- Naren
- PR
លោកអ្នកពិតជាធ្លាប់ស្គាល់ច្បាស់ហើយលោក ខេមរា ដែលជា Content Creator វ័យក្មេងដ៏ល្បីមួយរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក និង TIKTOK ដែលទទួលបានប្រជាប្រិយភាពពីសំណាក់មហាជន ជាពិសេសក្នុងស្រទាប់យុវវ័យ តាមរយៈការធ្វើ Content ទាក់ទងចំណេះទូទៅ និងវីដេអូ Reaction នានាជាដើម រហូតរូបលោកទទួលបានពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ២០២២» ថែមទៀតផង។ យ៉ាងណាមិញថ្មីៗនេះ ខេមរា បានធ្វើការ Reaction លើវីដេអូ TVC មួយរបស់ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ដែលមានចំណងជើងថា «អាថ៌កំបាំង» ដែលបានផុតនៅលើផេកផ្លូវការរបស់ក្រុមហ៊ុនកន្លងទៅ។ Content Creator វ័យក្មេងរូបនេះពេញចិត្ត និងកោតសសើរចំពោះការថត
December 24, 2022 - ព័ត៌មានជាតិ
អង្គការWWF បានឱ្យដឹងថា គ្រាន់តែក្នុងរយៈពេល៥ថ្ងៃ សត្វផ្សោតចំនួនពីរក្បាលបានបាត់បង់ជីវិតពីទន្លេមេគង្គ។ ក្នុងនោះ សត្វផ្សោតញីពេញវ័យមួយក្បាលត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយសាកសពសត្វផ្សោតឈ្មោលពេញវ័យមួយក្បាលទៀតត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ សត្វផ្សោតពេញវ័ញទាំងពីរក្បាលនេះស្លាប់ដោយសារជាប់នឹងមងនេសាទ។ ក្នុងឆ្នាំ២០២២នេះ សត្វផ្សោតបានស្លាប់សរុបចំនួនដប់ក្បាល (គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២)។ ប្រឈមនឹងស្ថានការណ៍ដ៏គួរឲ្យព្រួយបារម្ភនេះ អង្គការWWF សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តារៀបចំដាក់ចេញនូវវិធានការសមស្របបន្ទាន់ ដើម្បីបញ្ឈប់កុំឲ្យសត្វផ្សោតរងគ្រោះថ្នាក់ស្លាប់បន្តទៀតដោយសារការនេសាទខុសច្បាប់ដោយការប្រើមងនេសាទ និងឧបករណ៍ឆក់ ដែលកំពុងត្រូវបានប្រព្រឹត្តនៅក្នុងតំបន់អភិរក្សសត្វផ្សោត៕ ប្រភព៖ WWF
December 23, 2022 - PR
ធនាគារ វីង បើកជាផ្លូវការសាខាបឹងត្របែក និងសាខាព្រះយុគន្ធរ ក្នុងរាជធានីភ្នំពេញ ដែលផ្តល់ជូនប្រជាជននូវជម្រើសកាន់តែច្រើន ដើម្បីបំពេញតម្រូវសេវាធនាគារ និងហិរញ្ញវត្ថុរបស់ពួកគេ។ ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មីចំនួនពីរទៀតនៅក្នុងទីក្រុងភ្នំពេញ គឺធនាគារ វីង សាខាបឹងត្របែក និងធនាគារ វីង សាខាព្រះយុគន្ធរ ដែលផ្តល់នូវជម្រើសកាន់តែច្រើនបន្ថែមទៀតសម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញក្នុងការប្រើប្រាស់ដើម្បីបំពេញតម្រូវការធនាគារ និងហិរញ្ញវត្ថុរបស់ពួកគេ។ ពិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
December 23, 2022 - សិល្បៈសូមចូលរួមរំលែកទុក្ខ! សាស្រ្តាចារ្យ នូ សណ្ដាប់ តួអង្គក្នុងភាពយន្តរឿង «ទឹកចិត្តម្តាយ» បានទទួលមរណភាពហើយ
តារាសម្តែងជើងចាស់ លោកស្រី នូ សណ្ដាប់ និងជាព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត បានទទួលមរណភាពហើយនៅវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។ បើយោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុក Amazing Cambodia បានសរសេររៀបរាប់ថា៖ «សាស្រ្តាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយ ជាតួម្តាយក្នុងភាពយន្តរឿង ទឹកចិត្តម្តាយ ដ៏ល្បីល្បាញទូទាំងប្រទេស (ថតកាលពីឆ្នាំ២០០៣) បានទទួលមរណភាពវេលាហើយ វេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្ស
December 23, 2022 - PR
ក្រុមហ៊ុនស្រាបៀរGANZBERG បាននាំកំពូលតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA នឹងមកធ្វើការសម្តែងលើឆាកប្រគំតន្ដ្រីដល់ធំជាងគេ ២ទីតាំងតំណាល់គ្នា ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG Uber Countdown 2023 ក៏ដូចជាដើម្បីអបអរព្រឹត្តិការណ៍ឆ្នាំសាកល២០២៣ក្នុងប្រទេសកម្ពុជា។ ក្នុងនោះដែរលោក Matteo ក៏បានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានមកសម្តែងនៅលើឆាកតន្ត្រី GANZBERG ជាលើកទី២ និងជួបជាមួយអ្នកគាំទ្ររបស់លោកផងដែរ។ នេះមិនមែនជាលើកទី១ ដែលលោកបានធ្វើដំណើរមកដល់ដែនដីនៃព្រះរាជាណាចក្រអច្ឆរិយៈ គួរបញ្ជាក់ផងដែរថាលោកMATTEO ធ្លាប់បានមកសម្តែងនៅទីក្រុងភ្នំពេញម្តងរួចមកហើយកាលពីឆ្នាំ២០១៨ ដើម្បីអបអរសាទរដល់ស្រាបៀរ GANZBERG ឈ្នះមេដាយ មាសគុណភាពកម្រិតពិភពលោកផ្ទួនៗ ២ឆ្នាំជាប់គ្នាគឺ ឆ្នាំ២០១៧ និង២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ គួរបញ្ជាក់ផងដែរថាបទPANAMA
December 23, 2022 - PR
[ភ្នំពេញ – ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,500 នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ
December 23, 2022 - សង្គម
(ភ្នំពេញ)៖ ថ្ងៃឆ្លងឆ្នាំសកលជាពេលវេលាដើម្បីអបអរចុងឆ្នាំដែលនឹងកន្លងផុតទៅ ហើយស្វាគមន៍អ្វីដែលនឹងកើតមានក្នុងឆ្នាំថ្មី។ ហើយជាការប្រារព្ធពិធីដ៏ធំបំផុតមួយនៅលើពិភពលោក ព្រោះវាប្រារព្ធថ្ងៃចុងក្រោយនៃឆ្នាំនៅក្នុងប្រតិទិនថ្ងៃទី៣១ ខែធ្នូ មុនពេលចូលឆ្នាំថ្មី។ ក្នុងនោះផងដែរ ក្រៅពីកម្មវិធីកម្សាន្តសប្បាយអបអរឆ្នាំថ្មី បងប្អូនក៏អាចចូលរួមកម្មវិធីសមាធិឆ្លងឆ្នាំ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពីម៉ោង ៤រហូតដល់ម៉ោង៦ល្ងាច នៅវត្តនិគ្រោធវ័ន ហៅគល់ទទឹង មានទីតាំងនៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្មវិធីសមាធិឆ្លងឆ្នាំ នៅវត្តគល់ទទឹង នេះបានប្រារព្ធធ្វើសឹងតែរាល់ឆ្នាំ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋផងដែរ៕
December 23, 2022 - សង្គម
(ភ្នំពេញ)៖យុវតី លឹម ឈីងអ៉ី ដែលមហាជនបានស្គាល់កន្លងមក ដោយប្អូនស្រីជាជ័យលាភីមេដាយមាសក្នុងកម្មវិធីប្រកួតគណិតវិទ្យាអន្តរជាតិ-សិង្ហបុរី ២០២០-២០២២។ នៅឆ្នាំនេះយុវតីមកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ដោយទទួលបាននិទ្ទេស A ដោយមុខវិជ្ជា ខ្មែរA គណិតB ជីវវិទ្យាA ប្រវត្តិវិទ្យាA គីមីវិទ្យាA រូបវិទ្យាA ភាសាB ជាមួយនឹងលំដាប់ពិន្ទុ ៩៩.៩៣០។ សូមរំលឹកថាយុវតី លឹម ឈីងអ៉ី បានចូលរួមការប្រកួតផ្នែកគណិតវិទ្យា ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយទទួលបានមេដាយចំនួន៦ផ្នែកគណិតវិទ្យា។ ក្នុងនោះមេដាយ
December 23, 2022 - PR
(ភ្នំពេញ)៖ ដើម្បីជាកាដូសម្រាប់ការគាំទ្រពីសំណាក់អតិថិជនកន្លងមក នៅដំណាច់ឆ្នាំ២០២២នេះ បុរី ប៉េង ហេង គម្រោងទី២ ផ្តល់ជូននូវកម្មវិធីយ៉ាងពិសេសមិនធ្លាប់មានពីមុនមកជាមួយកម្មវិធីបញ្ចុះតម្លៃយ៉ាងច្រើន រួមទាំងការផ្តល់ជូននូវកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់។ រាល់អតិថិជនទាំងអស់ដែលទិញលំនៅដ្ឋានប្រណិត និងទំនើបទាន់សម័យក្នុងគម្រោងទី២ របស់បុរី ប៉េង ហេង នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ១០% ភ្លាមៗ ជាពិសេសក្រោយពេលកក់ប្រាក់នឹងទទួលបានកាដូយ៉ាងសន្ធឹកសន្ធាប់ដូចជា ទូរស័ព្ទដៃ iPhone 14 Pro Max មួយគ្រឿង រួមជាមួយនឹងកាតដែលមានទឹកប្រាក់ចាប់ពី $1,000 ដល់ $8,000 សម្រាប់ Shopping ដោយសេរីនៅផ្សារទំនើប AEON3 ដែលទើបបើកដំណើរការថ្មីៗនេះ។ បន្ថែមពីលើនេះទៅទៀត
December 23, 2022 - សិល្បៈ
ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ដែលមានភាពល្បីល្បាញ ទទួលបានការស្រលាញ់ចូលចិត្តពីមហាជន បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស C។ ពេជ្រ ថៃ បានបង្ហោះលទ្ធផលនៅលើហ្វេសប៊ុកផេករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ទីបំផុតខ្ញុំអាចធ្វើបានហើយ#819#C»។ នៅក្នុងលទ្ធផលដែលពេជ្រ ថៃ ទទួលបាននោះគឺខ្មែរ B គណិតD ផែនដីD ភូមិB ប្រវត្តិA សីលធម៌C ភាសា
December 23, 2022









