Pheakdey
  • អន្តរជាតិ

    អាមេរិក៖ ភាគទុនិករបស់ក្រុមហ៊ុន Tesla ម្នាក់បានដាក់ពាក្យប្តឹងអគ្គនាយកក្រុមហ៊ុន Tesla គឺលោក Elon Musk ទៅកាន់តុលាការជុំវិញករណីដែលរូបលោកបានលក់ភាគហ៊ុនរបស់ក្រុមហ៊ុនមានតម្លៃសរុបចំនួន ៧,៥ពាន់លានដុល្លារក្នុងទម្រង់ជាការជួញដូរផ្ទៃក្នុង​មុនពេលដែលលោកបង្ហាញអំពីរបាយការណ៍ធ្លាក់ចុះរបស់ក្រុមហ៊ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១ ខែមិថុនានេះ។ បើតាមលោក Michael Perry  ដែលជាដើមបណ្តឹងបានបញ្ជាក់ថា តាមរយៈសក​ម្មភាពបំភ័ន្តសាធារណៈជននេះបានធ្វើឱ្យលោក Elon Musk អាចចំណេញប្រាក់បានចំនួន ៣ពាន់លានដុល្លារផងដែរ។ នៅក្នុងពាក្យបណ្តឹងខាងលើនេះបានរៀបរាប់ថា កាលពីចុងឆ្នាំ ២០២២កន្លងទៅ លោក Elon Musk បានធ្វើសកម្មភាពដោយបំពានទៅនឹងតួនាទីក្នុងនាមជាអគ្គនាយកក្រុមហ៊ុន និងផ្ទុយទៅនឹងច្បាប់ពាណិជ្ជកម្ម ដោយរូបលោកបានរៀបចំគម្រោងលក់ភាគហ៊ុនរបស់ក្រុមហ៊ុនឱ្យទៅម្ចាស់ភាគហ៊ុនជាច្រើនផ្សេងទៀតក្នុងតម្លៃដ៏ខ្ពស់មួយ ទាំងដែលរូបលោកបានដឹងច្បាស់រួចទៅហើយថា តម្លៃហ៊ុនរបស់ក្រុមហ៊ុននៅក្នុងទីផ្សារនឹងធ្លាក់ចុះក្រោយពេលក្រុមហ៊ុនបញ្ចេញរបាយការណ៍លក់នៅក្នុងត្រីមាសទី

    June 1, 2024
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនអចលនព្រទ្យធំបំផុតរបស់ចិន Evergrande ត្រូវបានស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុរបស់ទីក្រុងប៉េកាំងសម្រេចពិន័យជាប្រាក់ចំនួន ៤,១៨ពាន់លានយេន (៥៧៧,១លានដុល្លារ) ពីបទអនុវត្តអាជីវកម្មដោយមានការក្លែងបន្លំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែឧសភានេះ។​ នៅក្នុងសំណុំរឿងដដែលនេះ លោក Hui Ka Yan ដែលជាស្ថាបនិកក្រុមហ៊ុនក៏ត្រូវរងនូវការពិន័យជាប្រាក់ចំនួន ៤៧លានយន់ (៦,៦លានដុល្លារ) ផងដែរ។ បើតាមគណៈកម្មការនិយតកម្មមូលបត្រចិនបានរកឃើញថា នៅក្នុងអំឡុងឆ្នាំ ២០១៩-២០២០ ក្រុមហ៊ុន Evergrande បានលួចក្លែងបន្លំរបាយការណ៍ប្រាក់ចំណូលនិងប្រាក់ចំណេញរបស់ខ្លួនដើម្បីឱ្យតម្លៃភាគហ៊ុននៅក្នុងទីផ្សារអចលនព្រទ្យនៅតែមានតម្លៃខ្ពស់ ពោលគឺដើម្បីបញ្ជាក់អំពីភាពរឹងមាំផ្នែកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន។ ប្រភពខាងលើបានបន្តថា តាមរយៈសកម្មភាពក្លែងបន្លំនេះបានអនុញ្ញាតឱ្យក្រុមហ៊ុននៅតែអាចបន្តទទួលបានការបង់ប្រាក់ពីសំណាក់អថិតិជនដែលបានទិញអចលនព្រទ្យផ្សេងៗក្នុងលក្ខខណ្ឌបង់រំលស់ ទទួលបានការដាក់ប្រាក់វិនិយោគពីសំណាក់ក្រុមអ្នកវិនិយោគ និងទទួលបានទំនុកចិត្តពីសំណាក់ដៃគូអាជីវកម្មជាធម្មតា​ ខណៈតាមការពិតក្រុមហ៊ុនកំពុងជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរបំផុត។ សូមបញ្ជាក់ថា ក្រុមហ៊ុន

    June 1, 2024
  • អន្តរជាតិ

    ជប៉ុន៖ ប្រទេសជប៉ុនបានចំណាយប្រាក់ជិត ៦០ពាន់លានដុល្លារដើម្បីទប់តម្លៃប្រាក់យេនមិនឱ្យធ្លាក់ចុះ នេះបើយោងទៅតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន VN Express កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែឧសភានេះ។ គួរកត់សម្គាល់ថា ថ្មីៗនេះតម្លៃរបស់លុយយេនជប៉ុនបានធ្លាក់យ៉ាងខ្លាំងមិនធ្លាប់មាននោះទេ​នៅក្នុងរយៈពេល​ ៣៤ឆ្នាំចុងក្រោយនេះ បើធៀបទៅនឹងប្រាក់ដុល្លារអាមេរិក។ ប្រភពខាងលើបានបន្តថា ជប៉ុនបានបញ្ចេញកញ្ច​ប់ថវិកាចំនួន ២ដំណាក់កាលដើម្បីជួយលើកកម្ពស់តម្លៃរូបិយប័ណ្ណក្នុងស្រុក ដោយដំណាក់ទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ដែលនៅព្រឹកថ្ងៃនោះលុយយេនបានធ្លាក់ចុះរហូតដល់កម្រិតលុយ ១៦០យេនស្មើនឹងលុយ ១ដុល្លារអាមេរិក តែក្រោយមានអន្តរាគមន៍ពីរដ្ឋាភិបាលជប៉ុននៅល្ងាចក្នុងថ្ងៃដដែលនោះតម្លៃលុយយេនក៏បានឡើងមកវិញបន្តិច ដោយលុយ ១៥៦យេនស្មើនឹងលុយ ១ដុល្លារអាមេរិក។ សម្រាប់នៅក្នុងដំណាក់កាលទី២ វិញត្រូវបានធ្វើឡើងនៅក្នុងថ្ងៃទី២ ខែឧសភា ដោយនៅក្នុងថ្ងៃនោះតម្លៃលុយយេនបានបន្តកើនឡើង ២%ទៀត ពោលគឺលុយ ១៥៣យេនស្មើនឹងលុយ ១ដុល្លារអាមេរិក។

    June 1, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣១ ខែឧសភា។ ពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតទាំងនោះគឺជាពលរដ្ឋរស់នៅក្នុងរដ្ឋ Bihar និងរដ្ឋ Odisha ដែលស្ថិតប៉ែកខាងកើតនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា​ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នេះគឺសុទ្ធតែបានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាលក្រោយពួកគេបានព្យាយាមធ្វើការងារនៅក្រោមកម្តៅថ្ងៃក្នុងរយៈពេលជាច្រើនម៉ោង។ គួរបញ្ជាក់ជូនថា​ នៅក្នុងរដូវក្តៅឆ្នាំនេះសីតុណ្ហភាពជារួមនៅទូទាំងប្រទេសឥណ្ឌាបានកើនឡើងចន្លោះពី ៤,៥-៦,៤អង្សាសេពីសីតុណ្ហភាពកម្រិតធម្មតា ខណៈនៅក្នុងទីក្រុងញូវដេលីដែលជារដ្ឋធានីរបស់ប្រទេសបានកើនឡើង ៥២,៩អង្សាសេ ដែលជាសីតុណ្ហភាពកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 31, 2024
  • អន្តរជាតិ

    ជប៉ុន៖ តុលាការជប៉ុនសម្រេចផ្តន្ទាទោសគ្រូបង្រៀនចំនួន ២នាក់ និងមិត្តភក្តិរបស់គ្រូបង្រៀនទាំង ២រូបនេះម្នាក់ទៀត ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញករណីដែលបុរសទាំង ៣រូបនេះ បានដឹកនាំក្រុមកូនសិស្សដើរឡើងភ្នំទឹកកក និងបានបណ្តាលឱ្យកូនសិស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅលើភ្នំ។ យោងតាមការចុះផ្សាយរបស់បណ្តាះសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី៣០ ខែឧសភានេះបានឱ្យដឹងថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីឆ្នាំ២០១៧ម្ល៉េះ តែតុលាការជប៉ុនទើបប្រកាសសាលក្រមកាលពីពេលថ្មីៗនេះ ហើយអ្នកដែលត្រូវទទួលទោសទាំង ៣រូបនោះរួមមាន លោក Shuichi Inose អាយុ ៥៧ឆ្នាំ លោក Hisao Sugamata អាយុ ៥៥ឆ្នាំ និងលោក Hironori Watanabe អាយុ ៦១ឆ្នាំ។

    May 31, 2024
  • អន្តរជាតិ

    ថៃ៖ តុលាការថៃបានកាត់ទោសឱ្យប៉ូលិសស្រីម្នាក់ជាប់ពន្ធនាគាររយៈពេល ១២៥ឆ្នាំពីបទកេងបន្លំប្រាក់សម្រាប់ធានាខ្លួនរបស់ជនសង្ស័យចំនួន ៧២០,០០០បាត (១៩,៥៩៧ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះ។ ស្រ្តីរូបនេះមានឈ្មោះថា Jirat-on Paksap មានតួនាទីជាអធិការរងរដ្ឋបាលនៅស្ថានីយ៍ប៉ូលិសមួយកន្លែងក្នុងទីក្រុងបាងកក និងមានតួនាទីជាអ្នកប្រមូលប្រាក់សម្រាប់ធានាខ្លួនពីក្រុមជនសង្ស័យយកទៅតម្តល់ទុកនៅក្នុងការិយាល័យហិរញ្ញវត្ថុផងដែរ។ ​ យ៉ាងណាក្តីថ្មីៗនេះតុលាការ​ព្រហ្មទណ្ឌ​កណ្តាល​សម្រាប់​សំណុំរឿង​ពុករលួយ​និង​ការប្រព្រឹត្ត​ខុសរបស់ថៃបានរកឃើញថា លោកស្រី Jirat-on Paksap បានប្រព្រឹត្តិបទល្មើសចំនួន ២៥ករណីតាមរយៈរូបភាពប្រមូលប្រាក់សម្រាប់ធានាខ្លួនពីក្រុមជនសង្ស័យបានហើយ តែរូបគាត់មិនបានយកប្រាក់ទាំងនោះទៅតម្តល់ទុកនៅក្នុងការិយាល័យហិរញ្ញវត្ថុនោះទេ។ យោងទៅច្បាប់នៅក្នុងប្រទេសថៃបានកំណត់ថា អ្នកដែលបានប្រព្រឹត្តិបទល្មើសក្នុងទម្រង់ដូចខាងលើនេះចំនួន ១ករណីត្រូវជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ដូចនេះហើយទើបនៅក្នុងសំណុំរឿងរបស់លោកស្រី Jirat-on Paksap ដែលបានប្រព្រឹត្តិបទល្មើសចំនួន ២៥ករណីនោះត្រូវជាប់ពន្ធនាគារសរុបរហូតដល់រយៈពេល ១២៥ឆ្នាំ៕  អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    May 31, 2024
  • អន្តរជាតិ

    អារ៉ាប់រួម៖ របាយការណ៍មួយបានបង្ហាញថា មានការរត់ពន្ធមាសខុសច្បាប់ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំទៅកាន់ប្រទេសអារ៉ាប់រួម ខណៈសកម្មភាពនេះបានបន្តកើតមានយ៉ាងផុសផុលបំផុតនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី៣០ ខែឧសភានេះបានបញ្ជាក់ថា របាយការណ៍ដ៏កម្រខាងលើនេះត្រូវបានធ្វើឡើយដោយអង្គការ Swissaid ខណៈមាសទាំងអស់នោះមានប្រភពមកពីតំបន់អាហ្វ្រិក ដែលមានប្រទេសចំនួន ១២។ ប្រភពខាងលើបានបន្តថា​ គិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះមាសដែលបានរត់ពន្ធដោយខុសច្បាប់ទៅកាន់ប្រទេសអារ៉ាប់រួមគឺមានទម្ងន់ជាង ២,៥០០តោន និងមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ១១៥ពាន់លានដុល្លារ។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា បើគិតតែនៅក្នុងឆ្នាំ២០២២ គឺមានមាសចំនួន ៤៣៥តោន ដែលមានទម្រង់ជាដុំមាសតូចៗនិងមានតម្លៃសរុបជាង ៣០ពាន់លានដុល្លារត្រូវបានរត់ពន្ធចេញពីតំបន់អាហ្វ្រិកឆ្ពោះទៅកាន់ប្រទេសផ្សេងៗ ហើយក្នុងនោះមាសភាគច្រើនបំផុតគឺបាននាំចូលទៅកាន់ប្រទេសអារ៉ាប់រួម៕   អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 30, 2024
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ក្រុមហ៊ុន Google គ្រោងនឹងធ្វើការវិនិយោគលើកគម្រោងធំៗចំនួន ២ ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ២ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះ។ គម្រោងធំចំនួន ២ ដែលនឹងលេចរូបរាងនៅក្នុងប្រទេសម៉ាឡេស៊ីនោះរួមមានការបង្កើតមជ្ឈមណ្ឌលរក្សាទុកទិន្នន័យជាលើកដំបូងនិងបង្កើតតំប​ន់ Google Cloud។ នៅចំពោះគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនខាងលើនេះ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្តែងនូវការអបអរសាទរយ៉ាងខ្លាំង ដ្បិតគម្រោងខ្នាតយក្សមួយនេះនឹងជួយបង្កើតឱកាសការងារសម្រាប់ពលរដ្ឋម៉ាឡេស៊ីបានយ៉ាងច្រើនកន្លែងផងដែរ។ ប្រភពខាងលើនេះបានបន្តថា បន្ថែមពីការបង្កើតឱកាសការងារហើយ គម្រោងខាងលើនេះក៏នឹងក្លាយជាផ្នែកមួយជួយលើកកម្ពស់វិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI នៅក្នុងប្រទេសម៉ាឡេស៊ីបានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    May 30, 2024
  • អន្តរជាតិ

    ជប៉ុន៖ ដុំផ្កាយរណបធ្វើអំពីឈើលើកដំបូងបង្អស់នៅលើពិភពលោកបានបង្ហាញរូបរាងនៅក្នុងប្រទេសជប៉ុនជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៩ ខែឧសភានេះ។ ដុំផ្កាយរណបធ្វើពីឈើនេះមានរាងបួនជ្រុង​ ដោយជ្រុងម្ខាងៗមានប្រវែង ១០សង់ទីម៉ែត្រ ហើយវាមានសមត្ថភាពខ្ពស់លើសពីការរំពឹងទុក ពោលគឺមិនចាញ់ផ្កាយរណបធំៗធ្វើអំពីលោហធាតុនោះទេ។ ប្រភពខាងលើបានបន្តថា​ ដុំផ្កាយរណបធ្វើអំពីឈើនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកវិទ្យាជនជាតិជប៉ុនមកពីសាកលវិទ្យាល័យតូក្យូសហការណ៍ជាមួយក្រុមអ្នកវិទ្យាសាស្រ្តមកពីក្រុមហ៊ុនបច្ចេកវិទ្យា Sumitomo Forestry។ តាមគម្រោងគឺដុំផ្កាយរណបធ្វើអំពីឈើនេះនឹងត្រូវគេប្រើប្រាស់នៅក្នុងបេសកម្មបញ្ជូនគ្រាប់រ៉ុក្កែត SpaceX ទៅកាន់ទីអវកាសនៅក្នុងខែកញ្ញាខាងមុខនេះ។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនបានអះអាងថា ការប្រើប្រាស់ដុំផ្កាយរណបធ្វើអំពីឈើនឹងផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា វាមានរាងតូចងាយស្រួលប្រើប្រាស់ ហើយបន្ទាប់ពីប្រើប្រាស់នៅទីអវកាសរួចគឺវានឹងមិនមានប្រតិកម្មដែលបង្កើតឱ្យមានលោហធាតុភាគល្អិតតោងជាប់នោះទេពេលវាត្រលប់មកដល់ផែនដីវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time    

    May 29, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ សីតុណ្ហភាពនៅក្នុងទីក្រុងញូដេលី ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌាបានកើតឡើងដល់កម្រិត ៤៩,៩អង្សាសេ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៩ ខែឧសភានេះ។ សីតុណ្ហភាពដ៏ខ្ពស់នេះបានកើតមានឡើងចំនួន ២ថ្ងៃមកហើយ ពោលគឺក្នុងថ្ងៃអង្គារ ទី២៨ និងថ្ងៃពុធ ទី២៩ ខែឧសភានេះ ខណៈរលកកម្តៅនេះគឺជាសីតុណ្ហភាពកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេសម្រាប់ទីក្រុងដ៏ធំមួយនេះ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខនៃការកើនឡើងសីតុណ្ហភាពដ៏ខ្ពស់នេះអាជ្ញាធរក្រុងញូដេលីក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ដូចជាតំបន់មួយចំនួននៅក្នុងទីក្រុងត្រូវខ្វះខាតទឹកប្រាស់យ៉ាងឆ្ងន់ធ្ងរ ពោលគឺការផ្គត់ផ្គង់ទៅដល់តំបន់ទាំងនោះមានរយៈពេលត្រឹមតែ ១៥-២០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ។ យ៉ាងណាក្តី នៅក្នុងទីក្រុងញូដេលីនៅមិនទាន់រកឃើញមានអ្នកស្លាប់បាត់បង់ជីវិតដោយសាររលកកម្តៅនៅឡើយទេ។ ដោយឡែកបើកគិតនៅទូទាំងប្រទេសវិញគឺរលកកម្តៅបានបណ្តាលឱ្យពលរដ្ឋឥណ្ឌាស្លាប់បាត់បង់ជីវិតចំនួន ៦០នាក់ហើយ​ បើគិតត្រឹមដើមខែមីនា ឆ្នាំ២០២៤ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    May 29, 2024