Pheakdey
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១៩ ខែឧសភានេះ។ ហេតុកាណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Tanggerang នៃខេត្ត Banten ដែលស្ថិតនៅប៉ែកខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើនេះបានបន្តថា យន្តហោះមួយគ្រឿងនេះ គឺជាយន្តហោះដឹកអ្នកដំណើរខ្នាតតូចរបស់ក្លឹបផ្តល់សេវាហោះហើរបែបកម្សាន្តឈ្មោះ Indonesian Flying Club និងមានលេខសម្គាល់ PK-IFP។ បើតាមលោក Ramli Prasetio ដែលជាប្រធានផ្នែកត្រួតពិនិត្យការហោះហើររបស់ Indonesian Flying Club បានឱ្យដឹងថា យន្តហោះខាងលើបានបាត់ទំនាក់ទំនងនៅម៉ោង ១ និង ៤៣នាទីរសៀលនៃថ្ងៃទី១៩​ ហើយបន្តិចក្រោយមកក៏មានសេចក្តីរាយការណ៍អំពីករណីធ្លាក់យន្តហោះតែម្តង។ គិតត្រឹមពេលនេះគេនៅមិនទាន់អាចរកឃើញពីមូលហេតុជាក់ស្តែង ដែលបណ្តាលឱ្យយន្តហោះត្រូវធ្លាក់នៅឡើយទេ

    May 20, 2024
  • អន្តរជាតិ

    ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនចំនួន ៣របស់អាមេរិកជុំវិញករណីដែលក្រុមហ៊ុនទាំងនោះបានលក់អាវុធរបស់ពួកគេឱ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងចន្ទ ទី២០ ខែឧសភានេះ។ ក្រុមហ៊ុនផ្គត់ផ្គង់អាវុធទាំង ៣នោះរួមមាន ក្រុមហ៊ុន General Atomic Aeronautical Systems, ក្រុមហ៊ុន General Dynamics Land Systems and Boeing Defense និង ក្រុមហ៊ុន Space and Security។ ប្រភពខាងលើនបានបន្តថា នៅក្នុងដំណើរការនៃការដាក់ទណ្ឌកម្មនេះគឺរដ្ឋាភិបាលចិននឹងដាក់បញ្ជូលក្រុមហ៊ុនទាំង ៣ខាងលើនៅក្នុងបញ្ជីនៃ “អង្គភាពដែលមិនអាចជឿទុកចិត្តបាន” ហើយក្រុមហ៊ុនទាំងនេះនឹងត្រូវហាមមិនឱ្យសកម្មភាពនាំចេញ

    May 20, 2024
  • អន្តរជាតិ

    ​ថៃ៖ អាជ្ញាធរថៃព្រមានចាត់វិធានការយ៉ាងធ្ងន់ធ្ងរបំផុតចំពោះក្រុមអ្នកនាំចូល និងក្រុមអ្នកលក់តុក្កតា Labubu គ្មានគុណភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ គួរកត់សម្គាល់ថា តុក្កតា Labubu កំពុងវាយលុកក្នុងទីផ្សារប្រទេសថៃយ៉ាងខ្លាំង ហើយទំនោរនៃការនាំគ្នាទៅទិញតុក្កតានេះទៀតសោធ គឺវាបានកើតឡើងក្រោយកំពូងតារាចម្រៀង K-pop សញ្ជាតិថៃ គឺអ្នកនាង Lisa បានបង្ហោះរូបថតមួយសន្លឹកដោយបានកាន់តុក្កតា Labubu នេះនៅលើបណ្តាញសង្គម Instagram របស់គាត់កាលពីពេលថ្មីនេះ។ ប្រភពខាងលើបានបន្តថា ក្រោយពលរដ្ឋថៃនិងជាពិសេសគឺក្រុមយុវវ័យបាននាំគ្នាសម្រុកទៅទិញតុក្កតា Labubu មកកាន់លេងនិងរក្សាទុកជាអនុសាវរីយ៍នោះ គេបានសង្កេតឃើញមានហាងជាច្រើនបានដាក់លក់តុក្កតាប្រភេទនេះក្នុងចំនួនយ៉ាងច្រើនរហូតធ្វើឱ្យអ្នកជំនាញថៃបានរម្ភថា ការផលិតតុក្កតា Labubu យ៉ាងច្រើននិងក្នុងរយៈពេលខ្លីដូចនេះ គឺទំនងជាត្រូវបានធ្វើឡើងដោយមិនគោរពទៅតាមស្តង់ដារ​ឧស្សាហកម្ម​នោះទេ។ បើតាមវិទ្យាស្ថាន​ស្តង់ដារ​ឧស្សាហកម្ម​ថៃបានបញ្ជាក់ថា ការផលិតតុក្កតាដែលមានរោមទន់ៗប្រភេទនេះត្រូវតែគោរពទៅតាមស្តង់ដារសុវត្ថិភាពដែលបានកំណត់ក្នុងឧស្សាហកម្មវាយនភណ្ឌ បើមិនដូចនោះទេវាក៏អាចបង្កឱ្យមានបញ្ហាសុខភាពចំពោះអ្នកប្រើប្រាស់ផងដែរ។ ដើម្បីទប់ស្កាត់បញ្ហានេះអាជ្ញាធរបានសម្រេចដាក់ចេញវិធានការពិន័យជាប្រាក់ចំនួន ៥០០,០០០បាត (១៣,៨២៣ដុល្លារ) ឬឱ្យជាប់ពន្ធនាគាររយៈពេល

    May 18, 2024
  • អន្តរជាតិ

    ប្រេស៊ីល៖ រដ្ឋាភិបាលនៃប្រទេសប្រេស៊ីលបានធ្វើការប៉ាន់ស្មានថា ខ្លួនអាចនឹងត្រូវការប្រើប្រាស់ថវិការហូតដល់ជាង ២,៦ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាទឹកជំនន់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៨ ខែឧសភានេះ។ គិតត្រឹមពេលនេះទឹកជំនន់ដ៏សាហាវមិនធ្លាប់មានបានបណ្តាលឱ្យពលរដ្ឋប្រេស៊ីលជាង ១៥០នាក់បានស្លាប់បាត់បង់ជីវិត និងជិត១០០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ក្រៅតែពីបានផ្តាច់យកជីវិតពលរដ្ឋអស់ជាច្រើននាក់ហើយ ឥទ្ធិពលរបស់ជំនន់ទឹកភ្លៀងនេះក៏បានបង្ខំឱ្យពលរដ្ឋប្រមាណជា ៥០០,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ បើទោះជាគិតត្រឹមពេលនេះឥទ្ធិពលរបស់ទឹកជំនន់បានថយចុះទៅវិញក៏ពិតមែន តែវាបានបន្សល់ទុកនូវបញ្ហាយ៉ាងច្រើនឱ្យអាជ្ញាធរប្រេស៊ីលត្រូវដោះស្រាយ ដូចជាការសាងសង់ផ្ទះជូនពលរដ្ឋមួយចំនួនឡើយវិញ ការឧបត្ថម្ភនិងទ្រទ្រង់ក្រុមពលរដ្ឋដែលកំពុងស្នាក់នៅជំរំភៀសខ្លួន និងការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនឡើយវិញជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    May 18, 2024
  • អន្តរជាតិ

    ឡាវ៖ ពុទ្ធបដិមាធំបំផុតចំនួន ២អង្គត្រូវបានគេរកឃើញនៅក្បែរទន្លេមេគង្គ ក្នុងស្រុកទន់ភឿង ខេត្តបកែវ នៃប្រទេសឡាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Laotian Times ។ ពុទ្ធបដិមាទាំង ២អង្គនោះមានកម្ពស់ប្រវែង ២ម៉ែត្រ ខណៈគេនៅមិនទាន់រកឃើញភស្តុតាងដែលអាចបញ្ជាក់ពីប្រភពដើមនិងអាយុកាលជាក់ស្តែងនៃពុទ្ធបដិមាទាំងនេះឡើយទេ។ យ៉ាងណាក្តី យោងតាមការសន្និដ្ឋានបឋមគេអាចដឹងត្រឹមថា ពុទ្ធបដិមាទាំងនេះទំនងជាត្រូវបានសាងសងឡើងនៅក្នុងឡុងសតវត្សទីប្រាំ​ និងជាពុទ្ធបដិមារបស់វត្តមួយចំនួនដែលស្ថិតនៅក្នុងក្រុងសុវណ្ណាខម ដែលជាក្រុងបុរាណមួយ។ ប្រភពខាងលើបានបន្តថា នៅក្នុងបេសកកម្មស្វែងរកវត្ថុបុរាណនេះគេក៏បានរកឃើញរូបព្រះពុទ្ធតូចៗចំនួន ៩អង្គផ្សេងទៀតផងដែរ ហើយភាគច្រើននៃរូបទាំងនោះគឺត្រូវបានធ្វើឡើងអំពីសំរឹទ្ធ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Laotian Times

    May 18, 2024
  • អន្តរជាតិ

    វៀតណាម៖ ប្រទេសវៀតណាមបានធ្វើឱ្យបាត់បង់ឬខកខានមិនបានទទួលយកប្រាក់ជំនួយអន្តរជាតិដែលមានតម្លៃជាទឹកប្រាក់ចំនួន ២,៥ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍រួមគ្នាមួយរបស់អង្គការសហប្រជាជាតិ ធនាគារពិភពលោក និងម្ចាស់ជំនួយលោកខាងលិច ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៧ ខែឧសភានេះ។ ការបាត់បង់ឱកាសទទួលយ​កប្រាក់ជំនួយទាំងនេះ គឺដោយសារតែភាពអសកម្មក្នុងប្រព័ន្ធរដ្ឋបាលវៀតណាម ហើយភាពអសកម្មនេះទៀតសោធ គឺវាបានកើតឡើងស្របពេលដែលវៀតណាមកំពុងអនុវត្តយុទ្ធនាការបង្រ្កាបអំពីពុករលួយទ្រង់ទ្រាយធំនៅទូទាំងប្រទេស។ ប្រភពខាងលើបានបន្តថា ជំនួយអន្តរជាតិដែលមានតម្លៃជាទឹកប្រាក់ ២,៥ពាន់លានដុល្លារនោះ គឺត្រូវបានប្រទេសវៀតណាមចុះហត្ថលេខាប្រគល់ទៅកាន់ម្ចាស់ជំនួយវិញរួចរាល់ហើយ ក្រោយសុពលភាពនៃការប្រើប្រាស់ប្រាក់ជំនួយទាំងនេះបាន​ឈានដល់ពេលផុតកំណត់។ នៅក្នុងរាយការណ៍ដដែលនេះ ក៏បានឱ្យដឹងទៀតថា​ នៅពេលនេះគឺនៅមានចំនួនអភិវឌ្ឍន៍មានតម្លៃជាទឹកប្រាក់ចំនួន​ ១ពាន់លានដុល្លារផ្សេងទៀត ដែលកំពុងរង់ចាំវៀតណាមចុះហត្ថលេខាយកទៅប្រើប្រាស់ ខណៈវៀតណាមអាចនឹងខកខានក្នុងការទទួលយកកញ្ចប់ជំនួយនេះទៀត ប្រសិនបើប្រព័ន្ធរដ្ឋបាលវៀតណាមនៅតែប្រឈមនឹងបញ្ហាអសកម្ម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 17, 2024
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ តួលេខអ្នកស្លាប់ដោយសារបញ្ហាទឹកជំនន់នៅកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ីបានបន្តកើនឡើងដល់ ៦៧នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៦​ ខែឧសភានេះ។ ចំណែកតួលេខពលរដ្ឋដែលកំពុងបាត់ខ្លួនវិញមានចំនួន ២០នាក់ ខណៈគេមិនបានរំពឹងខ្ពស់ថាក្រុមអ្នកបាត់ខ្លួនទាំងនេះអាចមានសំណាងនៅរស់មានជីវិតនោះទេ។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះមានផ្ទះចំនួន ៥២១ខ្នងត្រូវបានបំផ្លាញ ស្រែរបស់ប្រជាពលរដ្ឋប្រមាណជា ៣១,៩៨៥ហិកតាត្រូវបានបំផ្លាញ ស្ពានចំនួន១៩កន្លែងត្រូវបានបាក់ទាំងស្រុង និងផ្លូវសំខាន់ៗជាច្រើនបានរងនូវការខូតខាត។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរឥណ្ឌូនេស៊ីក៏បានសម្រេចធ្វើការជម្លៀសពលរដ្ឋនៅតំបន់មានហានិភ័យខ្ពស់ជាង ៤,០០០នាក់ទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 16, 2024
  • អន្តរជាតិ

    បារាំង៖ អាជ្ញារបារាំងបានប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្នក្រោយមានកុបកម្មដោយហិង្សាមួយបានកើតឡើង និងបានបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី១៦ ខែឧសភានេះ។ នៅក្នុងចំណោមអ្នកស្លាប់ទាំង ៤នាក់នោះ គឺមានក្រុមយុវជនដែលជាជនជាតិភាគតិច Kanak ចំនួន ៣នាក់ និងទាហានបារាំងចំនួនម្នាក់ផងដែរ។ គួរបញ្ជាក់ជូនថា ហេតុការណ៍ហិង្សារហូតដល់មានអ្នកស្លាប់បាត់បង់ជីវិតនេះ បានកើតឡើងនៅក្នុងតំបន់ New Caledonia ដែលជាដែនកោះមួយសម្បូរទៅដោយពលរដ្ឋជនជាតិដើម Kanak រស់នៅ តែនៅក្នុងឯកសារផ្លូវការគឺកោះមួយនេះជាផ្នែកមួយរបស់ប្រទេសបារាំង។​ ចំពោះមូលហេតុដែលជម្រុញឱ្យមានការធ្វើកុបកម្មវិញ គឺដោយសារក្រុមពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ New Caledonia មិនសប្បាយចិត្តជាមួយរដ្ឋាភិបាលបារាំង ដែលគ្រោងអនុម័តច្បាប់ធ្វើកំណែទម្រង់លើច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាសមួយ ដែលច្បាប់ថ្មីនោះតម្រូវឱ្យពលរដ្ឋបារាំងដែលបានរស់នៅក្នុងតំបន់ New Caledonia លើសពី​១០ឆ្នាំឡើងទៅត្រូវទៅបោះឆ្នោតនៅតាមបណ្តាខេត្តផ្សេងៗ

    May 16, 2024
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានប្រញាប់ចុះចតវិញជាបន្ទាន់ បន្ទាប់ពីនៅលើតួយន្តហោះស្រាប់តែមានផ្កាភ្លើងផ្ទុះឡើងយ៉ាងខ្លាំងក្រោយពេលយន្តហោះបានធ្វើការហោះហើរបានតែបន្តិចប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះ។ ហេតុការណ៍ដ៏កក់ស្លុតនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះនៃប្រទេសឥណ្ឌូនេស៊ីកាលពីម៉ោង ៥ និង ១៥នាទីល្ងាចម្សិលមិញនេះ។ ប្រភពខាងលើនេះបានបន្តថា យន្តហោះដែលបានជួបហេតុការណ៍មានភ្លើងឆេះនៅផ្នែកពាក់កណ្តាលនៃយន្តហោះនោះ គឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia Airline មានជើងហោះហើរលេខ Garuda-1105 និងមានទិសដៅហោះហើរចេញពីប្រទេសឥណ្ឌូនេស៊ីឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅលើយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ៤៦៨នាក់ ដោយនៅក្នុងនោះមានក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ១៨នាក់ផងដែរ ខណៈហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ ដ្បិតយន្តហោះបានចុះចត និងត្រូវបានក្រុមការងារជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 16, 2024
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកគ្រោងនឹងលក់អាវុធដែលមានតម្លៃជាង ១ពាន់លានដុល្លារឱ្យទៅប្រទេសអ៊ីស្រាអែល  នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៥ ខែឧសភានេះ។ គិតត្រឹមពេលនេះរដ្ឋបាលរបស់លោក ចូ បៃឌិន បានជូនដំណឹងអំពីគម្រោងខាងលើនេះទៅកាន់រដ្ឋសភារួចរាល់ហើយ ខណៈសមាជិកសភាអាមេរិកនឹងធ្វើការត្រួតពិនិត្យសំណើរនេះនិងបោះឆ្នោតសម្រចនៅក្នុងពេលឆាប់ៗនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងកញ្ចប់អាវុធតម្លៃជាង ១ពាន់លានដុល្លារខាងលើនេះនឹងមានបញ្ចូលនូវសម្ភារៈយោធាសំខាន់ជាច្រើនដូចជា យានយុទ្ធសាស្ត្រស៊េរីថ្មី គ្រាប់រំសេវ និងកាំភ្លើងតូចធំជាច្រើនប្រភេទ។ គួររម្លឹកជូនថា ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែលបានផ្តើមប្រយុទ្ធគ្នាជាក្រុមហាម៉ាសប៉ាឡេស្ទីននៅក្នុងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣មក អាមេរិកបានក្លាយជាអ្នកផ្គង់ផ្គង់អាវុធដ៏សំខាន់មួយរបស់អ៊ីស្រាអែល ដោយអាវុធទាំងអស់នោះត្រូវបានអាមេរិកផ្តល់ជូនទាំងក្នុងរូបភាពនៃការផ្តល់ជំនួយនិងការលក់ផងដែរ។ គួរបញ្ជាក់ជូនផងដែរថា​ គិតត្រឹមពេលនេះភ្លើងសង្គ្រាមរវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីបានបណ្តាលឱ្យពលរដ្ឋប៉ាឡេស៊ីនៅតំបន់ហ្គាហ្សាជាង​ ៣៤,០០០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត ខណៈភាគីខាងអ៊ីស្រាអែលវិញបានរាយការណ៍ថាមានអ្នកស្លាប់ជាង​១,២០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    May 15, 2024