Pheakdey
  • អន្តរជាតិ

    អាមេរិក៖ អាមេរិកគ្រោងផ្តល់ជំនួយដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ៩៥ពាន់លានដុល្លារបន្ថែមទៀតសម្រាប់គាំទ្រប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២០ ខែមេសានេះ។ ការបោះឆ្នោតអនុម័តគម្រោងខាងនេះត្រូវបានធ្វើឡើងរួចរាល់ហើយ ខណៈពេលវេលាជាក់លាក់នៃការផ្តល់ជំនួយនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។  ប្រភពខាងលើនេះបានបន្តថា​ នៅក្នុងការបោះឆ្នោតអនុម័តកញ្ចប់ថវិកាក្នុងទំហំដ៏ច្រើនខាងលើនេះគឺសភាអាមេរិកទទួលបានសំឡេងគាំទ្ររហូតដល់ ៣១៦សំឡេងទល់នឹងសំឡេងប្រឆាំងចំនួន ៩៤សំឡេងនៅក្នុងចំណោមសមាជិកសភាអាមេរិកទាំងអស់ ខណៈបើធ្វើការប្រៀបធៀបសំឡេងគាំទ្រពីខាងគណបក្សវិញគឺមានសមាជិកសភាមកពីខាងគណបក្សប្រជាធិបតេយ្យច្រើនជាងសមាជិកសភាមកពីខាងគណបក្សសាធារណរដ្ឋដែលបានបោះឆ្នោតគាំទ្រ។ សូមបញ្ជាក់ជូនថា ជំនួយទាំងនេះនឹងត្រូវបែងចែកជាកញ្ចប់តូចៗជាច្រើនទៀតមានទាំងកញ្ចប់ជំនួយជាគ្រឿងសព្វាវុធ កញ្ចប់ជំនួយបច្ចេកទេស កញ្ចប់ជំនួយមនុស្សធម៌ និងកញ្ចប់ជំនួយសម្រាប់ស្ថារសេដ្ឋកិច្ចឡើងវិញផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព​៖ The Strait Time  

    April 20, 2024
  • អន្តរជាតិ

    ជប៉ុន៖ ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសជប៉ុនចំនួន ៦០រូប បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុន Google Maps ទាមទារប្រាក់សំណងចំនួន ១,៤លានយេន (៩,០៥៤ដុល្លារអាមេរិក) ជុំវិញករណីដែលក្រុមហ៊ុនមិនបានអើពើចំពោះការអនុវត្តមុខងារដ៏សំខាន់ទៅកាន់ទីតាំងគ្លីនិករបស់ពួកគេនៅលើ Google Maps ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា មុខងារដ៏សំខាន់នោះគឺមុខងារ Vitriolic Reviews ដែលជាមុខងារអនុញ្ញាតឱ្យក្រុមវេជ្ជបណ្ឌិតទាំងអស់នេះអាចមើលឃើញនូវមតិផ្សេងៗរបស់ក្រុមអតិថិជនពួកគេ។  នៅក្នុងពាក្យបណ្តឹងរបស់ក្រុមវេជ្ជបណ្ឌិតជប៉ុនបានអះអាងថា កំហុសបច្ចេកទេសរបស់ក្រុមហ៊ុន Google Maps បានជម្រុញឱ្យពួកគេខកខានមិនបានបំពេញកាតព្វកិច្ចសំខាន់ៗមួយចំនួនទៅកាន់អតិថិជនរបស់ពួកគេដូចជា​ ការឆ្លើយតប ការបដិសេដ និងការបានដឹកនូវមតិរិះគន់ផ្សេងៗរបស់ពីសំណាក់អតិថិជនដែលបានស្វែងរកទីតាំងគ្លីនិករបស់ពួកគេតាមរយៈកម្មវិធី Google Maps។ ប្រភពខាងលើបានបន្តថា ភាពឆកល្វែងក្នុងការបំពេញការងាររបស់ក្រុមហ៊ុន Google Maps ដូចបានជម្រាបជូនខាងលើនេះ បានជះឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះរបស់គ្លីនិកពួកគេយ៉ាងខ្លាំង ហើយខាងក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់កំហុសឆ្គងមួយនេះ៕

    April 20, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ តុលាការនៃប្រទេសកូរ៉េខាងត្បូងបានកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំក្រោយបុរសរូបនេះបានធ្វើសកម្មភាពបាចលុយជាច្រើនសន្លឹកតាមបង្អួចអាផាតមិនមកលើផ្លូវសាធារណៈ​ ខណៈលុយទាំងអស់នោះសុទ្ធតែជាលុយក្លែងក្លាយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៩ ខែមេសាបានឱ្យដឹងថា បុរសជាជនល្មើសមានឈ្មោះថា Jo អាយុ ៤៣ឆ្នាំ ហើយសកម្មភាពដែលរូបគាត់បានធ្វើនោះគឺបានកើតឡើងនៅក្នុងទីក្រុងសេអ៊ូល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះលោក Jo បានបាចលុយក្រដាស ៥០,០០០វ៉ុន ( ៣៦ដុល្លារអាមេរិក) ចំនួន ២៨៨សន្លឹក និងប័ណ្ណសម្រាប់ទិញទំនិញនៅក្នុងហាងធំៗចំនួន ៣២សន្លឹកដោយនៅក្នុងប័ណ្ណននីមួយៗមានតម្លៃជាប្រាក់យ៉ាងច្រើនដើម្បីបង្ហាញពីភាពមានបាននិងសណ្តានចិត្តរបស់គាត់ តែជាក់ស្តែងទាំងក្រដាសប្រាក់និងប័ណ្ណសម្រាប់ទិញទំនិញទាំងនោះសុទ្ធតែជារបស់ក្លែងក្លាយ។ បើតាមតុលាការកូរ៉េខាងត្បូងបានសម្រេចោទប្រកាន់ថា លោក Jo បានប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌជាច្រើនករណីរួមមាន ការផលិត ការប្រើប្រាស់ និងធ្វើសកម្មភាពចែកចាយរូបិយប័ណ្ណក្លែងក្លាយ៕ អត្ថបទ៖

    April 19, 2024
  • អន្តរជាតិ

    ចិន៖ ការសិក្សាមួយបានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃទីក្រុងធំៗទាំងអស់នៅក្នុងប្រទេសចិនកំពុងតែប្រឈមនឹងបញ្ហាទឹកជំនន់ពីកម្រិតមធ្យមទៅកម្រិតធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៩ ខែមេសានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវចិនជាច្រើនរូប ដែលស្ថិតក្រោមការដឹកនាំរបស់លោកបណ្ឌិត Ao Zurui មកពីសាកលវិទ្យាល័យ South China Normal University។ ចំពោះផលប៉ះពាល់វិញគឺវាមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ប៉ុណ្ណោះទេ តែកត្តាបរិស្ថាននិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក៏ត្រូវរងនូវការខូតខាតនិងបំផ្លាញយ៉ាងឆាប់រហ័សផងដែរ។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា អាជ្ញាធរចិនបានចំណាយប្រាក់ចំនួន ៧,៥ពាន់លានយន់ (ជាង ១ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំសម្រាប់ការកែលម្អនិងដោះស្រាយបញ្ហាផ្សេងៗដែលបង្កឡើងដោយទឹកជំនន់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 19, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ អ្នកគ្រប់គ្រងក្រុមតារា K-pop ម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារភ្លាមៗក្រោយគេបានរកឃើញថា រូបគាត់បានលួចបំពាក់កាមេរ៉ានៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់របស់ក្រុមតារា K-pop ។ អ្នកគ្រប់គ្រងដែលត្រូវបានបណ្តេញចេញពីការងាររូបនេះគឺជាអ្នកដែលត្រូវធ្វើការងារជាមួយក្រុមតារាចម្រៀងប្រុស B1A4 ខណៈក្រុមតារាចម្រៀងដ៏ល្បីមួយនេះគឺជាក្រុមតារាចម្រៀង K-pop ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន WM Entertainment។ ប្រភពខាងលើបានបន្តថា​ រឿងរ៉ាវចម្រូងចម្រាសមួយនេះបានកើតឡើងនៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ដែលស្ថិតនៅជាន់ទី ៦ នៃសាលមហោស្រប Kwanglim Art Centre ជាទីកន្លែងដែលតារាចម្រៀង និងតារាសម្តែងជាច្រើនរបស់ក្រុមហ៊ុន WM Entertainment ត្រូវទៅសម្តែងនៅទីនោះ។ មុនពេលដល់ថ្ងៃកំណត់សម្រាប់ការសម្តែងខាងក្រុមហ៊ុន WM Entertainment បានចាត់ឱ្យអ្នកគ្រប់គ្រងខាងលើនេះទៅត្រួតពិនិត្យទីតាំងមុនតែម្នាក់ឯងដើម្បីជួយសម្របសម្រួលការងារផ្សេងៗ ហើយពេលនោះគាត់ក៏បានលួចបំពាក់កាមេរ៉ាតែម្តង។ យ៉ាងណាក្តី មានតារាសម្តែងម្នាក់បានប្រទះឃើញកាមេរ៉ានោះដោយចៃដន្យនិងបានរាយការណ៍ជូនប៉ូលិស ហើយក្រោមការស៊ើបអង្កេតទើបគេបានរកឃើញការពិតថា វាគឺជាស្នាដៃរបស់អ្នកគ្រប់គ្រងរូបនេះតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Strait Time

    April 19, 2024
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចធ្វើការជម្លៀសប្រជាពលរដ្ឋជាង ១១,០០០នាក់ជាបន្ទាន់ក្រោយមានភ្នំភ្លើងដ៏ធំមួយបានផ្ទុះឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា។ ភ្នំភ្លើងដែល​បានផ្ទុះនោះមានឈ្មោះថា Ruang ហើយភ្នំភ្លើងដ៏ធំមួយនេះបានផ្ទុះចំនួន ៤ដងរួចហើយកាលពីយប់ថ្ងៃទី១៧ ខែមេសាម្សិលមិញ​ ខណៈការផ្ទុះលើកទី ៥នៅរសៀលថ្ងៃនេះគឺការផ្ទុះយ៉ាងខ្លាំងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ ប្រសិនបើអាជ្ញាធរមិនបានចាត់វិធានការណាមួយឱ្យបានទាន់ពេលវេលានោះទេ។ ភ្លាមៗក្រោយភ្នំភ្លើងបានផ្ទុះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីក៏បានទាញសញ្ញាអាសន្នអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមីផងដែរ ខណៈគិតត្រឹមពេលនេះរលកយក្សស៊ូណាមីនៅមិនទាន់បានកើតឡើងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខហេតុការណ៍បន្ទាន់នេះអាជ្ញាធរហ្វីលីពីនក៏បានសម្រេចបិទព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុង Manado ស្ថិតនៅលើកោះស៊ូម៉ាត្រាក្នុងរយៈពេល ២៤ម៉ោងផងដែរ ដោយគិតចាប់ពីរសៀលនេះតទៅ ដើម្បីការពារយន្តហោះពីគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើងដោយផ្សែងនិងផេះដែលបានភាយចេញពីភ្នំភ្លើង។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋឥណ្ឌូនេស៊ីណាម្នាក់បានបានរងគ្រោះថ្នាក់ធ្ងន់ធ្ងរពីហេតុការណ៍អកុសលមួយនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 18, 2024
  • អន្តរជាតិ

    ជប៉ុន៖ យ៉ាងហោចណាស់មានពលរដ្ឋជប៉ុនចំនួន ៨នាក់បានរងរបួសដោយសារគ្រោះរញ្ជួយដីមួយដែលបានកើតឡើងនៅក្នុងកម្រិត ៦,៣ រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះ។ គ្រោះរញ្ជួយដីខាងលើនេះបានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសជប៉ុនកាលពីម៉ោង ១១ និង ១៤នាទីយប់មិញនេះសម្រាប់ម៉ោងនៅក្នុងប្រទេសជប៉ុន និងត្រូវជាម៉ោង ៩ និង ១៤ នាទីសម្រាប់ម៉ោងនៅក្នុងប្រទេសកម្ពុជា។ ប្រភពខាងលើនេះបានបន្តថា តំបន់ដែលបានរងឥទ្ធិពលដោយគ្រោះរញ្ជួយដីខ្លាំងជាងគេគឺតំបន់ស្ថិតនៅចន្លោះកោះ Kyushu និង កោះ Shikoku ខណៈគ្រោះរញ្ជួយដីខាងលើនេះមិនបានបង្កឱ្យមានរលកយក្សស៊ូណាមីនោះទេ ហើយរហូតមកទល់នឹងពេលនេះក៏នៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់ត្រូវស្លាប់បាត់បង់អាយុជីវិតដែរ។ សូមបញ្ជាក់ជូនថា ជប៉ុនគឺជាប្រទេសមួយដែលងាយរងនូវការវាយប្រហារដោយគ្រោះរញ្ជួយ​ដីបំផុត ហើយបើគិតជាមធ្យមទៅទូទាំងប្រទេសជប៉ុនមានគ្រោះរញ្ជួយដីចំនួន ១,៥០០ដងបានកើតឡើងជារៀងរាល់ឆ្នាំ៕ អត្ថបទ៖

    April 18, 2024
  • អន្តរជាតិ

    អារ៉ាប់រួម៖ ផ្លូវសំខាន់ៗជាច្រើននៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមត្រូវបានជន់លិចដោយទឹកជំនន់យ៉ាងឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះ។ ទឹកជំនន់ដែលកំពុងវាយប្រហារទីក្រុងឌូបៃ ដែលត្រូវបានគេចាត់ទុកជាទីក្រុងដ៏ទំនើបបំផុតមួយនៅលើពិភពលោកនៅពេលនេះគឺជាទឹកជំនន់ដែលបង្កឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងជោគជាំក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី ១៦ ខែមេសាមក។ ប្រភពខាងលើបានបន្តថា ផ្លូវ Expressway មួយខ្សែដែលមានគន្លងសម្រាបើកបរ (Lane) រហូតដល់ ៦គន្លងត្រូវជនលិចដោយទឹកជំនន់ដែលមានកម្ពស់ ២៥៩,៥ មីលីម៉ែត្រ និងបានធ្វើឱ្យរថយន្តជាច្រើនត្រូវកកស្ទះពេញផ្លូវ ខណៈមានអ្នកបើកបរម្នាក់ត្រូវស្លាប់បាត់បង់ជីវិតទៀតផងក្រោយរថយន្តរបស់គាត់ត្រូវបានបោកបក់ទៅតាមកម្លាំងទឹកយ៉ាងខ្លាំង។ ជាងនេះទៅទៀតព្រលានយន្តហោះមួយកន្លែងក៏បានកើតមានភាពចលាចលយ៉ាងខ្លាំងផងដែរ ក្រោយមានអ្នកដំណើរជាច្រើនបានប្រមូលផ្តុំគ្នាយ៉ាងកកកុញ ដ្បិតពួកគេមិនអាចធ្វើដំណើរចេញទៅណាបាន។ បើតាមអាជ្ញាធរទីក្រុងឌូបៃបានបញ្ជាក់ថា ភ្លៀងដែលបានធ្លាក់មកលើទីក្រុងឌូបៃនៅពេលនេះគឺជាភ្លៀងដែលមានកម្រិតដ៏ខ្ពស់មិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៧៥ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖

    April 18, 2024
  • អន្តរជាតិ

    តួលេខអ្នកប្រើប្រាស់កម្មវិធី Telegram បានឈានដល់ចំនួនជាង​ ៩០០លានគណនីហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះ។ ជាងនេះទៅទៀតគេរំពឹងថា តួលេខអ្នកប្រើប្រាស់នេះអាចនឹងហក់ឡើងដល់ខ្ទង់ ១ពាន់លានគណនីទៀងផងនៅក្នុងរយៈពេលប្រមាណជា​១ឆ្នាំទៀត។ បើតាមលោក Pavel Durov ជនជាតិរុស្ស៊ីនិងជាស្ថាបនិក Telegram បានឱ្យដឹងថា​ ការប្រើប្រាស់កម្មវិធី Telegram បានសាយភាយយ៉ាងលឿនលើសពីការរំពឹងទុក ពោលគឺវាបៀបបានដូចជាល្បឿននៃភ្លើងឆេះព្រៃយ៉ាងឆាប់រហ័សមួយអីចឹងដែរ។ លោកបានបន្តថា ជាមធ្យមមានអ្នកចូលទៅប្រើប្រាស់កម្មវិធី Telegram ប្រមាណជា​ ២,៥លាននាក់ជារៀងរាល់ថ្ងៃដែលវាជាតួលេខដ៏ខ្ពស់មួយ ប្រសិនបើធ្វើការប្រៀបធៀបជាមួយនឹងកម្មវិធីបណ្តាញសង្គមល្បីៗមួយចំនួន។ សូមបញ្ជាក់ជូនថា Telegram បានក្លាយជាប្រព័ន្ធទំនាក់ទំនងបែបកំសាន្ត ការងារ ផ្សព្វផ្សាយ និងអាជីវកម្មដ៏មានសក្តានុពលមួយ ខណៈនាពេលបច្ចុប្បន្ននេះ Telegram

    April 18, 2024
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនផ្សារទំនើបដ៏ធំមួយនៅក្នុងប្រទេសចិនបានសម្រេចផ្តល់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំដ៏ពិសេសមួយសម្រាប់បុគ្គលិកខ្លួន គឺ “ច្បាប់ឈប់សម្រាកពេលខូចចិត្ត”​ ឬជាភាសាអង់គ្លេសហៅថា “Sad Leave” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១២ ខែមេសានេះ។ ក្រុមហ៊ុនដែលបានអនុញ្ញាតឱ្យមានច្បាប់ឈប់សម្រាកដ៏ពិសេសនេះគឺក្រុមហ៊ុនផ្សារទំនើប Fat Dong Lai ដែលក្រុមហ៊ុនមួយនេះមានចង្វាក់ផលិតកម្មខាងផ្នែកបើកហាងលក់ទំនិញជាច្រើនរួមទាំងហាងស៊ុប Hotpot យីហោ Haidilao ផងដែរ។ ប្រភពខាងលើបានបន្តថា ច្បាប់ឈប់សម្រាក “Sad Leave” ខាងលើនេះនឹងផ្តល់ជូនក្នុងរយៈពេលចំនួន ១០ថ្ងៃនៅក្នុងមួយឆ្នាំ ដោយត្រូវបូកបន្ថែមជាមួយនឹងច្បាប់ឈប់សម្រាកផ្សេងៗដែលមានស្រាប់យោងទៅតាមច្បាប់ការងារនៅក្នុងប្រទេសចិន។ បើតាមលោក Yu Dong Lai ដែលជាអគ្គនាយកក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកតែងតែគិតគូពីសុខភាពផ្លូវចិត្តរបស់ក្រុមបុគ្គលិកជានិច្ច ជាក់ស្តែងក្រុមបុគ្គលិកម្នាក់ៗក៏មានសិទ្ធទទួលបានប្រាក់សំណងផ្នែកជំងឺចិត្តដែលបង្កឡើងពីកន្លែងធ្វើការងារផងដែរ ដូចជាការទទួលបាននូវការប្រមាថឬការគំរាមគំហែងពីអតិថិជនជាដើម ដោយប្រាក់សំណងនេះមានចំនួនរហូតដល់ ៥,០០០យន់

    April 12, 2024