Pheakdey
  • អន្តរជាតិ

    ចិន៖ គ្រូបង្រៀននៅក្នុងប្រទេសចិនរាប់លាននាក់ត្រូវប្រឈមនឹងការបាត់បង់ការងារក្រោយអត្រាកំណើតនៅទូទាំងប្រទេសចិនបានបន្តធ្លាក់ចុះយ៉ាង​ខ្លាំង នេះបើយោងតាមការចុះរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១៤​​ ខែកុម្ភៈនេះ។ គ្រូបង្រៀនដែលកំពុងស្ថិតនៅក្នុងហានិភ័យនៃការបាត់បង់ការងារនេះគឺជាក្រុមគ្រូបង្រៀននៅថ្នាក់បឋមសិក្សានិងនៅថ្នាក់មធ្យមសិក្សា​ ខណៈពេលវេលាដែលពួកគាត់ត្រូវជួបប្រទះនឹងភាពរង្គោះរង្គើក្នុងការងារនោះគឺអាចក្នុងអំឡុងពេល ១០ឆ្នាំទៀត។ គួរកត់សម្គាល់ថា អាត្រាកំណើតឬចំនួនពលរដ្ឋកើតថ្មីនៅក្នុងប្រទេសចិនបានផ្តើមធ្លាក់ចុះតាំងតែឆ្នាំ ២០១៧មកម្លេះ ហើយកាលពីឆ្នាំ២០២១ ប្រទេសចិនបានកត់ត្រានូវការធ្លាក់ចុះនៃចំនួនកូនសិស្សនៅថ្នាក់មតេយ្យសិក្សាក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេ បើគិតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ។ ប្រភពខាងលើបានបន្តថា ដោយសារតែពលរដ្ឋកើតថ្មីមានចំនួនកាន់តែតិចគឺវាបានធ្វើឲ្យចំនួនកូនសិស្សនៅតាមសាលារៀនត្រូវថយចុះផងដែរ ហើយបើយោងតាមការសិក្សារបស់អាជ្ញាធរចិនបានបង្ហាញថា នៅក្នុងអំឡុងឆ្នាំ​២០៣៥ ប្រទេសចិននឹងមានគ្រូបង្រៀននៅថ្នាក់បឋមសិក្សាចំនួន ១,៥លាននាក់ និងគ្រូបង្រៀននៅថ្នាក់មធ្យមសិក្សាចំនួន ៣៧០,០០០នាក់លើសពីតម្រូវការ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    February 14, 2024
  • អន្តរជាតិ

    ថៃ៖ ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតបានក្លាយជាទិន្នាការថ្មីមួយដែលធ្វើឲ្យជនរងគ្រោះជាច្រើននៅជុំវិញពិភពលោកត្រូវខាតបង់ពេលវេលានិងលុយកាក់យ៉ាងច្រើន ខណៈករណីមួយចំនួនថែមទាំងបានធ្វើឲ្យជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតទៀតផង ក្រោយការឆបោកទាំងនោះបានធ្វើឲ្យប៉ះពាល់កិត្តិយសនិងផ្លូវចិត្តរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ពីការឆបោកតាមប្រព័ន្ធអ៊ីធឺណិតនៅក្នុងទិវានៃសេចក្តីស្រលាញ់ (Valentine’s Day) ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ ប៉ូលិសជំនាញថៃបានធ្វើការព្រមានពលរដ្ឋខ្លួនពីល្បិចនៃការឆបោកមួយចំនួនដែលអាចកើតមានក្នុងរូបភាពផ្សេងៗដូចខាងក្រោម៖ ១-បោកប្រាស់ទ្រព្យសម្បត្តិ៖ ក្រុមចោរអ៊ីធឺណិតបានប្រើប្រាស់រូបភាពជាមនុស្សស្អាតៗដើម្បីបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយជាមួយលោកអ្នក ហើយក្រោយពេលលោកអ្នកបាក់ចិត្តស្រលាញ់ពួកគេគឺពួកគេនឹងល្បួងឲ្យលោកអ្នកផ្ញើប្រាក់ទៅឲ្យពួកគេទាល់តែអស់ពីខ្លួន។ ២-ការវិនិយោគក្លែងក្លាយ៖ ករណីខ្លះក្រុមជនខិលខូចបានបបួលលោកអ្នកឲ្យដាក់ប្រាក់វិនិយោគក្នុងគម្រោងអាជីវកម្មផ្សេងៗដោយសន្យាថានឹងផ្តល់ប្រាក់ចំណេញមកវិញយ៉ាងច្រើនសម្រាប់លោកអ្នក តែក្រោយពេលលោកអ្នកដាក់ប្រាក់វិនិយោគរួចគឺលោកអ្នកមិនអាចទាក់ទងពួកគេបានទៀតនោះទេ។ ៣-ការលក់ផលិតផលក្នុងតម្លៃទាបបំផុត៖ ឆ្លៀតពេលដែលមានឱកាសពិសេសណាមួយមកដល់ក្រុមជនខិលខូចនឹងប្រើពាក្យបោកប្រាស់ថា​ លក់ទំនិញបញ្ចុះតម្លៃពិសេសមិនធ្លាប់មានសម្រាប់អបអរឱកាសពិសេសទាំងនោះដើម្បីឲ្យលោកផ្ញើប្រាក់ទៅទិញផលិតផលរបស់ពួកគេ តែក្រោយពេលទទួលបានប្រាក់រួចពួកគេក៏បិទគណនីបណ្តាញសង្គមរបស់ពួកគេចោលតែម្តង។ ៤-កក់ភោជនីយដ្ឋានក្នុងតម្លៃពិសេស៖ ជារូបភាពបោកប្រាស់មួយដែលក្រុមជនខិលខូចបានប្រើប្រាស់ឈ្មោះភោជនីយដ្ឋានល្បីៗមកប្រើប្រាស់ជាមួយនិងការផ្សព្វផ្សាយថា បើលោកអ្នកផ្ញើប្រាក់មកកក់ទុកក្នុងពេលឥលូវនេះ លោកអ្នកនឹងទទួលបានការញ៉ាំអាហារយ៉ាងពិសេសក្នុងតម្លៃទៀបបំផុតជាមួយគូស្នេហ៍នៅក្នុងទិវានៃសេចក្តីស្រលាញ់។ តែជាក់ស្តែងគឺម្ចាស់ភោជនីយដ្ឋានពិតប្រាកដមិនបានដឹងអំពីរឿងនេះទេ។ ៥-កក់កន្លែងស្នាក់នៅដែលរ៉ូមែនទិកបំផុត៖ ស្រដៀងគ្នាទៅនឹងចំណុចទី ៤ ដែរ​ គឺក្រុមជនខិលខូចបានប្រើប្រាស់រូបភាពបង្ហាញពីកន្លែងស្អាតៗជាច្រើនដែលធ្វើឲ្យលោកអ្នកចង់មានពេលវេលាល្អៗជាមួយគូស្នេហ៍នៅទីនោះអមជាមួយពាក្យបោកប្រាស់ថា កន្លែងមានកំណត់ អ្នកកក់មុនបានមុន អ្នកកត់ក្រោយគេអាចនឹងអស់កន្លែងជាដើម តែជាក់ស្តែងកន្លែងខ្លះគឺគ្មាននោះទេ

    February 13, 2024
  • អន្តរជាតិ

    ថៃ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងឲ្យមានសេរីភាពមុនពេលកំណត់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៣ ខែកុម្ភៈនេះ។ គួរកត់សម្គាល់ថា នាពេលកន្លងមកអតីតនាយករដ្ឋមន្ត្រីថៃរូបនេះត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ព​ន្ធនាគាររយៈពេល ៨ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយនិងការរំលោភអំណាច តែក្រោយមកព្រះមហាក្សត្រថៃគឺព្រះចៅ​ម៉ាហា វិជ្ជរ៉ាឡុងកន បានជួយបន្ថយទោសមកសល់ត្រឹមរយៈពេល ១ឆ្នាំ។ យ៉ាងណាក្តី គិតត្រឹមពេលនេះអតីតម្ចាស់ក្លឹបបាល់ទាត់ Manchester City វ័យ ៧៤ឆ្នាំរូបនេះទើបត្រលប់មកកាន់ប្រទេសថៃវិញបានត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ ក្រោយរូបលោកបានធ្វើការនិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ ពោលគឺក្រោយពេល​ក្រុមយោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់រូបលោកចេញពីតំណែងជានាយករដ្ឋមន្ត្រី។ បើតាមលោក Tawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃបានបញ្ជាក់ថា លោក

    February 13, 2024
  • អន្តរជាតិ

    ចិន៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI (Artificial Intelligent) បានក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់មនុស្សជាតិនាពេលបច្ចុប្បន្ននេះ ដោយ AI បានជួយសម្រួលការងាររបស់មនុស្សស្ទើរតែគ្រប់រឿងរាប់ចាប់តាំងពីការងារនៅក្នុងការិយាល័យ ការវិភាគ ការកំសាន្ត និងការងារផ្ទាល់ខ្លួនមួយចំនួនទៀតផង។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៣ ខែកុម្ភៈនេះបានឲ្យដឹងថា មានស្រ្តីជនជាតិចិនមួយចំនួនបានងាកទៅរកមិត្តប្រុស AI វិញម្តង ក្រោយពួកគេនាងមានអារម្មណ៍ថា មិត្តប្រុស AI មានចំណុចពិសេសជាច្រើនដែលល្អប្រសើរជាងមនុស្សប្រុសពិតទៅទៀត។ នៅក្នុងការស្ទង់មតិមួយស្រ្តីជនជាតិចិនមួយចំនួនបាននិយាយពីចំណុចល្អៗរបស់មិត្តប្រុស AI ថា៖ -អ្នកនាង Tufei ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនមួយកន្លែងក្នុងទីក្រុង  Xi’an ភាគខាងជើងប្រទេសចិនបានប្រាប់ឲ្យដឹងថា មិត្តប្រុស AI របស់នាងគឺជាមុខងារ

    February 13, 2024
  • អន្តរជាតិ

    ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងហេុតការណ៍បាក់ដីនៅប្រទេសហ្វីលីពីនបានបន្តកើនឡើងដល់ ៦៨នាក់ហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ​នេះ។  បើតាមអាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា តួលេខអ្នកស្លាប់នេះមិនមែនជាតួលេខចុងក្រោយឡើយ ដ្បិតគិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៥១នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ គួររម្លឹកជូនថា ហេតុការណ៍បាក់ដីដ៏រន្ធត់មួយនេះបានកើតឡើងតាំងតែយប់ថ្ងៃអង្គារសប្តាហ៍មុនម្លេះ ដោយគ្រោះថ្នាក់បានកើតឡើងនៅតំបន់អណ្តូងរ៉ែ Maco ដែលស្ថិតនៅក្នុងខេត្ត Davao de Oro ភាគខាងត្បូងប្រទេសហ្វីលីពីន។ ក្រោយប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះឈានចូលដល់ថ្ងៃទី៧ ហើយក្រុមអ្នកជួយសង្គ្រោះនៅតែមិនអាចរកឃើញអ្នកបាត់ខ្លួនគ្រប់ចំនួនទៀតនោះ នៅក្នុងថ្ងៃទី១៣ ខែកុម្ភៈនេះអាជ្ញាធរហ្វីលីពីនក៏បានប្រកាសផ្លាស់ប្តូរវិធីសាស្រ្តក្នុងការស្វែងរកជនរងគ្រោះផងដែរ ពោលគឺផ្លាស់ប្តូរពីការផ្តោតលើការស្វែងរកនិងជួយសង្គ្រោះ ទៅជាការស្វែងរកនិងការទាញយកគំនរបាក់បែកវិញ ឬនិយាយឲ្យងាយយល់ថា ក្រុមអ្នកជួយសង្គ្រោះនឹងប្រើគ្រប់មធ្យោបាយធ្វើយ៉ាងណាឲ្យ​តែអាចទាញយកគំនរបាក់បែកចេញមកក្រៅបាន ខណៈនាពេលកន្លងក្រុមអ្នកជួយសង្គ្រោះបានប្រើវិធីទាញយកគំនរបាក់បែងយឺតៗនិងប្រុងប្រយ័ត្នបំផុត ព្រោះខ្លាចគំនរបាក់បែកនោះធ្លាក់សង្កត់ទៅលើមនុស្សដែលកំពុងជាប់នៅខាងក្រោម។ ប្រភពខាងលើបានបន្តថា ស្ថានទូតអាមេរិកប្រចាំនៅក្នុងប្រទេសហ្វីលីពីនក៏បានប្រកាសផ្តល់ប្រាក់ជំនួយមនុស្សធម៌ចំនួន ១,២៥លានដុល្លារផងដែរ

    February 13, 2024
  • អន្តរជាតិ

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានរកឃើញសាកសពជនរងគ្រោះក្នុងហេតុការណ៍បាក់ដីនៅខេត្ត Davao de Oro ចំនួន ១៩នាក់បន្ថែមទៀត ក្រោយគ្រោះថ្នាក់បានកើតឡើងអស់រយៈពេល ៦ថ្ងៃមកហើយ។ ដូចនេះបើគិតត្រឹមថ្ងៃចន្ទ ទី១២ ខែកុម្ភៈនេះគឺតួលេខអ្នកស្លាប់សរុបបានកើនឡើងរហូតដល់ ៥៤នាក់ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅបន្តធ្វើឡើងជាធម្មតា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Phil Star បានបញ្ជាក់ថា​ តួលេខអ្នករងរបួសក៏មានការកើនឡើងផងដែរ​ ពោលគឺបានកើនឡើងដល់ ៣២នាក់ ខណៈគិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៦៣នាក់ទៀតនៅបន្តបាត់ខ្លួន។ គួររម្លឹកជូនថា នៅក្នុងប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះកាលពីថ្ងៃសុក្រកន្លងទៅក្រុមអ្នកជួយសង្គ្រោះបានរកឃើញក្មេងស្រីអាយុ ៣ឆ្នាំម្នាក់នៅក្រោមគំនរបាក់បែក ហើយវាគឺជារឿងមិនគួរឲ្យជឿមួយដែលក្មេងស្រីរូបនេះមានសំណាងនៅរស់រានមានជីវិតក្រោយបានជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេលជាច្រើនថ្ងៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ Phil Star

    February 12, 2024
  • អន្តរជាតិ

    ថៃ៖ ​ប្រទេសថៃកំពុងពិចារណាលើកគម្រោងអនុញ្ញាតឲ្យមានកាស៊ីណូបើកដំណើរការដោយស្របច្បាប់នៅលើទឹកដីខ្លួនដោយយកលំនាំតាមប្រទេសសិង្ហបុរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ នៅក្នុងគម្រោងខាងលើនេះក៏មានទាំងការអនុញ្ញាតឲ្យមានការភ្នាល់ល្បែងមួយចំនួនតាមប្រព័ន្ធ Online ផងដែរ។ គួរកត់សម្គាល់ថា នៅតំបន់កំសាន្ត Marina Bay Sands របស់ប្រទេសសិង្ហបុរីគឺមានកាស៊ីណូមួយកន្លែងបើកដំណើរការដោយស្របច្បាប់​ តែកាស៊ីណូនោះអនុញ្ញាតឲ្យតែជនបរទេសចូលលេងប៉ុណ្ណោះ ខណៈការចូលទៅលេងពីសំណាក់ពលរដ្ឋក្នុងស្រុកនឹងត្រូវបានហាមឃាត់។ ការបើកដំណើរកាស៊ីណូក្នុងទម្រង់បែបនេះគឺវាបានក្លាយជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ​ ជួយបង្កើនប្រាក់ចំណូលជាតិតាមរយៈការបង់ពន្ធពីប្រតិបត្តិករកាស៊ីណូ និងជួយបង្កើតការងារសម្រាប់ពលរដ្ឋក្នុងស្រុកបានមួយចំនួនផងដែរ។ ដោយមើលឃើញពីចំណុចវិជ្ជមានទាំងនេះហើយ ទើបប្រទេសថៃចង់អនុញ្ញាតឲ្យមានកាស៊ីណូស្របច្បាប់ដូចសិង្ហបុរីដែរ ខណៈគិតត្រឹមពេលនេះសមាជិកសភារបស់បក្សកាន់អំណាចនិងបក្សប្រឆាំងថៃហាក់មានគំនិតស្របគ្នាយ៉ាងខ្លាំងជុំវិញគម្រោងខាងលើនេះ។ យ៉ាងណាក្តីក្រុមអ្នកជំនាញថៃបានលើកឡើងថា រដ្ឋាភិបាលថៃត្រូវតែសិក្សាអំពីគម្រោងខាងលើនេះឲ្យបានច្បាស់លាស់បំផុត ហើយជាពិសេសនោះគឺត្រូវធានាឲ្យបានថា ការភ្នាល់ល្បែងគ្រប់ប្រភេទនឹងមិនក្លាយទៅជារឿងអនាធិបតេយ្យសម្រាប់ពលរដ្ឋថៃគ្រប់រូប​ បើមិនដូចនោះទេគឺប្រទេសថៃនឹងទទួលបាននូវភាពអវិជ្ជមានច្រើនជាងភាពវិជ្ជមានពីកាស៊ីណូស្របច្បាប់មួយនេះ៕  អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    February 12, 2024
  • អន្តរជាតិ

    ហ្វីលីពីន៖ តួលេខអ្នកបាត់ខ្លួននៅក្នុងហេតុការណ៍បាក់ដីនៅប្រទេសហ្វីលីពីនបានបន្តកើនឡើងរហូតដល់ ១១០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ដោយគិតយប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈនេះ។ គួររម្លឹកជូនថា ហេតុការណ៍អកុសលនេះបានកើតឡើងតាំងពីយប់ថ្ងៃអង្គារ ទី៦ ម្លេះ នៅក្នុងក្រុង Maco ខេត្ត  Davao de Oro ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ យ៉ាងណាក្តី ភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនមិនអាចទទួលបានតួលេខជនរងគ្រោះជាក់លាក់នោះទេ ដ្បិតគេមិនបានដឹងច្បាស់ថាក្នុងពេលបាក់ដីនោះមានមនុស្សប៉ុន្មាននាក់កំពុងនៅតំបន់កើតហេតុនោះទេ។ ប្រភពខាងលើបានបន្តថា ក្រោយបើកប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះក្នុងរយៈពេល ២ថ្ងៃមកនេះ អាជ្ញាធហ្វីលីពីនបានរកឃើញមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ១១នាក់ និង ១១០នាក់កំពុងតែបាត់ខ្លួន។ គួរកត់សម្គាល់ថា តួលេខអ្នកស្លាប់អាចបន្តកើនឡើង ដ្បិតអ្នកដែលកំពុងបាត់ខ្លួនទាំង​ ១១០នាក់នោះហាក់មានសង្ឃឹមនៅរស់រានមានជីវិតតិចតួចណាស់៕  

    February 9, 2024
  • អន្តរជាតិ

    វៀតណាម៖ ប្រទេសវៀតណាមគ្រោងនឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួនដូចគ្នាជាមួយនឹងប្រទេសចិនដែរ ពោលគឺការរៀបចំសែននឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ខណៈថ្ងៃឆ្លងចូលឆ្នាំថ្មីគឺត្រូវចំថ្ងៃសៅរ៍ទី ១០ ចុងសប្តាហ៍នេះហើយ។ ដើម្បីអបអរពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយនេះ អាជ្ញាធវៀតណាមត្រៀមនឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) ចំនួន ២,០២៤ គ្រឿង ដើម្បីបង្ហោះឡើងទៅលើអាកាសនៅពេលយប់និងផ្គុំឲ្យចេញរូបភាពផ្សេងៗសម្រាប់ឲ្យពលរដ្ឋខ្លួននាំគ្នាទស្សនានិងថតរូបទុកជាអនុស្សាវរីយ៍។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានបញ្ជាក់ថា តាមគម្រោងគឺការបង្ហោះ​ Drone រាប់ពាន់គ្រឿងនេះនឹងត្រូវរៀបចំឡើងនៅតំបន់ West Lake ក្នុងសង្កាត់ Tay Ho នៃទីក្រុងហាណូយ ខណៈរូបភាពដែលនឹងលេចឡើងនៅលើអាកាសនោះគឺសុទ្ធតែជារូបសំណាងឲ្យពិធីបុណ្យចូលឆ្នាំប្រពៃណីវៀតណាមនិងនិមិត្តសញ្ញាតំណាងឲ្យទីក្រុងហាណូយ។ លោកអ្នកអាចទស្សនារូបភាពស្អាតៗទាំងនោះដែលគេថតបាននៅក្នុងថ្ងៃសមបង្ហោះ Drone របស់អាជ្ញាធរវៀតណាមដូចខាងក្រោមនេះ៖  អត្ថបទ៖ ភក្តី ប្រភព៖ VN Express

    February 8, 2024
  • អន្តរជាតិ

    ពលរដ្ឋចិននិងពលរដ្ឋកូនកាត់ចិនរាប់លាននាក់នៅជុំវិញពិភពលោកកំពុងតែត្រៀមធ្វើការអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនយ៉ាងអន្ទះសា ដោយថ្ងៃឆ្លងចូលឆ្នាំថ្មីនឹងត្រូវធ្លាក់ចំថ្ងៃសៅរ៍ចុងសប្តាហ៍នេះ​ ខណៈពិធីរៀបចំសែនចំណីអាហារនិងដង្វាយផ្សេងៗនឹងត្រូវចាប់ផ្តើមធ្វើឡើងនៅក្នុងថ្ងៃសុក្រនេះហើយ។ ទន្ទឹមនឹងការរៀបចំខ្លួនរបស់លោកអ្នកដើម្បីអបអរក្នុងពិធីបុណ្យដ៏ធំមួយនេះ  អង្គភាពខ្មែរណូតសូមធ្វើការចែករំលែកនូវរឿងរ៉ាវមួយចំ​នួនដែលតាមទំនៀមទម្លាប់ប្រពៃណីចិនគឺគេនឹងចៀសវាងមិនធ្វើនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិនឡើយ ដោយត្រណមទាំងនោះរួមមាន៖ ១-ហាមបោសសម្អាតផ្ទះ។ ការបោសសម្អាតផ្ទះនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនគឺស្មើនឹងការបោសសំណាង លាភ ឬហេងផ្សេងៗចេញពីផ្ទះដែរ នេះបើយោងតាមជំនឿរបស់ពលរដ្ឋចិនដែលមានតាំងពីយូរយារណាមកហើយ។ ២-កុំប្រើប្រាស់វត្ថុមុតស្រួចដូចជាម្ជុល កាំបិតស្រួច ឬកន្ត្រៃជាដើម ។ តាមជំនឿរបស់ពលរដ្ឋចិន ការប្រើប្រាស់វត្ថុទាំងអស់នេះនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិននឹងធ្វើឲ្យលោកអ្នកដាច់លាភ ឬបាត់បង់នូវសំណាងណាមួយ។ ៣-កុំស្លៀកពាក់សំលៀកបំពាក់ពណ៌ខ្មៅនិងស។ ពណ៌ខ្មៅនិងពណ៌សគឺជាពណ៌តំណាងឲ្យការកាន់ទុក្ខនិងភាពសោកសៅ ដូចនេះលោកអ្នកមិនគួរប្រើប្រាស់សំលៀកបំពាក់ពណ៌ទាំងនេះនៅក្នុងថ្ងៃដ៏រីករាយឡើយ ជំនួសមកវិញលោកអ្នកគួរប្រើប្រាស់សំលៀកបំពាក់ពណ៌ក្រហម។ ៤-កុំញ៉ាំបបរ។ ពលរដ្ឋចិនជឿថា បបរគឺជាអាហារសម្រាប់អ្នកក្រីក្រ ដូចនេះការញ៉ាំអាហារប្រភេទនេះនៅក្នុងថ្ងៃចូលឆ្នាំអាចជាការនាំឲ្យលោកអ្នកត្រូវខាត់បង់លុយកាក់ ទ្រព្យសម្បត្តិ​ ឬបាត់បង់ប្រាក់ចំណូលជាដើម។ ៥-កុំងូតទឹក កក់សក់ និងកាត់សក់។ ស្រដៀងគ្នាទៅនឹងចំណុចទី១ដែរគឺពលរដ្ឋចិនជឿថា សកម្មភាពទាំងអស់នេះអាចធ្វើឲ្យលោកអ្នកបាត់បង់នូវសំណាង លាភ

    February 8, 2024