- Naren
- PR
ត្រឹមរយៈពេលដ៏ខ្លី ធនាគារ ជីប ម៉ុង បានប្រែក្លាយខ្លួនទៅជាធនាគារល្បីមួយក្នុងស្រុក ដែលទទួលបានការគាំទ្រ និងទំនុកចិត្តពីអតិថិជនជាច្រើន។ ធនាគារ ជីប ម៉ុង បង្កើតដោយកូនខ្មែរ ក្នុងឆ្នាំ២០១៩ ដែលមានទិសដៅយូរអង្វែង ក្នុងការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មដែលគុណភាពស្តង់ដារខ្ពស់ កម្រិតអន្តរជាតិ ដើម្បីកសាងទំនុកចិត្តពីមជ្ឈដ្ឋានក្នុងស្រុក និងក្រៅស្រុក។ ទោះបីជាធនាគារថ្មីក៏ពិតមែន ប៉ុន្តែធនាគារ ជីប ម៉ុង មានគ្រឹះដ៏រឹងមាំគឺ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនធំជាងគេមួយក្នុងប្រទេសកម្ពុជា មានអាយុកាលជាង ៤ទសវត្សនៅក្នុងទីផ្សារ។ ការកើនឡើងនៃចំនួនប្រាក់បញ្ញើច្រើនជាង ៩៥លានដុល្លារ របស់ធនាគារ ជីប ម៉ុង
May 18, 2023 - PR
ប្រិយមិត្តអ្នកអានច្បាស់ជាជ្រាបរួចមកហើយថាមុនការប្រកួតកីឡាស៊ីហ្គេម នៅក្នុងវិញ្ញាសាបាល់ទះបុរសក្នុងសាល Final រវាងឥណ្ឌូនេស៊ី ប្រកួតជាមួយកម្ពុជា ខាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសលើកទឹកចិត្តដល់ក្រុមបាល់ទះរបស់កម្ពុជា ដោយផ្តល់ជាទឹកប្រាក់ដល់កីឡាករទាំង១៤នាក់ ក្នុងម្នាក់២០២៣ដុល្លារ បើសិនជាកម្ពុជាយើង យកឈ្នះ ឥណ្ឌូនេស៊ី ហើយទទួលបានមេដាយមាស។ ប៉ុន្តែគួរឲ្យសោកស្តាយមែនទែន ក្រុមបាល់ទះកម្ពុជា បានចាញ់ ឥណ្ឌូនេស៊ី ក្រោមលទ្ធផល ៣-0 សិត តែលទ្ធផលនេះមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តទេ ទោះកម្ពុជាយើងបានត្រឹមមេដាយប្រាក់ក៏ដោយ ក៏មេដាយនេះជាមេដាយដែលមានតម្លៃណាស់ដែរ ព្រោះយើងចាញ់ក្នុងចំណោមអ្នកខ្លាំង។ ជាមួយគ្នានេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏នៅតែបន្តផ្តល់រង្វាន់ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមបាល់ទះកម្ពុជាយើងដែរ ទោះបីកម្ពុជាមិនបានមេដាយមាស តែការខិតខំតស៊ូរបស់អត្តពលិកខ្មែរ
May 10, 2023 - PR
(ភ្នំពេញ)៖ ម៉ាកសម្លៀកបំពាក់បុរស Boggi Milano បានចាប់បើកហាងទី១ក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅផ្សារទំនើបអ៊ីអនម៉លមានជ័យ។ អតិថិជនទាំងអស់អាចរីករាយជាមួយបរិយាកាសដ៏ថ្លៃថ្នូរនិងរាក់ទាក់ ជាមួយនឹងការតុបតែងយ៉ាងទំនើប។ រចនាប័ត្នរបស់ហាងបែបសមញ្ញនិងទាន់សម័យនេះនឹងស្វាគមន៍អតិថិជនឲ្យស្គាល់ពីខលិកសិនថ្មីរបស់ Boggi Milano ដែលមាននៅក្នុងនិន្នកាបច្ចុប្បន្ន និងជួយបំពេញតម្រូវការបុរសសម័យថ្មី។ បុរស Boggi Milano សម្រាប់និទាឃរដូវនិងវស្សាន្តរដូវឆ្នាំ២០២៣ មានការឆ្ពោះរកសុភមង្គលក្នុងរឿងតូចតាច និងចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយដៃគូជីវិត ដោយស្លៀកសម្លៀកបំពាក់ដ៏ផាសុខភាពនិងទាន់សម័យ ដែលល្អឥតខ្ចោះសម្រាប់ការបង្កើតរូបរាងដោយគ្មានដែនកំណត់។ “សុភមង្គលគឺជា” ដែលជាយុទ្ធនាការថ្មីមួយនេះមានការរួមបញ្ចូលសម្លៀកបំពាក់សមញ្ញជាមួយនឹងភាពសមសួនផាសុខភាព ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងឈុតដ៏ចម្រុះរបស់អាវផាយនិងអាវធំ ដែលនាំត្រឡប់មកវិញនូវរចនាប័ទ្មនិងអត្តសញ្ញាពិតប្រាកដរបស់ប្រទេសអ៊ីតាលី។ បុរស Boggi Milano នៅតែមានចំណង់ចំណូលចិត្តសម្រាប់រចនាប័ទ្មប្រណិត គុណភាពខ្ពស់ ផាសុកភាព និងភាពងាយស្រួលតុបតែងរបស់សម្លៀកបំពាក់។ លើសពីនេះ ម៉ាក
May 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា សម្រេចបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយគោរពតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នេះបើយោងតាមលិខិតឆ្លើយតបដែលសហព័ន្ធបាល់ទាត់កម្ពុជា បានបង្ហោះនៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។ ក្នុងលិខិតនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ភក្តីបំផុត និងសូមគោរពបងប្អូនទស្សនិកជនស្នេហាកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្ដិបរទេសទាំងអស់ រួមនិងសេចក្តីថ្លែងការណ៍គាំទ្រអំពាវនាវ ឲ្យខ្ញុំបន្តតំណែងដឹកនាំកីឡាបាល់ទាត់កម្ពុជាពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមហ៊ុនអ្នកឧបត្ថម្ភ។ល។
May 8, 2023 - PR
(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់អត្តពលិកជាតិរបស់យើង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងឧបត្ថម្ភរង្វាន់ប្រាក់សុទ្ធដល់ក្រុមជម្រើសជាតិកីឡាបាល់ទះទាំង១៤រូបដោយក្នុង ១ នាក់ទទួលបាន ២០២៣ដុល្លារ (ពីរពាន់ម្ភៃបីដុល្លារ) ដែលស្មើនឹងទឹកប្រាក់សរុបជិត៣ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌដណ្តើមឈ្នះមេដាយមាសក្នុងការប្រកួតយប់នេះ។ បន្ថែមពីលើទឹកប្រាក់ខាងលើ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មក្នុងស្រុកដ៏ធំមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ក៏នឹងផ្តល់នូវបទពិសោធន៍លំដាប់អន្តរជាតិដោយផ្តល់ការស្នាក់នៅ និងទទួលទានអាហារនៅសណ្ឋាគារផ្កាយប្រាំ Hyatt Regency Phnom Penh និងជិះរថយន្តទំនើប Rolls-Royce។ តោះ ចាំមើលថាវគ្គដណ្តើមមេដាយមាសយប់នេះនឹងក្លាយជាយ៉ាងណា? *ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា CAMBODIA
May 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសូមការយោគយល់ពីប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស និងស្នើឲ្យឈប់វាយប្រហារតាមបណ្ដាញសង្គមជុំវិញសំបុត្រចូលទស្សនាការប្រកួតកីឡាបាល់ទាត់ ក៏ដូចជាពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដ្បិតពហុកីឡដ្ឋាន ឬទីកន្លែងរៀបចំ អាចផ្ទុកអ្នកទស្សនាផ្ទាល់មួយចំនួនកំណត់។ នេះបើយោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ដូច្នេះ តាមរយៈតេឡេក្រាមផ្លូវការរបស់សម្ដេច នៅល្ងាចថ្ងៃទី០៣ ខែឧសភា ពោលគឺ ២ថ្ងៃមុនពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បន្ទាប់ពីសម្ដេចបានមើលឃើញបញ្ហាសំបុត្រ បានក្លាយជាប្រធានបទក្ដៅមួយ ត្រូវបានលើកមកជជែកវែកញែកគ្នាលើបណ្ដាញសង្គម រហូតបង្កឲ្យមានការវាយប្រហារលើគណៈកម្មាការរៀបចំថែមទៀត ។
May 3, 2023 - SEA GAMES
(ភ្នំពេញ)៖ នាយបេសកកម្មស៊ីហ្គេមរបស់ប្រទេសសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាកីឡាអូឡាំពិកសិង្ហបុរី(SNOC) សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា លោកបណ្ឌិត Hing Siong Chen ដែលទើបតែមកដល់កម្ពុជា បានប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកក៏បានសម្តែងការកោតសរសើរពេញចិត្តនឹងការរៀបចំរបស់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ទាំងកន្លែងប្រកួត ភូមិកីឡា និងម្ហូបអាហារ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានសឹង្ហបុរី Channel News Asia នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត Hing Siong Chen បាននិយាយបន្ទាប់ពីចូលរួមក្នុងកម្មវិធីស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ដោយលោកបាននិយាយថា ប្រទេសម្ចាស់ផ្ទះ
May 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសនឹងចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ បើ U22 កម្ពុជាឆ្លងមិនផុតវគ្គចែកពូល ឯកឧត្តមបានប្រកាសបែបនេះក្រោយពីការប្រកួតក្រុមបាល់ទាត់បុរស U22 កម្ពុជា ជាមួយនឹង ហ្វីលីពីន បានបញ្ចប់ជាមួយនឹងលទ្ធផល ១-១។ ឯកឧត្តម បានសរសេរនៅលើបណ្ដាញសង្គម FaceBook ផ្ទាល់ខ្លួនមានខ្លឹមសារទាំងស្រុងថា៖ «កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ។ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។ បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ
May 3, 2023 - សិល្បៈ
(ភ្នំពេញ)៖ តារាសម្តែង និងពិធីការិនី ដួង ហ្សូរីដា ជួបទុក្ខធំ ព្រោះម្តាយជាទីស្រឡាញ់បានទទួលមរណភាព ក្រោយពីតស៊ូនឹងជំងឺមហារីកអស់រយៈពេលជាច្រើនឆ្នាំ។ ដោយកាលពីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដួង ហ្សូរីដា បានប្តូររូបភាព និងបង្ហោះសារខ្លីយ៉ាងក្រៀមក្រំឱ្យដឹងតាមហ្វេសប៊ុកថា៖ «លោកម៉ែឈប់ឈឺទៀតហើយ លោកម៉ែគេងអោយលង់លក់ចុះ ជាតិនេះជាតិក្រោយកូនស្រឡាញ់លោកម៉ែរហូត»។ ក្រោយពីឃើញសារដ៏ទុក្ខក្រៀមក្រំនៃមរណភាពរបស់ម្តាយ ដួង ហ្សូរីដា ភ្លាមនោះ គេក៏ឃើញក្រុមមិត្តភក្តិរួមអាជីពសិល្បៈបានផ្ញើសារចែករំលែកទុក្ខជាច្រើនហូរហែរផងដែរ៕
May 1, 2023 - SEA GAMES
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យទូរទស្សន៍ជាតិ និងទូរទស្សន៍ឯកជននានា ខិតខំផ្សាយពីព្រឹត្តិការណ៍សុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាពិសេសការប្រកួតកីឡានានា។ សម្តេចបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញដល់ទូរទស្សន៍ជាតិ និងអំពាវនាវដល់ទូរទស្សន៍ឯកជននានា ចូលរួមចាក់ផ្សាយឱ្យបានទូលំទូលាយអំពីការប្រកួតផ្សេងៗ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២
May 1, 2023









