- Naren
- PR
បន្ទាប់ពីជោគជ័យផ្ទួនៗ ពីព្រឹត្តិការណ៍ GANZBERG Uber concert តាមបណ្តាខេត្តទូទាំងប្រទេសជាច្រើនមក GANZBERG នឹងរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំបីទីតាំងសំខាន់ៗ ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង អ្នកលឿង ខេត្តព្រៃវែង GANZBERG Uber Coundown 2023 ឱ្យសមជាមួយរាត្រីដ៏សប្បាយរីករាយ ដែលមនុស្សម្នាជាច្រើនកំពុងទន្ទឹងរង់ចាំ ស្រែកហ៊ោរកញ្ជ្រៀវអបអរសាទរឆ្លងឆ្នាំថ្មី ២០២២ ចូល ២០២៣។ ព្រឹត្តិការណ៍ការប្រគំតន្ត្រីនេះនឹងបើកឱ្យទស្សនិកជនចូលរួមទស្សនាដោយសេរីចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី៣១ ខែធ្នូ តទៅ ហើយក៏មានការចាក់ផ្សាយបន្តបន្តផ្ទាល់ផងដែរនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ហង្សមាស PNN ព័ត៌មាន
December 30, 2022 - ព័ត៌មានជាតិ
អគ្គីភ័យឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond)និងកាស៊ីណូ Poipet Resort នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាហេតុការណ៍ដែលគួរឱ្យរន្ធត់ នៅចុងឆ្នាំ២០២២នេះ។ ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក តានិណៃ អ៊ិឈិតុម៉ុភារធារីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសាររំលែកទុក្ខ ជាមួយនឹងខ្លឹមសារដូចខាងក្រោម៖ «ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧបទ្ទវហេតុអគ្គិភ័យនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត។ ក្នុងនាមស្ថានទូតជប៉ុន ខ្ញុំសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ។ ខ្ញុំសូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធជរងគ្រោះបានទៅកាន់សុគតិភព និងសូមឱ្យជនដែលរងរបួស សូមឆាប់ជាសះស្បើយ»។ សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា
December 30, 2022 - PR
ឆាប់ៗនេះ PNN PLUS នឹងលេចវត្តមានជាផ្លូវការសម្រាប់ប្រិយមិត្ត និងទស្សនិកជនដែលនិយមចូលចិត្ត និងគាំទ្រ PNN កន្លងមក។ បណ្ដុំភាពយន្តភាគខ្មែរ ថៃ ចិន ដែលលោកអ្នកចូលចិត្ត កម្មវិធីកម្សាន្ត សប្បាយៗ កម្មវិធីផ្សាយផ្ទាល់ជាច្រើនដែលទស្សនិកជន ខកខានទស្សនាតាមទូរទស្សន៍មែនទេ។ PNN នឹងធ្វើអោយទំនើបនិងងាយស្រួលជាងមុន ដោយនៅជាមួយអ្នក គ្រប់ទីកន្លែង គ្រប់ពេលវេលា។ ទស្សនិកជនដែលជាអ្នកនិយមគាំទ្រ PNN អាចនឹងអស់ក្ដីកង្វល់ និងលែងមានការព្រួយបារម្ភតទៅទៀតជាមួយវត្តមាន PNN PLUS ដែលនឹងមកបំពេញអារម្មណ៍ទស្សនិកជនមិនឱ្យខកបំណងនោះទេ។ យ៉ាងណាក៏ដោយបណ្ដាអ្នកគាំទ្រ និងហ្វេនៗកំពុងទន្ទឹងរង់ចាំសម្រាប់ PNN PLUS ថាតើជាអ្វីឱ្យពិតប្រាកដ និងបង្ហាញឱ្យបានកាន់តែឆាប់កាន់តែល្អថែមទៀត
December 30, 2022 - អន្តរជាតិ
ស្តេចបាល់ទាត់របស់ប្រេស៊ីល Pelé បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ នៅមន្ទីពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo ប្រទេសប្រេហ្ស៊ីល ថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីប្រយុទ្ធជាមួយជំងឺមហារីកយ៉ាងយូរ នេះបើយោងតាមការបញ្ជាក់របស់ ក្រុមគ្រួសាររបស់គាត់។ លោក Pelé ដែលជាកីឡាករតែម្នាក់គត់ដែលឈ្នះពាន World Cup បីដងនោះ បានចូលសម្រាកនៅមន្ទីរពេទ្យតាំងពីខែវិច្ឆិកាមកម្ល៉េះ។ Pelé កើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៤០។ ក្នុងអាជីពរយៈពេល២១ឆ្នាំរបស់គាត់ Pelé លោកស៊ុតបញ្ចូលទីបាន ១,២៨៣ គ្រាប់ក្នុងការប្រកួត ១,៣៦៧ រួមទាំង
December 30, 2022 - PR
លោកអ្នកអាចធ្វើដំណើរកម្សាន្តទាំងទៅ និងមកពីភ្នំពេញ-សិង្ហបុរី ជាមួយតម្លៃត្រឹម ១៩៩ដុល្លារតែប៉ុណ្ណោះ ដោយការផ្ដល់ជូនដ៏ពិសេសនេះ ត្រូវបានធ្វើឡើងដោយ WOWNOW APP ចាប់ដៃសហការជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា (Cambodia Airways) ដើម្បីបើកលក់សំបុត្រនៅក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំខាងមុខនេះ។ កាលបរិច្ឆេទធ្វើដំណើររៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ដោយការចេញដំណើរ និងការមកដល់នៃជើងហោះហើរ គឺតម្រូវទៅតាមម៉ោងនៅក្នុងស្រុក។ ភ្នំពេញ-សិង្ហបុរី៖ KR751 07:45-10:30 សិង្ហបុរី-ភ្នំពេញ៖ KR752 11:30-12:30 នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការរាប់ថយក្រោយនៃឆ្នាំ២០២២ ឈានចូល២០២៣ នឹងចូលមកដល់។ ប្រជាជនកម្ពុជាដែលតែងតែមមាញឹកក្នុងការបំពេញការងារ មុខរបររកស៊ីប្រចាំថ្ងៃ និងឆ្លៀតឱកាសមាសនេះ ដើម្បីសម្រាកលំហែកាយ ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ប៉ុន្តែពួកគាត់តែងតែប្រឈមនឹងបញ្ហាឡើងថ្លៃនៃសំបុត្រយន្តហោះ។
December 29, 2022 - សិល្បៈ
(ភ្នំពេញ)៖ ស្ដេចដើរម៉ូត Sinon Loresca “King of Cat Walk” ដែលមានឈ្មោះល្បីល្បាញជាខ្លាំងចំពោះការដើរម៉ូតរបស់ខ្លួន លោកក៏ធ្លាប់បានបង្ហាត់បង្វឹកបវកញ្ញាជាច្រើនរូបផងដែរ។ ថ្មីៗនេះលោក Sinon Loresca ក៏បានមកកម្ពុជា ជាលើកទី២ ក្រៅពីបានដើរបង្ហាញម៉ូតកាច់រាង ក្នុងឈុតបែបស៊ិចស៊ីជាមួយនឹងស្បែកជើងកែងខ្ពស់នោះ។ លោកបានធ្វើឱ្យមហាជននៅកម្ពុជា ភ្ញាក់ផ្អើលជាខ្លាំង ដោយលោកគ្រងឈុតល្ខោនខោល ដែលបង្ហាញវប្បធម៌កម្ពុជាទៅកាន់ពិភពលោក។ លោក Sinon Loresca បានបង្ហោះរូបជាច្រើនសន្លឹកដែលលោកស្ថិតនៅក្នុងឈុតបុរាណខ្មែរ មានការចុច like និងចែកចាយជាច្រើន ក្នុងនោះមហាជនអ្នកលេងបណ្តាញសង្គមនៅកម្ពុជា បានកោតសរសើរ និងស្វាគមន៍ស្ដេចដើរម៉ូតរូបនេះដែលបានមកទស្សនាកម្ពុជា។ ក្នុងនោះផេកUniversePageant បានសរសេររៀបរាប់ថា «Sinon
December 29, 2022 - សង្គម
(ភ្នំពេញ)៖ រឿងរ៉ាវរបស់អតីតកីឡាករប្រដាល់ ធី ដារ៉ាម៉ា ដែលធ្លាក់ខ្លួនពិការ ត្រូវលក់ភេសជ្ជៈនៅតាមដងផ្លូវដើម្បីដោះស្រាយជីវភាពដែលខ្វះខាតខ្លាំងនោះ បានធ្វើឱ្យមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរជាពន់ពេក។ ដោយអ្នកលេងបណ្តាញសង្គមសង្ឃឹមថាសប្បុរសជនអាចជួយអតីតកីឡាកររូបនេះដើម្បីសម្រួលជីវភាពដែលកំពុងខ្វះខាត។ ទោះ ធី ដារ៉ាម៉ា មិនអាចជោគជ័យដូចកីឡាករផ្សេងក៏គាត់ធ្លាប់ចូលរួមចំណែកជាមួយវិស័យកីឡាប្រដាល់គុនខ្មែរនេះផងដែរ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Pov Rattana បានឱ្យដឹងថា «ទន្ទឹមមានអ្នកឈ្នះ លេីកមុខមាត់វិស័យប្រដាល់ ក៏ត្រូវក្រលេកមេីល អ្នកដែលបញ្ចប់អាជីព ក្នុងវិស័យមួយនេះដែរ។ សង្ឃឹមថានឹងមានសប្បុរសជនជួយគាត់ អោយដូចកីឡាករដែលឈ្នះដូចគ្នា ។ មិនចង់អោយបញ្ចប់អាជីពទៅ ទៅជាចឹងទាំងអស់គ្នាទេ !! គាត់លក់នៅស្តុបបូកគោ ជួយទិញគាត់ផង !!! ABA នៅលេីផ្លាកគាត់»។ កន្លងមកក៏មានសប្បុរសជនមួយចំនួនបានជួយផ្តល់ថវិកា ហើយ
December 29, 2022 - សង្គម
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Vichet Pin ដែលបានបង្ហាញនូវបទពិសោធន៍របស់ខ្លួនដែលបានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅលេងខេត្តព្រះសីហនុ ហើយរថយន្តរបស់ខ្លួនបានបែកកង។ ម្ចាស់រថយន្តរូបនេះបានអះអាងថា ក្រុមការងារផ្លូវល្បឿនលឿន បានជួយដោះកង់ និងចាប់ចូលវិញ ដោយមិនគិតថវិកាសូម្បីមួយសេន។ ប្រភពដដែរបានសរសេររៀបរាប់ថា៖ «កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ខ្ញុំបានធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅលេងខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារ មកដល់ចំណុចគ.ម ១៧២ រថយន្តរបស់ខ្ញុំបានបែកកង់ ដោយសារស្ថានភាពផ្លូវមានភាពមមាញឹក និងរថយន្តបើកបរមានល្បឿនលឿនៗ ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង ថាគួរធ្វើយ៉ាងណា? ប៉ុន្តែដោយសារបានបុណ្យជួយ មួយសន្ទុះក្រោយមកក្រុមការងារផ្លូវល្បឿនក៍បានមកដល់ដែរ ហើយក៍រឹតតែបុកពោះម្តងទៀតដែរ ដោយលឺគេថាខូចឡាននៅលើផ្លូវល្បឿនអស់លុយ។ ប៉ុន្តែមិនដូចការគិតរបស់ខ្ញុំនោះទេផ្ទុយទៅវិញក្រុមការងារផ្លូវល្បឿនលឿនបានមកដល់ដាក់កោណសុវត្ថិភាព និងបើកឡានដាក់ភ្លើងសុំផ្លូវដើម្បីជួយខ្ញុំទៅវិញ មិនតែប៉ុណ្ណោះក្រុមការងារបានជួយដោះកង់ និងចាប់ចូលវិញ
December 29, 2022 - សិល្បៈ
(ភ្នំពេញ)៖ តន្រ្តីករនិង អគ្គនាយកប្រតិបត្តិរបស់ផលិតកម្មបារមី Baramey Production កញ្ញា ឡូរ៉ា ម៉ម បានបង្ហាញពីមោទកភាពចំពោះ វណ្ណដា និងកីឡាករគុនខ្មែរ ធារ៉ា ដែលបានលើកឈ្មោះប្រទេសកម្ពុជាទៅឆាកអន្តរជាតិ។ កញ្ញាបានលើកឡើងថា ថ្មីៗនេះNME Asia បានចេញផ្សាយបញ្ជី កំពូលអាល់ប៊ុមអាស៊ីប្រចាំឆ្នាំ ២០២២ ហើយក្នុងនោះ អាល់ប៊ុម Skull 2 របស់ Vann Da – វណ្ណដា ជាមួយនឹងបទ “Khmer Blood” ដែលទទួលបានចំណាប់អារម្មណ៍ជាពិសេស ក៏បានជាប់ចំណាត់ថ្នាក់លេខ ១៣
December 28, 2022 - PR
ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) កំពុងសហការជាមួយអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីពង្រីងកំណើនវិស័យកសិកម្មប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា ដែលជាផ្នែកមួយនៃមហិច្ឆិតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ។ ចាប់ពីខែធ្នូឆ្នាំនេះ កម្មវិធីដែលមានរយៈពេល ១៨ខែដែលគ្រប់គ្រងដោយអង្គការ CPSA នឹងប្រើប្រាស់វិធីសាស្រ្តរួមមួយដើម្បីពង្រឹងសមត្ថភាពនៅទូទាំងដំណាក់កាលផ្សេងៗរាប់ចាប់ពីការដាំដុះរហូតដល់ការស្វែងរកទីផ្សារជាមួយនឹងការអនុវត្តកសិកម្មនិងអាជីវកម្មប្រកបដោយនិរន្តរភាព។ តាមរយៈការពង្រឹងសមត្ថភាពនេះ កសិករកាន់តែច្រើននឹងមានលទ្ធភាពទទួលបានធនធានដែលពួកគេត្រូវការដើម្បីបង្កើនទិន្នផល ផលិតភាព និងប្រាក់ចំណូល។ កម្មវិធីនេះនឹងចាប់ផ្តើមជាមួយនឹងកសិករប្រមាណ ១៥០០ នាក់ដែលជាសមាជិករបស់សហគមន៍កសិកម្មនានានៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ លោកស្រី Anne De Graaf នាយិការផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន
December 28, 2022









