- Pheakdey
- អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានកូនក្មេងសិស្សសាលាចំំនួន ១២នាក់ និងគ្រូបង្រៀនចំនួន ២នាក់បានលង់ទឹកស្លាប់នៅក្នុងហេតុការណ៍លិចទូកសម្រាប់ជិះកម្សាន្តមួយគ្រឿងនៅប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៩ ខែមករានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងបឹង Harni ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Vadodara ខណៈទូកបានលិចនៅក្នុងអំឡុងពេលដែលក្រុមជនរងគ្រោះទាំងអស់កំពុងតែជួបជុំញ៉ាំអាហារយ៉ាងរីករាយនៅលើទូកនោះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ នៅមានមនុស្សចំនួន ២នាក់កំពុងតែបាត់ខ្លួន ខណៈមានក្មេងចំនួន ២០នាក់ត្រូវបានគេជួយស្រង់ចេញពីបឹងដោយសុវត្ថិភាព។ ប្រភពខាងលើបានបន្តថា ក្មេងៗដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធជាក្រុមកូនសិស្សរៀននៅក្នុងសាលាជាមួយគ្នា មានអាយុចន្លោះពី ៧ដល់១៣ឆ្នាំ ហើយពួកគេត្រូវមកជួបជុំគ្នានៅលើទូកមួយគ្រឿងនេះដើម្បីអបអរពិធីជប់លៀងមួយរបស់សាលា។ ភ្លាមៗក្រោយកើតមានហេតុការណ៍ដ៏រន្ធត់នេះ រដ្ឋាភិបាលសហព័ន្ធឥណ្ឌាបានប្រកាសផ្តល់ប្រាក់សំណងចំនួន ២០០,០០០រូពី (២,៤០៥ ដុល្លារ) ដល់គ្រួសារជនរងគ្រោះដែលបានស្លាប់ម្នាក់ និងប្រាក់ចំនួន ៥០,០០០រូពី (៦០១ដុល្លារ) សម្រាប់អ្នកដែលបានរងរបួសម្នាក់។
January 19, 2024 - អន្តរជាតិ
ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសថៃនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ដោះលែងឲ្យនៅក្រៅឃុំនៅខែក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ហេតុផលចំនួន ២ ដែលជួយធានាឲ្យអតីតនាយករដ្ឋមន្ត្រីរូបនេះ អាចស្នើសុំនៅក្រៅឃុំបានគឺដោយសារកត្តាសុខភាព និងអាយុរបស់គាត់។ គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បច្ចុប្បន្នមានអាយុ ៧៤ឆ្នាំ និងកំពុងមានជំងឺឡើងឈាម និងតឹងទ្រូងជាប់ខ្លួនជាប្រចាំ ហើយនាពេលកន្លងមករូបលោកក៏ធ្លាប់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរនៅក្នុងអំឡុងពេលកំពុងអនុវត្តទោស។ គួររម្លឹកផងដែរថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានអស់តំណែងជានាយករដ្ឋមន្ត្រីថៃនៅក្នុងឆ្នាំ២០០៦ ក្រោយមានការធ្វើរដ្ឋប្រហារពីសំណាក់ក្រុមយោធា ហើយក្រោយមករូបលោកត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
January 18, 2024 - អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចដ៏ធំមួយនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ រោងចក្រដែលជាកន្លែងកើតហេតុនោះមានទីតាំងស្ថិតនៅក្នុងតំបន់ Sala Khao នៃខេត្ត Suphan Buri ដែលស្ថិតនៅភាគកណ្តាលប្រទេសថៃ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា រោងចក្រផលិតកាំជ្រួចខាងលើនេះគឺជារោងចក្រដែលបានបើកដំណើរការដោយស្របច្បាប់ជាយូរឆ្នាំមកហើយ ខណៈរោងចក្រនេះមិនដែលមានបញ្ហាអ្វីនោះទេនាពេលកន្លងមក។ គួរបញ្ជាក់ជូន គិតត្រឹមពេលនេះគេនៅមិនទាន់បានដឹងអំពីមូលហេតុដែលបង្កឲ្យមានការផ្ទុះកើតឡើងនោះទេ ខណៈខាងប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេត។ សូមរម្លឹកជូនថា កាលពីឆ្នាំកន្លងទៅក៏មានរោងចក្រផលិតកាំជ្រួចមួយបានផ្ទុះនៅក្នុងប្រទេសថៃផងដែរ និងបានបណ្តាលឲ្យមានមនុស្សចំនួន ១០នាក់ស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ភក្តី ប្រភព៖ Channel News Asia
January 18, 2024 - អន្តរជាតិ
ជប៉ុន៖ យន្តហោះចំនួន ២គ្រឿងបានប៉ះទង្គិចគ្នានៅក្នុងព្រលានយន្តហោះនៃប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Japanese Time នៅក្នុងថ្ងៃពុធ ទី១៧ ខែមករានេះ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងព្រលានយន្តហោះ New Chitose ដែលមានទីតាំងស្ថិតនៅលើកោះ Hokkaido ភាគខាងជើងប្រទេសជប៉ុន និងបានកើតឡើងនៅម៉ោង ៥ និង៣០នាទី ល្ងាចម្សិលមិញនេះ (ម៉ោងនៅក្នុងប្រទេសជប៉ុន)។ ប្រភពខាងលើបានបន្តថា ការប៉ះទង្គិចគ្នាបានបង្កឡើងដោយសារមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines ដែលមានផ្ទុកអ្នកដំណើរចំនួន ២៨៩នាក់ បានបើកទៅបុកស្លាបយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលនៅក្នុងយន្តហោះនេះគ្មានអ្នកដំណើរនោះទេ។ បើតាមអាជ្ញាធរអាកាសចរណ៍ជប៉ុនបានបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះបានកើតឡើងដោយសារនៅក្នុងពេលកើតហេតុនោះ គឺមានព្រិលទឹកកកធ្លាក់យ៉ាងខ្លាំងនៅក្នុងព្រលានយន្តហោះទើបធ្វើឲ្យយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Korean Air Lines ត្រូវជ្រុលទៅបុកស្លាបយន្តហោះមួយផ្សេងទៀតក្នុងអំឡុងពេលព្យាយាមចុះចត។
January 17, 2024 - អន្តរជាតិ
ថៃ៖ លោកនាយករដ្ឋមន្ត្រី Srettha Thavisin បានប្រាប់ឲ្យកងទ័ពជើងអាកាសថៃត្រូវដាក់ចេញគ្រប់វិធានការដែលអាចធ្វើទៅរួចទាំងអស់ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី១៧ ខែមករានេះ។ បញ្ហាខ្យល់កខ្វក់ដែលថៃកំពុងតែប្រឈមនៅពេលនេះគឺជាបញ្ហាដែលនៅក្នុងបរិយាកាសមានផ្ទុកនូវលម្អងធូលីច្រើនលើសពីកម្រិត PM2.5។ ប្រភពខាងលើបានបន្តថា ការណែនាំដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីថៃខាងលើនេះបានកើតឡើងក្រោយបញ្ហាខ្យល់កខ្វក់បន្តកើតឡើងកាន់ធ្ងន់ធ្ងរ និងបន្តកើតមាននៅតាមទីតាំងកាន់តែច្រើនជាងមុន ខណៈបញ្ហានេះបានផ្តើមកើតមានដំបូងនៅក្នុងទីក្រុងបាងកកតាំងតែពីសប្តាហ៍មុនម្លេះ។ គិតត្រឹមពេលនេះទីតាំងដែលកំពុងប្រឈមនឹងបញ្ហាបរិកាសកខ្វក់នេះគឺចំនួន ១៩កន្លែងដោយនៅក្នុងនោះរួមមានទីក្រុងបាងកក និងខេត្តចំនួន ១៨ផ្សេងទៀត។ នៅចំពោះមុខបញ្ហាបន្ទាន់នេះអាជ្ញាធរថៃបានណែនាំឲ្យពលរដ្ឋស្ថិតនៅក្នុងតាមទីតាំងមានហានិភ័យមួយចំនួនត្រូវធ្វើការងារពីផ្ទះ ខណៈក្រុមសិស្សានុសិស្សមួយចំនួនក៏ត្រូវបានណែនាំឲ្យរៀនតាមប្រព័ន្ធ Online ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
January 17, 2024 - អន្តរជាតិ
ចិន៖ ប្រទេសចិននឹងកត់ត្រាមានការធ្វើដំណើរច្រើនបំផុតមិនធ្លាប់មានក្នុងឱកាសនៃការអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនក្នុងឆ្នាំ២០២៤ ពោលគឺអាចមានការធ្វើដំណើររហូតដល់ចំនួន ៩ពាន់លានជើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៧ ខែមករានេះ។ គួរបញ្ជាក់ជូនថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានចូលមកដល់នៅក្នុងថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ ខណៈនិន្នាការនៃការធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាន ទៅលេងស្រុកកំណើតនិងទៅលេងមិត្តភក្តិរបស់ពលរដ្ឋចិននឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី២៦ មករានេះទៅហើយ។ បើតាមលោក Li Yang អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ដែលជាស្ថាប័នបានធ្វើការព្យាករណ៍អំពីការធ្វើដំណើរនៅទូទាំងប្រទេសចិនបានបញ្ជាក់ថា និន្នាការនៃការធ្វើដំណើររបស់ពលរដ្ឋចិនខាងលើនេះនឹងអូសបន្លាយរហូតដល់ដើមខែមីនា ដែលធ្វើឲ្យការធ្វើដំណើរទាក់ទងនឹងពិធីបុណ្យចូលឆ្នាំថ្មីអាចកើតមានក្នុងរយៈពេលចំនួន ៤០ថ្ងៃ។ លោក Li Yang បានបន្ថែមថា ការធ្វើដំណើររបស់ពលរដ្ឋចិនក្នុងអំឡុងពេលវិស្សមកាល ៤០ថ្ងៃនេះត្រូវបានបែងចែកជា ២ផ្នែកធំៗ ដោយទី១គឺការធ្វើដំណើរតាមរយៈការបើកបរដោយខ្លួនឯងដែលមានចំនួន ៧,២ពាន់លានជើង
January 17, 2024 - អន្តរជាតិ
ចិន៖ អ្នកទេសចរប្រមាណជា ១,០០០នាក់កំពុងជាប់នៅក្នុងតំបន់ទេសចរណ៍ដាច់ស្រយាលមួយក្រោយព្រិលទឹកកកបានធ្លាក់យ៉ាងខ្លាំងនៅប៉ែកខាងជើងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករានេះ។ ទីតាំងដែលអ្នកទេសចរកំពុងតែជាប់គាំងមិនអាចជម្លៀសខ្លួនបាននោះមានឈ្មោះថា ភូមិ Hemu ដែលមានទីតាំងស្ថិតនៅតាមតំបន់ព្រំដែនជាប់ប្រទេសកាហ្សាក់ស្ថាន រុស្ស៊ី និងម៉ុងហ្គោលី។ ប្រភពខាងលើបានបន្តថា ព្រិលទឹកកកដែលបានធ្លាក់នៅតំបន់ទេសចរណ៍ខាងលើនេះមានកម្ពស់រហូតដល់ ៧ម៉ែត្រ និងអាចឡើងខ្ពស់ជាងនេះបន្ថែមទៀតនៅចុងសប្តាហ៍នេះ។ បរិមាណដ៏ច្រើនរបស់ព្រិលទឹកកកបានកាត់ផ្តាច់ផ្លូវចូលទៅកាន់ភូមិ Hemu អស់ប្រមាណជា ៤គីឡូម៉ែត្រ ខណៈការធ្វើដំណើរតាមផ្លូវអាកាសវិញក៏មិនអាចធានាសុវត្ថិភាពបាន ១០០%ដែរ។ នៅចំពោះមុខស្ថានភាពអាក្រក់នេះអាជ្ញាធរចិនបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះចំនួន ៥៣នាក់ និងគ្រឿងចក្រចំនួន ៣១គ្រឿងសម្រាប់ទៅជួយសម្អាតព្រិលទឹកកកនៅតាមផ្លូវសំខាន់ៗមួយចំនួនដើម្បីឲ្យក្រុមអ្នកទេសចរអាចធ្វើដំណើរបានឡើងវិញ ខណៈគិតត្រឹមពេលនេះនៅមិនទាន់មានអ្នកទេសចរណាម្នាក់បានរងគ្រោះថ្នាក់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
January 16, 2024 - អន្តរជាតិ
តៃវ៉ាន់៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់តៃវ៉ាន់បានប្រកាសផ្តល់ប្រាក់រង្វាន់ដែលមានតម្លៃស្មើនឹងប្រាក់ខែបុគ្គលិកចំនួន ១០,៨ខែដើម្បីអបអរនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែមករានេះបានបញ្ជាក់ថា ក្រុមហ៊ុនដែលហ៊ានផ្តល់ប្រាក់រង្វាន់យ៉ាងច្រើនខាងលើនេះគឺក្រុមហ៊ុនអាកាសចរណ៍ Tigerair ដែលមានបុគ្គលិកកំពុងបម្រើការងារសរុបជាង ៨០០នាក់។ បើតាមលោក Chen Han-ming ដែលជាអគ្គនាយក្រុមហ៊ុន Tigerair បានប្រាប់ឲ្យដឹងថា ការសម្រេចផ្តល់ជូនប្រាក់រង្វាន់ដ៏ច្រើនមិនធ្លាប់មាននេះត្រូវបានធ្វើឡើងក្រោយការលក់របស់ក្រុមហ៊ុនបានកើនឡើងលើសពីការរំពឹងទុកយ៉ាងច្រើន ពោលគឺការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនបានកើនឡើងខ្ពស់ជាងការព្យាករណ៍រហូតដល់ ៨៥០%ឯណោះ។ អគ្គនាយករូបនេះបានបន្តថា តាមគម្រោងកាលពីខែសីហាកន្លងទៅគឺបុគ្គលិកម្នាក់ៗអាចនឹងទទួលបានប្រាក់រង្វាន់ស្មើនឹងប្រាក់ខែចំនួន ៤ខែប៉ុណ្ណោះ តែសន្ទុះនៃការលក់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទើបធ្វើឲ្យថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនសម្រេចបន្ថែមប្រាក់រង្វាន់ឲ្យបានច្រើនជាងមុនផងដែរ ខណៈថ្នាក់ដឹកនាំមួយចំនួនតូចក៏ត្រូវទទួលបានរង្វាន់លើកទឹកចិត្តផ្សេងៗជាច្រើនទៀតផងដែរ ដែលធ្វើឲ្យប្រាក់រង្វាន់សរុបរបស់ពួកគាត់អាចមានតម្លៃស្មើនឹងប្រាក់ខែចំនួន ១៤ខែឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
January 16, 2024 - អន្តរជាតិ
ថៃ៖ អាជ្ញាធរក្រុងបាងកកបានទាញសញ្ញាគ្រោះថ្នាក់អំពីបញ្ហាខ្យល់កខ្វក់នៅក្នុងទីក្រុងជាថ្មីម្តងទៀត នេះបើយោងសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ បញ្ហាខ្យល់កខ្វក់ដែលកំពុងបង្កគ្រោះថ្នាក់នៅក្នុងទីក្រុងបាងកកនៅពេលនេះគឺជាបញ្ហាដែលនៅក្នុងបរិយាកាសមានផ្ទុកនូវលម្អងធូលីក្នុងកម្រិត PM2.5 និងលាយឡំជាមួយនិងផ្សែងកខ្វក់ ដែលបានសាយភាយចេញពីយានយន្ត ក្រុមហ៊ុន និងមួយផ្នែកបង្កឡើងដោយការដុតដំណាំផ្សេងៗរបស់ប្រជាកសិករថៃ។ ប្រភពខាងលើបានបន្តថា បញ្ហាខាងលើនេះបានផ្តើមវាយប្រហារទីក្រុងបាកកកតាំងតែពីថ្ងៃទី៩មកម្លេះ ហើយវាបានវិវឌ្ឍន៍កាន់តែអាក្រក់ឡើងៗនៅដើមសប្តាហ៍នេះ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរក្រុងបាងកកបានណែនាំឲ្យពលរដ្ឋដែលស្ថិតនៅក្នុងតំបន់រងគ្រោះខ្លាំងមួយចំនួនត្រូវធ្វើការងារពីផ្ទះ ខណៈក្រុមសិស្សានុសិស្សមួយចំនួនក៏ត្រូវរៀនតាមប្រព័ន្ធ Online ដូចគ្នាដែរ។ ចំពោះដំណោះស្រាយរយៈពេលវែងវិញ អាជ្ញាធរថៃក៏បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនផងដែរ ដូចជាអាជ្ញាធរនឹងជួយសម្របសម្រួលឲ្យមានការបញ្ចុះតម្លៃរហូតដល់ ៥៥% សម្រាប់ពលរដ្ឋដែលចង់ប្តូរពីការប្រើប្រាស់យានយន្តដំណើរការដោយប្រេងសាំងមកប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីវិញម្តង។ នៅតាមសាលារៀនសម្រាប់ក្មេងៗវិញជាពិសេសគឺនៅថ្នាក់មត្តេយ្យសិក្សានឹងត្រូវរៀបចំឲ្យមានបន្ទប់រៀនបិទជិតដែលមិនអាចមានធូលីប៉ើងចូលបាន ដើម្បីធានាបាននូវសុខភាពចំពោះក្មេងៗដែលជាក្រុមមនុស្សងាយរងគ្រោះ។ បន្ថែមពីលើនេះទៀត លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin ក៏គ្រោងនឹងលើកយកបញ្ហានេះមកពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាមួយផងដែរ
January 16, 2024 - អន្តរជាតិ
ចិន៖ ក្រុមហ៊ុន Apple សម្រេចបញ្ចុះតម្លៃទូរស័ព្ទ iPhone 15 ដែលកំពុងដាក់លក់នៅក្នុងទីផ្សារប្រទេសចិនក្នុងចំនួនទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៥ ខែមករានេះ។ ចំនួនទឹកប្រាក់ដែលត្រូវដកចេញពីតម្លៃដើមរបស់ទូរស័ព្ទ iPhone 15 នោះគឺមានចំនួន ៥០០យន់ ឬស្មើនឹង ៧០,៣២ ដុល្លារអាមេរិក។ ប្រភពខាងលើបានបន្តថា កម្មវិធីបញ្ចុះតម្លៃពិសេសនេះ នឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី២១ ខែមករាឆ្នាំ២០២៤នេះ ដោយក្រុមហ៊ុន Apple បានបញ្ជាក់ថា កម្មវិធីលក់បញ្ចុះតម្លៃពិសេសនេះគឺដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ យ៉ាងណាក្តី គេបានមើលឃើញថា វាគឺជាការលក់បញ្ចុះតម្លៃយ៉ាងកម្របំផុត
January 15, 2024












