Naren
  • PR

    ធនាគារ វីង ចូលរួមគាំទ្រការរៀបចំកម្មវិធីមហាសង្ក្រាន្តខ្មែរ ជាមួយពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដោយបានផ្សព្វផ្សាយសេវាផ្ទេរប្រាក់ពីក្រៅប្រទេស ដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាកាន់តែល្អប្រសើរ ធនាគារ វីង បានចូលរួមគាំទ្រការរៀបចំកម្មវិធីមហាសង្ក្រាន្តខ្មែរ ជាមួយពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងប្រកបការងារនៅក្នុងប្រទេស ថៃ ជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង ដោយបានបង្ហាញពីសេវាផ្ញើប្រាក់ពីក្រៅប្រទេសចូលមកប្រទេសកម្ពុជា តាមរយៈធនាគារ វីង ដែលផ្តល់ភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាកាន់តែល្អប្រសើរ។ កម្មវិធីមហាសង្ក្រាន្តខ្មែរ ដែលសហការរៀបចំឡើងដោយសមាគមមិត្តយើង, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតកម្ពុជាប្រចាំប្រទេសទាំងបី គឺត្រូវបានរៀបចំធ្វើឡើងក្នុងប្រទេសថៃនៅថ្ងៃទី០២ មេសា ហើយនៅក្នុងប្រទេសជប៉ុន និងទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េខាងត្បូងនៅថ្ងៃទី០៩ មេសា។ កម្មវិធីនេះនឹងបន្តរៀបចំធ្វើឡើង

    April 13, 2023
  • PR

    សាធារណជនអាចទៅទស្សនាទីតាំងដែលរៀបចំជា ភូមិ វីង ដែលបង្ហាញពីអត្តសញ្ញាណខ្មែរ និងចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំ ជាមួយនឹងការផ្តល់ជូនរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ ធនាគារ វីង ជាធនាគារសម្រាប់ប្រជាជនកម្ពុជា ដែលជាញឹកញាប់តែងតែមានវត្តមានក្នុងព្រឹត្តិការណ៍សង្គមសំខាន់ៗជាច្រើន ហើយក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ធនាគារវីង ក៏បានចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៣ ផងដែរ។ អង្គរសង្រ្កាន្ត ជាព្រឹត្តិការណ៍សង្គម និងវប្បធម៌ដ៏សំខាន់មួយ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ ជាមួយគ្នានេះធនាគារ វីង នឹងមានវត្តមាននៅទីនោះក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៣ នៅខេត្តសៀមរាប ដែលជាបេះដូងនៃមរតកវប្បធម៌ខ្មែរ ដើម្បីជួយធ្វើឲ្យព្រឹត្តិការណ៍កាន់តែពិសេស។ លោក Tim Grintal នាយកគ្រប់គ្រងផ្នែកទីផ្សារនៃធនាគារ

    April 13, 2023
  • PR

    (ភ្នំពេញ)៖ បុរីបុស្បា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានសម្ពោធបើកលក់ជាផ្លូវការ វីឡាកូនកាត់ទំនើបម៉ូតថ្មី (Modern Link Villa) ដ៏ស្រស់ស្អាត និងទាន់សម័យ ដែលមានទីតាំងស្ថិតនៅគម្រោង បុស្បា អប្សរមេរា ខណ្ឌដង្កោ ផ្ទាល់តែម្តង។ បុរីបុស្បា ដាក់ចេញលក់ផ្ទះវីឡាដ៏ប្រណិតមួយនេះ គឺដើម្បីឆ្លើយតបទៅនឹងការសំណូមពររបស់អតិថិជន ដែលតែងតែគាំទ្រ និងមានក្តីស្រមៃចង់រស់នៅក្នុងបុរីបុស្បាជាមួយនឹងតម្លៃដ៏ល្អបំផុត។ ជាពិសេសរាល់អតិថិជនដែលទិញវីឡាកូនកាត់នៅក្នុងខែនេះ មានការផ្តល់នូវការបញ្ចុះតម្លៃដ៏ធំសម្បើមមិនធ្លាប់មានពីមុនមក បញ្ចុះតម្លៃរហូតដល់ 33% ទៅលើផ្ទះវីឡាកូនកាត់ទំនើបម៉ូតថ្មី Modern Link Villa ដែលតម្លៃធម្មតា ១០៩,៨០០ដុល្លារ ដែលតម្លៃប្រូម៉ូសិន ចុះ១ម៉ឺនដុល្លារ

    April 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបានផ្ទុះការចែករំលែកនូវព័ត៌មាននាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលសារព័ត៌មាន បានលើកឡើងថា «ត្រូវគេឲ្យខុស ហើយដេញឲ្យទៅសុំទោសម្ចាស់រថយន្តថែមទៀត បានត្រឹមទៅដេកយំ ទាំងមិនអស់ចិត្ត» និងបញ្ជាក់បន្ថែមថា «មិត្តភ័ក្តិខាងម្ចាស់រថយន្ត និយាយថា បើខាងម៉ូតូមិនព្រមទទួលខុសទេ ឲ្យយកទៅស្នងការ ហើយតេហៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅដោះស្រាយ» ស្រាប់តែឯកឧត្តម រ័ត្ន ស្រ៊ាង ឯណោះវិញ បានបញ្ជាក់តបថា រូបគាត់ពុំបានស្គាល់ អ្នកនិយាយឈ្មោះគាត់ខាងលើនេះទេ ហើយឯកឧត្តម ក៏បានឲ្យកម្លាំងជំនាញចុះស្រាវជ្រាវស្វែងរកបុគ្គល ដែលយកឈ្មោះគាត់ ទៅនិយាយនោះទាំងយប់ ដើម្បីឲ្យធ្វើការបំភ្លឺ រហូតដល់ព្រឹកថ្ងៃទី០៧

    April 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា)​ លីមីធីត (Precision Cars (Cambodia) Limited) ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាកផុសហ្សេ (Porsche ) បានប្រកាសបញ្ចប់ដំណើរការទទួលសិទ្ធក្នុងការនាំចូលចែកចាយ និងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Porsche ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន។ សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ តទៅក្រុមហ៊ុន HGB Group នឹងចូលខ្លួនមកបន្តដំណើរការជាអ្នកផ្តល់សេវាកម្ម ផ្នែកជួសជុល ថែទាំ និង ផ្តល់ការធានារថយន្ត Porsche នៅកម្ពុជា។

    March 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវបានប្ដូរឈ្មោះជា បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងប្តូរទីតាំងថ្មី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទំព័រហ្វេសប៊ុកផ្លូវ Royal Academy for Judicial Professions នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា «រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ត្រីរាជការ សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ គ្រូបណ្តុះបណ្តាល សិស្សនៃសាលាភូមិន្ទវិជ្ជាជីវៈទាំង ៤ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំង សាធារណជន

    March 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាផ្លាកលេខផ្ទាល់ខ្លួនពិសេស កម្ពុជា 168 តម្លៃជិត២០ម៉ឺនដុល្លារ មិនទាន់មានអ្នកទិញនៅឡើយ។ ឯកឧត្តមបានមានប្រសាសន៍បែបនេះក្នុងឱកាសពិធីអបអរសាទរខួប៣ឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការលេខពិសេសផ្ទាល់ខ្លួន នៅសួនច្បារ វត្តបទុមវតី កាលពីថ្ងៃទី ៧ មីនា ២០២៣។ ឯកឧត្តមបានមានប្រសាសន៍ថា លេខផ្ទាល់ខ្លួនពិសេស លេខហុងស៊ុយ កម្ពុជា ១៦៨ ដែលមានតម្លៃជិត២០ម៉ឺនដុល្លារ នៅមិនទាន់មានអ្នកទិញនៅឡើយ ហើយលេខ 168 មួយនេះបើនៅហុងកុងវិញអាចលក់បានតម្លៃ ៣ទៅ៤លានដុល្លារឯណោះ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះទិញ លេខពិសេសផ្ទាល់ខ្លួន ដែលអាចប្រើប្រាស់បានពេញមួយជីវិត ទោះប្តូររថយន្តក៏ដោយ។

    March 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងមួយពាក់ព័ន្ធនឹងរឿងរ៉ាវរវាងលោកស្រី ទ្រី ដាណា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធបំណងបង្ហាញសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ សារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ជូនលោកស្រី ទ្រី ដាណា និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖

    March 8, 2023
  • អន្តរជាតិ

    បន្ទាប់ពីការបញ្ឈប់ការងារទ្រង់ទ្រាយធំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Meta គ្រោងនឹងបញ្ឈប់បុគ្គលិករាប់ពាន់នាក់ម្តងទៀតនៅដើមខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram កំពុងរៀបចំផែនការថ្មីនៃការបញ្ឈប់ការងារ។ បុគ្គលិករាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងបាត់បង់ការងាររបស់ពួកគេក្នុងសប្តាហ៍ក្រោយ។ អ្នកនាំពាក្យ Meta បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការនេះទេកាលពីថ្ងៃចន្ទ។ សូមរំលឹកថា Meta បានបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ១២% ឬ១១,០០០នាក់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ៕

    March 8, 2023
  • សង្គម

    ភ្នំពេញ៖ កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា និងប្រធានក្រុម សួន ចាន់ណារ៉ូ បានសម្រេចចិត្តយ៉ាងច្បាស់លាស់ជុំវិញអាជីពរបស់ខ្លួន ដោយកំណត់ថា នឹងចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ ព្រមទាំងចែកផ្លូវជាមួយក្លិបបាល់ទះវិសាខា ក្រោយពេលបំពេញភារកិច្ចស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចប់រួចរាល់។ កីឡាករកម្ពស់ ១,៩៣ម៉ែត្រ សួន ចាន់ណារ៉ូ បានប្រាប់មកកាន់ CAMBODIA 2023 ថា ពិតជាសម្រេចចិត្តច្បាស់មែន បើទោះពេលនេះ វ័យហាក់មិនទាន់ជាចាស់ខ្លាំងក៏ដោយ ហើយដើមចមនៃការប្រកាសចូលនិវត្តន៍ទាំងវ័យក្មេងបែបនេះ គឺដោយសារតែខ្លួនរូបគេ ចង់ផ្ដល់ពេលវេលាជាមួយគ្រួសារឱ្យបានច្រើនបន្តិច និងមានការងារជាច្រើនទៀត គឺទាក់ទងនឹងការងារជាមន្ត្រីរាជការដែលត្រូវបំពេញ។ កីឡាករវ័យ២៩ឆ្នាំខាងលើ បាននិយាយបែបនេះថា៖ «

    March 8, 2023