀងដ៏ស្រស់ស្អាតកញ្ញា រ៉េត ស៊ូហ្សាណា នៅតែរក្សាប្រជាប្រិយភាពជាតារាចម្រៀងវ័យក្មេងជួរមុខ បានយ៉ាងរឹងមាំ ទោះបីមានតារាជំនាន់ក្រោយនាង រះមកព្រោងព្រាតយ៉ាងណាក៏ដោយ។ ហើយថ្មីៗនេះ MV ថ្មីរបស់ រ៉េត ស៊ូហ្សាណា បទ Login To My Heart ដែលជាប្រភេទបទផ្អែមល្ហែមបែបយុវវ័យសម័យថ្មី ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺគុណភាពនៃ MV ថ្មីមួយនេះគឺពិតជាប្លែកត្រជាក់ភ្នែកមែនទែន។ រឹតតែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺឃើញមានការ cover MV មួយនេះយ៉ាងកំប្លែងមើលហើយសើចចុកពោះតែម្តង។ ទស្សនាខាងក្រោមនេះ៖
February 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តារាកំប្លែងជើងចាស់ លោក ឃុន ចាន់ក្តឹប (នាយក្តឹប) បានទទួលមរណភាពហើយ នាវេលាម៉ោង៩និង៤៥នាទី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ បើយោងតាមការបង្ហោះរបស់កូនស្រីតារាកំប្លែងរូបនេះដែលមានគណនីហ្វេសប៊ុកឈ្មោះ Pong Shinchung បានបង្ហោះសារទាំងសោកសង្រែងយ៉ាងដូច្នេះថា «ឪពុករបស់ខ្ញុំ គាត់បានស្លាប់លាចាកលោកចោលពួកខ្ញុំហើយ វេលាម៉ោង 9.45នាទីថ្ងៃទី 18ខែ2 2023»។ សូមរំលឹកថា តារាកំប្លែងជើងចាស់ នាយក្តឹប ធ្លាក់ខ្លួនឈឺធ្ងន់ដុនដាបខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានជំងឺប្រចាំកាយជាច្រើនមុខដូចជា ទឹកក្នុងសួត បេះដូង លើសជាតិស្ករ និងស្ពតសរសៃឈាម រហូតធ្វើឱ្យលោកស្លាប់មួយចំហៀងខ្លួន។ តារាកំប្លែងរូបនេះជាសមាជិកនៅក្នុងក្រុមកំប្លែង នាយ ក្រឹម
February 18, 2023 - PR
(ភ្នំពេញ)៖ អ្នកនៅសៀមរាប នរណាមិនស្គាល់ ហាង «គ្រួសារ លតឆា នំគូឆាយ» ដែលមានភាពល្បីល្បាញជាយូរឆ្នាំ ដោយសារតែមរតកនៃរសជាតិដ៏ឆ្ងុយឆ្ងាញ់ នៃលតឆា និងនំគូឆាយ។ ក្រោយពីបានបើកសាខាចំនួន៤នៅសៀមរាប និងចំនួន១នៅភ្នំពេញ។ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ហាង «គ្រួសារ លតឆា នំគូឆាយ» បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីមួយទៀត នៅសាខានៅខណ្ឌមានជ័យ ផ្លូវច្រមុះជ្រូក ក្បែរសាលាប៊ែលធី ស្ទឹងមានជ័យ។ ហាង «គ្រួសារ លតឆា នំគូឆាយ» ក្រៅពីលតឆា ហាងមួយនេះក៏មានលក់ជា នំគូឆាយ ដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ ចំពោះប្រវត្តិដើម
February 17, 2023 - អន្តរជាតិ
ប្រទេសកាតា កំពុងបញ្ជូនផ្ទះចល័តចំនួន ១០,០០០ ខ្នង ដែលធ្លាប់បានប្រើប្រាស់ជាកន្លែងស្នាក់អាស្រ័យ នៅក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ទៅកាន់តំបន់ដែលរងគ្រោះដោយការរញ្ជួយដី នៅក្នុងប្រទេសតួកគី និងស៊ីរី។ មនុស្សជិត ៤០,០០០ នាក់ ត្រូវបានគេជឿថា បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីចំនួន ២ ដែលបានវាយប្រហារប្រទេសទាំង២ កាលពីមួយសប្តាហ៍មុន។ អង្គការមនុស្សធម៌បានព្រមានថា មនុស្សជាង ១លាននាក់ កំពុងគ្មានផ្ទះសម្បែងនៅក្នុងប្រទេសតួកគី ហើយចំនួនអាចមានច្រើនជាងនេះនៅក្នុងប្រទេសស៊ីរី ខណៈប្រតិបត្តិការសង្គ្រោះកំពុងក៏ចាប់ផ្តើមធ្លាក់ចុះ។ មូលនិធិកាតាសម្រាប់ការអភិវឌ្ឍន៍ ដែលជាស្ថាប័នរដ្ឋាភិបាលទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍អន្តរជាតិ និងជំនួយបរទេស បានបង្ហោះវីដេអូនៃផ្ទះចល័តដំបូង ដែលត្រូវបានបញ្ជូនទៅតំបន់រងផលប៉ះពាល់។ មន្ត្រីម្នាក់បាននិយាយថា ប្រទេសកាតាមានផែនការនឹងបរិច្ចាគផ្ទះចល័តដែលប្រើប្រាស់នៅអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ជូនដល់អ្នកដែលត្រូវការ។ ដោយបន្ថែមថា ដោយមើលឃើញពីតម្រូវការបន្ទាន់នៅក្នុងប្រទេសតួកគី និងស៊ីរី
February 16, 2023 - PR
កម្ពុជា, ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ – រថយន្ត Maserati Grecale SUV គឺជារបស់ពិសេសជារៀងរាល់ថ្ងៃ “The Everyday Exceptional” ។ Grecale ធ្វើឱ្យមានតុល្យភាពត្រឹមត្រូវរវាងភាពប៉ិនប្រសប់ ភាពឆើតឆាយ ការអនុវត្ត និងការច្នៃប្រឌិត ធានា នូវការអនុវត្ត ផាសុកភាព និងសុវត្ថិភាព ទាំងអស់ក្នុងពេលតែមួយ។ លក្ខណៈពិសេសទាំងនេះត្រូវបានរួម បញ្ចូលជាមួយសមត្ថភាពបើកបរផ្លូវ លំបាក និងភាពរីករាយក្នុងការបើកបរដោយការចង់បាននៃសន្ទុះល្បឿន។ បង្កើតនៅ Maserati Innovation Lab ក្នុងទីក្រុងម៉ូដឺណា រថយន្ត
February 13, 2023









