- Naren
- PR
realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនបំផុតលើពិភពលោក បានកំពុងពង្រីក និងអភិវឌ្ឍបច្ចេកវិទ្យាបន្ថែមរ៉េមជំនួយ DRE RAM ប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនទៅកាន់ស្មាតហ្វូនកម្រិតថវិកាដំបូងរបស់ខ្លួន – realme C ស៊េរី។ បច្ចេកវិទ្យានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីក RAM និម្មិត សម្រាប់ការប្រើប្រាស់រលូន។ មុខងារនេះនឹងមានតាមរយៈការអាប់ដេត OTA នៅលើ realme C33, realme C35 និង C30s ចាប់ពីខែធ្នូនេះតទៅ។ អ្នកប្រើសព្វថ្ងៃត្រូវបានប្រើកម្មវិធីច្រើនក្នុងពេលតែមួយ ជាមួយទូរស័ព្ទរបស់ពួកគេ ហើយការប្រើប្រាស់ឆ្លាស់កម្មវិធីរវាងកម្មវិធីផ្សេងៗច្រើន ឬមានកម្មវិធីជាច្រើនដែលបានបើកប្រើក្នុងការរង់ចាំ(stand by)។ នៅក្នុងកាលៈទេសៈបែបនេះ បទពិសោធន៍នៃការប្រើប្រាស់យឺត ប្រពន្ធដំណើរការរអាក់រអួលទាក់ៗ អាចកើតឡើងនៅលើស្មាតហ្វូនដែលមាន
December 20, 2022 - PR
(ប្រទេសវៀតណាម)៖ នាថ្ងៃទី៨ ខែធ្នូ នាពេលកន្លងទៅនេះ យុទ្ធនាការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា ( រៀបចំដោយអង្គការ FOUR PAWS ដែលអង្គការអន្តរជាតិផ្នែកសុខុមាលភាពសត្វពិភពលោក បានរៀបចំកិច្ចប្រជុំថ្នាក់ជាតិជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការជួញដូរសាច់ឆ្កែ និងឆ្មានៅក្នុងប្រទេសវៀតណាមចំពោះសុខភាពសាធារណៈ សុខុមាលភាពសត្វ និងវិស័យទេសចរណ៍នៅក្នុងប្រទេស។ នៅក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតនៃប្រទេសវៀតណាម អគ្គនាយកដ្ឋានថ្នាំបង្ការនៃក្រសួងសុខាភិបាល គណៈកម្មាធិការប្រជាជនទីក្រុងហួយអាន អនុនាយកដ្ឋានបសុព្យាបាល និងបសុព្យាបាលខេត្ត Ha Tinh គណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំនៅវៀតណាម បណ្តាញសាកលវិទ្យាល័យសុខភាពរបស់វៀតណាម (VOHUN) មូលនិធិសត្វអាស៊ី មូលនិធិ Soi Dog និងភាគីពាក់ព័ន្ធផ្សេងទៀត។ វាគ្មិនសំខាន់ៗក្នុងកិច្ចប្រជុំ
December 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្ដម ប៉ាក ហឹងឃ្យុង(Park Heung Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសកកម្មការងារ ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ តាមការឱ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្រេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅពេលក្រោយជំនួបថា ឯកឧត្តម PARK Heung-Kyeong បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប
December 20, 2022 - PR
បន្ទាប់ពីដំណើរការកម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ បាន6ខែមក ទីបំផុតធនាគារ វីង រកអ្នកឈ្នះរថយន្តប្រណីត Lexus LX600 SUV ឃើញហើយ។ ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំការចាប់រង្វាន់ធំកម្មវិធី ‘ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ ដោយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ចាប់ពីម៉ោង 8:00 យប់ ដល់ 8:30 យប់ ដោយមានអតិថិជនម្នាក់បានឈ្នះរថយន្តប្រណីត Lexus LX600 SUV ចំនួនមួយគ្រឿង។ រង្វាន់ធំរថយន្ត Lexus LX600
December 19, 2022 - សិល្បៈ
លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម ថ្មីៗនេះបានប្រកាសពីគម្រោងបង្កើត APP Ream ដើម្បីគាំទ្រ និងបង្កើតកុនខ្មែរបន្ថែមទៀតក្នុងនោះគោលដៅធំគឺរឿងល្បុក្កតោ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ដើម្បីឱ្យ APP Ream មានការគាំទ្រនិងស្គាល់ច្រើន ម្ចាស់ផលិតកម្មរាម រូបនេះនឹងរៀបចំជាខ្សែភាពយន្ដខ្លីមួយដែលជាពាណិជ្ចកម្មផ្សព្វផ្សាយ App Ream ហេីយយកឈុតល្បុក្កតោជាធំមកដាក់ក្នុងវីដេអូពាណិជ្ជកម្មនេះតែម្តង។ អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម រូបនេះបានសរសេររៀបរាប់ថា៖ «Ream the undeveloped គុនល្បុក្កតោ? ក្រុមគាត់មកខមមិនជាច្រេីនតែខ្ញុំចាប់អារម្មណ៍តែខមមិនមួយនេះ ចង់ដឹងហេតុផលចាំខ្ញុំបកស្រាយប្រាប់អ្នកជិតខាង ទោះខ្ញុំដេីរយឺតតែខ្ញុំបានដេីរទៅមុខហេីយមិនឈប់ ជាដំបូងខ្ញុំបានបង្កេីតផលិតកម្មរាម
December 19, 2022 - PR
អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យចំនួន ២៧០នាក់ ជាថ្មីម្ដងទៀត នៅក្នុងដំណើរការយុទ្ធនាការអាហារូបករណ៍ «ចែករំលែកក្ដីសុបិន» របស់ខ្លួន ដែលធ្វើឱ្យចំនួន សិស្ស និងនិស្សិតទទួលអាហារូបករណ៍ពីកម្មវិធីរបស់ក្រុមហ៊ុន កើនឡើងដល់ជាង ១៥០០នាក់ ក្រោយពេលអនុវត្តអស់រយៈពេល៩ឆ្នាំមកនេះ ។ ក្នុងឆ្នាំនេះ អេសស៊ីជី ផ្ដល់កញ្ចប់អាហារូបករណ៍ចំនួន ២៧០នាក់ ដែលក្នុងនោះ ២៥០ នាក់ជាសិស្សវិទ្យាល័យ ចំណែកឯ ២០ នាក់ផ្សេងទៀត ជានិស្សិត ដែលកំពុងបន្តការសិក្សារបស់ខ្លួននៅ សាកលវិទ្យាល័យនានា។ លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut
December 19, 2022 - អន្តរជាតិ
(អន្តរជាតិ)៖ Lionel Messi និងអាហ្សង់ទីន មិនត្រឹមតែបានលើកពានជើងឯកបាល់ទាត់ពិភពលោក World Cup ពេលយកឈ្នះបារាំងកាលពីថ្ងៃទី១៨ ខែធ្នូ ប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៤២លានដុល្លារអាមេរិក។ កីឡាករនៅក្នុងក្រុមជម្រើសជាតិត្រូវបានគេរំពឹងថានឹងទទួលបានមួយចំណែកធំនៃប្រាក់រង្វាន់ ហើយប្រាក់រង្វាន់ត្រូវបានចែកអាស្រ័យលើសហព័ន្ធបាល់ទាត់។ ទោះចាញ់នៅវគ្គផ្ដាច់ព្រ័ត្រក៏ដោយ បារាំងនឹងទទួលបានប្រាក់រង្វាន់ចំនួន ៣០ លានដុល្លារ ក្នុងនាមជាចំណាត់ថ្នាក់លេខ២, ចំណាត់ថ្នាក់លេខបីគឺក្រូអាស៉ី ដែលទទួលទឹកប្រាក់២៧លានដុល្លារ និងចំណាត់ថ្នាក់លេខ៤គឺប្រទេសម៉ារ៉ុកជាមួយនឹង ២៥លានដុល្លារ ។ រាល់ក្រុមដែលបានចូលរួមក្នុងការប្រកួត World Cup ទទួលបានប្រាក់រង្វាន់។ សរុបមក FIFA នឹងផ្តល់រង្វាន់ ៤៤០លានដុល្លារ ដល់ក្រុមដែលចូលរួមក្នុងការប្រកួតនៅឆ្នាំនេះ៕ ប្រភព៖ usatoday
December 19, 2022 - Der Daily
(ភ្នំពេញ)៖ ធ្លាប់តែញុាំគុយទាវ, ហ្វឺ និងបបរលត ដែលសរសៃមី ស្វិតមិនស្រស់ ពេលនេះក៏មកសាក «ខាវពាក្យឡាវសរសៃធំ» ជាអាហារឡាវមួយបែបដែល ខាវពាក្យថ្មីៗ ដាក់ចូលឆ្នាំងស៊ុបក្តៅៗ បម្រើដល់អ្នកចូលពិសារ និងមានគ្រឿងបន្ថែមដូចជា ឈាមជ្រូក ជើងជ្រូក ខ្ទឹមបំពង ដែលបង្កើនរសជាតិឱ្យឈ្ងុយឆ្ងាញ់មួយបែបទៀត។ បងប្អូនដែលចូលចិត្ត ឬចង់សាកអាហារឡាវ នៅភ្នំពេញ ជាពិសេសអ្នកនៅម្តុំចំការដូង ឬក្បែរៗនេះ មិនពិបាកជិះរកទៀតឡើយ។ ហាង «សួស្តីវៀងច័ន្ទ (ເຂົ້າປຽກເສັ້ນໃຫ່ຍ)» បានមកបើកសាខាថ្មី នៅចំការដូង។ ចង់ញ៉ាំ ខាវពាក្យឡាវសរសៃធំ ដែលមានរសជាតិដើមដូចញ៉ាំនៅប្រទេសឡាវពិតៗ ដោយសារម្ចាស់ហាងជាជនជាតិឡាវ គឺអាចមកសាកញ៉ាំនៅហាងនេះបាន មានបើកលក់ពីម៉ោង
December 19, 2022 - សិល្បៈ
ខណៈប្រកួតបវកញ្ញាចក្រវាល ឆ្នាំ២០២២ កាន់តែកៀកចូលមកដល់ ថ្មីៗនេះបវកញ្ញាចក្រវាលកម្ពុជា បានបញ្ចេញឈុតតំណាងជាតិដ៏ស្រស់ស្អាត ប្រកបដោយក្បូរក្បាច់រចនា ថែមទាំងបង្កប់អត្ថន័យជ្រាលជ្រៅ។ ឈុតតំណាងជាតិដែលកម្ពុជា ត្រៀមយកទៅប្រកួត Miss Universe ឆ្នាំ២០២២ គឺឈុត រុក្ខទេពធីតា ជាឈុតច្នៃបែបសហសម័យរួមបញ្ជូលសិល្បៈបុរេប្រវត្តិសាស្ត្រ នរគភ្នំ និងអង្គរ បានដកស្រង់តាមរឿងនិទានក្នុងព្រះពុទ្ធសាសនា ដែលសាច់រឿងនោះបានអប់រំមនុស្សឱ្យចេះទប់នូវកំហឹងរបស់ខ្លួន ចេះស្រលាញ់ជីវិតសត្វមនុស្សនឹងធម្មជាតិ ចេះចែករំលែកសេចក្តីសុខនិងមិនបៀតបៀនបំផ្លាញជីវិតអ្នកដទៃ ចេះរស់នៅដោយសន្និភាពក្នុងការកើតមកមានជីវិតរួមលោកតែមួយ។ ខាងក្រោមនេះជាព័ត៌មានលម្អិតទាក់ទងនឹង«ឈុតរុក្ខទេពធីតា» ១-គោមលើក្រណាត់ត្រូវបានឌិនត្បូងតាមក្បាច់លើស្គរមហោរធឹក(តាំងក្នុងសារៈមន្ទីជាតិភ្នំពេញ) និងមានរំយោលរោមសត្វសងខាងត្រង់ភ្លៅពីរ រចនារូបរាងថ្មីតាមក្បាច់ចម្លាក់នៃប្រាសាទថ្មដាប់លើភ្នំគូលែន(រូបភាព Nagaeyes KH )។ ២-កញ្ឆែរចនាជារូបរាងដើមរំដួលពណ៍បៃតងមានផ្កាតាមមែក និងសត្វស្លាបចម្រុះពណ៍ដែលបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិដែលអាស្រ័យជីវិតជាមួយគ្នាទៅវិញទៅមក(រូបភាពសៀវភៅតន្ត្រីនៅប្រទេសខ្មែរ)។ ៣-ម៉ូតសក់រចនាឡើងតាមម៉ូតបុរាណនៃចម្លាក់ដីដុតមកពីអង្គរបុរីនិងចម្លាក់អង្គរលម្អដោយផ្ការំដួលលើសក់(ចម្លាក់តាំងក្នុងសារៈមន្ទីជាតិភ្នំពេញ)។ ៤- ក្រវិលមាស
December 19, 2022 - អន្តរជាតិ
(កាតា)៖ ការប្រកួតរវាងអាហ្សង់ទីន និងបារាំង នាយប់ថ្ងៃទី១៨ ខែធ្នូ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ក្លាយជាការប្រកួតបាល់ទាត់ពិភពលោកដែលមិនអាចបំភ្លេចបាន ដោយ អាហ្សង់ទីន បានស្មើ ៣-៣ ជាមួយ បារាំង បន្ទាប់ពី១២០នាទី និងឈានដល់វគ្គ បាល់កាត់សេចក្តី។ ហើយ អាហ្សង់ទីន បានយកឈ្នះក្នុងលទ្ធផល ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទី និងឈ្នះពាន World Cup បន្ទាប់ពីរង់ចាំអស់រយៈពេល ៣៦ឆ្នាំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺ Messi កំពូលតារាឆ្នើមបំផុតនៃពិភពបាល់ទាត់បានសម្រេចក្តីសុបិនដ៏ធំបំផុតក្នុងអាជីពរបស់គាត់ ដោយបានលើកពាន World Cup ក្រោយពីបានបរាជ័យជាច្រើនដងមក។
December 19, 2022









