- Naren
- សង្គម
(កំពត)៖ យុវតីមួយរូបមានឈ្មោះ ឆាំ ខេម៉ា មកពីវិទ្យាល័យអង្គរមាស ស្រុកដង់ទង់ ខេត្តកំពត បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេសA។ ជាមួយគ្នានេះដែរ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវជីវិត ប្អូនស្រីជាជ័យលាភីនិទ្ទេសAរូបនេះ ដែលប្អូនស្រីមានជីវភាពខ្វះខាតខ្លាំង ដោយសូម្បីផ្ទះគ្មាននៅផង គឺសង់ត្រឹមជារោងតូចមួយស្នាក់អាស្រ័យសិន។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ An Anana Cuty បានសរសេររៀបរាប់ថា៖ «សុំនិយាយពីសិស្ស ឆាំ ខេម៉ា និន្ទេសA នៃវិទ្យាល័យអង្គរមាស បន្តិច ដោយសារកូនធ្លាប់ជាអតីតសិស្សរបស់លោកគ្រូ តាំងពីសាលាបឋមមកម្ល៉េះ ហើយក៏បានរៀនជាមួយអ្នកគ្រូថ្នាក់ទី៧
December 27, 2022 - សង្គម
(ភ្នំពេញ)៖ ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាម្នាក់ដែលបានបង្ហោះសារលក់ផ្លាកចេញចូលអគ្គស្នងការនោះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល។ មន្ត្រីប៉ុស្តិ៍នគរបាលខាងលើនេះ បានបកស្រាយថាខ្លួនពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួតដល់មិត្តភ័ក្ត្រដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។ ខាងក្រោមនេះជាការបង្ហោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេររៀបរាប់ថា៖ «សេចក្តីបកស្រាយបកបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ទាប់ពីបានឃើញវីដេអូបង្ហោះតាមបណ្តាញសង្គម Tik Tok ទាក់ទងទៅនឹងម្ចាស់គណនីឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដែលបានបង្ហោះខ្លឹមសារ «បងប្អូនត្រូវការផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឫ ក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន» កាលពីថ្ងៃទី២៤
December 26, 2022 - PR
ភីអេច ហ្គ្រេនហល ជាអគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អង់នៅក្នុងប្រទេសកម្ពុជា ដែលបានរចនាឡើងយ៉ាងល្អឥតខ្ចោះ និងស័ក្តិសមបំផុត សម្រាប់រៀបចំប្រារព្ធកម្មវិធីជាច្រើនដូចជា ពិធីមង្គលការ តាំងពិព័រណ៍ កិច្ចប្រជុំ សន្និសិទ ក៏ដូចជាការប្រគុំតន្រ្តីដែលអាចទទួលភ្ញៀវ បានរហូតដល់ទៅ ៣០០០នាក់ ស្របទៅតាមកម្មវិធីជាតិ និង អន្តរជាតិ។ ទិដ្ឋភាពដ៍ស្រស់ត្រកាលរបស់អាគារសន្និបាត និងសាលប្រារព្ធពីធីមង្គលការ ភី អេច ហ្គ្រេនហល រូបភាពជាក់ស្តែង ជាមួយការរចនាភ្លើងពណ៌ដ៏ប្រណិតនាពេលរាត្រី អគារនេះមានទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍដ៏ធំអស្ចារ្យរបស់បុរី ប៉េងហួត The Grand Star Platinum ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ និងមានច្រកចេញធំៗចំនួន 5
December 26, 2022 - PR
តារាសម្តែងដ៏ល្បីឈ្មោះយ៉ាងខ្លាំងកាលពីខ្ទង់ដប់ឆ្នាំមុន អ្នកនាង សារ៉ាយ សក្ខណា បានលាចាកពីសិល្បៈអស់ច្រើនឆ្នាំគួរសម បន្ទាប់ពីបានរៀងការជាមួយអនិកជននៅអាមេរិក។ តែយ៉ាងណា ជារឿយៗអ្នកនាងតែបង្ហាញខ្លួនមិនឆ្ងាយដាច់ពីសិល្បៈឡើង គ្រាន់តែមិនមានការសម្តែងជាថ្មីតែប៉ុណ្ណោះ។ ថ្មីៗនេះទស្សនិកជនបានទទួលភាពភ្ញាក់ផ្អើលបន្ទាប់ពីឃើញការផ្សព្វផ្សាយរឿងថ្មីរបស់ទូរទស្សន៍ ហង្សមាស ដែលមានអ្នកនាង សារ៉ាយ សក្ខណា ជាតួឯក។ ទោះខានសម្តែងច្រើនឆ្នាំ តែតាមរយៈឈុតខ្លីៗឃើញថាទេពកោសល្យរបស់តារាឆ្នើមម្នាក់នេះនៅតែទាក់ចិត្តគួរឱ្យចង់ទស្សនា។ រង់ចាំទស្សនាទាំងអស់គ្នាថាតើការបង្ហាញខ្លួនសារជាថ្មីរបស់អ្នកនាងនឹងនាំទស្សនីយភាពមកបែបណាខ្លះ? រឿង «ធាតុពិត» ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង៧-៨យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕
December 26, 2022 - ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានអះអាងថា សម្ដេចនឹងជួបសំណេះសំណាលជាមួយ សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ចំនួន ១០៤៩ នាក់ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ សម្តេចបានថ្លែងបែបនេះក្នុងឱកាសសម្តេច បានអញ្ជើញជាអធិបតីបើកការដ្ឋានកែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា
December 26, 2022 - Der Daily
(ភ្នំពេញ)៖ ចុងឆ្នាំនេះ តើលោកអ្នកមានគម្រោងទៅកម្សាន្តនៅទីណាដែរឬទេ? ប្រសិនបើមិនទាន់តោះនាំក្រុមគ្រួសារ មិត្តភក្តិ មនុស្សពិសេស មកកម្សាន្តក្នុងកម្មវិធីដ៏សប្បាយចុងឆ្នាំ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐚𝐧𝐝 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 ដែលធ្វើឡើងរហូតដល់៩ថ្ងៃឯណោះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ) នៅបរិវេណសួន យូរ៉ូផាក បុរី ប៉េង ហួត (បឹងស្នោ)។ កម្មវិធីចុងឆ្នាំនេះមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជាក្រុមតន្រ្តី Acoustic, ក្រុមភ្លេងបែប Classic, ក្រុមរាំ ក្រុមតន្រ្តីក្បួនដង្ហែ ការចែកស្ករគ្រាប់ពីតាណូអែល ការសម្តែងសៀក ជាពិសេសនាពេលរាត្រីមានការបំភ្លឺភ្លើងពណ៌ស្អាតៗ
December 25, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានជួបជាមួយនឹងកុមារ គីមហុង អាយុ១៣ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស C។ សម្តេចបានបង្ហោះសារអបអរសាទរជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា៖ «ល្ងាចនេះឆ្លៀតជួបចៅ ហ៉ឺ ទៀងគីមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទសCក្នុងវ័យ១៣ឆ្នាំ៣ខែ៥ថ្ងៃ ដើម្បីពិភាក្សាជាមួយឪពុកម្តាយនិងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។ ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំគឺបាន ធ្វើឱ្យគីមហុងជាប់បាក់ឌុបដែលក្មេងជាងគេនៅកម្ពុជា។ បំណងបន្តរបស់ខ្ញុំគឺជួយគីមហុង ឱ្យជាប់បរិញ្ញាបត្រ និងបញ្ញាបត្រជាន់ខ្ពស់ដែលក្មេងជាងគេនិងមានសមត្ថភាពល្អនាពេលខាងមុខ។ បំណងចុងក្រោយរបស់ខ្ញុំគឺបណ្តុះបណ្តាលគីមហុង ឱ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តដែលមានគុណភាពខ្ពស់ឱ្យខានតែបានដើម្បីរួមចំណែកកសាងប្រទេសជាតិនិងគ្រួសារ»៕
December 24, 2022 - PR
ឡើងឡូយកប់តែម្ដង! ធ្លាប់ឃើញតែវីដេអូស្ពតពាណិជ្ជកម្ម ដែលគេកាត់ហើយ ដល់ពេលបានមើលវីដេអូក្រោយឆាក នឹកមិនសរសើរមិនបានទាំងតួថត ទាំងបច្ចេកវិទ្យាកាត់តទំនើបៗ CGI បែប Avatar ឡូយកប់តែម្ដង។ ក្នុងវីដេអូដែលមានរយៈពេល ៣នាទី ឃើញតែលោក G-Devith រត់ដឹកដៃJannine Weigel ជាមួយនឹងផ្ទាំងសំពត់បៃតងទេ ប៉ុន្តែបើប្រៀបធៀបទៅនឹងវីដេអូសម្រេច គឺប្លែកគ្នាខ្លាំងណាស់។ តាមរយៈវីដេអូក្រោយឆាកនេះដែរ លោក G-Devith និង កញ្ញា Jannine Weigel បានបង្ហាញក្តីរំភើបថា ស្ពតពាណិជ្ជកម្ម Sting Metaverse ពិតជាផ្តល់នូវបទពិសោធន៍ថ្មី ហើយប្លែក ជាមួយនឹងការថតស្ពតពាណិជ្ជកម្មបែបបច្ចេកវិទ្យានៃពិភព Metaverse
December 24, 2022 - PR
នៅទីបំផុតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ វគ្គដ៏រំភើបញាប់ញ័រ វគ្គដែលទស្សនិកជន អ្នកទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ នឹងឈានមកដល់ក្នុងរាត្រីនេះហើយ។ ទស្សនិកជននឹងរំភើបជាមួយនឹងការស្វាគមន៍ម្ចាស់ពានរង្វាន់រដូវកាលថ្មី ដែលនឹងរីកដុះឡើង ដោយការផ្ញើសារច្រើនជាងគេពីមហាជនទូទាំងប្រទេស ។ បេក្ខជន Top6 ដែលត្រូវឡើងលើឆាកចុងក្រោយគេរួមមាន TeamZono បេក្ខជន សារុំ បញ្ញាស័ក្ត និង បេក្ខនារី ហាង មួយគាង, TeamNisa បេក្ខនារី ម៉ូញ សៀវវិនថិច និង បេក្ខនារី រ៉ន ណាវី, TeamKanha
December 24, 2022 - PR
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងរោងភាពយន្ត លេជេន ដែលជារោងភាពយន្តស្តង់ដារអន្តរជាតិក្នុងស្រុក បានធ្វើការពង្រីកកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នារហូតដល់ទៅ៣ឆ្នាំបន្តទៀត សម្រាប់សាខារោងភាពយន្តដែលមានស្រាប់ទាំង៦ ក៏ដូចជាសាខាថ្មីទាំង៦ ដែលមានវត្តមាននៅក្នុងខេត្តសៀមរាប និងព្រះសីហនុផងដែរ។ ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមកិច្ចសហការជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ នៅក្នុងរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងភាពជាដៃគូជាថ្មីនេះ គឺសម្រាប់គ្រប់សាខាទាំង១២របស់រោងភាពយន្ត លេជេន និងលេជេនព្រីមៀម ដែលរួមបញ្ចូលសាខាថ្មីទាំង៦ របស់រោងភាពយន្តលេជេន មានដូចជា រោងភាពយន្តលេជេន សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខាណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀមសាខាសែនសុខ (Premium Sen Sok)។ កម្មវិធីចុះកិច្ចព្រមព្រៀងភាពដៃគូរវាងរោងភាពយន្ត
December 24, 2022









