Naren
  • PR

    តារាចម្រៀង ប៉ាច គីមមួយ មិនត្រឹមតែជោគជ័យលើជីវិតគូទេ អាជីពសិល្បៈក៏ហាក់ឡើងឈ្មោះស្រើតៗគួរឱ្យកត់សម្គាល់ដែរ។ បន្ទាប់ពីបានសុខសាន្តជាមួយគូដណ្តឹង លោក សយ រតនៈ ដោយទើបបានទិញឡានថ្មីរួមគ្នានោះ ពេលនេះ ប៉ាច គីមមួយ ក៏លេចមុខក្នុងរឿងភាគថ្មីមួយទៀតផងដែរសម្រាប់ស្វាគមន៍ដើមឆ្នាំ២០២៣នេះ។ «បេះដូងខុសកាយ» ជាចំណងជើងថ្មីដែលតួឯកស្រីគឺជាតារាចម្រៀងរូបស្រស់រូបនេះ ដោយខាងទូរទស្សន៍ហង្សមាសទើបបានចេញផ្សព្វផ្សាយក្តៅៗដែលនឹងមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង៧-៨យប់ នៅលើកញ្ចក់ទូរទ្សន៍ ហង្សមាស HDTV ៕

    January 9, 2023
  • Der Daily

    ចូលដល់ខែវស្សាហើយ ធ្លាក់ភ្លៀងមេឃត្រជាក់ៗ ស្រាប់តែនឹកឃើញចង់ញ៉ាំអាហារណាដែលក្តៅៗ ច្បាស់ណាស់ជម្រើសនេះគឺស៊ុបតែម្តង។ នៅថ្ងៃនេះ DER DAILY ក៏សូមណែនាំនូវហាងស៊ុបពពែដ៏ល្បីមួយ គឺ ហាងស៊ុបពពែភ្នំពេញតាម៉ាប់ ឡុង ធីតា ដែលគាត់បានបើកសាខាជាច្រើនទីតាំងនៅភ្នំពេញ ហើយថ្មីៗនេះម្ចាស់ហាងក៏បានបើកសាខាថ្មីថែមទៀតគឺនៅ ខណ្ឌឬស្សីកែវ (ច្រកចូល ហ្គ្រេនភ្នំពេញ)។ សម្រាប់អ្នកចូលចិត្តស៊ុបពពែ គឺសូមណែនាំហាងមួយនេះ ដែលស៊ុបពពែ ចុងភៅបានចម្អិនឈ្ងុយឆ្ងាញ់ អ្នកញ៉ាំមិនបាច់បារម្ភអំពីបញ្ហាក្លិនឆ្អេះនោះទេ។ ក្រៅពីស៊ុប ក៏មានពពែអាំង និងសាច់ពពែឆា ផងដែរ។ ជាមួយនឹងតម្លៃក៏សមរម្យ សម្រាប់ស៊ុបពពែ១ឈុត ៥ម៉ឺនរៀល ក្នុងនោះក៏មានឈុតពិសេស សម្រាប់អ្នកមានគ្នីគ្នាច្រើន តម្លៃ៣០ដុល្លារ។ ហាង: ស៊ុបពពែភ្នំពេញ

    January 7, 2023
  • Der Daily

    Wagyu.Gang Yakiniku ជាហាងថ្មីមានបម្រើជូនសាច់អាំងបែបជប៉ុន មានទីតាំងនៅម្ដុំបឹងត្របែក។ មិនត្រឹមតែប៉ុណ្ណោះនៅ Wagyu.Gang Yakiniku មានសាច់គោ សាច់ជ្រូកស្រស់ៗថ្មីៗ មានគុណភាពខ្ពស់ជាមួយនឹងជម្រើសដ៏ច្រើនតម្លៃសមរម្យ មិនត្រឹមតែប៉ុណ្ណោះនៅទីនេះក៏មានមុខម្ហូបបែបថៃដ៏សម្បូរបែបផងដែរ។ នៅហាង Wagyu.Gang Yakiniku នេះមានបរិយាកាស out door ធំទូលាយតុបតែងរចនាតាមបែបជប៉ុន ចំណែកឯសេវាកម្មក៏ល្អបុគ្គលិកមានភាពរួសរាយរាក់ទាក់ យកចិត្តទុកដាក់និងអតិថិជនបានល្អ។ ហាងសាច់អាំង Wagyu.Gang Yakiniku ពីម៉ោង ៥ល្ងាច ដល់ម៉ោង ១១យប់។ ទីតាំង: ផ្លូវលេខ 101, បឹងត្របែក, នៅខាងក្រោយហាង V-Friend លេខទូរស័ព្ទ៖

    January 6, 2023
  • Der Daily

    សម្រាប់បងប្អូនដែលនៅម្តុំសែនសុខនេះ ប្រសិនបើអត់ដឹងថាទៅញ៉ាំនៅណាទេ អាចមកមើលអត្ថបទនេះបាន ថ្ងៃ DER DAILY ក៏សូមបង្ហាញនូវហាងអាហារមួយគឺ «ដំណាក់អាហារ» ដែលលក់អាហារទាំង៣ពេល ប្រមូលផ្តុំហាងអាហារដែលសម្បូរមុខម្ហូបបែបស្រុកស្រែ និងបែបខ្មែរ ដែលមានរសជាតិឆ្ងាញ់ពិសារ។ សម្រាប់អាហារពេលព្រឹកវិញ មានទាំងគុយទាវ និងបាយសាច់មាន់ ថ្ងៃត្រង់វិញមុខម្ហូបកម្មង់ដែលមានបន្លែ អន្លក់ ដែលម្ចាស់ហាងបានទិញពីកសិករក្នុងស្រុក ធម្មជាតិពិតៗ និងពេលល្ងាចវិញខាងហាងក៏មានជាស៊ុបសាច់អាំង។ ជាមួយនឹងមុខម្ហូបសម្បូរបែប លក់ពីព្រឹកទាល់យប់នេះគឺមាននៅ «ដំណាក់អាហារ» ដែលមានទីតាំង: ផ្លូវ 1003 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លេខទូរស័ព្ទ៖ 069 555 351/ 099

    January 5, 2023
  • PR

    ខេត្តក្រចេះ៖ ពិតជាគួរឱ្យកោតសរសើរ ដោយលោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី បានចំណាយថវិកា និងពេលវេលាផ្ទាស់ខ្លួនដើម្បីចែកអំណោយដល់សិស្សានុសិស្សឆ្នើមក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។ សម្មភាពនៃការចុះចែកអំណោយ និងរំលែកក្តីស្រលាញ់ពីសំណាក់លោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ចំឱកាសថ្ងៃពិសេសគឺខួបកំណើតរបស់លោកបណ្ឌិត អ៉ី ពិសិដ្ឋ និងនៅក្នុងអនុវិទ្យាល័យ កោះច្រែង ឃុំកោះច្រែង ស្រុកចិតបុរី ខេត្តក្រចេះ ដែលខេត្តនេះក៏ជាស្រុកកំណើតរបស់លោកបណ្ឌិតផងដែរ។ ដើម្បីជាចំណងដៃក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន លោកបណ្ឌិត អ៉ី

    January 4, 2023
  • សិល្បៈ

    សត្វឆ្មាជាទីសំណព្វរបស់ Taylor Swift ជាសត្វឆ្មាមួយក្នុងចំណោមសត្វឆ្មាដែលមានជាងគេទី៣នៅលើពិភពលោក។ យោងតាម បញ្ជីឈ្មោះ Pet Rich Olivia Benson ដែលជាសត្វ ពូជឆ្មា Scottish fold ជាទីស្រឡាញ់របស់ Swift មានទ្រព្យសម្បតិ្តសុទ្ធរហូតដល់ទៅ ៩៧លានដុល្លារដែលធ្វើឱ្យ ក្លាយជាសត្វចិញ្ចឹមដែលមានជាងគេទី៣នៅលើពិភពលោក។ ដូចដែលបានកត់សម្គាល់នៅក្នុងបញ្ជី Pet Rich ទ្រព្យសម្បត្តិសុទ្ធដ៏គួរឱ្យចាប់អារម្មណ៍របស់ Olivia គឺមានពីការផ្សព្វផ្សាយពាណិជ្ជកម្ម ការបង្ហាញខ្លួននៅលើបណ្តាញសង្គម Instagram និងច្រើនទៀត។ ដោយចំណាត់ថ្នាក់ទី១ គឺបានទៅលើ Gunther VI សត្វឆ្កែមួយក្បាលនេះត្រូវបានគេជឿថាជាសត្វឆ្កែដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោកបន្ទាប់ពីទទួលបានមរតក ៥០០លានដុល្លារ

    January 2, 2023
  • សិល្បៈ

    (ភ្នំពេញ)៖ តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន តារាម៉ូដែលស្រីមួយដួង មានទេពកោសល្យ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ។ ថ្មីៗនេះបានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើល ដោយ ប្រាសាទ ដាវីន ត្រូវបានតែងតាំងឱ្យក្លាយជា «ស្ដ្រីឯកចក្រវាលកម្ពុជា២០២៣» (Universal Woman Cambodia 2023)។ យោងតាមការបង្ហោះពីទំព័រហ្វេសប៊ុក Universal Woman Cambodia បានឱ្យដឹងថា «ជាផ្លូវការ ចាប់ពីវិនាទីនេះទៅ ០១ ខែមករា ឆ្នាំ២០២៣ លោកស្រី ប្រាសាទ ដាវីន ( Mrs.Prasath Davin

    January 2, 2023
  • សង្គម

    (ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមដោយមហាជនសម្តែងការសោកស្តាយ ក្រោយបានឃើញ ចេតិយបុរាណមួយកន្លែងក្នុងវត្តបទុមវតីរាជវរារាម ហៅ (វត្តបទុមវតី) មានរចនាតុបតែងវិចិត្របិទក្បាច់ «ផ្កាចាន» ជាសិល្បៈកម្រ អាយុកាល១០០ឆ្នាំជាង ត្រូវបានរុះរើចោល នាកណ្តាលក្រុងភ្នំពេញ ។ លោកសាស្រ្តាចារ្យ ព្រាប ចាន់ម៉ារ៉ា បានបង្ហោះរូបភាពក្បាច់រចនាដែលមាននៅលើ ចេតិយបុរាណមួយនេះ ដោយលោកបានសរសេររៀបរាប់ថា៖ «ហេប ភី ញូ យារ ០១.០១.២០២៣ អាទិត្យមុន ខំប្រាប់និស្សិតជិត៤០០នាក់ និងនិស្សិតថ្នាក់ផ្សេងៗទៀតជាច្រើនរៀងរាល់ឆ្នាំ ដែលរៀនមុខវិជ្ជាស្ថាបត្យកម្មប្រពៃណីនិងសំណង់នៅតាមវត្តអារាមឱ្យទៅមើលការតុបតែង​រចនាវិចិត្រ​ចេតិយមានបិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) នៅសល់​ក្នុងរវាងស.វ.ទី១៩និងដើមស.វ.ទី២០ (នៅមានតិចតួចណាស់)។

    January 2, 2023
  • សង្គម

    (ភ្នំពេញ)៖ សម្តេចតេជោ​ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បានមានប្រសាសន៍តាមទំព័រហ្វេសបុក ចោទសួរ ឯកឧត្តម ហ៊ុន ជា ក្រោយពីមានការបង្ហោះរូបភាពជាមួយនឹងស្ត្រីម្នាក់ ដោយសម្តេចតេជោ អះអាងថាការសាកសួរបែបនេះ ដើម្បីដឹងច្បាស់​​តើជាប្រពន្ធ​ស្របច្បាប់​ ឬក៏យ៉ាងណា។ សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍តាមទំព័រហ្វេសបុកផ្ទាល់ខ្លួន កាលពីល្ងាចថ្ងៃទី១ ខែមក ឆ្នាំ២០២២ ថា «​ល្ងាចនេះ​ឃើញហ្វេសបុក ហ៊ុន ជា បង្ហោះ រូបថតជាមួយស្រីម្នាក់ ដែលខ្ញុំចូលទៅសួរជាប្រពន្ធ ហ៊ុន ជា ឬជាស្រីហ៊ុន

    January 2, 2023
  • ព័ត៌មានជាតិ

    ព័ត៌មានដែលទើបទទួលបាន នៅព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ កំពុងមានករណីអគ្គិភ័យឆេះផ្ទះបងប្អូន​ប្រជាពលរដ្ឋ​ជាប់​ភ្លើង​ស្តុប​ចំការមន​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ ព័ត៌មានបន្ថែម ក្រុមការងារនឹងផ្សាយជូននៅពេលក្រោយ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    December 31, 2022