- Pheakdey
- អន្តរជាតិ
វៀតណាម៖ បណ្តាញសារព័ត៌មាន VN Express របស់វៀតណាមបានចុះផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះថា ប្រទេសវៀតណាមមិនទាន់មានព័ត៌មានគ្រប់គ្រាន់អំពីផលប៉ះពាល់នៃគម្រោងកសាង “ព្រែកជីកហ្វូណនតេជោ” នៅឡើយទេ ហើយវៀតណាមស្នើសុំឱ្យភាគីកម្ពុជាចែករំលែកនូវព័ត៌មានលម្អិតអំពីផលប៉ះពាល់នៃគម្រោងដ៏ធំមួយនេះទៅកាន់ខ្លួនផងដែរ។ ការលើកឡើងនេះត្រូវបានធ្វើឡើងដោយលោកស្រី Pham Thu Hang ដែលជាអ្នកនាំពាក្យឱ្យក្រសួងការបរទេសវៀតណាមក្នុងឱ្យកាសដែលលោកស្រីបានបង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មួយនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា វៀតណាមសង្ឃឹមថាកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗនៅក្នុងអនុតំបន់ទន្លេមេគង្គ ហើយធ្វើការចែករំលែកព័ត៌មានលម្អិតអំពីគម្រោងព្រែកជីក និងធ្វើការវាយតម្លៃឱ្យបានល្អិតល្អន់អំពីផលប៉ះពាល់របស់វាទៅលើធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ដើម្បីធានាឱ្យនូវផលប្រយោជន៍ សុខដុមរមនានៃទន្លេ និងធនធានក្នុងទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកពាក្យក្រសួងការបរទេសវៀតណាមនៅពេលនេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន
May 10, 2024 - អន្តរជាតិ
ប្រេស៊ីល៖ តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារតែទឹកជំនន់នៅក្នុងប្រទេសប្រេស៊ីលបានបន្តកើនឡើងរហូតដល់ ១០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះ។ តួលេខអ្នកស្លាប់នេះត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើងផងដែរ ដ្បិតគិតត្រឹមពេលនេះនៅមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនដោយគ្មានតម្រុយក្នុងការស្វែងរកទាល់តែសោះ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរដ្ឋរបស់ជំនន់ទឹកភ្លៀងដែលបានផ្តើមបង្កការគំរាមកំហែងតាំងតែពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននោះ បានកំពុងតែបង្កឱ្យមានផលប៉ះពាល់ដល់ក្រុងជិត ៤០០កន្លែងទៅទូទាំងរដ្ឋ Rio Grande do Sul ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល។ គិតត្រឹមពេលនេះមានពលរដ្ឋប្រេស៊ីលរាប់ពាន់ កំពុងតែរស់នៅដោយគ្មានភ្លើងអគ្គិសនី ឬទឹកស្អាតសម្រាប់ប្រើប្រាស់ ខណៈពលរដ្ឋជាង ១៦០,០០០នាក់ ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 9, 2024 - អន្តរជាតិ
អាមេរិក៖ យ៉ាងយោចណាស់មានពលរដ្ឋអាមេរិកចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយដោយសារតែព្យុះដ៏កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះកំពុងតែបង្កឱ្យមានខ្យល់បោកបក់និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងរដ្ឋចំនួន៤ នៅភាកខាងកើតសហរដ្ឋអាមេរិក ដូចជារដ្ឋ Missouri រដ្ឋ Illinois រដ្ឋ Kentucky និង រដ្ឋ Tennessee។ នៅក្នុងចំណោមអ្នកស្លាប់ទាំង ២នោះគឺមានជនរងគ្រោះម្នាក់បានស្លាប់ដោយសារតែដើមឈើបាក់មកសង្កត់រូបគាត់ក្នុងពេលដែលគាត់កំពុងបើកបររថយន្តនៅលើដងផ្លូវ ខណៈជនរងគ្រោះម្នាក់ទៀតបានស្លាប់ដោយសារតែការបាក់អគារ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ហើយ គិតត្រឹមពេលនេះមានពលរដ្ឋជាង ៤០,០០០នាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ និងពលរដ្ឋប្រមាណជា ២១លាននាក់កំពុងស្ថិតនៅក្រោមហានិភ័យនៃការកើតមានគ្រោះថ្នាក់កម្រិតមធ្យម ឬកម្រិត ៣ ខណៈហានិភ័យកម្រិតខ្ពស់បំផុតនោះគឺកម្រិត៥៕ អត្ថបទ៖ ភក្តី
May 9, 2024 - អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរគ្រប់គ្រងផ្នែកចំណីអាហារជប៉ុនបានប្រកាសប្រមូលយកនំប័ុងជាងមួយសែនកញ្ចប់ត្រលប់មកវិញក្រោយរកឃើញនៅក្នុងកញ្ចប់នំប័ុងនោះមានផ្ទុកទៅដោយបំណែករាងកាយរបស់សត្វកណ្តុរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះបានបញ្ជាក់ថា នំប៉័ងដែលកំពុងជាប់នៅក្នុងរឿងចម្រូងចម្រាសខាងលើនេះគឺជានំប៉័ងចំណិតយីហោ Pasco ដែលនំប័ុងប្រភេទនេះគឺជាអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់ពលរដ្ឋជប៉ុន។ ប្រភពខាងលើបានបន្តថា កាលពីពេលថ្មីៗនេះនៅក្នុងកញ្ចប់នំប៉័ង Pasco ចំនួន ២កញ្ចប់ត្រូវបានគេរកឃើញមានបំណែករាងកាយរបស់សត្វកណ្តុរខ្មៅជាច្រើនដុំ ដែលធ្វើឱ្យអ្នកកំពុងតែរៀបនឹងញ៉ាំនំប័ុងនោះមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំង។ ក្រោយរកឃើញករណីមិនប្រក្រតីនេះអាជ្ញាធរជប៉ុនក៏បានប្រកាសប្រមូលយកនំប៉័ង Pasco ចំនួន ១០៤,០០០កញ្ចប់ពីតាមហាងមកវិញដើម្បីធ្វើការត្រួតពិនិត្យនិងស៊ើបអង្កេត ថាតើរឿងអវិជ្ជមាននេះបានកើតឡើងដោយរបៀបណា។ ដោយឡែកក្រុមហ៊ុន Pasco Shikishima Corp ដែលជាក្រុមហ៊ុនផលិតនិងចែកចាយន័ប័ុង Pasco ក៏បានចេញមកធ្វើការសូមទោសជាសាធារណៈចំពោះកំហុសឆ្គងមួយនេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 9, 2024 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុន ByteDance បានដាក់ពាក្យប្តឹងរដ្ឋាភិបាលសហព័ន្ធអាមេរិកទៅកាន់តុលាការហើយជុំវិញករណីដែលសហរដ្ឋអាមេរិកបានបង្កើតច្បាប់សម្រាប់ធ្វើការហាមឃាត់កម្មវិធី TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨ ខែឧសភានេះ។ ក្រុមហ៊ុន ByteDance បានអះអាងថា ក្រុមហ៊ុននឹងធ្វើការតតាំងជាមួយរដ្ឋាភិបាលអាមេរិករហូតដល់តុលាការកំពូល ហើយក្រុមហ៊ុននៅតែរក្សាជំហរមិនព្រមលក់ភាគហ៊ុនឱ្យទៅអាមេរិកគ្រប់គ្រងឡើយ។ នៅក្នុងពាក្យបណ្តឹងរបស់ក្រុមហ៊ុន ByteDance បានបញ្ជាក់ថា ជុំវិញការបង្កើតច្បាប់ខាងលើនេះគឺសហរដ្ឋអាមេរិកបានបំពានយ៉ាងពេញទំហឹងទៅនឹងសិទ្ធបញ្ចេញទស្សនៈនិងការទំនាក់ទំនងជាសាធារណៈរបស់ពលរដ្ឋអាមេរិកជាង ១៧០លាននាក់ ដែលជាអ្នកប្រើប្រាស់ TikTok យ៉ាងសកម្មជារៀងរាល់ថ្ងៃ។ គួរកត់សម្គាល់ថា យោងទៅតាមច្បាប់ថ្មីដែលរដ្ឋាភិបាលអាមេរិកទើបបង្កើតនោះគឺក្រុមហ៊ុន ByteDance មានពេល ២៧០ថ្ងៃក្នុងការសម្រេចថា ត្រូវលក់ភាគហ៊ុនរបស់ខ្លួនឱ្យទៅអាមេរិកជាអ្នកគ្រប់គ្រង ឬក៏ទុកឱ្យអាមេរិកបិទកម្មវិធី TikTok នៅលើទឹកអាមេរិក ខណៈឱសានុវាទនេះនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ៕ អត្ថបទ៖ ភក្តី
May 8, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងគ្រោងនឹងអនុវត្តវិធានការហាមឃាត់សិស្សទាំងឡាយណាដែលធ្លាប់ Bully សិស្សដទៃនៅក្នុងសាលារៀនមិនឱ្យប្រលងធ្វើជាគ្រូបង្រៀនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃអង្គារ ទី៧ ខែឧសភានេះ។ តាមគម្រោងគឺវិធានការខាងលើនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៦ តទៅ ហើយតួនាទីជាគ្រូបង្រៀនដែលត្រូវបានហាមឃាត់ចំពោះសិស្សដែលមានប្រវត្តិធ្លាប់ Bully គេនោះគឺគ្រូបង្រៀនក្របខណ្ឌរដ្ឋកម្រិតបឋមសិក្សា។ បើតាមក្រសួងអប់រំកូរ៉េខាងត្បូងបានបញ្ជាក់ថា គោលបំណងនៃការអនុវត្តវិធានការខាងលើនេះគឺដើម្បីកាត់បន្ថយសកម្មភាព Bully នៅតាមសាលារៀន ខណៈនិន្នការអវិជ្ជមានមួយនេះបានកើតឡើងយ៉ាងផុសផុលនៅតាមបណ្តាសាលារៀនក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះរហូតធ្វើឱ្យសិស្សដែលជាជនរងគ្រោះមួយចំនួនត្រូវបង្ខំចិត្តធ្វើអត្តឃាតទៀតផង។ សូមបញ្ជាក់ថា ពាក្យ Bully ដែលអាជ្ញាធរកូរ៉េខាងត្បូងបានកំណត់នៅក្នុងការអនុវត្តវិធានការខាងលើនេះគឺសំដៅលើសកម្មភាពអវិជ្ជមានមួយចំនួនដូចជា ការគំរាមកំហែង អំពើហឹង្សាផ្លូវភេទ ការបង្ខូចកេរ្តិ៍ឈ្មោះ ហែកកេរ្តិ៍ ការបង្ខិតបង្ខំ ការគំរាមកំហែងតាមអ៊ីនធឺណិតឬដោយផ្ទាល់ ការធ្វើឱ្យរបួស ការធ្វើឱ្យប៉ះដល់ផ្លូវកាយ ឬផ្លូវចិត្តអ្នកដទៃជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ VN Express
May 7, 2024 - អន្តរជាតិ
វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមជាង ៥៦០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ក្រោយពួកគេបាននាំគ្នាញ៉ាំអាហារមួយប្រភេទដែលតាមភាសាវៀតណាមហៅថា bánh mì ឬជាទូទៅពលរដ្ឋនៅកម្ពុជាតែងហៅថា នំប័ុងដាក់សាច់តាមបែបវៀតណាម។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី៧ ខែឧសភានេះបានឱ្យដឹងថា ករណីពុលអាហារខាងលើនេះបានកើតឡើងនៅក្នុងខេត្ត Dong Nai ភាគខាងត្បូងនៃប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមករណីមានអ្នកពុលអាហារទាំងជាង ៥០០ករណីខាងលើនេះ គឺមាន ១២ករណីជាករណីពុលធ្ងន់ធ្ងរ ខណៈនៅក្នុងចំណោមអ្នកមានអាការៈធ្ងន់ធ្ងរនោះក៏មានទាំងកុមារដែលមានអាយុចន្លោះពី ៦-៧ឆ្នាំផងដែរ។ ចំពោះអាការៈនៃការពុលវិញមានដូចជា រាគ ក្អួត និងឈឺពោះខ្លាំងជាដើម។ យ៉ាងណាក្តី គិតត្រឹមពេលនេះមានជនរងគ្រោះចំនួន ២០០នាក់ហើយបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យវិញហើយ។ បើតាមនាយកដ្ឋានសុខាភិបាលវៀតណាមបានបញ្ជាក់ថា ករណីពុលអាហារខាងលើនេះ គឺបង្កឡើងដោយសារតែវត្តមានរបស់បាក់តេរីឈ្មោះ E. Coli
May 7, 2024 - អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានសម្រេចផ្តល់ជូនដោយមិនគិតថ្លៃនូវឧបករណ៍ធ្វើតេស្តរកជំងឺមហារីកមាត់ស្បូនដោយខ្លួនឯងទៅកាន់ក្រុមពលរដ្ឋជាស្រ្តីដែលមានអាយុចាប់ពី ៣០ឆ្នាំរហូតដល់៦០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃចន្ទ ទី៦ ខែឧសភានេះ។ ការសម្រេចផ្តល់ជូននេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលថៃបានរកឃើញថា មានអ្នកធ្វើតេស្តវិជ្ជមានជំងឺមហារីកមាត់ស្បូនចំនួន ១៥ករណីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។ បើតាមលោកវេជ្ជបណ្ឌិត Yongyot Thammawut អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានបញ្ជាក់ថា នៅក្នុងចំណោមករណីកើតមានជំងឺមហារីកមាត់ស្បូនទាំងអស់គឺមានករណីឆ្លងរហូតដល់ ៩០% បានបណ្តាលមកពីជំងឺកាមរោគមួយប្រភេទដែលមានឈ្មោះថា Human Papillomavirus ឬហៅកាត់ថា HPV។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា រោគសញ្ញានៃការកើតមានជំងឺ HPV មានដូចជា៖ -មានដុំតូចៗពណ៌ក្រហម ថ្លា ឬក្រម៉ៅ នៅលើប្រដាប់ភេទរន្ធគូថ មាត់ អណ្តាត ឬបំពងក -ពេលដុំសាច់ទាំងនោះផ្តុំគ្នាគឺវាមានរាងដូចផ្កាខាត់ណា -ហើមប្រដាប់ភេទ -រមាស់ប្រដាប់ភេទ ឬក្រហាយ
May 7, 2024 - អន្តរជាតិក្រុមហ៊ុនអាកាសចរណ៍ Qantas ត្រូវពិន័យជាប្រាក់ចំនួន ៦៦លានដុល្លារជុំវិញករណីលក់ “កៅអីខ្មោច” ឱ្យទៅអតិថិជន
អូស្រ្តាលី៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលីបាននូវការពិន័យជាប្រាក់ចំនួន ៦៦លានដុល្លារជុំវិញករណីដែលក្រុមហ៊ុនបានលក់ “កៅអីខ្មោច” ឱ្យទៅអ្នកដំណើរជាបន្តបន្ទាប់នារយៈពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៦ ខែឧសភានេះ។ សូមបញ្ជាក់ថា ពាក្យ “កៅអីខ្មោច” នៅទីនេះគឺសំដៅទៅលើកៅអីនៃជើងហោះហើរដែលត្រូវបានក្រុមហ៊ុនសម្រេចលុបចោលរួចទៅហើយ តែក្រុមហ៊ុននៅតែបន្តលក់សំបុត្រយន្តហោះប្រភេទនេះទៅកាន់អតិថិជនជាធម្មតា។ ប្រភពខាងលើបានបន្តថា ការបន្តលក់សំបុត្រយន្តហោះដែលគ្មានជើងយន្តហោះជាក់ស្តែងត្រូវហោះទៅនេះគឺត្រូវបានធ្វើឡើងក្នុងចេតនាដើម្បីកេងចំណេញទីផ្សារពីសំណាក់ក្រុមហ៊ុន Qantas ពោលគឺក្រុមហ៊ុនចង់បង្ហាញពីវិសាលភាពរបស់ខ្លួនក្នុងការនាំយកអ្នកដំណើរទៅកាន់ទិសដៅផ្សេងៗដូចក្រុមហ៊ុនអាកាសចរណ៍ធំៗនៅលើពិភពលោកដែរ ខណៈជាក់ស្តែងខាងក្រុមហ៊ុនមិនមានលទ្ធភាពរៀបចំជើងហោះទៅកាន់ទីកន្លែងមួយចំនួនឡើយដោយសារបញ្ហាខ្វះខាតបុគ្គលិក ឬជើងហោះហើរទាំងនោះមានអតិថិជនតិចពេកជាដើម។ ឥវិយាបថរបស់ក្រុមហ៊ុន Qantas ត្រូវបានអាជ្ញាធរអាកាសចរណ៍អូស្រ្តាលីចាត់ទុកថា គឺជាការប្រកួតប្រជែងដោយមិនស្មើភាពជាមួយក្រុមហ៊ុនផ្សេងទៀត និងជាការបោកប្រាក់ទំនុកចិត្តយ៉ាងធ្ងន់ធ្ងរទៅកាន់អតិថិជនផងដែរ ខណៈតំណាងក្រុមហ៊ុន Qantas ក៏បានយល់ព្រមទទួលយកការចោទប្រកាន់នេះនិងយល់ព្រមបង់ប្រាក់ពិន័យគ្រប់ចំនួនផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងប្រាក់ពិន័យចំនួន ៦៦លានដុល្លារនេះគឺមានប្រាក់ចំនួន ១៣លានដុល្លារជាប្រាក់ដែលក្រុមហ៊ុនត្រូវបង់សងជំងឺចិត្តទៅកាន់អតិថិជនចំនួន ៨៦,០០០នាក់
May 6, 2024 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ រឿងរ៉ាវដ៏សែនហួសចិត្តមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសឥណ្ឌូនេស៊ី ដែលវាជាករណីមានបុរសម្នាក់រៀបការរួចបានរយៈពេល ១២ថ្ងៃ ទើបគាត់បានដឹងថាការពិតថាប្រពន្ធរបស់គាត់ក៏ជាមនុស្សប្រុសដូចគាត់ដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឱ្យដឹងថា បុរសជាជនរងគ្រោះក្នុងទំនាក់ទំនងស្នេហាមនុស្សភេទដូចគ្នាមួយនេះមានអាយុ ២៦ឆ្នាំ ហើយរូបគាត់បានស្គាល់គ្នាជាមួយគូស្នេហ៍ដែលជាមនុស្សប្តូរភេទបានរយៈពេលមួយឆ្នាំមុននឹងសម្រេចចិត្តរៀបការជាមួយគ្នា។ ប្រភពខាងលើបានបន្តថា ក្នុងរយៈពេលនៃការទាក់ទងគ្នាមួយឆ្នាំមកនេះគូស្នេហ៍ទាំង ២មិនដែលមានរឿងឈ្លោះប្រកែកគ្នាធ្ងន់ធ្ងរឡើយ ដោយពួកគាត់ទាំង ២នាក់ហាក់មានទម្លាប់នៃការរស់នៅ ចំណង់ចំណូលចិត្ត និងការគិតដូចគ្នាច្រើនខ្លាំងណាស់។ យ៉ាងណាក្តី អំឡុងពេលនៃការទាក់ទងគ្នានេះ បុរសដែលបានប្តូររាងកាយជាមនុស្សស្រីមិនសូវមានទំនាក់ទំនងជាមួយសមាជិកគ្រួសាររបស់បុរសជាប្តីឡើយ ហើយជាទូទៅគឺគូស្នេហ៍មួយគូនេះតែងទាក់ទាងគ្នាពីចម្ងាយតាមរយៈការសរសេរសារ ហើយពេលជួបគ្នាម្តងៗក៏គ្មានអ្នកណាដឹងថា ស្រ្តីជាប្រពន្ធនោះគឺជាមនុស្សប្រុសដែរព្រោះរូបសម្រស់ពីខាងក្រៅរបស់គាត់គឺមើលទៅដូចជាមនុស្សស្រីពិត ១០០%តែម្តង។ បើទោះជាស្រស់ស្អាតដូចមនុស្សស្រីពិតមែន តែប្រដាប់ភេទរបស់គាត់នៅតែមានលក្ខណៈដូចមនុស្សប្រុសទូទៅដដែល ហើយអាថ៌កំបាំងមួយនេះត្រូវបានធ្លាយនៅក្នុងយប់ផ្សំដំណេក។ ក្រោយមានរឿងរ៉ាវចម្រូងចម្រាសនេះខាងគ្រួសារជនរងគ្រោះក៏បានដាក់ពាក្យប្តឹងទៅកាន់អាជ្ញាធរ ហើយប្រពន្ធដែលជាមនុស្សស្រីក្លែងក្លាយក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរពីបទបោកប្រាស់ទំនុកចិត្តជនរងគ្រោះ៕ អត្ថបទ៖ ភក្តី
May 6, 2024









