- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសំឡេងមួយទៅកាន់អ្នកដែលបានបង្កើតគណនី TikTok ដោយប្រើប្រាស់ឈ្មោះរបស់សម្ដេច ដើម្បីមកជួប និងសុំយកមកគ្រប់គ្រងវិញ ក្រោយសម្ដេចមើលឃើញថា អ្នកដែលបង្កើតនេះតែងតែបង្ហោះនូវសកម្មភាពរបស់សម្តេចដោយមិនមានចេតនាអាក្រក់នោះទេ និងមានការគាំទ្ររហូតដល់ទៅជាង៣០ម៉ឺននាក់ និងចូលចិត្តជាង៤លាននាក់។ សម្តេចតេជោ បានលើកឡើងថា មិនស្ដីបន្ទោសអ្វីទេ និងបានណែនាំឲ្យអ្នកដែលបង្កើតគណនីនោះ ទៅជួបផ្ទាល់ជាមួយលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាជំនួយការរបស់សម្ដេច ដើម្បីពិភាក្សាការងារនេះ ហើយសម្ដេចថែមទាំងផ្ដល់តួនាទីជាជំនួយការឲ្យថែមទៀតផង៕
June 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញសារសម្លេងបន្ទាន់ បញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានហោះចូលទឹកដីកម្ពុជា ជាប់ព្រំដែនជាមួយវៀតណាម នៅក្នុងខេត្តរតនគិរី។ នៅក្នុងសារសម្លេងសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២សប្តាហ៍កន្លងទៅនេះ ដែលកម្ពុជាបានសហការយ៉ាងល្អជាមួយវៀតណាម ក្នុងការទប់ស្កាត់ក្រុមភេរវកម្មដែលបាក់ទ័ពរត់ចូលមកទឹកដីកម្ពុជា។ សម្តេចបានលើកឡើងថា «អ្វីដែលជាបញ្ហាដ្រូនជាច្រើនគ្រឿង បានចូលមកកម្ពុជា ជាបន្តបន្ទាប់ នៅក្នុងតំបន់រតនគិរី ហើយភាគីវៀតណាមបានបដិសេធថា មិនមែនជារបស់ខ្លួន។ សម្តេចតេជោ បានវាយតម្លៃថា ដ្រូនមានចំនួនដ៏ច្រើននេះ ជាដ្រូនរបស់ពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារនៅវៀតណាម និងមានសញ្ញាថាមួយចំនួនបានរត់ចូលកម្ពុជា»។ ក្នុងបទបញ្ជាបន្ថែម សម្តេចតេជោ
June 27, 2023 - PR
(ភ្នំពេញ មិថុនា ២០២៣)៖ ពិតជាអស្ចារ្យមែន! បន្ទាប់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាសពីស្ថាប័ន Monde Selection ច្រើនជាងគេបង្អស់នៅកម្ពុជា ធ្វើឱ្យបវរកញ្ញា Miss Teen International ឆ្នាំ២០២៣ ចង់ឃើញ និងចង់ដឹងពីសង្វាក់ផលិតកម្មដែលមានស្តង់ដារខ្ពស់លំដាប់អន្តរជាតិនៅ ខ្មែរ ប៊ែវើរីជីស។ កាន់តែពិសេសនោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំបវរកញ្ញា Miss Teen International ជិះឧទ្ធម្ភាគចក្រលំដាប់អភិជន ទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ មុនពេលទៅពិសាអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន Jumbo Seafood Cambodia
June 26, 2023 - PR
(ភ្នំពេញ)៖ អតិថិជនមហាសំណាង ចំនួន២រូប នៅខេត្តចំនួន២ផ្សេងគ្នាបានឈ្នះប្រាក់សុទ្ធ ២ម៉ឺនដុល្លារ ចំនួន២រង្វាន់ ពីក្រវិលកំប៉ុង CAMBODIA BEER។ អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុន ខ្មែរ ប៊ែរីជីស បានជិះ Helicopter ដឹកយករង្វាន់ទៅប្រគល់ជូនដល់ស្រុកកំណើត និងនាំពួកគាត់ ជិះ Helicopter ទស្សនាស្រុកកំណើតពីលើអាកាសទៀតផង។ ក្នុងឱកាសដែលទទួលរង្វាន់ អ្នកឈ្នះម្នាក់ឈ្មោះ ញៀន លាងផេង រស់នៅខេត្តកំពង់ធំ មានមុខរបរធ្វើសំណង់ បានប្រាប់ឱ្យដឹងថា ខ្លួនបានទិញ CAMBODIA BEER ចំនួន ៤កំប៉ុង មកពិសាបាយល្ងាចជាមួយបងប្អូនក្រោយពេលបញ្ចប់ការងារ ហើយឃើញអ្នកភូមិដើរកាត់ក៏ហុចឲ្យមួយកំប៉ុង
June 20, 2023 - PR
SpringLeaf Cambodia – ម៉ាកសញ្ញាអាហារបំប៉នសុខភាពលេខ 1 នៅកម្ពុជា – នាំយកនូវអាហារបំប៉នសុខភាពធម្មជាតិដែលមានគុណភាពល្អបំផុត និងតម្លៃសមរម្យពីប្រទេសអូស្ត្រាលីជូនដល់អតិថិជនកម្ពុជា។ SpringLeaf Cambodia បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍មុខទំនិញឈានមុខគេមួយរបស់អតិថិជនក្នុងប្រទេសកម្ពុជាគឺ «ពិព័រណ៍សម្រស់ឆ្នាំ 2023»។ ពិព័រណ៍នេះមានគោលបំណងប្រមូលផ្តុំអាជីវកម្មសំខាន់ៗទាំង 4 រួមមាន៖ អចលនទ្រព្យ យានយន្ត ផលិតផល/សេវាកម្មអាពាហ៍ពិពាហ៍ ផលិតផលសម្រស់ និងរបៀបរស់នៅ ព្រមទាំងផលិតផលពាក់ព័ន្ធផ្សេងៗទៀត។ ពិព័រណ៍សម្រស់ឆ្នាំ 2023 ប្រព្រឹត្តទៅមានរយៈពេល 2ថ្ងៃ គឺចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2023
June 20, 2023 - PR
(ភ្នំពេញ មិថុនា ២០២៣)៖ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង សាធារណការ និងដឹកជញ្ជូន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រែឌីង ឯ.កបានធ្វើការទំនាក់ទំនងពិភាក្សាគ្នា ឈានទៅដល់ការព្រមព្រៀងបង្កើតអនុស្សរណៈយោគយល់ លើកម្មវិធីអប់រំបណ្តុះបណ្តាលរួមគ្នា។ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន Huan Ya He Zhong (Cambodia)Trading
June 20, 2023 - PR
កាលពីពាក់កណ្តាលខែឧសភាកន្លងទៅថ្មីៗនេះ ម៉ាកយីហោម៉ូដសម្លៀកបំពាក់ដ៏ល្បីពីប្រទេសបាំរាំង Lacoste បានពង្រីកសាខាថ្មីរបស់ខ្លួននៅឯផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាមួយនឹងការដាក់ចេញលក់នូវខូឡិកហ្សិនថ្មីគឺ Lacoste x Netflix។ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងរំភើបក្រោយ Netflix និង Lacoste បានសហការរួមគ្នាប្រកបដោយភាពច្នៃប្រតិដ្ឋក្នុងការបញ្ចេញនូវខូឡិកហ្សិនថ្មី ដែលអបអរចក្រវាលដ៏អស្ចារ្យមួយចំនួននៃភាពយន្តភាគដែលជាទីពេញនិយមបំផុតរួមមាន Stranger Things, Bridgerton, Lupin, Money Heist, The Witcher, Sex Education, Shadow & Bone រួមនិង
June 20, 2023 - PR
(ភ្នំពេញ-ប្រទេសកម្ពុជា)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួងអប់រំកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន ដែលជាគំនិតផ្តួចផ្តើមថ្មីមួយក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកនៃខួប 70 ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។ ដោយសារបច្ចេកវិទ្យាឌីជីថលបន្តផ្លាស់ប្តូរបែបបទដែលយើងរស់នៅ និងធ្វើការ វាចាំបាច់ណាស់ដែលសិស្សានុសិស្សគួរមានលទ្ធភាពប្រើប្រាស់ឧបករណ៍ និងធនធានចុងក្រោយបង្អស់ដើម្បីជួយពួកគេឱ្យទទួលបានជោគជ័យក្នុងសតវត្សទី21។ មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុននឹងផ្តល់ការអប់រំឌីជីថលចេញពីបច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន។ មជ្ឈមណ្ឌលនឹងផ្តល់ជូននូវកម្មវិធីជាច្រើន រួមទាំងថ្នាក់សរសេរកូដ និងកម្មវិធី Think!Think! ជាកម្មវិធីដែល JICA បាននិងកំពុងអនុវត្តនៅសាលារដ្ឋជាច្រើនជាដើម។ «ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុននឹងផ្តល់ឱកាសដល់សិស្សានុសិស្សវ័យ ក្មេងបានស្គាល់មុខវិជ្ជា STEM និងបច្ចេកវិទ្យាឌីជីថល។ លើសពីនេះ ខ្ញុំសង្ឃឹមថាសិស្ស ដែលសិក្សានៅមជ្ឈមណ្ឌលនេះនឹងក្លាយជាស្ពាន ផ្សារភ្ជាប់ចំណងរវាងប្រទេសជប៉ុន និងកម្ពុជាសម្រាប់ អនាគត។-
June 16, 2023 - PR
Fugu នំដែលមានរូបរាងជាមច្ឆាសមុទ្រ ខ្ជូត ខ្ជូត គួរឲ្យស្រឡាញ់ និងផលិតពីស្រូវសាឡីដោយការដុតក្នុងឡ មិនប្រើប្រាស់ខ្លាញ់បំពង ល្អសម្រាប់កុមារ ពីព្រោះមិនបង្កឲ្យពួកគេឈឺបំពង់ក ឬក្ដៅខ្លួនឡើយ ទោះញ៉ាំច្រើនប៉ុណ្ណាក្ដី។ នំ Fugu មានពីររសជាតិ គឺរសជាតិបង្កង និងរសជាតិសារាយសមុទ្រ ហើយមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ Fugu បានទាក់ទាញការនិយមចូលចិត្តរបស់ប្អូនៗកុមារដោយសារតែរូបរាងនំជារូបមច្ឆាសមុទ្រ ខ្ជូតៗ គួរឲ្យចង់លេង និងញ៉ាំ។ ឪពុកម្ដាយជាច្រើនបានជ្រើសរើសនំនេះឲ្យកូនៗរបស់ពួកគេញ៉ាំ ដោយសាររសជាតិត្រូវនឹងកុមារតូចៗផង និងរូបរាងនៃនំនេះ ធ្វើឲ្យកូនៗរបស់ពួកគេអាចកាន់លេង កាត់បន្ថយភាពរពឹសផង។ នំ Fugu មានការទទួលស្គាល់គុណភាពត្រឹមត្រូវជាលក្ខណៈស្តង់ដារអន្តរជាតិ ISO ដែលធ្វើឲ្យមាតាបិតាតែងតែជាវសម្រាប់កូនៗរបស់ពួកគេញ៉ាំ៕
June 16, 2023 - PR
MACITO ដែលជានំផលិតឡើងពីពោត និងមានស្នូលឈីសនៅខាងក្នុង រួមជាមួយនឹងរសជាតិដែលមាននៅគ្រប់ទីកន្លែងនៃនំ ធ្វើឲ្យអ្នកញ៉ាំ ឆ្ងាញ់ចាប់មាត់រហូតដល់កម្ចេចនំចុងក្រោយ និងញ៉ាំហើយចង់ញ៉ាំទៀត បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា។ នំ MACITO ផលិតឡើងក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីអ្នកជំនាញខាងផ្នែកម្ហូបអាហារ ទាំងការប្រើប្រាស់វត្ថុធាតុដើម និងគុណភាព ជាពិសេសមានការទទួលស្គាល់គុណភាពស្តង់ដារអន្តរជាតិ ដែលធ្វើឲ្យលោកប៉ាអ្នកម៉ាក់មានទំនុកចិត្តក្នុងការទិញយកទៅឲ្យកូនៗរបស់ពួកគេញ៉ាំ។ កុមារជាច្រើនជ្រើសយកនំ MACITO ញ៉ាំ ដើម្បីជួយបំពេញរបបអាហារបន្ថែម បំបាត់ការស្រេកឃ្លានក្នុងអំឡុងម៉ោងចេញលេងពេលទៅសាលារៀន ពេលសម្រាកបន្ទាប់ពីលេងកីឡា ឬញ៉ាំពេលដើរលេងជាដើម។ កុមារៗអាចញ៉ាំនំ MACITO បានច្រើនដោយគ្មានបញ្ហារលាកបំពង់ក ឬក្តៅខ្លួននោះទេ។ ប៉ាម៉ាក់ជាច្រើននៅលើពិភពលោកតែងតែបម្រុងទុកនំ MACITO នេះនៅផ្ទះរបស់ពួកគេ ពីព្រោះវាជាអាហារសម្រន់សម្រាប់កូនៗរបស់ពួកគេដ៏ល្អឥតខ្ចោះ៕
June 16, 2023





