- Naren
- សង្គម
(ភ្នំពេញ)៖ យុវតីមួយរូបមានឈ្មោះ ខូវ វីណា មកពីសាលា ប៊ែលធី អន្តរជាតិទី១១ (សាខាផ្សារតូច) បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា។ យោងតាមលោក លី ប៊ុនឆៃ – Bunchhay LY បានសរសេររៀបរាប់ថា៖ «អបអរសាទរ សិស្សឈ្មោះ ខូវ វីណា មកពីសាលា ប៊ែលធី អន្តរជាតិទី១១ (សាខាផ្សារតូច)
December 23, 2022 - សង្គម
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរដល់កុមារ គីមហុង អាយុ១៣ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស C។ សម្តេចបានបង្ហោះសារអបអរសាទរជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា៖ «តាសូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស “C”។ តាសប្បាយរីករាយនិងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ។ ខ្ញុំសូមជម្រាបជូនប្រវត្តិកុមារា ហ៊ឺ ទៀងគីមហុង
December 22, 2022 - សង្គម
(ភ្នំពេញ)៖ សម្រាប់លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនម្នាក់ ឈ្មោះ ម៉ុង ប៑ុនផេង មកពីវិទ្យាល័យហ៊ុនសែនស្អាង ខេត្តកណ្តាល ដែលទទួលបាននិទ្ទេសA ដល់ទៅ៦មុខវិជ្ជា គណិត A រូប A គីមី A ជីវៈ A ខ្មែរ A ប្រវត្តិ A អង់គ្លេស B ។ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
December 22, 2022 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីនាឡិកាអាស៊ានចំនួន២៥គ្រឿងដែលចំណាយជាងកន្លះលានដុល្លារសម្រាប់ការផលិត រដ្ឋាភិបាលពុំបានចំណាយសូម្បីតែមួយសេន ដែលជាការចំណាយនិងផលិតដោយក្រុមហ៊ុនឯកជនមួយដែលសម្តេចមិនទាន់បញ្ចេញឈ្មោះ។ សម្តេចតេជោបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «នាឡិកាអាស៊ាន ជាកាដូ ជូនមេដឹកនាំ ដែលចូលរួមប្រជុំ ផលិតតែ២៥គ្រឿង ស្របពេលប្រជាជនកម្ពុជាមានមោទកភាព ក៏មានគេថាបង្ហិនបង្ហោចលុយ តែខ្ញុំសូមជម្រាប រដ្ឋាភិបាលមិនបានចំណាយមួយសេន នេះជាបច្ចេកវិទ្យានៃក្រុមហ៊ុនមួយក្នុងស្រុករបស់យើង ដែលគេបានបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការផលិតនាឡិកា។ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថានាឡិកាមួយគ្រឿងជាង២ម៉ឺនដុល្លារ ហើយជាការផលិតពិសេសមានតែ២៥គ្រឿងប៉ុណ្ណោះ
December 22, 2022 - ព័ត៌មានជាតិ
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការWWF មានការសោកស្ដាយយ៉ាងពន់ពេកចំពោះការបាត់បង់សត្វផ្សោតទឹកសាបមួយក្បាលថ្មីទៀតពីក្នុងហ្វូងសត្វផ្សោតទន្លេមេគង្គ។ សត្វផ្សោតដែលបានស្លាប់មួយក្បាលនេះជាសត្វផ្សោតឈ្មោលមានអាយុប្រមាណចន្លោះពី១៥-២០ឆ្នាំ មានប្រវែង២៣០សង់ទីម៉ែត្រ ទម្ងន់១៦២គីឡូក្រាម។ សាកសពសត្វផ្សោតនេះត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងម៉ត់ចត់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល-WWF បានសន្និដ្ឋានជាបឋមថាសត្វផ្សោតបានស្លាប់ដោយសារការជាប់នឹងមងនេសាទ ដោយសារក្រុមជំនាញស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់នៅលើផ្នែក ក របស់វា។ របាយការណ៍ដ៏សោកសៅនៃការស្លាប់សត្វផ្សោតមួយក្បាលថ្មីនេះបានបង្កើនតួលេខសត្វផ្សោតស្លាប់សរុប ក្នុងឆ្នាំ ២០២២ នេះ ដល់ចំនួន៩ក្បាល។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអត្រានៃការស្លាប់ដ៏ខ្ពស់ដែលមិនធ្លាប់មានពីមុនសម្រាប់អំឡុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ ពោលគឺសត្វផ្សោតដែលបានស្លាប់មានសរុប ចំនួន ២៧ក្បាល
December 21, 2022 - Der Daily
(ភ្នំពេញ)៖ មីលាក់ខ្លួន ដែលកាលពីមុនអ្នកទាំងអស់គ្នាត្រូវធ្វើដំណើរប្រហែល៤០នាទីពីស្ពានជ្រោយចង្វា ទម្រាំដល់ទីតាំងលក់នៅស្រុកខ្សាច់កណ្ដាល។ ប៉ុន្តែពេលនេះ ហាង មីលាក់ខ្លួនល្បីឈ្មោះនៅព្រែកតាមាក់ ក៏សម្រេចចិត្តមកបើកសាខានៅភ្នំពេញ គឺមកលាក់ខ្លួននៅកោះពេជ្រម្តង ហើយពេលនេះចង់ញ៉ាំលែងពិបាកជិះទៅឆ្ងាយទៀតហើយ។ ក្រុមការងារ Der Daily ក៏បានមកថត ភ្លក់រសជាតិ ផ្ទាល់ នៅក្នុងសាខាថ្មីរបស់គាត់ នៅក្នុងក្រុងកោះពេជ្រ ដោយ រសជាតិគឺនៅតែរក្សាគុណភាពដូចសាខាដើម ដែលមានតម្លៃ ១០០០០រៀលឡើងទៅ។ សម្រាប់សាខានៅភ្នំពេញនេះដែរ គឺគាត់បើកលក់ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៨យប់ឯណោះ ដូច្នេះលោកអ្នកអាចមកពិសាបែបអាហារពេលព្រឹក, ពេលថ្ងៃត្រង់ និងល្ងាច អាចមកសាកបានណា។ តោះមកមើលវីដេអូរបស់ DerDaily នៅខាងក្រោមនេះ៖ 🏠 ហាង:
December 21, 2022 - សង្គមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រកាសច្រានចោល និងថាលោកមិនបានឆាត ឬស្គាល់តារាសម្តែង An na Rose ឡើយ
(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានធ្វើការបដិសេធច្រានចោលទាំងស្រុង ដោយថាលោកមិនបានឆាតទៅតារាសម្តែង An na Rose ឡើយ និងប្រកាសថា មានជនអនាមិកបង្កើតគណនី Telegram ក្លែងក្លាយក្នុងគោលបំណងមិនល្អ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រកាសជូនដំណឹងយ៉ាងដូច្នេះថា ដោយបានឃើញមានជនអនាមិកបោកប្រាស់បានបង្កើតគណនី Telegram ដោយយករូបលោក ទៅផ្ញើសារក្នុងន័យមិនល្អ និងធ្វើឱ្យប៉ៈពាល់មកលើកិត្តិយសរបស់លោកស្នងការ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេររៀបរាប់ថា៖ «សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម
December 21, 2022 - អន្តរជាតិ
(អន្តរជាតិ)៖ ក្បួនដង្ហែពានរបស់ប្រទេសអាហ្សង់ទីន ដើម្បីអបអរសាទរម្ចាស់ជើងឯក World Cup ត្រូវបានរំខាន ខណៈដែលមនុស្សរាប់លាននាក់បានចូលរួមនៅតាមគ្រប់ច្រកល្ហក និងនៅតាមដងផ្លូវ ដើម្បីទស្សនាក្រុមជម្រើសជាតិហែក្បួនពាន World cup នៅតាមឡានក្រុង។ អ្នកគាំទ្រមួយចំនួនធំបានពពាក់ពពូនគ្នាតាមដងផ្លូវនៃរដ្ឋធានីអាហ្សង់ទីន ដោយបង្ខំឱ្យកីឡាករបោះបង់ការដង្ហែក្បួនរថយន្តក្រុង។ ផ្ទុយទៅវិញ ពួកគេបានឡើងឧទ្ធម្ភាគចក្រ ហើយធ្វើព្យុហយាត្រានៅលើអាកាសវិញ។ ក្បួនដង្ហែពាន World Cup មិនអាចទៅដល់វិមាន Obelisco ដើម្បីអបអរ ដូចដែលបានគ្រោងទុកនោះទេ ដោយសារតែផ្លូវនេះត្រូវបានបិទទាំងស្រុងដោយហ្វូងមនុស្សយ៉ាងច្រើន ដែលតាមការប៉ាន់ស្មានដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានអ្នកគាំទ្រជាង៤លាននាក់បានចូលរួម។ អ្នកគាំទ្រមួយចំនួនបានបន្តអបអរនៅតាមដងផ្លូវ ខណៈដែលអ្នកផ្សេងទៀតបានចាកចេញពីទីក្រុង Buenos Aires ដោយខកចិត្តដោយត្អូញត្អែរថា ពួកគេមិនអាចបង្ហាញពីក្តីស្រលាញ់របស់ពួកគេចំពោះក្រុមដែលបានដណ្ដើមពានរង្វាន់ជើងឯកពិភពលោកជាលើកដំបូងសម្រាប់ប្រទេសចាប់តាំងពីឆ្នាំ១៩៨៦មក៕ ប្រភព៖ reuters
December 21, 2022 - PR
ABA ដែលជាធនាគារឌីជីថលឈានមុខមួយនៅកម្ពុជា មានសោមនស្សនឹងប្រកាសដាក់ផលិតផលធានារ៉ាប់រងឌីជីថលដំបូងគេគឺ Manulife សុខសប្បាយ ទៅក្នុងកម្មវិធី ABA Mobile របស់ខ្លួន។ Manulife សុខសប្បាយ គឺជាគម្រោងធានារ៉ាប់រងដែលមានតម្លៃសមរម្យ ដែលអតិថិជន ABA អាចទិញពី Manulife បានភ្លាមត្រឹមតែ ១ នាទីប៉ុណ្ណោះ ពីផ្នែក “សេវាកម្ម” ដែលមាននៅលើអេក្រង់ដើមនៃកម្មវិធី ABA Mobile ។ Manulife សុខសប្បាយ ផ្តល់ការការពារជូនប្រជាពលរដ្ឋកម្ពុជាក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ចៃដន្យនានាជាមួយសំណងរហូតដល់ 1 ម៉ឺនដុល្លារ។ ការទិញធានារ៉ាប់រងមានភាពសាមញ្ញ
December 20, 2022 - អន្តរជាតិ
រដ្ឋាភិបាលអាហ្សង់ទីន ប្រកាសយកថ្ងៃទី២០ ខែធ្នូឈប់សម្រាក ទូទាំងប្រទេស ដើម្បីអបអរ ការឈ្នះ World Cup ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ សហព័ន្ធបាននិយាយថា ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីននឹងប្រារព្ធការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករបស់ពួកគេនៅថ្ងៃអង្គារនេះនៅទីក្រុង Buenos Aires នៅ Obelisk ដែលជាចំណុចកណ្តាលនៃការប្រារព្ធពិធីកីឡាប្រពៃណី។ ក្រុមបាល់ទាត់ជម្រើសជាតិដែលបានយកឈ្នះបារាំងកាលពីថ្ងៃអាទិត្យ បានមកដល់ប្រទេសអាហ្សង់ទីននៅវេលាម៉ោង៤ព្រឹក ថ្ងៃអង្គារ (ម៉ោងនៅអាហ្សង់ទីន) តាមជើងហោះហើររបស់រដ្ឋ ហើយត្រូវបានស្វាគមន៍ដោយអ្នកគាំទ្ររាប់ពាន់នាក់នៅខាងក្រៅព្រលានយន្តហោះ។ Lionel Messi បានកាន់ពានរង្វាន់ World Cup ជាមួយគ្រូបង្វឹក Lionel
December 20, 2022









