Naren
  • សិល្បៈ

    Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅប្រកួតនៅឥណ្ឌូនេស៊ី កញ្ញាបានចូល TOP20- TOP10 ដោយសមត្ថភាព និងគ្រងមកុដលំដាប់រងទី ៥ Miss Grand International 2022។ ក្រោយពីបានកាន់តំណែងជាលំដាប់រងទី៥ កញ្ញាមមាញឹកជាខ្លាំងជាមួយនឹងស្ថាប័នMiss Grand International មានការងារជាបន្តបន្ទាប់នៅប្រទេសថៃ។ ក្នុងនោះផងដែរបន្ទាប់ពីបញ្ចប់ការងាររយៈពេល៣ខែ នៅក្រៅប្រទេស នៅថ្ងៃនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 ប្រកាសថានឹងមកកម្ពុជាវិញ នៅដើមខែក្រោយនេះ។

    December 28, 2022
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ពិធីប្រគល់ និងទទួលនូវវិញ្ញាបនបត្របំបែកឯកទត្តកម្មពិភពលោក Guinness World Records របស់អង្គការហ្វារពន្លឺសិល្បៈ បានធ្វើឡើងនៅថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ អង្គការហ្វារពន្លឺសិល្បៈ បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈ​ការសម្តែងសៀក រយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយ​មិនមាន​ការឈប់សម្រាក។ នេះជាកំណត់ត្រា​នៃការសម្តែងសៀកដ៏យូរជាងគេ​លើពិភពលោក​ ដោយមានសិល្បករ​ចូលរួមសម្តែងប្រមាណ ៩០នាក់ ដោយការសម្ដែងនេះប្រព្រឹត្តទៅកាលពីឆ្នាំ២០២១កន្លងទៅនេះ៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    December 28, 2022
  • PR

    រថយន្ត Lexus LX600 SUV, រថយន្ត Pickup Ford Ranger Wildtrak និងម៉ូតូ Honda Dream ចំនួន ២២គ្រឿងផ្សេងទៀត ត្រូវបានប្រគល់ជូនអ្នកឈ្នះចុងក្រោយនៃកម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ ធនាគារ វីង (ខេមបូឌា) ម.ក បានប្រគល់រង្វាន់ធំដល់អ្នកឈ្នះក្នុង កម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ ។ ពិធីប្រគល់រង្វាន់នេះ បានធ្វើឡើងនៅធនាគារ វីង សាខាព្រះយុគន្ធរ ដែលទើបបើកដំណើរការថ្មីរបស់ខ្លួន ជាប់ទូរគមនាគមន៍កម្ពុជា បន្ទាប់ពីកម្មវិធីចាប់រង្វាន់ ដែលបានធ្វើឡើងនៅស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃទី១៨

    December 28, 2022
  • PR

    ១២៣ឆ្នាំបន្ទាប់ពីវាត្រូវបានបង្កើតឡើង ក្រុមហ៊ុនម៉ូតូ Peugeot Motocycles កំពុងបោះជំហានរបស់ខ្លួនយ៉ាងស្វិតស្វាញជាមួយទីផ្សារថ្មីរបស់អាស៊ីនោះគឺប្រទេសកម្ពុជា។ ភ្នំពេញ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២, Peugeot Motocycles ដែលជាម៉ាកម៉ូតូដែលកំពុងរីកចម្រើនលឿនបំផុតក្នុងពិភពលោក ថ្ងៃនេះបានប្រកាសចូលក្នុងប្រទេសកម្ពុជា ដោយមានក្រុមហ៊ុន TF Motors ជាអ្នកចែកចាយផ្លូវការ។ យីហោម៉ូតូដ៏ល្បីល្បាញនេះនឹងបើកដំណើរការអគារតាំងបង្ហាញដំបូងរបស់ខ្លួននៅចំកណ្តាលទីក្រុងភ្នំពេញនៅមហាវិថីសហព័ន្ធរុស្សី ដោយចាប់ផ្តើមដំណើរការពេញលេញក្នុងដើមឆ្នាំ២០២៣។ Peugeot គឺជាម៉ាកយីហ៊ោដែលមានអាយុកាលជាង២សតវត្សមកហើយជាមួយនឹងការច្នៃប្រឌិតខ្ពស់បូករួមនិងភាពជោគជ័យកន្លងមក។ រហូតមកដល់សព្វថ្ងៃនេះ ម៉ាកយីហោមួយនេះក៏កំពុងនាំមុខគេក្នុងឧស្សាហកម្មយានយន្តនៅប្រទេសបារាំងផងដែរ។ ដូច្នេះជានិច្ចជាកាលស្របនឹង DNA ដ៏ស៊ីជម្រៅនៃម៉ាកយីហោមួយនេះវានៅតែបន្តច្នៃប្រឌិតនិងអភិវឌ្ឈន៍ខ្លួនអោយសមស្របតាមបច្ចេកវិទ្យាសម័យថ្មី។ Peugeot Motocycles នឹងចូលមកទីផ្សារប្រទេសកម្ពុជាជាមួយនឹងម៉ូដែលដ៏ពេញនិយមចំនួនពីរដែលមានម៉ាស៊ីន 150cc និង 125cc។ ម៉ូដែលទាំងពីរនោះគឺ៖ Peugeot

    December 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកសិកម្មនិងកិច្ចការជនបទចិន បានផ្តល់វ៉ាក់សាំងសត្វពាហនៈចំនួន ១លានដូស ដល់ប្រទេសកម្ពុជា ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីពិធីប្រគល់-ទទួល បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នៅរាជធានីភ្នំពេញ។​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីខាងលើ។ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ, លោក Wang Xiangshe លេខាទី១នៃការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងពិធីខាងលើដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ

    December 28, 2022
  • PR

    ថ្ងៃចេញផ្សាយ៖ ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ទស្សនាវដ្តីធុរកិច្ចអន្តរជាតិ Global Brands Magazine (GBM) បានផ្ដល់ពានរង្វាន់ចំនួនពីរដល់ក្រុមហ៊ុនរបស់ រ៉ូយ៉ាល់គ្រុប គឺ សែលកាត។ ពានរង្វាន់ទាំងពីរនោះគឺ “ប្រតិបត្តិករទូរគមនាគមន៍ ដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា” និងពានរង្វាន់នៃការទទួលស្គាល់លោក Simon Perkins ជា “នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យល្អបំផុត”។ ការឈ្នះពានរង្វាន់នេះត្រូវបានប្រកាសនាពេលថ្មីៗនេះនៅលើគេហទំព័ររបស់ GBM បន្ទាប់ពីកម្មវិធីប្រគល់រង្វាន់ប្រកបដោយកិត្តិនាមរបស់ខ្លួននៅរាត្រីថ្ងៃទី១០ ធ្នូ នៅទីក្រុងឌូបៃ។ ពានរង្វាន់ឆ្នាំនេះបានវាយតម្លៃក្រុមហ៊ុនជាង ១៨,០០០ នៅទូទាំងវិស័យផ្សេងៗលើគុណសម្បត្តិនៃសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ការច្នៃប្រឌិត

    December 28, 2022
  • PR

    លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ បានចុះសួរសុខទុក្ខ កុមារី និងយុវនារីនៃអង្គការអាហ្វេស៊ីបកម្ពុជា ហើយបរិច្ចាគថវិកានិងសម្ភារៈសិក្សាមួយចំនួន។ លោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បាននាំបុត្រាបុត្រី បុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសប្បុរសជនដទៃទៀត ទៅជួបសំណេះសំណាល និងស្វែងយល់អំពីបញ្ហាប្រឈមដែលកុមារី និងយុវនារីបានជួបប្រទះ និងការឧបត្ថម្ភគាំទ្រផ្សេងៗដែលអង្គការអាហ្វេស៊ីបកម្ពុជា ផ្តល់ជូនពួកគេ។ លោកស្រី ម៉ម សុម៉ាលី ជាស្ថាបនិក និងនាយិកាគ្រប់គ្រងអង្គការអាហ្វេស៊ីបកម្ពុជា បានចែករំលែកប្រវត្តិនៃអង្គការ និងការខិតខំប្រឹងប្រែងក្នុងការជួយកុមារឱ្យទទួលបានការអប់រំកាន់តែប្រសើរ។ លោកស្រី ម៉ម សុម៉ាលី បានមានប្រសាសន៍៖ «តាងនាមឱ្យបុគ្គលិក

    December 27, 2022
  • ព័ត៌មានជាតិ

    អ្នកស្រី នួន ស៊ុន្ទរី (ស្រីអូន) អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម នៅថ្ងៃនេះបានឱ្យដឹងថា អ្នកស្រី និងស្វាមី បានចំណាយថវិកាផ្ទាល់ខ្លូន ១៥០០០ដុល្លារអាម៉េរិក ឧបត្ថម្ភធំ នៅក្នុងការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២។ អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម រូបនេះបានសរសេររៀបរាប់ថា៖ «បន្ទាប់ពីជួយគុនខ្មែរស្អែកនាងខ្ញុំស្រីអូននិងស្វាមីនិងយកថវិកា ១៥០០០ដុល្លារឧបត្ថម្ភធំការប្រកួតក្បាច់គុនល្បុក្កតោថ្នាក់ជាតិម្ដង។ នេះជាការឧបត្ថម្ភលេីកទី៣ហេីយសម្រាប់ការប្រកួតរាល់ឆ្នាំ មិនដែលអញ្ជេីញបងប្អូនចូលរួមទេ ឆ្នាំនេះសូមគោរពអញ្ជេីញបងប្អូនចូលរួមដែរសិន។ សូមគោរពពុកម៉ែបងប្អូន សិស្សនិស្សិតដែលស្រលាញ់ ហើយគាំទ្រគុនល្បុក្កតោ សូមអញ្ជើញចូលរួមទស្សនាដោយសេរី»។ «សូមបញ្ជាក់ថាការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នឹងធ្វើឡើងនៅថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០

    December 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ cambodia2023 បានឱ្យដឹងថា ពលរដ្ឋខ្មែរនៅខេត្តសុរិន្ទ ប្រទេសថៃ បានសម្ដែងសេចក្ដីរីករាយជាខ្លាំង ក្រោយទទួលបានការបណ្ដុះបណ្ដាល ពីមន្ដ្រីជំនាញរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងមានបំណងចង់រៀបចំការប្រកួតជើងឯកប្រចាំតំបន់ ដែលខ្លួនរស់នៅ នាថ្ងៃអនាគត ដើម្បីរួមចំណែកអភិវឌ្ឍ និងអភិរក្សក្បាច់គុនរបស់បុព្វបុរសខ្មែរទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភាព និងជាប្រធានសហព័ន្ធ ក៏ដូចជាឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ បានចាត់បញ្ជូនរូបលោក ដឹកនាំប្រតិភូ និងគ្រូគុនផ្សេងទៀត ទៅរៀបចំសិក្ខាសាលាស្ដីពីគុនល្បុក្កតោ តបតាមការអញ្ជើញរបស់ពលរដ្ឋខ្មែរនៅខេត្តសុរិន្ទ កាលពីចុងសប្ដាហ៍កន្លងទៅ។ អគ្គលេខាធិការរងសហព័ន្ធដដែលបានបន្ដថា៖

    December 27, 2022
  • ព័ត៌មានជាតិ

    អង្គការ WWF បានបច្ចុប្បន្នភាពប្រកាសអាសន្នអំពីការស្លាប់ជាបន្តបន្ទាប់របស់សត្វផ្សោតទន្លេមេគង្គ។ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតដែលមានសុខភាពល្អមួយក្បាលទៀតបានស្លាប់អណ្តែតនៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។ ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថាសត្វផ្សោតមួយក្បាលនេះបានស្លាប់ក្រោយពីបានរមួលខ្លួនជាប់នឹងសន្ទូចរនង ដោយក្រុមស្រាវជ្រាវបានរកឃើញស្នាមសន្ទូចរនងជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា។ សត្វផ្សោតដែលបានស្លាប់នេះជាសត្វផ្សោតញីពេញវ័យមានប្រវែង ១៩៦ សង់ទីម៉ែត្រ អាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ និងមានទម្ងន់ប្រហែល៩៣ គីឡូក្រាម។ សត្វផ្សោតនេះជាសត្វផ្សោតដែលមានសុខភាពល្អទីបីហើយដែលបានស្លាប់ក្នុងចន្លោះរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ដែលវាជាការប្រកាសអាសន្នមួយតម្រូវឲ្យមានវិធានការខ្លាំងក្លាឡើងសម្រាប់ពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់នៅក្នុងតំបន់ជម្រកសត្វផ្សោត។ សត្វផ្សោតសរុបចំនួន ១១ក្បាល ហើយបានស្លាប់នៅក្នុងឆ្នាំ ២០២២នេះ

    December 27, 2022