Pheakdey
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានយល់ព្រមលក់យន្តហោះចម្បាំងមានតម្លៃ ៨០លានដុល្លារឱ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិនៃមន្ទីរបញ្ចកោណអាមេរិកដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនានេះ។ កិច្ចសន្យាទិញលក់ខាងលើនេះនឹងត្រូវធ្វើឡើងរវាងក្រសួងការបរទេសអាមេរិកជាមួយនឹងក្រសួងការពារជាតិតៃវ៉ាន់។ ប្រភពខា​ងលើបានបន្តថា យន្តហោះចម្បាំងដែលអាមេរិកនឹងលក់ទៅឱ្យកោះតៃវ៉ាន់នោះគឺយន្តហោះចម្បាំងប្រភេទ F-16 ដែលជាយន្តហោះចម្បាំងមានកម្លាំងខ្លាំងនិងទំនើបបំផុតរបស់អាមេរិក ខណៈនៅក្នុងសេចក្តីថ្លែងការណ៍ខាងលើមិនបានបញ្ជាក់អំពីចំនួនជាក់លាក់របស់យន្តហោះដែលកោះតៃវ៉ាន់ត្រូវទទួលបាននោះទេ។ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ខាងលើ ក្រសួងការពារជាតិតៃវ៉ាន់បានចេញមកធ្វើការថ្លែងអំណរគុណយ៉ាលជ្រៅចំពោះអាមេរិកដែលតែងតែជួយការពារនិងគាំទ្រកោះតៃវ៉ាន់ក្នុងវិស័យការពារជាតិ ហើយក្រសួងការពារជាតិតៃវ៉ាន់ក៏បានបញ្ជាក់ផងដែរថា យន្តហោះចម្បាំងប្រភេទ F-16 នេះនឹងជួយលើកកម្ពស់វិស័យយោធាជើងអាកាសរបស់តៃវ៉ាន់ឱ្យកាន់តែរឹងមាំដើម្បីទប់ទល់នឹងការគំរាមគំហែងពីសំណាក់យោធាចិន៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 6, 2024
  • អន្តរជាតិ

    ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោកបានជូនដំណឹងអំពីការរកឃើញករណីមានមនុស្សស្លាប់ដោយសារជំងឺផ្តាសាយបក្សីប្រភេទ H5N2 ជាលើកដំបូងបំផុតនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនានេះ។ ជនរងគ្រោះដែលបានស្លាប់ក្នុងករណីដ៏កម្រនេះមានអាយុ ៥៩ឆ្នាំ និងជាពលរដ្ឋរស់នៅក្នុងប្រទេសម៉ិចស៊ីកូ។ បើតាមក្នុងរបាយការណ៍របស់អាជ្ញាធរសុខភិបាលម៉ិចស៊ីកូ បានបញ្ជាក់ថា ជនរងគ្រោះខាងលើនេះគ្មានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយសត្វបក្សីឬសត្វពាហនៈណាមួយឡើយមុនពេលរូបគាត់បានឆ្លងមេរោគ តែរូបគាត់ជាមនុស្សដែលមានបញ្ហាក្រលៀនរ៉ាំរ៉ៃ និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ ប្រភពខាងលើនេះបានបន្តថា​ មុនពេលស្លាប់ជនរងគ្រោះបានកើតមានអាការមួយចំនួនដូចជា ក្តៅខ្លួនខ្លាំង ពិបាកដកដង្ហើម រាគ និងក្អួត ខណៈដែលក្រុមវេជ្ជបណ្ឌិត​បានរកឃើញថា រូបគាត់បានឆ្លងជំងឺផ្តាសាយបក្សីប្រភេទ H5N2៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    June 6, 2024
  • អន្តរជាតិ

    ថៃ៖ សហព័ន្ធកីឡាប្រដាល់ថៃគ្រោងនឹងបញ្ជូនកំពូលកីឡាករប្រដាល់ Buakaw Banchamek ដែលជាទូទៅពលរដ្ឋនៅកម្ពុជាតែងហៅគាត់ថា “ប៊ូខាវ” ទៅផ្សព្វផ្សាយអំពីកីឡាប្រដាល់ថៃ ឬ មួយថៃនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី៤ ខែមិថុនានេះ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសបារាំងចាប់ពីថ្ងៃទី២៦ ខែកក្កដារហូតដល់ថ្ងៃទី១១ ខែសីហា។ ប្រភពខាងលើបានបន្តថា ការបញ្ជូនកំពូលកីឡាករ Buakaw Banchamek ទៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនេះ គឺមិនមែនជាការប្រកួតដណ្តើមមេដាយអ្វីឡើយ តែកីឡាកររូបនេះនឹងមានកិត្តិយសឡើងសម្តែងក្បាច់គុនប្រដាល់ថៃនៅលើឆាកដ៏ធំ ដែលនឹងមានអ្នកទស្សនាទូរទស្សន៍ ឬ ការផ្សាយនៅលើបណ្តាញសង្គមរាប់លាននាក់នៅជុំវិញពិភពលោក។ សូមបញ្ជាក់ជូនថា Buakaw Banchamek គឺជាកីឡាករប្រដាល់កំពូលមួយរូបរបស់ប្រទេសថៃ ដោយរូបគាត់ធ្លាប់បានប្រកួតឈ្នះកីឡាករប្រដាល់ល្បីៗជាច្រើននាក់នៅជុំវិញពិភពលោក​ ហើយនាពេលបច្ចុប្បន្ននេះរូបគាត់ត្រូវបានពលរដ្ឋថៃចាត់ទុកជានិមិត្តរូបនៃកីឡាប្រដាល់ថៃផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    June 5, 2024
  • អន្តរជាតិ

    អ៊ីតាលី៖ និយតករប្រឆាំងករណីរំលោភលើទំនុកចិត្តនៅក្នុងប្រទេសអ៊ីតាលីបានពិន័យក្រុមហ៊ុន Meta ជាទឹកប្រាក់ចំនួន ៣,៥លានអឺរ៉ូ (៣,៨លានដុល្លារអាមេរិក) ជុំវិញករណីដែលក្រុមហ៊ុនខ្នាតយក្សមួយនេះបានអនុវត្តសកម្មភាពអាជីវកម្មដោយមិនយុត្តិធម៌។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៥​ ខែមិថុនានេះបានបញ្ជាក់ថា ជនរងគ្រោះនៅក្នុងករណីចម្រូងសម្រាសដ៏ធំនេះ គឺជាម្ចាស់គណនី Facebook និង Instagram នៅក្នុងប្រទេសអ៊ីតាលីជាច្រើននាក់។ បើតាមអាជ្ញាធរអ៊ីតាលីបានបញ្ជាក់ថា ​នាពេលកន្លងមកក្រុមហ៊ុន Meta បានលួចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់គណនី Facebook និង Instagram ជាច្រើននាក់ក្នុងគោលបំណងធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាតពីម្ចាស់គណនីទាំងនោះឡើយ ពោលគឺក្រុមហ៊ុនបានលួចតាមដានទីតាំង ការបង្ហោះសារ និងចំណូលចិត្តរបស់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram ដើម្បីបង្ហោះការផ្សាយពាណិជ្ជកម្មលក់ផលិតផលផ្សេងៗឱ្យត្រូវនឹងពួកគេ។ ប្រភពខាងលើបានបន្តថា​ ពេលខ្លះក្រុមហ៊ុន Meta

    June 5, 2024
  • អន្តរជាតិ

    ជប៉ុន៖ រដ្ឋាភិបាលជប៉ុនគ្រោងនឹងដាក់ឱ្យប្រើប្រាស់កម្មវិធីស្វែងរកគូស្នេហ៍នៅក្នុងទូរស័ព្ទដៃ ដែលជាផ្នែកមួយជួយបង្កើនអត្រាកំណើតនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែមិថុនានេះ។ តាមគម្រោងគឺកម្មវិធីស្វែងរកគូស្នេហ៍នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងរដូវក្តៅខាងមុខនេះ ហើយអ្នកដែលមានបំណងចង់ប្រើប្រាស់កម្មវិធីមួយនេះត្រូវបំពេញលក្ខខណ្ឌចាំបាច់មួយចំនួនផងដែរ។ លក្ខខណ្ឌសំខាន់ៗទាំងនោះរួមមាន៖ -ត្រូវមានលិខិតបញ្ជាក់ភាពនៅលីវផ្លូវការដែលទទួលស្គាល់ដោយអាជ្ញាធរជប៉ុន -បង្ហាញលិខិតបញ្ជាក់អំពីប្រាក់ចំណូល ប្រាក់ខែប្រចាំឆ្នាំ និងការបង់ពន្ធផ្សេងៗ -ចុះហត្ថលេខាដើម្បីបញ្ជាក់ថាពិតជាមានបំណងចង់រៀបការប្រាកដមែន បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា កម្មវិធីខាងលើនេះត្រូវបានបង្កើតឡើងក្រោយគេបានរកឃើញថា មានពលរដ្ឋជប៉ុនដែលមានបំណងចង់រៀបការប្រមាណជា ៧០% បានខកខានមិនបានរៀបការដោយសារតែពួកគេមិនដឹងថាត្រូវទៅរកគូស្នេហ៍នៅទីកន្លែងណា ឬគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ស្វែងរកគូស្នេហ៍៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    June 5, 2024
  • អន្តរជាតិ

    អាមេរិក៖ តុលាការអាមេរិកសម្រេចឱ្យក្រុមហ៊ុន Johnson & Johnson ត្រូ​វបង់ប្រាក់សងជំងឺចិត្តចំនួន ២៦០លានដុល្លារទៅកាន់ស្រ្តីម្នាក់ ដែលបានកើតជំងឺមហារីកស្បែកក្រោយប្រើប្រាស់ផលិតផលម្សៅរបស់ក្រុមហ៊ុនមួយនេះនាពេលកន្លងមក។ នៅក្នុងទឹកប្រាក់ចំនួន ២៦០លានដុល្លារនេះគឺមានប្រាក់ចំនួន ៦០លានដុល្លារជាប្រាក់សងជំងឺចិត្ត និងប្រាក់ចំនួន ២០០លានដុល្លារគឺជាប្រាក់សំណងចំពោះការប៉ះពាល់ដល់រាងកាយជាក់ស្តែងនិងរួមទាំងការប៉ះពាល់រហូតដល់រូបគាត់ត្រូវលែងលះជាមួយប្តីផងដែរ។ គួររម្លឹកជូនថា ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Kyung Lee ជាពលរដ្ឋនៅក្នុងរដ្ឋ​ Oregon ហើយម្សៅដែលបានបណ្តាលឱ្យរូបគាត់កើតជំងឺមហារីកស្បែកធ្ងន់ធ្ងររហូតដល់ជិតស្លាប់បាត់បង់ជីវិតនោះគឺជាប្រភេទម្សៅហុយសម្រាប់លាបលើរាងកាយ។ ប្រភពខាងលើបានបន្តថា ការសម្រេចរបស់ក្រុមគណៈវិនិច្ឆ័យខាងលើនេះត្រូវបានធ្វើស្របពេលដែលតុលាការប្រចាំរដ្ឋ Oregon កំពុងដោះស្រាយសំណុំរឿងអាស្រូវដ៏ធំមួយទាក់ទងនឹងការប្រើប្រាស់ម្សៅហ៊ុយរបស់ក្រុមហ៊ុន Johnson & Johnson ខណៈនៅក្នុងសំណុំរឿងនេះមានទំហំជាទឹកប្រាក់រហូតដល់ ៦,៤៨ពាន់លានដុល្លារឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Straits Times

    June 4, 2024
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងធ្វើការផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួននៅចុងខែមិថុនានេះហើយ ដែលជាការផ្លាស់ប្តូរមុនពេលធ្លាប់បានកំណត់ទុកនាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៤ ខែមិថុនា។ រដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនោះមានឈ្មោះថា នូសាន់តារ៉ា (Nusantara ) ខណៈរដ្ឋធានីនាពេលបច្ចុប្បន្ននេះមានឈ្មោះ ចាកាតា។ បើតាមលោក Basuki Hadimuljono ដែលជារដ្ឋមន្រ្តីក្រសួងសាធារណការនិងលំនៅឋានបានបញ្ជាក់ថា ការសម្រេចផ្លាស់ប្តូររដ្ឋធានីមុនការកំណត់គឺត្រូវបានធ្វើឡើងនៅក្នុងគោលបំណងចង់ឱ្យមានការផ្លាស់ប្តូរផ្លូវការមុនពេលថ្ងៃបុណ្យឯករាជ្យជាតិ ១៧ សីហាចូលមកដល់។ យ៉ាងណាក្តីរដ្ឋមន្ត្រីរូបនេះបានបន្តថា លោកប្រធានាធិបតី Joko Widodo អាចនឹងធ្វើការផ្លាស់ការិយាល័យរបស់គាត់នៅដើមខែកក្កដាឬយឺតជាងនេះបន្តិច ដោយលោកចាំឱ្យគេរៀបចំប្រព័ន្ធទឹកឱ្យបានចប់ ១០០%ជាមុនសិន។ សូមបញ្ជាក់ជូនថា ការសម្រេចផ្លាស់ប្តូររដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានធ្វើឡើងក្រោមហេតុផលថា ទីក្រុងចាកាតាបានប្រឈមនឹងការវាយប្រហារដោយទឹកជំនន់ធ្ងនធ្ងរនិងញឹកញាប់ ដែលបានការរំខានដល់កិច្ចការសំខាន់ៗមួយចំនួនរបស់រដ្ឋាភិបាល៕ អត្ថបទ៖ ភក្តី

    June 4, 2024
  • អន្តរជាតិ

    ម៉ាល់ឌីវ៖ ប្រទេសម៉ាល់ឌីវបានប្រកាសហាមឃាត់មិនឱ្យពលរដ្ឋអ៊ីស្រាអែលធ្វើដំណើរមកកាន់ទឹកដីរបស់ខ្លួនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣ ខែមិថុនា។ បើតាមលោក Mohamed Muizzu ប្រធានាធិបតីនៃប្រទេសម៉ាល់ឌីវបានបញ្ជាក់ថា ការហាមឃាត់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងសម្តែងនូវការប្រឆាំងចំពោះការធ្វើសង្គ្រាមរបស់កងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលបានបណ្តាលឱ្យពលរដ្ឋស៊ីវិលប៉ាឡេស៊ីជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ឬត្រូវរត់ភៀសខ្លួនយ៉ាងវេទនាបំផុត។ សូមបញ្ជាក់ជូនថា ម៉ាល់ឌីវគឺជាប្រទេសកាន់សាសនាឥស្លាមតូចមួយស្ថិតតំបន់អាស៊ីខាងត្បូងនិងមានប្រជាជនរស់នៅជាងកន្លះលាននាក់ប៉ុណ្ណោះ បើគិតត្រឹមឆ្នាំ២០២២។ យ៉ាងណាក្តី ម៉ាល់ឌីវគឺជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយនៅលើពិភពលោក ដោយម៉ាល់ឌីវមានឆ្នេរសមុទ្រពណ៌សយ៉ាងស្រស់ស្អាត បឹងខៀវស្រងាត់ បរិយាកាសយ៉ាងស្ងប់ស្ងាត់ និងមានកោះដែលមានផ្កាថ្មយ៉ាងស្រស់ស្អាតនិងប្លែកៗជាង ១,០០០កន្លែង។ ជាទូទៅម៉ាល់ឌីវត្រូវបានគេស្គាល់ថា ជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ការដំណើរកំសាន្តបែបរ៉ូមែនទិក ជាលក្ខណៈគូស្នេហ៍ ដំណើរកម្សាន្តបែបក្រេបទឹកឃ្មុំ និងជាឋានសួគ៌ដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តការកំសាន្តនៅតាមឆ្នេរសមុទ្រ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    June 3, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ គិតត្រឹមពេលនេះបញ្ហារលកកម្តៅហាក់មិនទាន់រសាត់បាត់ពីប្រទេសឥណ្ឌានៅឡើយទេ បើទោះជារដូវក្តៅនៅតាមបណ្តាប្រទេសអាស៊ីមួយចំនួនត្រូវបានបញ្ចប់និងត្រូវឆ្លងចូលដល់រដូវវស្សាហើយក៏ដោយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣ ខែមិថុនាបានឱ្យដឹង​ថា គិតចាប់តាំងពីខែមីនារហូតមកទល់នឹងចុងខែឧសភាឆ្នាំ២០២៤នេះមានពលរដ្ឋឥណ្ឌាចំនួន ៥៦នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតដោយសារតែបញ្ហារលកកម្តៅ។ ប្រភពខាងលើបានបន្តថា​ ក្តៅតែបានសម្លាប់មនុស្សហើយរលកកម្តៅក៏បានបណ្តាលឱ្យមានពលរដ្ឋឥណ្ឌាប្រមាណជា ២៥,០០០នាក់ត្រូវដួលសន្លប់ផងដែរ ក្រោយពួកគេបានព្យាយាមធ្វើការងារអស់រយៈពេលជាច្រើនម៉ោងក្រោមកម្រិតសីតុណ្ហភាពដ៏ខ្ពស់។ គួររម្លឹកជូនថា សីតុណ្ហភាពនៅតាមតំបន់ជាច្រើននៅទូទាំងប្រទេសឥណ្ឌាបានកើតឡើងរហូតដល់កម្រិតខ្ពស់ជាង ៥០អង្សាសេ ខណៈនៅក្នុងទីក្រុងញូវដេលីដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌាវិញសីតុណ្ហភាពកាលពីសប្តាហ៍មុនបានកើនឡើងដល់ ៥២,៩អង្សាសេឯណោះ ដែលជាកម្រិតដ៏ខ្ពស់មិនធ្លាប់មាននោះទេនាពេលកន្លងមក៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    June 3, 2024
  • អន្តរជាតិ

    ស្រីលង្កា៖ យ៉ាងហោចណាស់មានពលរដ្ឋស្រីលង្កាចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះមូសុងដ៏កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែមិថុនា។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កាបានបញ្ជាក់ថា នៅចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិអស់នោះគឺមានជនរងគ្រោះចំនួន ៩នាក់បានស្លាប់ដោយសារមានដើមឈើបាក់សង្កត់ខណៈពួកគេកំពុងធ្វើដំណើរតាមដងផ្លូវ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះចំនួន ៣នាក់ដែលជាសមាជិកនៅក្នុងគ្រួសារតែមួយបានស្លាប់ដោយសារតែលង់ទឹក និងជនរងគ្រោះចំនួន ២នាក់ផ្សេងទៀតបានស្លាប់ដោយសារតែបញ្ហាបាក់ដីដែលកប់មកលើពួកគេទាំងរស់តែម្តង។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះមូសុងបានកំពុងតែបង្កឱ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងរហូតធ្វើឱ្យតំបន់មួយចំនួនត្រូវជនលិចដោយជំនន់ទឹភ្លៀង ហើយនៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះរដ្ឋាភិបាលស្រីលង្កាបានសម្រេចបិទសាលារៀននៅទូទាំងប្រទេសជាបណ្តោះអាសន្នសិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time  

    June 3, 2024