Pheakdey
  • អន្តរជាតិ

    បុណ្យចូលឆ្នាំប្រពៃណីចិននឹងត្រូវចូលមកដល់នៅក្នុងថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈនេះហើយ ខណៈពលរដ្ឋចិននិងពលរដ្ឋដែលជាកូនកាត់ចិនរាប់លាននាក់នៅជុំវិញពិភពលោកបានត្រៀមខ្លួនអបអរពិធីបុណ្យប្រពៃណីជាតិមួយនេះតាំងតែពីដើមសប្តាហ៍នេះម្លេះ។ របៀបនៃការអបអររបស់ពលរដ្ឋកូនកាត់ដែលរស់នៅក្រៅប្រទេសចិនអាចមានលក្ខណៈខុសគ្នាបន្តិចបន្តួចអាស្រ័យទៅតាមទម្លាប់នៅក្នុងគ្រួសាររបស់ពួកគេ ខណៈបើយោងតាមទំនៀមទម្លាប់ប្រពៃណីរបស់ចិនបានណែនាំឲ្យពលរដ្ឋទាំងអស់គួរធ្វើនូវរឿងសំខាន់ៗចំនួន ៧ដូចខាងក្រោមនេះ៖ ១-ចែកអាំងប៉ាវទៅកាន់ក្មេងៗ និងមនុស្សដែលមិនទាន់រៀបការ។ តាមប្រពៃណីរបស់ចិនគេជឿថា​ បុគ្គលដែលបានចែកអាំងប៉ាវទៅគេនោះ ទោះក្នុងអាំងប៉ាវមានប្រាក់បន្តិចបន្តួចក៏ដោយក៏ពួកគេនឹងត្រូវទទួលបានមកវិញនូវ “សំណាងល្អ” ឬ “លាភ” ជាដើម។ ២-ញ៉ាំគាវឲ្យបានច្រើន។ លោកអ្នកគួរនៅជុំគ្រួសារនាំគ្នាញ៉ាំគាវឲ្យបានច្រើនមុនពេល ឬក្រោយពេលឆ្លងចូលឆ្នាំថ្មីមួយម៉ោង ដែលតាមជំនឿរបស់ពលរដ្ឋចិនគឺគេជឿថា ទម្លាប់មួយនេះនឹងជួយឲ្យពួកគេអាចរកប្រាក់ចំណូលបានច្រើន។ ៣-ស្លៀកសំលៀកបំពាក់ពណ៌ក្រហម។ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនលោកអ្នកគួរស្លៀកពាក់សំលៀកបំពាក់ពណ៌ក្រហម ហើយបើអាចខោអាវក្នុងក៏គួរតែពណ៌ក្រហមដែរ ព្រោះពណ៌ក្រហមតំណាងឲ្យភាពរឹងមាំ សំណាងល្អ និងមានជោគវាសនាល្អ។ ៤-ប្តូរផ្លែក្រូចគ្នាទៅវិញមក។ លោកអ្នកគួររៀបចំផ្លែក្រូចក្នុងចំនួនគូ អាចត្រឹមតែ២ផ្លែក៏បាន ដើម្បីយកទៅចែកជូនមិត្តភក្តិជិតស្និត ហើយមិត្តភក្តិដែលទទួលបានផ្លែក្រូចនោះហើយក៏គួរតែរៀបចំផ្លែក្រូចក្នុងចំនួនដូចគ្នាដើម្បីជូនលោកអ្នកវិញផងដែរ។ តាមជំនឿការជូនផ្លែក្រូចឲ្យគ្នាទៅវិញទៅមកនេះគឺជាសញ្ញានៃការបង្កើតឲ្យមានសុភមង្គល និងសំណាងល្អនៅក្នុងគ្រួសារ។

    February 8, 2024
  • អន្តរជាតិ

    អ៊ីតាលី៖ តុលាការអ៊ីតាលីបានកាត់ទោសឲ្យបុរសជនជាតិតួគីម្នាក់ជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ជុំវិញករណីដែលរូបគាត់គឺជាដើមហេតុបង្កឲ្យមានទូកដឹកជនភៀសខ្លួនមួយគ្រឿងលិចនិងបានបណ្តាលឲ្យមានមនុស្សជាង ៩០នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈនេះ។ ជនជាប់ចោទរូបនេះមានឈ្មោះថា Gun Ufuk ខណៈហេតុការណ៍លិចទូកខាងលើនេះបានកើតឡើងតាំងពីខែកុម្ភៈឆ្នាំកន្លងទៅម្លេះ។ (រូបតំណាង) ក្រៅតែពីបានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារហើយ លោក Gun Ufuk ក៏ត្រូវតុលាការអ៊ីតាលីបង្គាប់ឲ្យបង់ប្រាក់សងជំងឺចិត្តសរុបចំនួន ៣លានអឺរ៉ូ (៣,២លានដុល្លារអាមេរិក) ទៅកាន់គ្រួសារជនរងគ្រោះផងដែរ។ បើតាមតុលាការអ៊ីតាលីបានរកឃើញថា លោក Gun Ufuk គឺជាអ្នករៀបចំនាំយកជនភៀសខ្លួនចំនួន ១៨០នាក់ពីភាគខាងលិចប្រទេសតួគីមកកាន់ប្រទេសអ៊ីតាលី ដោយរូបគាត់ក៏ជាអ្នកបើកទូកឆ្លងកាត់សមុទ្រដោយផ្ទាល់តែម្តងដើម្បីនាំយកជនភៀសខ្លួនទាំងនោះមកកាន់ទឹកដីអ៊ីតាលី។ យ៉ាងណាក្តី ទូកដែលមានផ្ទុកមនុស្សជិត ២០០នាក់នោះបានលិចនៅលើដែនសមុទ្រនៃប្រទេសអ៊ីតាលី និងបានបណ្តាលឲ្យមានពលរដ្ឋតួគីចំនួន ៩៤នាក់ត្រូវស្លាប់បាត់បង់ជីវិត៕

    February 8, 2024
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ការរាតត្បាតនៃជំងឺគ្រុនឈាមបានកំពុងតែក្លាយជាបញ្ហាចម្បងនៅតាមបណ្តាលប្រទេសមួយចំនួន ដ្បិតជំងឺដែលបង្កឡើងដោយសារមូសខ្លាខាំមួយនេះហាក់បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកជំងឺ ខណៈតួលេខអ្នកឆ្លងក៏បានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨​ ខែកុម្ភៈនេះបានឲ្យដឹងថា ករណីអ្នកឆ្លងជំងឺគ្រុនឈាមនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៤នេះបានកើនឡើងរហូតដល់ ៦៥% បើធៀបទៅនឹងឆ្នាំកន្លងទៅ។ បើតាមលោក Muhammad Radzi Abu Hassan អគ្គនាយកសុខាភិបាលសាធារណៈនៃក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈនៃឆ្នាំ២០២៤នេះ អាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺគ្រុនឈាមនៅទូទាំងប្រទេសចំនួន ១៨,២៤៧ករណី ខណៈគិតត្រឹមខែដូចគ្នានេះនៅក្នុងឆ្នាំ២០២៣ កន្លងទៅតួលេខអ្នកឆ្លងជំងឺគ្រុនឈាមមានត្រឹម ១១,១២៧ករណីប៉ុណ្ណោះ។ ចំពោះករណីអ្នកស្លាប់វិញក៏មានការកើនឡើងផងដែរ ដោយនៅក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរកឃើញអ្នកស្លាប់ដោយជំងឺគ្រុនឈាមរហូតដល់ ៩នាក់ ខណៈកាលពីឆ្នាំមុនករណីអ្នកស្លាប់មានត្រឹម ៦នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    February 8, 2024
  • អន្តរជាតិ

    ថៃ៖ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានទាញសញ្ញាព្រមានមួយជុំវិញករណីរាតត្បាតនៃជំងឺគ្រុនឈាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨​​ ខែកុម្ភៈនេះ។ ការទាញសញ្ញាព្រមាននេះគឺត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលថៃបានរកឃើញករណីអ្នកឆ្លងជំងឺគ្រុនឈាមរហូតដល់ ៨,១៩៧ករណីនៅក្នុងឆ្នាំ ២០២៤នេះ។ ប្រភពខាងលើបានបន្តថា​ នៅក្នុងចំណោមអ្នកឆ្លងជំងឺគ្រុនឈាមទាំងជាង ៨,០០០ករណីនោះក៏មានករណីធ្ងន់ធ្ងរចំនួន ១៣ករណី ដែលបានបណ្តាលអ្នកជំងឺត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ បើតាមលោកវេជ្ជបណ្ឌិត Thongchai Keeratihuttayakorn អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានបញ្ជាក់ថា បើធ្វើការប្រៀបធៀបតួលេខអ្នកឆ្លងជំងឺគ្រុនឈាមនៅក្នុងឆ្នាំ ២០២៤នេះទៅនឹងតួលេខអ្នកឆ្លងនៅក្នុងឆ្នាំមុនគឺមានការកើនឡើងរហូតដល់ ៩១,២៥% ដោយកាលពីឆ្នាំ២០២៣កន្លងទៅនិងគិតត្រឹមខែដូចគ្នានេះនៅទូទាំងប្រទេសថៃទាំងមូលបានរកឃើញករណីអ្នកឆ្លងជំងឺគ្រុនឈាមត្រឹមតែ ៤,២៨៦ករណីប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    February 8, 2024
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃគ្រោងនឹងអញ្ជើញប្រទេសកម្ពុជាឲ្យចូលរួមក្នុងគម្រោង “CLEAR Sky Strategy” ឬជាខេមរៈភាសាមានន័យថា “យុទ្ធសាស្រ្តធ្វើឲ្យផ្ទៃមេឃស្រឡះ” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី៧​ ខែកុម្ភៈនេះ។ តាមគម្រោងគឺការពិភាក្សាអំពីបញ្ហាខាងលើនេះនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងពេលដែលរដ្ឋមន្រ្តីក្រសួងបរិស្ថានថៃលោក ផាត់ឆារ៉ាវ៉ាត់ វង្សស៊ូវ៉ាន់ ត្រូវជួបគ្នាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសថៃ។ ប្រភពខាងលើបាបន្តថា គោលបំណងនៃអញ្ជើញប្រទេសកម្ពុជាឲ្យចូលរួមក្នុងគម្រោង “CLEAR Sky Strategy” នេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍ក្នុងនាមជាប្រទេសជិតខាងដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាខ្យល់កខ្វក់ឆ្លងដែន ខណៈប្រទេសថៃបានអនុវត្តគម្រោងនេះរួចហើយជាមួយប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំកន្លងទៅ។ គួរបញ្ជាក់ជូនថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នៅក្នុងប្រទេសថៃបានបន្តកើតឡើងកាន់តែធ្ងន់ធ្ងរទាំងនៅក្នុងទីក្រុងបាងកក និងនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួន​ ខណៈអាជ្ញាធរថៃបានរកឃើញថា ផ្សែងនិងខ្យល់កខ្វក់មួយមួយផ្នែកតូចគឺបានភាយចេញពីប្រទេសជិតខាងរបស់ខ្លួន៕ អត្ថបទ៖

    February 7, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌា​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងហើយ នៅមានមនុស្សចំនួន ៨០នាក់ផ្សេងទៀតបានរងរបួស និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។ ប្រភពខាងលើបានបន្តថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងផងដែរ ដ្បិតជនរងគ្រោះមួយចំនួនដែលកំពុងព្យាបាលនៅមន្ទីរពេទ្យនោះគឺមានស្ថានភាពធ្ងន់ធ្ងរបំផុត ពោលគឺស្ថិតនៅក្នុងកម្រិតដែលលើសពីសមត្ថភាពជួយសង្គ្រោះរបស់ក្រុមវេជ្ជបណ្ឌិត។ បើតាមអាជ្ញាធរឥណ្ឌាបានឲ្យដឹងថា​ នៅក្នុងពេលមានហេតុការណ៍ផ្ទុះនោះគឺមានមនុស្សចន្លោះពី ២០០-៣០០នាក់កំពុងធ្វើការងារនៅក្នុងរោងចក្រនោះ​ ហើយក្រោយមានហេតុការណ៍ផ្ទុះអណ្តាតភ្លើងក៏បានបន្តឆេះរាលដល់អគារចំនួន ១០ខ្នងផ្សេងទៀតផងដែរ ខណៈអាជ្ញាធរបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន ២០គ្រឿង និងក្រុមអ្នកជួយសង្គ្រោះចំនួន ៥០នាក់ទៅធ្វើអន្តរាគមន៍ជួយជនរងគ្រោះក្នុងហេតុការណ៍អកុសលខាងលើនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    February 7, 2024
  • អន្តរជាតិ

    ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០៩នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងថ្ងៃអង្គារ ទី៦​ ខែកុម្ភៈនេះក្រោយពួកគេបានជួបគ្រោះថ្នាក់មួយចំនួនបង្កឡើងដោយសារព្យុះព្រិលទឹកកកនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលក្រុមពលរដ្ឋជប៉ុនជាង ១០០នាក់ខាងលើនេះបានជួបប្រទះច្រើនជាងគេគឺការរអិលដួលបោកទៅលើផ្លូវក្រោយបានរងនូវសម្ពាធព្យុះព្រិលទឹកកកយ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថាមានពលរដ្ឋជប៉ុនណាម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាអាកាសខាងលើនេះនៅឡើយទេ។ យ៉ាងណាក្តី ព្យុះព្រិលទឹកកកបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ការធ្វើដំណើរទាំងតាមផ្លូវអាកាស​ និងផ្លូវគោកនៅតាមទីក្រុងនិងតំបន់សំខាន់ៗជាច្រើនក្នុងប្រទេសជប៉ុន ដោយអាជ្ញាធរជប៉ុនបានសម្រេចលុបចោល និងពន្យាពេលជើងហោះហើរ និងរថភ្លើងជាច្រើនជើង ដែលបង្កឲ្យមានផលប៉ះពាល់ដល់អ្នកដំណើររាប់ពាន់នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    February 6, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ការធ្លាក់ចុះនៃកំណើនប្រជាជនបានកំពុងតែក្លាយជាបញ្ហាសង្គមថ្មីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយពលរដ្ឋកូរ៉េខាងត្បូងជាច្រើនបានផ្តើមមានទំនោរលែងចង់បានកូនច្រើនដូចមនុស្សជំនាន់មុនទៀត ដ្បិតការចិញ្ចឹមបីបាច់កូននៅក្នុងសម័យបច្ចុប្បន្ននេះគឺជាបន្ទុកដ៏លំបាកមួយរបស់ពួកគេ។ ដើម្បីឆ្លើយតបនឹងបញ្ហាសង្គមមួយនេះទាំងរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុនធំៗមួយចំនួនបានដាក់ចេញវិធានការផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនដើម្បីលើកចិត្តពលរដ្ឋកូរ៉េខាងត្បូងយកកូនឲ្យបានច្រើននៅក្នុងគ្រួសាររបស់ពួកគេ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា ក្រុមហ៊ុន Booyoung ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនវិនិយោគផ្នែកអចលនទ្រព្យនិងសំណង់ខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងនោះបានផ្តល់ប្រាក់លើកចិត្តដល់បុគ្គលិកខ្លួនដែលមានកូនម្នាក់ចំនួន ១០០លានវ៉ុន (៧៥,២៩៤ដុល្លារអាមេរិក) ខណៈគោលការណ៍នេះនឹងបន្តអនុវត្តគ្រប់ចំនួនកូនដែលបុគ្គលិកម្នាក់ៗមានផងដែរ។ បើតាមលោក Lee Joong-keun ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Booyoung បានបញ្ជាក់ថា ការអនុវត្តវិធានការខាងលើនេះមិនមែជារឿងថ្មីនៅក្នុងក្រុមហ៊ុនឡើយដោយក្រុមហ៊ុនបានផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០២១មកម្លេះ ខណៈរហូតមកទល់នឹងពេលនេះក្រុមហ៊ុនបានផ្តល់ប្រាក់ឧបត្ថម្ភដល់ទារកចំនួន ៧០នាក់ហើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ទី៥ ម្សិលមិញនេះអគ្គនាយកវ័យ ៨៤ឆ្នាំរូបនេះបានបន្តថា ចាប់ពីថ្ងៃខែកុម្ភៈឆ្នាំ២០២៤តទៅ ក្រុមហ៊ុនក៏បានសម្រេចបន្ថែមនូវប្រាក់មួយចំ​នួនទៀតសម្រាប់គាំទ្រដល់ការសិក្សារបស់ក្មេងៗទាំងនោះនៅពេលពួកគេចាប់ផ្តើមចូលរៀនផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    February 6, 2024
  • អន្តរជាតិ

    ចិន៖ ព្យុះភ្លៀង និងព្យុះព្រិលទឹកកកកំពុងតែវាយប្រហារប្រទេសចិនយ៉ាងខ្លាំង ខណៈចិននឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅចុងសប្តាហ៍នេះហើយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៦ ខែកុម្ភៈនេះបានបញ្ជាក់ថា បញ្ហាអាកាសធាតុខាងលើនេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ការធ្វើដំណើរនៅក្នុងប្រទេសចិន ខណៈនៅក្នុងអំឡុងពេលនៃការអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ គេរំពឹងថានឹងមានការធ្វើការដំណើររាប់ពាន់លានជើងឯណោះទាំងតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកនៅទូទាំងប្រទេសចិន។ ប្រភពខាងលើបានបន្តថា ព្យុះភ្លៀង និងព្យុះព្រិលទឹកកកបានវាយប្រហារតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសចិន ហើយក្នុងនោះតំបន់ភាគកណ្តាលនៃខេត្ត Hubei គឺជាទីកន្លែងដែលបានរងនូវការវាយប្រហារខ្លាំងជាងគេ។ បើតាមរបាយការណ៍របស់អាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋចិនចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដែលបង្កឡើងសារតែបញ្ហាអាកាសធាតុដ៏អាក្រក់នេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ​កាលពីថ្ងៃម្សិលមិញនេះមានអ្នកបើករថយន្តម្នាក់ត្រូវបានគេជួយសង្គ្រោះចេញពីក្នុងរថយន្ត ក្រោយបានជាប់គាំងនៅលើដងផ្លូវដោយសារតែព្យុះព្រិលទឹកកកអស់រយៈពេល ៣ថ្ងៃ។ ទន្ទឹមគ្នានេះមានរថភ្លើង និងជើងហោះមួយចំនួនក៏ត្រូវបានពន្យាពេល និងលុបចោលផងដែរ៕ អត្ថបទ៖​ ភក្តី ប្រភព៖ The Strait Time

    February 6, 2024
  • អន្តរជាតិ

    ជប៉ុន៖ អាជ្ញាធរអាកាសចរណ៍ជប៉ុនបានសម្រេចលុបចោលជើងហើរមួយចំនួនជាបន្ទាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាព្យុះព្រិលទឹកកកដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃចន្ទ​​ ទី៥ ខែកុម្ភៈនេះ។ ទីតាំងដែលកំពុងទទួលរងនូវសម្ពាធនៃព្យុះព្រិលទឹកកកដ៏ធ្ងន់ធ្ងរនៅពេលនេះគឺមានដូចជាទីក្រុង​តូក្យូ ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា តំបន់កាន់តូ អាណាខេត្តអាគីតា និងទីក្រុងសំខាន់ៗមួយចំនួនទៀតផងដែរ។ តាមការព្យាករណ៍របស់អាជ្ញាធរជប៉ុនបានបង្ហាញថា ទីតាំងសំខាន់ៗខាងលើនេះអាចទទួលរងឥទ្ធិពលនៃព្យុះព្រិលទឹកកកចាប់ពីថ្ងៃទី៥ ខែកុម្ភៈនេះរហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ខណៈតំបន់កាន់តូ ដែលកំពុងមានពលរដ្ឋជាង ៤៤លាននាក់រស់នៅអាចទទួលរងប៉ះពាល់ខ្លាំងជាងគេ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings បានសម្រេចលុបចោលជើងហោះហើរទាំងក្នុងស្រុងនិងអន្តរជាតិសរុបចំនួន ៣៤ជើង ដែលបានបង្កផលប៉ះពាល់ដល់អ្នកដំណើរចំនួន ៤,១៧០នាក់ ខណៈក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានសម្រេចលុបចោលជើងហោះក្នុងស្រុកចំនួន ៥៤ជើង ដែលបានបង្កផលប៉ះពាល់ដល់អ្នកដំណើរចំនួន

    February 5, 2024