- Pheakdey
- អន្តរជាតិ
អាមេរិក៖ សៀវភៅប្រលោមលោកមួយក្បាលដែលមានចំណងជើងថា “Breakfast at Tiffany’s” ត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ ១,៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៧ ខែមេសានេះ។ សៀវភៅដែលមានតម្លៃដ៏ខ្ពស់មួយក្បាលនេះត្រូវបានដាក់លក់នៅក្នុងកម្មវិធី “New York International Antiquarian Book Fair” ដែលរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ គួរតក់សម្គាល់ថា រឿងប្រលោមលោក ” Breakfast at Tiffany’s” ត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ១៩៦១ និងជាស្នាដៃនិពន្ធរបស់កវី Truman Capote ដែលបានទទួលមរណៈភាពនៅក្នុងឆ្នាំ១៩៨៤។ សៀវភៅដែលត្រូវបានគេដាក់លក់ខាងលើនេះគឺជាច្បាប់ចម្លងតែវាគឺជាកំណែពិសេសមួយដែលត្រូវបានគេរចនាឡើងដោយមានស្រោបផ្លាទីន
April 7, 2024 - អន្តរជាតិ
វៀតណាម៖ អាជ្ញាធរវៀតណាមបានប្រកាសដាក់ខេត្តមួយក្នុងគ្រាមានអាសន្នដោយសារគ្រោះរាំងស្ងួត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ខេត្តដែលកំពុងរងនូវការគំរាមគំរាមដោយគ្រោះរាំងស្ងួតមួយនេះគឺខេត្ត Tien Giang ដែលមានចម្ងាយប្រមាណជា ៦០គីឡូម៉ែត្រពីទីក្រុងហូជីមិញ ដែលជាមជ្ឈមមណ្ឌលពាណិជ្ជកម្មនិងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា ការប្រកាសដាក់ខេត្តខាងលើនេះក្នុងគ្រាមានអាសន្នគឺត្រូវបានធ្វើឡើងក្រោយមានពលរដ្ឋវៀតណាមរាប់ពាន់នាក់ដែលកំពុងរស់នៅក្នុងតំបន់ Tan Phu Dong នៃខេត្ត Tien Giang បានប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំង ក្រោយប្រភពទឹកសំខាន់ៗនៅក្នុងតំបន់មួយនេះបានរីកស្ងួតអស់បន្ទាប់ពីសីតុណ្ហណភាពបានកើនឡើងខ្ពស់ជាច្រើនថ្ងៃជាប់គ្នា។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅពុំទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋនៅតំបន់ខាងលើនេះបានរងគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 7, 2024 - អន្តរជាតិ
ហ្វីលីពីន៖ ក្រសួងអប់រំក្នុងប្រទេសហ្វីលីពីនបានបន្តបិទសាលារៀនជាច្រើនកន្លែងបន្ថែមដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ ខណៈវិធានការផ្អាកសាលារៀនជាបណ្តោះអាសន្ននេះបានផ្តើមអនុវត្តចាប់តាំងពីដើមសប្តាហ៍នេះមកម្លេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី៥ ខែមេសានេះបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានសាលារៀនសរុបចំនួន ៥,២៨៨កន្លែងហើយ ដែលត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ខណៈអាជ្ញាធរហ្វីលីពីនមិនទាន់បានបញ្ជាក់អំពីថ្ងៃដែលត្រូវបើកសាលារៀនទាំងនោះឡើងវិញនៅឡើយទេ។ ប្រភពខាងលើបានបន្តថា វិធានការបិទសាលារៀនខាងនេះបានធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ក្រុមសិស្សានុសិស្សប្រមាណជា ៣,៦លាននាក់ តែយ៉ាងណាក្តីអាជ្ញាធរហ្វីលីពីនគ្មានជម្រើសណាល្អជាងនេះឡើយក្នុងការការពារសុវត្ថិភាពរបស់ពួកគេពីរលកកម្តៅ។ សូមបញ្ជាក់ជូនថា វិធានការបិទសាលារៀនត្រូវបានអនុវត្តចំពោះតែសាលារៀនណាដែលត្រូវប្រឈមនឹងបញ្ហារលកកម្តៅប៉ុណ្ណោះ ពោលគឺសាលារៀនទាំងឡាយណាដែលពុំមានការបំពាក់នូវកង្ហារ ឬម៉ាស៊ីនត្រជាក់គ្រប់គ្រាន់ និងស្ថិតនៅតំបន់ដែលមានសីតុណ្ណភាពកើនឡើងរហូតដល់ ៤៣អង្សាសេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 5, 2024 - អន្តរជាតិ
តៃវ៉ាន់៖ ក្រុមអ្នកជួយសង្គ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅតៃវ៉ាន់បានរកឃើញសាកសពមនុស្សចំនួន២នាក់បន្ថែមទៀតនៅល្ងាចថ្ងៃសុក្រ ទី៥ ខែមេសា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ដូចនេះគិតត្រឹមពេលនេះចំនួនពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ ដែលបានកើតឡើងតាំងតែពីថ្ងៃពុធ ទី៣ ខែមេសាបានបន្តកើនឡើងរហូត ១២នាក់ហើយ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា ពេលនេះក្រុមអ្នកជួយសង្គ្រោះកំពុងតែដុតដៃដុតជើងបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន ១៣នាក់ទៀត ខណៈនៅក្នុងនោះក៏មានជនបរទេសចំនួន ៣នាក់ផងដែរ។ យ៉ាងណាក្តី ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងជួបប្រទះនឹងបញ្ហាយ៉ាងខ្លាំង ដ្បិតតំបន់គោលដៅនៃការស្វែងនោះជាតំបន់ភ្នំដែលកំពុងប្រឈមនឹងបញ្ហាបាក់ស្រុតដី និងមានដុំថ្មធ្លាក់មកយ៉ាងច្រើន ដែលអាចបង្កជាគ្រោះយ៉ាងខ្លាំងសម្រាប់ក្រុមអ្នកជួយសង្គ្រោះ។ នៅចំពោះមុខហេតុការណ៍ដ៏តក់ស្លុតនេះរដ្ឋាភិបាលនៃប្រទេសជប៉ុនបានប្រកាសផ្តល់ប្រាក់ជំនួយចំនួន ១លានដុល្លារដល់តៃវ៉ាន់ដើម្បីគាំទ្រប្រតិបត្តិការណ៍ស្វែងរកនិងជួយជនរងគ្រោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 5, 2024 - អន្តរជាតិ
អាមេរិក៖ ខោខ្លីរបស់កំពូលកីឡាករប្រដាល់លំដាប់ពិភពលោក Muhammad Ali នឹងត្រូវដាក់លក់តាមរយៈការដេញថ្លៃក្នុងតម្លៃរាប់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៥ ខែមេសានេះ។ កម្មវិធីដេញថ្លៃទិញខោខ្លីដ៏មានតម្លៃបំផុតនៅលើពិភពលោកមួយនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Sotheby ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយការដេញថ្លៃត្រូវបានចាប់ផ្តើមចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី១២ ខែមេសាទើបបិទបញ្ចប់ និងប្រកាសឈ្មោះអ្នកទិញចុងក្រោយតែម្តង។ គួរបញ្ជាក់ជូនថា ខោខ្លីដែលមានចុះហត្ថលេខាដោយផ្ទាល់ពីសំណាក់កីឡាករ Muhammad Ali មួយនេះគឺជាខោដែលរូបលោកបានពាក់ប្រកួតក្នុងព្រឹត្តិការណ៍ “Thrilla in Manila” ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ទម្ងន់ធ្ងន់ធំបំផុតនៅក្នុងឆ្នាំ១៩៧៥ ដោយនៅក្នុងការប្រកួតជាប្រវត្តិសាស្រ្តនោះរូបលោកបានយកឈ្នះលើកីឡាករ George Foreman ដោយការផ្តួលដៃគូឱ្យសន្លប់នៅលើសង្វៀន។ ប្រភពខាងលើបានបន្តថា ការដេញថ្លៃបានចាប់ផ្តើមដំបូងជាមួយតម្លៃ ៣,៨លានដុល្លារ ហើយគិតត្រឹមពេលនេះមានមនុស្សជាច្រើនបានព្យាយាមដាក់ការដេញថ្លៃក្នុងតម្លៃខ្ពស់ជាងនេះជាបន្តបន្ទាប់ ខណៈក្រុមហ៊ុន Sotheby
April 5, 2024 - អន្តរជាតិ
ថៃ៖ តុលាការថៃបានសម្រេចផ្តន្ទាទោសស្រ្តីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំដោយមិនមានការព្យួរទោសឡើយជុំវិញករណីដែលស្រ្តីរូបនេះបានលួចយកលុយពីម្តាយដែលកំពុងមានជំងឺធ្ងន់ធ្ងរចំនួន ២៤លានបាត (៦៥២,៣៨៧ដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ស្រ្តីដែលបានប្រព្រឹត្តបទល្មើសលួចប្រាក់ដ៏ច្រើនខាងលើនេះមានឈ្មោះថា Mawadee Sriwirat និងមានអាយុ ៥៧ឆ្នាំ ខណៈស្រ្តីដែលជាជនរងគ្រោះក្នុងករណីនេះមានឈ្មោះថា Huai Sriwirat និងមានអាយុ ៨៦ឆ្នាំ។ ប្រភពខាងលើបានបន្តថា កាលពីអំឡុងឆ្នាំ២០១៧កន្លងទៅ លោកស្រី Huai Sriwirat បានកើតមានជំងឺធ្ងន់ធ្ងររហូតត្រូវសន្លប់បាត់បង់ស្មារតីអស់រយៈពេលជាយូរ ហើយក្នុងអំឡុងពេលលោកស្រី Mawadee Sriwirat ដែលត្រូវជាកូនបង្កើតរបស់គាត់នោះបានធ្វើសកម្មភាពលួចយកលុយពីក្នុងគណនីធនាគាររបស់ជាបន្តបន្ទាប់។ ការលួចដកប្រាក់ត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់ស្នាមមេដៃរបស់ស្រ្តីជនរងគ្រោះជំនួសដោយការចុះហត្ថលេខាសម្រាប់ទៅស្នើដកប្រាក់ពីធនាគារ ខណៈបុគ្គលិកខាងធនាគារក៏បានជួយសម្របសម្រួលករណីនេះដែរដោយផ្អែកលើហេតុផលថា អតិថិជនជាម្ចាស់គណនីមានជំងឺធ្ងន់ធ្ងរមិនអាចមកដកប្រាក់ដោយខ្លួនឯងបានទើបតម្រូវឱ្យកូនស្រីមកដកប្រាក់ជំនួស។ សម្រាប់តុលាការថៃបានសម្រេចចោទប្រកាន់ថា ករណីខាងលើនេះគឺជាករណីបន្លំលួចប្រាក់ដ៏ធ្ងន់ធ្ងរមួយ ហើយអ្នកប្រព្រឹត្តបទល្មើសត្រូវតែទទួលទោសជាប់ពន្ធនាគារពេញរយៈពេល ១២ឆ្នាំតែម្តង ដោយគ្មានការស្នើសុំឱ្យនៅក្រៅឃុំឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
April 5, 2024 - អន្តរជាតិ
វៀតណាម៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិនគឺក្រុមហ៊ុន Chery បានសម្រេចទៅបង្កើតរោងចក្រនៅក្នុងប្រទេសវៀតណាមជាមួយដើមទុនចំនួន ៨០០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសានេះ។គិតត្រឹមពេលនេះការចុះហត្ថលេខាលើគម្រោងខាងលើនេះត្រូវធ្វើឡើងរួចរាល់រាល់ហើយ ខណៈនៅក្នុងគម្រោងវិនិយោគដ៏ធំនេះបានបង្ហាញថា ក្រុមហ៊ុន Chery ក៏ត្រូវសហការណ៍ជាក្រុមហ៊ុនវៀតណាម Geleximco ដែលមានមូលដ្ឋាននៅក្នុងខេត្ត Thai Binh ផងដែរ។ ប្រភពខាងលើបន្តថា តាមគម្រោងគឺក្រុមហ៊ុន Chery នឹងផលិតរថយន្តដើរដោយថាមពលអគ្គិសនីចំនួន ២ប្រភេទនៅក្នុងរោងចក្រដែលមានមូលដ្ឋាននៅវៀតណាមគឺរថយន្តម៉ាក OMODA និងរថយន្តម៉ាក JAECOO ខណៈទីផ្សារសម្រាប់លក់រថយន្តទាំង ២ប្រទេសនេះគឺនៅតាមបណ្តាប្រទេសនៅតំបន់អឺរ៉ុប។ នៅក្នុងផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Chery បានបង្ហាញថា រោងចក្រផលិតរថយន្តនៅក្នុងប្រទេសវៀតណាមនោះនឹងមានសមត្ថភាពអាចផលិតរថយន្តបានចំនួន ២០០,០០០គ្រឿងនៅក្នុងមួយឆ្នាំ ខណៈគេអាចទទួលបានផលិតផលរថយន្តដំបូងនៅក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំ២០២៦៕ អត្ថបទ៖
April 5, 2024 - អន្តរជាតិ
តៃវ៉ាន់៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅតៃវ៉ាន់បានបន្តកើនឡើងរហូតដល់ ១០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមេសានេះ។ ចំពោះតួលេខអ្នករងរបួសវិញហាក់មិនមានអ្វីប្រែប្រួលច្រើនឡើយ ពោលគឺនៅមានចំនួនប្រមាណជា ១,០០០នាក់ដដែល ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅបន្តធ្វើឡើងយ៉ាងសកម្ម។ បើតាមអាជ្ញាធរតៃវ៉ាន់បានបន្តថា គិតត្រឹមពេលនេះនៅមានមនុស្សចំនួន ១៨នាក់កំពុងតែបាត់ខ្លួន ហើយនៅក្នុងចំណោមអ្នកបាត់ខ្លួនទាំងអស់នោះក៏មានទាំងជនបរទេសចំនួន ៤នាក់ផងដែរនាក់ ដោយមានជនជាតិឥណ្ឌា ជនជាតិអូស្រ្តាលី និងកាណាដា។ គួរកត់សម្គាល់ថា ហេតុការណ៍រញ្ជួយដីខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃពុធ ទី៣ មកម្ល៉េះ ដោយបានកើតឡើងនៅក្នុងកម្រិត ៧,៤ រ៉ិចទ័រ ខណៈនាពេលកន្លងមកតៃវ៉ាន់ ក៏ធ្លាប់កើតមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរចំនួន ២ដងដែរ ដោយនៅក្នុងឆ្នាំ២០១៦ គ្រោះរញ្ជួយដីនៅភាគខាងត្បូងតៃវ៉ាន់បានបណ្តាលឱ្យមានមនុស្ស
April 5, 2024 - អន្តរជាតិ
តៃវ៉ាន់៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅកោះតៃវ៉ាន់បានបន្តកើនឡើងរហូតដល់ ៩នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសានេះ។ ចំពោះតួលេខអ្នកដែលបានរងរបួសធ្ងន់និងស្រាលវិញក៏មានការកើនឡើងផងដែរ ពោលគឺកើនឡើងរហូតដល់ជាង ១,០០០នាក់ ខណៈតួលេខអ្នកស្លាប់កាលពីថ្ងៃម្សិលមិញមានត្រឹមចំនួន ៤នាក់ និងអ្នករងរបួសមានត្រឹមជាង ៥០នាក់ប៉ុណ្ណោះ។ បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា គិតត្រឹមពេលនេះនៅមានក្រុមកម្មករចំនួន ៤២នាក់កំពុងតែបាត់ខ្លួន ខណៈនៅក្នុងពេលកើតហេតុនោះគឺពួកគេកំពុងតែធ្វើដំណើរតាមរថយន្តក្រុងខ្នាតតូចមួយគ្រឿងឆ្ពោះទៅកាន់សណ្ឋាគារនៅក្នុងតំបន់ឧទ្យានជាតិតៃវ៉ាន់។ គួររម្លឹកជូនថា ហេតុការណ៍រញ្ជួយដីខាងលើនេះបានកើតឡើងនៅក្នុងកម្រិត ៧,៤រ៉ិចទ័រ ហើយវាគឺជាការរញ្ជួយដីក្នុងកម្រិតដ៏ខ្ពស់និងធ្ងន់ធ្ងរមិនធ្លាប់កើតមានចំពោះកោះតៃវ៉ាន់នោះទេសម្រាប់នៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 4, 2024 - អន្តរជាតិ
តៃវ៉ាន់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅកោះតៃវ៉ាន់កាលពីព្រឹកមិញ នេះបើយោងតាមរបាយការណ៍ចុងក្រោយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅពេលថ្ងៃត្រង់នៃថ្ងៃទី៣ ខែមេសានេះ។ ក្រៅពីបានរកឃើញអ្នកស្លាប់ហើយអាជ្ញាធរតៃវ៉ាន់ក៏បានបញ្ជាក់ថា មានពលរដ្ឋជាង ៥០នាក់បានរងរបួស និង ២០នាក់ផ្សេងទៀតកំពុងជាប់នៅក្រោមគំនរបាក់បែកផងដែរ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍អកុសលខាងលើនេះគឺការរញ្ជួយដីក្នុងកម្រិតដ៏ខ្ពស់និងធ្ងន់ធ្ងរមិនធ្លាប់កើតមានចំពោះកោះតៃវ៉ាន់នោះទេសម្រាប់នៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។ សូមបញ្ជាក់ជូនផងដែរថា រញ្ជួយដីបានកើតឡើងនៅតំបន់កោះតៃវ៉ាន់ក៏ពិតមែន តែគ្រោះធម្មជាតិមួយនេះក៏បានបង្កហានិភ័យនៃការកើតមានរលកយក្សស៊ូណាមីទៅកាន់ប្រទេសហ្វីលីពីន និងប្រទេសជប៉ុនផងដែរ ខណៈគិតត្រឹមពេលនេះអាជ្ញាធរហ្វីលីពីននិងជប៉ុនបានទាញសញ្ញាអាសន្នអំពីការកើតមានរលកស៊ូណាមីរួចរាល់ហើយដើម្បីឱ្យពលរដ្ឋរស់នៅតាមតំបន់ងាយរងគ្រោះមួយចំនួនត្រៀមធ្វើការជម្លៀសខ្លួន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 3, 2024









