- Pheakdey
- អន្តរជាតិ
ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនសម្រេចលើកលែងទិដ្ឋការចំពោះក្រុមអ្នកដំណើរអន្តរជាតិទាំងឡាយណាដែលចូលមកកម្សាន្តក្នុងប្រទេសខ្លួនតាមរយៈនាវាទេសចរណ៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៥ ខែឧសភានេះ។ ការសម្រេចអនុវត្តវិធានការខាងលើនេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកកម្សាន្តក្នុងទឹកដីចិនឱ្យបានកាន់តែច្រើន ហើយវាក៏ជាផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចជាតិចិនផងដែរ។ បើយោងតាមរដ្ឋបាលអន្តោប្រវេសន៍ជាតិចិនបានបញ្ជាក់ថា ការអនុវត្តវិធានការលើកលែងទិដ្ឋការខាងលើនេះ នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ថ្ងៃទី១៥ ខែឧសភានេះតទៅ ហើយរយៈពេលដែលអ្នកដំណើរតាមនាវាទេសចរណ៍អាចចូលមកកម្សាន្តនៅក្នុងប្រទេសចិន ដោយមិនចាំបាច់ស្នើសុំទិដ្ឋការនោះ គឺមានចំនួន ១៥ថ្ងៃ។ គួររម្លឹកជូនថា កាលពីឆ្នាំកន្លងទៅមាននាវាទេសចរណ៍អន្តរជាតិចំនួន ២១គ្រឿងបានធ្វើដំណើរទៅដល់ប្រទេសចិន ខណៈនាវាទាំងអស់នោះបាននាំយកអ្នកដំណើរសរុបជាង ១០៧,០០០នាក់ ឱ្យទៅដើរកម្សាន្តតាមតំបន់ទេសចរណ៍សំខាន់ៗជាច្រើននៅក្នុងប្រទេសចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 15, 2024 - អន្តរជាតិ
កាណាដា៖ នៅតំបន់ភាគខាងត្បូងប្រទេសកាណាដា កំពុងតែប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃក្នុងកម្រិតដ៏ឆ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៥ ខែឧសភានេះ។ នៅចំពោះមុខបញ្ហាបន្ទាន់នេះ អាជ្ញាធរកាណាដា បានសម្រេចធ្វើការជម្លៀសពលរដ្ឋ នៅក្បែរតំបន់កើតហេតុប្រមាណជា ៦,០០០នាក់ឱ្យទៅរស់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយចៃដន្យ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកាណាដា បានបញ្ជាក់ថា គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃអស់ប្រមាណជា ១០,០០០ហិកតាហើយ ខណៈភ្លើងក៏កំពុងតែបន្តឆេះជិតដល់ក្រុង Fort McMurray ដែលជាក្រុងផលិតប្រេងដ៏ធំបំផុតរបស់ប្រទេសកាណាដាផងដែរ។ គួររម្លឹកជូនថា កាលពីឆ្នាំ២០១៦ ទីក្រុង Fort McMurray ក៏ធ្លាប់រងនូវការគំរាមគំហែងដោយបញ្ហាភ្លើងឆេះព្រៃម្តងដែរ ហើយឥទ្ធិពលរបស់ភ្លើងឆេះព្រៃ បានធ្វើឱ្យអាជ្ញាធរកាណាដាត្រូវបង្ខំចិត្តផ្អាកការផលិតប្រេងរាប់លានបារ៉ែលក្នុងមួយថ្ងៃៗ និងត្រូវបិទអស់ជាច្រើនថ្ងៃ ខណៈពេលនោះមានពលរដ្ឋរហូតដល់ជាង ៩០,០០០នាក់ ឯណោះដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួន៕
May 15, 2024 - អន្តរជាតិ
ថៃ៖ ក្រសួងដឹកជញ្ជូនថៃកំពុងពិចារណាលើគម្រោងប្រើប្រាស់បញ្ញាសិប្បនិមិ្មត្ត (AI) ក្នុងកិច្ចការជាច្រើននៅតាមព្រលានយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃចន្ទ ទី១៣ ខែឧសភានេះ។ បើតាមលោក Suriya Jungrungreangkit ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃបានបញ្ជាក់ថា ក្នុងការអនុវត្តគម្រោងនៃការប្រើប្រាស់សិប្បនិមិ្មត្តនេះគឺថៃនឹងយកគំរូតាមព្រលានយន្តហោះអន្តរជាតិនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។ គួរកត់សម្គាល់ថា ការប្រកាសអំពីគម្រោងនៃការប្រើប្រាស់បញ្ញាសិប្បនិមិ្មត្តរបស់ថៃនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលលោក Suriya Jungrungreangkit បានអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការដោយផ្ទាល់នៅក្នុងព្រលានយន្តហោះអន្តរជាតិប៉េកាំង (Beijing Capital International Airport) ដែលបានបំពាក់ទៅដោយបច្ចេកវិទ្យា AI យ៉ាងទំនើបបំផុត។ សូមបញ្ជាក់ជូនថា តាមរយៈប្រព័ន្ធគ្រប់គ្រងព្រលានយន្តហោះដំណើរការដោយបច្ចេកវិទ្យា AI នៅក្នុងទីក្រុងប៉េកាំងនោះគឺវាបានជួយឱ្យគេចំណេញពេលវេលាយ៉ាងច្រើនក្នុងកិច្ចការដែលមនុស្សធ្លាប់ធ្វើដូចជា ការត្រួតពិនិត្យឬរើអីវ៉ាន់របស់អ្នកដំណើរ ការសម្អាតកាប៊ីនយន្តហោះ និងកិច្ចការថែទាំងផ្សេងៗមុនពេលហោះហើរជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The
May 13, 2024 - អន្តរជាតិ
អាហ្វហ្គានីស្ថាន៖ គិតត្រឹមពេលនេះមានពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ៣១៥នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែឧសភានេះ។ ទឹកជំនន់ដែលកំពុងតែបង្កការគំរាមគំហែងភូមិជាច្រើននៅតំបន់ប៉ែកខាងជើងអាហ្វហ្គានីស្ថាននៅពេលនេះគឺជាជំនន់ទឹកភ្លៀង ដែលកើតឡើងក្រោយមានភ្លៀងយ៉ាងខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ក្នុងចំនួនដ៏ច្រើនហើយ ឥទ្ធិពលរបស់ទឹកជំនន់ដ៏ឆាប់រហ័សនេះក៏បានបង្កឱ្យមានពលរដ្ឋជាង ១,៦០០នាក់ផ្សេងទៀតបានរងរបួសផងដែរ។ ជាងនេះទៅទៀត ទឹកជំនន់ក៏បានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនផងដែរ ខណៈគិតត្រឹមពេលនេះមានពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនពាន់នាក់ កំពុងតែប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ខ្វះខាតអាហារ ថ្នាំពេទ្យ និងត្រូវរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 13, 2024 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យ៉ាងណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៤១នាក់បានស្លាប់បាត់បង់ជីវិត ដោយសារបញ្ហាទឹកជំនន់ និងកម្អែរត្រជាក់ចេញពីភ្នំភ្លើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៣ ខែឧសភានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងខេត្ត West Sumatra ដែលជាតំបន់កោះស្ថិតប៉ែកខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋចំនួន ១៧នាក់ផ្សេងទៀតកំពុតតែបាត់ខ្លួន និង ១៨នាក់បានរងរបួសផងដែរ។ ប្រភពខាងលើបានបន្តថា ទឹកជំនន់ដែលកំពុងគំរាមកំហែងខេត្ត West Sumatra នៅពេលនេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា ចំណែកឯកម្អែរត្រជាក់វិញគឺជាកម្អែរដែលបានហូរចេញមកពីភ្នំភ្លើង Marapi៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 13, 2024 - អន្តរជាតិ
អាមេរិក៖ ព្យុះសូឡា (Solar Storm) ដែលជាបាតុភូតធម្មជាតិក៏កម្របានកើតឡើងនៅក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានមួយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយបានវាបានបង្កើតឱ្យពន្លឺចម្រុះពណ៌យ៉ាងស្រស់ស្អាតនៅលើផ្ទៃមេឃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១១ ខែឧសភានេះបានឱ្យដឹងថា ពន្លឺដ៏ស្រស់ស្អាតនេះបានបង្ហាញខ្លួនកាលពីព្រឹកព្រលឹមថ្ងៃនេះ ហើយពលរដ្ឋដែលអាចមើលឃើញទស្សនីយភាពដ៏កម្រនេះគឺជាក្រុមពលរដ្ឋរស់នៅតំបន់អាមេរិកខាងជើង និងតំបន់មួយចំនួននៅអឺរ៉ុប។ លោកអ្នកអាចទស្សនាពន្លឺដ៏ស្រស់ស្អាតនិងកម្របំផុតនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 11, 2024 - អន្តរជាតិ
អាហ្សង់ទីន៖ រថភ្លើងដែលមានផ្លូវដំណើរការនៅលើអាកាសចំនួន ២ខ្សែបានបុកគ្នានិងបានបណ្តាលឱ្យមានមនុស្សចំនួន ៦០នាក់បានរងរបួស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភានេះ។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន កាលពីម៉ោង ៩ និង ៣១នាទីយប់មិញនេះ។ បើតាមអាជ្ញាធរអាហ្សង់ទីនបានបញ្ជាក់ថា ការបុកគ្នារបស់រថភ្លើងទាំង ២ខ្សែនេះគឺជាករណីកម្របំផុត ហើយវាបានកើតឡើងដោយសារបញ្ហាបច្ចេកពោលគឺជាកំហុសនៃការកំណត់ម៉ោងចេញដំណើរ ដែលធ្វើឱ្យរថភ្លើងទាំង២ ត្រូវចេញដំណើរក្នុងទិសដៅយផ្ទុយគ្នានិងត្រូវមកបុកគ្នាបែបនេះតែម្តង។ ប្រភពខាងលើនេះបានបន្តថា ភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរអាហ្សង់ទីនបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ និងក្រុមអ្នកជួយសង្គ្រោះជាច្រើនទៅកាន់កន្លែងកើតហេតុដើម្បីជួយធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ហើយគិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍បន្ថែមអំពីស្ថានភាពជនរងគ្រោះទាំង ៦០នាក់នោះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
May 11, 2024 - អន្តរជាតិ
ថៃ៖ របាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលថៃដែលបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា គិតត្រឹមពេលនេះមានពលរដ្ឋថៃចំនួន ៦១នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅ។ តួលេខអ្នកស្លាប់នេះត្រូវធ្វើឡើងដោយគិតចាប់តាំងពីពេលដែលសីតុណ្ហភាពចាប់ផ្តើមឡើងខ្ពស់រហូតមកដល់ត្រឹមថ្ងៃទី១០ ខែឧសភានេះ។ បើធ្វើការប្រៀបធៀបតួលេខអ្នកស្លាប់នៅក្នុងឆ្នាំ២០២៤នេះទៅនឹងតួលេខអ្នកស្លាប់កាលពីឆ្នាំមុនគឺមានកើនឡើងដោយការពីឆ្នាំ២០២៣ នៅទូទាំងប្រទេសថៃមានអ្នកស្លាប់ដោយសាររលកកម្តៅត្រឹម ៣៧នាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់ខាងលើនេះគឺសុទ្ធតែបានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាលក្រោយពួកគាត់បានស្ថិតនៅក្រោមសីតុណ្ហភាពខ្ពស់ក្នុងរយៈពេលយូរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 11, 2024 - អន្តរជាតិ
ចិន៖ តៅហ៊ូស្អុយ ឬតាមភាសាអង់គ្លេសបានហៅថា “Stinky Tofu” បានក្លាយជាអាហារដ៏ពេញនិយមមួយនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ដោយជាទូទៅគេបានហៅអាហារប្រភេទនេះថា ជាអាហារដែលមានក្លិនមិនល្អក្នុងពេលចម្អិន តែមានរសជាតិឆ្ងាញ់ក្នុងពេលទទួលទាន។ បើទោះជាតៅហ៊ូស្អុយជាប្រភេទអាហារដែលមានដើមកំណើតមកពីប្រទេសចិនក៏ពិតមែន តែតំបន់នីមួយៗនៅក្នុងប្រទេសចិនមានវិធីក្នុងការចម្អិនវាតាមរបៀបផ្សេងៗគ្នាជាច្រើនឬអាចនិយាយបានថា រសជាតិដាច់ដោយឡែកតាមតំបន់ផងដែរ។ ជុំវិញប្រធានបទតៅហ៊ូស្អុយនេះ បណ្តាញសារព័ត៌មាន The Strait Time បានចុះផ្សាយអត្ថបទមួយនៅក្នុងថ្ងៃសុក្រ ទី១០ ខែឧសភានេះថា មានអ្នកលក់តៅហ៊ូស្អុយម្នាក់បានប្រែក្លាយអាជីវកម្មរបស់គាត់ពីតូបតូចមួយនៅចិញ្ចើមផ្លូវមកក្លាយជាក្រុមហ៊ុនមានតម្លៃរាប់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ អ្នកលក់តៅហ៊ូស្អុយដ៏ជោគជ័យរូបនេះគឺលោក Lu Lucheng បច្ចុប្បន្នជាអគ្គនាយកនៃក្រុមហ៊ុនលក់តៅហ៊ូស្អុយយីហោ Hey Hey Black ដែលមានហាងជាង ១,៨០០កន្លែងនៅទូទាំងប្រទេសចិន ជាមួយនឹងការលក់តៅហ៊ូស្អុយជាង ៨០០,០០០ដុំជារៀងរាល់ថ្ងៃ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៩
May 10, 2024 - អន្តរជាតិ
វៀតណាម៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់កូរ៉េខាងត្បូង Samsung បានឱ្យដឹងថា ក្រុមហ៊ុននឹងបង្កើនការវិនិយោគនៅក្នុងប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះ។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Park Hark Kyu អគ្គនាយកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung Group ក្នុងឱកាសដែលរូបលោកបានអញ្ជើញចូលជួបដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅក្នុងប្រទេសវៀតណាម។ លោក Park Hark Kyu (ឆ្វេង) និងលោក Pham Minh Chinh (ស្តាំ) លោក Park Hark Kyu
May 10, 2024









