- Naren
- PR
ខេត្តក្រចេះ៖ ពិតជាគួរឱ្យកោតសរសើរ ដោយលោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី បានចំណាយថវិកា និងពេលវេលាផ្ទាស់ខ្លួនដើម្បីចែកអំណោយដល់សិស្សានុសិស្សឆ្នើមក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។ សម្មភាពនៃការចុះចែកអំណោយ និងរំលែកក្តីស្រលាញ់ពីសំណាក់លោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ចំឱកាសថ្ងៃពិសេសគឺខួបកំណើតរបស់លោកបណ្ឌិត អ៉ី ពិសិដ្ឋ និងនៅក្នុងអនុវិទ្យាល័យ កោះច្រែង ឃុំកោះច្រែង ស្រុកចិតបុរី ខេត្តក្រចេះ ដែលខេត្តនេះក៏ជាស្រុកកំណើតរបស់លោកបណ្ឌិតផងដែរ។ ដើម្បីជាចំណងដៃក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន លោកបណ្ឌិត អ៉ី
January 4, 2023 - សិល្បៈ
សត្វឆ្មាជាទីសំណព្វរបស់ Taylor Swift ជាសត្វឆ្មាមួយក្នុងចំណោមសត្វឆ្មាដែលមានជាងគេទី៣នៅលើពិភពលោក។ យោងតាម បញ្ជីឈ្មោះ Pet Rich Olivia Benson ដែលជាសត្វ ពូជឆ្មា Scottish fold ជាទីស្រឡាញ់របស់ Swift មានទ្រព្យសម្បតិ្តសុទ្ធរហូតដល់ទៅ ៩៧លានដុល្លារដែលធ្វើឱ្យ ក្លាយជាសត្វចិញ្ចឹមដែលមានជាងគេទី៣នៅលើពិភពលោក។ ដូចដែលបានកត់សម្គាល់នៅក្នុងបញ្ជី Pet Rich ទ្រព្យសម្បត្តិសុទ្ធដ៏គួរឱ្យចាប់អារម្មណ៍របស់ Olivia គឺមានពីការផ្សព្វផ្សាយពាណិជ្ជកម្ម ការបង្ហាញខ្លួននៅលើបណ្តាញសង្គម Instagram និងច្រើនទៀត។ ដោយចំណាត់ថ្នាក់ទី១ គឺបានទៅលើ Gunther VI សត្វឆ្កែមួយក្បាលនេះត្រូវបានគេជឿថាជាសត្វឆ្កែដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោកបន្ទាប់ពីទទួលបានមរតក ៥០០លានដុល្លារ
January 2, 2023 - សិល្បៈ
(ភ្នំពេញ)៖ តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន តារាម៉ូដែលស្រីមួយដួង មានទេពកោសល្យ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ។ ថ្មីៗនេះបានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើល ដោយ ប្រាសាទ ដាវីន ត្រូវបានតែងតាំងឱ្យក្លាយជា «ស្ដ្រីឯកចក្រវាលកម្ពុជា២០២៣» (Universal Woman Cambodia 2023)។ យោងតាមការបង្ហោះពីទំព័រហ្វេសប៊ុក Universal Woman Cambodia បានឱ្យដឹងថា «ជាផ្លូវការ ចាប់ពីវិនាទីនេះទៅ ០១ ខែមករា ឆ្នាំ២០២៣ លោកស្រី ប្រាសាទ ដាវីន ( Mrs.Prasath Davin
January 2, 2023 - សង្គម
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមដោយមហាជនសម្តែងការសោកស្តាយ ក្រោយបានឃើញ ចេតិយបុរាណមួយកន្លែងក្នុងវត្តបទុមវតីរាជវរារាម ហៅ (វត្តបទុមវតី) មានរចនាតុបតែងវិចិត្របិទក្បាច់ «ផ្កាចាន» ជាសិល្បៈកម្រ អាយុកាល១០០ឆ្នាំជាង ត្រូវបានរុះរើចោល នាកណ្តាលក្រុងភ្នំពេញ ។ លោកសាស្រ្តាចារ្យ ព្រាប ចាន់ម៉ារ៉ា បានបង្ហោះរូបភាពក្បាច់រចនាដែលមាននៅលើ ចេតិយបុរាណមួយនេះ ដោយលោកបានសរសេររៀបរាប់ថា៖ «ហេប ភី ញូ យារ ០១.០១.២០២៣ អាទិត្យមុន ខំប្រាប់និស្សិតជិត៤០០នាក់ និងនិស្សិតថ្នាក់ផ្សេងៗទៀតជាច្រើនរៀងរាល់ឆ្នាំ ដែលរៀនមុខវិជ្ជាស្ថាបត្យកម្មប្រពៃណីនិងសំណង់នៅតាមវត្តអារាមឱ្យទៅមើលការតុបតែងរចនាវិចិត្រចេតិយមានបិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) នៅសល់ក្នុងរវាងស.វ.ទី១៩និងដើមស.វ.ទី២០ (នៅមានតិចតួចណាស់)។
January 2, 2023 - សង្គម
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បានមានប្រសាសន៍តាមទំព័រហ្វេសបុក ចោទសួរ ឯកឧត្តម ហ៊ុន ជា ក្រោយពីមានការបង្ហោះរូបភាពជាមួយនឹងស្ត្រីម្នាក់ ដោយសម្តេចតេជោ អះអាងថាការសាកសួរបែបនេះ ដើម្បីដឹងច្បាស់តើជាប្រពន្ធស្របច្បាប់ ឬក៏យ៉ាងណា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តាមទំព័រហ្វេសបុកផ្ទាល់ខ្លួន កាលពីល្ងាចថ្ងៃទី១ ខែមក ឆ្នាំ២០២២ ថា «ល្ងាចនេះឃើញហ្វេសបុក ហ៊ុន ជា បង្ហោះ រូបថតជាមួយស្រីម្នាក់ ដែលខ្ញុំចូលទៅសួរជាប្រពន្ធ ហ៊ុន ជា ឬជាស្រីហ៊ុន
January 2, 2023 - ព័ត៌មានជាតិ
ព័ត៌មានដែលទើបទទួលបាន នៅព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ កំពុងមានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋជាប់ភ្លើងស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម ក្រុមការងារនឹងផ្សាយជូននៅពេលក្រោយ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
December 31, 2022 - PR
បន្ទាប់ពីជោគជ័យផ្ទួនៗ ពីព្រឹត្តិការណ៍ GANZBERG Uber concert តាមបណ្តាខេត្តទូទាំងប្រទេសជាច្រើនមក GANZBERG នឹងរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំបីទីតាំងសំខាន់ៗ ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង អ្នកលឿង ខេត្តព្រៃវែង GANZBERG Uber Coundown 2023 ឱ្យសមជាមួយរាត្រីដ៏សប្បាយរីករាយ ដែលមនុស្សម្នាជាច្រើនកំពុងទន្ទឹងរង់ចាំ ស្រែកហ៊ោរកញ្ជ្រៀវអបអរសាទរឆ្លងឆ្នាំថ្មី ២០២២ ចូល ២០២៣។ ព្រឹត្តិការណ៍ការប្រគំតន្ត្រីនេះនឹងបើកឱ្យទស្សនិកជនចូលរួមទស្សនាដោយសេរីចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី៣១ ខែធ្នូ តទៅ ហើយក៏មានការចាក់ផ្សាយបន្តបន្តផ្ទាល់ផងដែរនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ហង្សមាស PNN ព័ត៌មាន
December 30, 2022 - ព័ត៌មានជាតិ
អគ្គីភ័យឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond)និងកាស៊ីណូ Poipet Resort នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាហេតុការណ៍ដែលគួរឱ្យរន្ធត់ នៅចុងឆ្នាំ២០២២នេះ។ ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក តានិណៃ អ៊ិឈិតុម៉ុភារធារីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសាររំលែកទុក្ខ ជាមួយនឹងខ្លឹមសារដូចខាងក្រោម៖ «ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧបទ្ទវហេតុអគ្គិភ័យនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត។ ក្នុងនាមស្ថានទូតជប៉ុន ខ្ញុំសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ។ ខ្ញុំសូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធជរងគ្រោះបានទៅកាន់សុគតិភព និងសូមឱ្យជនដែលរងរបួស សូមឆាប់ជាសះស្បើយ»។ សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា
December 30, 2022 - PR
ឆាប់ៗនេះ PNN PLUS នឹងលេចវត្តមានជាផ្លូវការសម្រាប់ប្រិយមិត្ត និងទស្សនិកជនដែលនិយមចូលចិត្ត និងគាំទ្រ PNN កន្លងមក។ បណ្ដុំភាពយន្តភាគខ្មែរ ថៃ ចិន ដែលលោកអ្នកចូលចិត្ត កម្មវិធីកម្សាន្ត សប្បាយៗ កម្មវិធីផ្សាយផ្ទាល់ជាច្រើនដែលទស្សនិកជន ខកខានទស្សនាតាមទូរទស្សន៍មែនទេ។ PNN នឹងធ្វើអោយទំនើបនិងងាយស្រួលជាងមុន ដោយនៅជាមួយអ្នក គ្រប់ទីកន្លែង គ្រប់ពេលវេលា។ ទស្សនិកជនដែលជាអ្នកនិយមគាំទ្រ PNN អាចនឹងអស់ក្ដីកង្វល់ និងលែងមានការព្រួយបារម្ភតទៅទៀតជាមួយវត្តមាន PNN PLUS ដែលនឹងមកបំពេញអារម្មណ៍ទស្សនិកជនមិនឱ្យខកបំណងនោះទេ។ យ៉ាងណាក៏ដោយបណ្ដាអ្នកគាំទ្រ និងហ្វេនៗកំពុងទន្ទឹងរង់ចាំសម្រាប់ PNN PLUS ថាតើជាអ្វីឱ្យពិតប្រាកដ និងបង្ហាញឱ្យបានកាន់តែឆាប់កាន់តែល្អថែមទៀត
December 30, 2022 - អន្តរជាតិ
ស្តេចបាល់ទាត់របស់ប្រេស៊ីល Pelé បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ នៅមន្ទីពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo ប្រទេសប្រេហ្ស៊ីល ថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីប្រយុទ្ធជាមួយជំងឺមហារីកយ៉ាងយូរ នេះបើយោងតាមការបញ្ជាក់របស់ ក្រុមគ្រួសាររបស់គាត់។ លោក Pelé ដែលជាកីឡាករតែម្នាក់គត់ដែលឈ្នះពាន World Cup បីដងនោះ បានចូលសម្រាកនៅមន្ទីរពេទ្យតាំងពីខែវិច្ឆិកាមកម្ល៉េះ។ Pelé កើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៤០។ ក្នុងអាជីពរយៈពេល២១ឆ្នាំរបស់គាត់ Pelé លោកស៊ុតបញ្ចូលទីបាន ១,២៨៣ គ្រាប់ក្នុងការប្រកួត ១,៣៦៧ រួមទាំង
December 30, 2022









