Pheakdey
  • អន្តរជាតិ

    តៃវ៉ាន់៖ តំបន់ភាគជើងកោះតៃវ៉ាន់បាននូវការវាយប្រហារដោយគ្រោះរញ្ជួយចំនួន ២ដងនៅព្រឹកថ្ងៃពុធ ទី៣ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ គ្រោះរញ្ជួយដីទី ១បានកើតឡើងនៅក្នុងកម្រិត ៧,៤ រ៉ិចទ័រ ខណៈ ១០នាទីក្រោយមកគ្រោះរញ្ជួយដីមួយផ្សេងក៏បានកើតឡើងនៅក្នុងកម្រិត ៦,៤រ៉ិចទ័រ។ ប្រភពខាងលើបានបន្តថា ក្រោយកើតមានគ្រោះរញ្ជួយក្នុងកម្រិតដ៏ខ្ពស់ចំនួន ២ជាប់គ្នា វាក៏បានបណ្តាលឱ្យមានរលកស៊ូណាមីបោកបក់ទៅកាន់តំបន់កោះភាគខាងត្បូងប្រទេសនៃប្រទេសជប៉ុនផងដែរ ដោយរលកយក្សនោះមានកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរជប៉ុនសម្រេចទាញសញ្ញាអាសន្នអំពីការមកដល់នូវរលកស៊ូណាមីនិងបានណែនាំឱ្យពលរដ្ឋនៅតំបន់រងគ្រោះខាងលើត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅតែវ៉ាន់ និងរលកយក្សស៊ូណាមីនៅជប៉ុននៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 3, 2024
  • អន្តរជាតិ

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានសម្រេចបិទសាលារៀនរាប់រយកន្លែងដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២ ខែមេសានេះ។ វិធានការបិទសាលារៀនជាបណ្តោះអាសន្ននេះត្រូវបានអនុវត្តចំពោះសាលារៀនណាដែលបានរងនូវការវាយប្រហារដោយរលកកម្តៅក្នុងកម្រិតខ្ពស់តែប៉ុណ្ណោះ ខណៈនៅក្នុងនោះក៏មានសាលារៀនមួយចំនួនមានទីតាំងស្ថិតនៅក្នុងទីក្រុងម៉ានីល ដែលជារដ្ឋធានីរបស់ប្រទេសហ្វីលីពីនផងដែរ។ ប្រភពខាងលើបានបន្តថា​ វិធានការបិទសាលារៀនខាងលើនេះត្រូវបានដាក់ចេញក្រោយសីតុណ្ហភាពនៅតាមតំបន់មួយចំនួនក្នុងប្រទេសហ្វីលីពីនបានកើនឡើងរហូតដល់ ៤៣អង្សាសេ ខណៈការកើ​នឡើងសីតុណ្ហភាពនេះត្រូវបានគេព្យាករណ៍ថានឹងបន្តកើនមានជាច្រើនបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរហ្វីលីពីននៅមិនទាន់រកឃើញមានពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់ពីបញ្ហារលកកម្តៅនេះនៅឡើយទេ តែអាជ្ញាធរបានធ្វើការណែនាំឱ្យក្រុមពលរដ្ឋងាយរងគ្រោះមួយចំនួនដូចជាកុមារ និងមនុស្សវ័យចំណាស់គួរកាត់បន្ថយការធ្វើសកម្មភាពនៅខាងក្រៅឱ្យបានច្រើនបើមិនមានរឿងចាំបាច់ត្រូវធ្វើនោះទេ បើមិនដូចនោះទេពួកគេអាចនឹងកើតមានបញ្ហាសុខភាពមួយចំនួនដែលបង្កឡើងដោយសារតែរលកកម្តៅ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    April 2, 2024
  • អន្តរជាតិ

    បារាំង៖ ក្រុមអ្នកវិទ្យាសាស្រ្តបារាំងបានរកឃើញម៉ាស៊ីនស្កេនខួរក្បាលមនុស្ស (MRI) ច្បាស់បំផុតជាលើកដំបូងនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងល្ងាចថ្ងៃអង្គារ ទី២ ខែមេសានេះ។ ម៉ាស៊ីនស្កេនខួរក្បាល ឬម៉ាស៊ីន MRI ថ្មីនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តរបស់គណៈកម្មាការថាមពលអាតូមិកបារាំង ( France’s Atomic Energy Commission) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Plateau de Saclay ភាគខាងត្បូងប្រទេស​បារាំង។ បើតាមលោកវេជ្ជបណ្ឌិត Alexandre Vignaud បានពន្យល់ថា ម៉ាស៊ីន MRI ថ្មី នេះមានសមត្ថភាពអាចត្រួតពិនិត្យខួរក្បាលមនុស្សក្នុងកម្លាំងរហូតដល់ ១១,៧ teslas ឬនិយាយឱ្យស្រួលស្តាប់គឺមានសមត្ថភាពអាចត្រួតពិនិត្យខួរក្បាលមនុស្សបានច្បាស់ជាងម៉ាស៊ីន MRI ដែលពិភពលោកកំពុងតែប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះបានរហូតដល់

    April 2, 2024
  • អន្តរជាតិ

    អាមេរិក៖ អាជ្ញាធរសុខាភិបាលប្រចាំរដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សី H5N1 ក្នុងលក្ខខណ្ឌដ៏កម្រ​មួយ ពោលគឺជាការចម្លងមេរោគចេញពីសត្វគោទៅកាន់មនុស្ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Stat News។  ករណីឆ្លងដ៏កម្រនេះត្រូវបានរកឃើញនៅក្នុងខ្លួនបុរសជាអ្នកមើលថែសត្វគោនៅក្នុងកសិដ្ឋានមួយកន្លែង ដែលតាមរយៈការងាររបស់គាត់គឺគាត់ត្រូវប៉ះពាល់ជាមួយសត្វគោយ៉ាងជិតស្និតជារៀងរាល់ថ្ងៃ ។ ប្រភពខាងលើបានបន្តថា ករណីខាងលើនេះគឺជាករណីឆ្លងជំងឺផ្តាសាយដ៏កម្រទី ២ហើយនៅអាមេរិក ពោលគឺជាករណីចម្លងមេរោគនៃជំងឺផ្តាសាយបក្សីចេញពីប្រភេទសត្វដែលមិនមែនជាបក្សីទៅកាន់មនុស្ស។ យ៉ាងណាក្តី សម្រាប់បុរសដែលបានឆ្លងជំងឺផ្តាសាយបក្សីខាងលើនេះហាក់មិនមានអាការៈអ្វីធ្ងន់ធ្ងរខុសពីអ្នកជំងឺផ្តាសាយបក្សីទូទៅឡើយ តែគិតត្រឹមពេលនេះក្រុមគ្រូពេទ្យកំពុងតាមដានស្ថានភាពសុខភាពគាត់យ៉ាងយកចិត្តទុកដាក់បំផុត ខណៈរូបគាត់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺផ្តាសាយបក្សីកាលពីថ្ងៃចន្ទ ទី១ ខែមេសាម្សិលមិញនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Stat News

    April 2, 2024
  • អន្តរជាតិ

    វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនិងអង់គ្លេសនៅក្នុងថ្ងៃទី១ ខែមេសានេះបានប្រកាសពីភាពជាដៃគូក្នុងការអនុវត្ត “គម្រោងរក្សាសុវត្ថិភាពពីបច្ចេកវិទ្យា AI” ឬតាមខេមរៈភាសាបានហៅបច្ចេកវិទ្យានេះថា “បញ្ញាសិប្បនិម្មិត”។ ពិធីចុះហត្ថលេខាបង្កើតភាពជាដៃគូខាលើនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោនរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo និងលេខាធិការបច្ចេកវិជ្ជាអង់គ្លេស លោក Michelle Donelan។ បើតាមលោកស្រី Gina Raimondo បានបញ្ជាក់ថា “ភាពជាដៃគូនេះនឹងពន្លឿនការងារក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសទាំងពីរ ហើយវាក៏បានរួមចំណែកជួយដោះស្រាយហានិភ័យសន្តិសុខប​ច្ចេកវិទ្យាបានយ៉ាងច្រើនរវាងអាមេរិកនិងអង់គ្លេសក៏ដូចជានៃក្តីកខ្វល់កម្រិតពិភពលោកបានមួយផ្នែកបានផងដែរ”។ គួរកត់សម្គាល់ថា “បញ្ញាសិប្បនិម្មិត” កាន់តែមានសមត្ថភាពខ្ពស់ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយគេបានបារម្ភថា “បច្ចេកវិទ្យា AI” ជំនាន់ក្រោយៗទៅទៀតនឹងមានសមត្ថភាពកាន់តែខ្ពស់ហួសពីការគ្រប់គ្រងរបស់មនុស្សនិងអាចបង្កគ្រោះដល់ពិភពលោកបានផងដែរ ប្រសិនបើគេមិនរកវិធីទប់ស្កាត់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 2, 2024
  • អន្តរជាតិ

    អាមេរិក៖ ច្បាប់ហាមឃាត់កម្មវិធី TikTok នៅលើទឹកអាមេរិកទំនងជាត្រូវពន្យាពេលរហូតដល់ការបោះឆ្នោតប្រធានាធិបតីរួចរាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២ ខែមេសានេះ។ គួរកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតជ្រើសប្រធានាធិបតីអតីអណត្តិទី៤៧របស់ខ្លួននៅក្នុងថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះហើយ ខណៈគេជឿថាក្រោយការបោះឆ្នោតថ្នាក់ជាតិដ៏សំខាន់មួយនេះរួចគឺវានឹងមានរឿងរ៉ាវជាច្រើនត្រូវផ្លាស់ប្តូរនៅទូទាំងសហរដ្ឋអាមេរិក។ សូមរម្លឹកជូនថា នាពេលកន្លងមករដ្ឋសភាអាមេរិកបានរៀបចំសេចក្តីស្នើច្បាប់ស្តីពីការហាមឃាត់កម្មវិធី TikTok រួចរាល់អស់ហើយ ខណៈសេចក្តីស្នើច្បាប់នេះក៏ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នព្រឹទ្ធសភាដើម្បីធ្វើការត្រួតពិនិត្យរួចហើយដែរ ហើយដំណាក់កាលបន្ទាប់ទៀតនោះគឺស្ថាប័នព្រឹទ្ធសភាត្រូវបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់សេតវិមានដើម្បីឱ្យប្រធានាធិបតីចុះហត្ថលេខាចុងក្រោយគេទើបសេចក្តីព្រាងច្បាប់នេះអាចក្លាយទៅជាច្បាប់ផ្លូវការបាន។ យ៉ាងណាក្តី គិតត្រឹមពេលនេះព្រឹទ្ធសភាអាមេរិកបានបញ្ជាក់ថា កិច្ចការផ្សេងៗជុំវិញសេចក្តីស្នើច្បាប់ខាងលើនេះអាចនឹងត្រូវអូសបន្លាយរហូតដល់មានការបោះឆ្នោតថ្នាក់ជាតិរួចរាល់សិន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 2, 2024
  • អន្តរជាតិ

    សិង្ហបុរី៖ ទីភ្នាក់ងារបរិស្ថានជាតិ (NEA) ប្រចាំនៅប្រទេសសិង្ហបុរីបានចេញផ្សាយនូវរបាយការណ៍មួយដែលបង្ហាញថា​ ជំងឺគ្រុនឈាមបានបង្កការគំរាមគំហែងយ៉ាងខ្លាំងដល់ពលរដ្ឋសិង្ហបុរីសម្រាប់នៅក្នុងឆ្នាំ២០២៤នេះ។ របាយការណ៍ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១ ខែមេសានេះបានឱ្យដឹងថា​ ទាំងចំនួនអ្នកបានឆ្លងជំងឺគ្រុនឈាមនិងអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមនៅទូទាំងសិង្ហបុរីគឺមានការកើនឡើងខ្ពស់បើធៀបទៅនឹងតួលេខនៅក្នុងឆ្នាំ២០២៣។ បើតាមលោក Baey Yam Keng រដ្ឋលេខាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុកផ្នែក​និរន្តរភាពនិង​បរិស្ថានបានឱ្យ​ដឹងថា គិតត្រឹមរយៈពេល​៣ខែដំបូងនៅក្នុងឆ្នាំ២០២៤នេះសិង្ហបុរីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមចំនួន ៧ករណី ខណៈអ្នកដែលបានឆ្លងវិញគឺមានចំនួនជាង ៥,០០០ករណី ខណៈតួលេខនេះគឺមានការកើនឡើងទ្វេរដងបើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។ នៅចំពោះមុខការរាតត្បាតជំងឺគ្រុនឈាមនេះអាជ្ញាធរសិង្ហបុរីបានណែនាំឱ្យពលរដ្ឋខ្លួនត្រូវបន្ថែមការយកចិត្តទុកដាក់និងការពារខ្លួនពីសត្វមូលខ្លាឱ្យបានគ្រប់ពេលវេលា បើមិនដូចនេះទេពួកគេងាយនឹងកើតជំងឺគ្រុនឈាមណាស់ ខណៈជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ននេះទៀតសោធគឺមានលក្ខណៈធ្ងន់ធ្ងរខ្លាំងណាស់ដែលអាចបង្កការគំរាមគំហែងដល់អាយុជីវិតទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 1, 2024
  • អន្តរជាតិ

    អាមេរិក៖ ផ្លូវ Highway មួយខ្សែនៅសហរដ្ឋអាមេរិកបានបាក់ និងបានបណ្តាលឱ្យអ្នកដំណើរប្រ​មាណជា​២,០០០នាក់ត្រូវជាប់គាំងមិនអាចធ្វើដំណើរទៅណាបានពេញមួយយប់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១ ខែមេសា។ ផ្លូវដ៏សំខាន់មួយខ្សែនេះមានឈ្មោះថា Highway 1 ស្ថិតនៅតំបន់ Big Sur ​នៃរដ្ឋ California ភាគខាងលិចនៃសហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា​ មូលហេតុ​ដែលធ្វើឱ្យផ្លូវមួយខ្សែនេះត្រូវបាក់គឺដោយសារតែតំបន់ខាងលើនេះបានរងនូវឥទ្ធិពលព្យុះភ្លៀងយ៉ាងខ្លាំងជាច្រើនថ្ងៃជាប់គ្នា ខណៈអ្នកដំណើរដែលបានជាប់គាំងពេញមួយយប់មិនអាចទៅណារួចនោះគឺភាគច្រើនជាក្រុមអ្នកទេសចរ ដែលបាននាំគ្នាទៅកម្សាន្តនៅតំបន់ខាងលើនេះនៅពេលព្រឹកនិងត្រូវធ្វើដំណើរត្រលប់មកផ្ទះនៅពេលល្ងាច។ យ៉ាងណាក្តី ហេតុការណ៍ខាងលើនេះមិនបានបង្កឱ្យអ្នកដំណើរណាម្នាក់បានរងរបួសឬមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 1, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿនចេញពីទីក្រុងសេអ៊ូលទៅកាន់តំបន់សំខាន់ៗជាច្រើននៅជុំវិញទីក្រុង ខណៈរដ្ឋាភិបាលបានដាក់ការរំពឹងថាសេវាកម្មរថភ្លើងល្បឿនលឿនមួយនេះនឹងផ្តល់ត្រលប់មកវិញនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់​ប្រជាពលរដ្ឋទូទៅនិងរួមទាំងជួយជម្រុញអត្រាកំណើតនៅក្នុងប្រទេសបានទៀតផង។ បើតាមលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានថ្លែងថា ផ្លូវរថភ្លើងខាងលើនេះគឺជាផ្លូវរថភ្លើងក្រោមដីដ៏លឿនបំផុតមួយនៅលើពិភពលោក ដែលអាចធ្វើដំណើរបានជាមធ្យមក្នុងលឿនរហូតដល់ ១៨០គីឡូម៉ែត្រនៅក្នុងមួយម៉ោង។ លោកប្រធានាធិបតីវ័យ ៦៣ឆ្នាំរូបនេះបានបន្តថា បើធ្វើការប្រៀបធៀបរយៈពេលនៃការធ្វើដំណើរចេញពីទីក្រុងសេអ៊ូលទៅកាន់ទីក្រុង Dongtan នាពេលបច្ចុប្បន្ននេះគឺគេត្រូវការពេលចំនួន ៨០នាទី តែគេនឹងត្រូវការពេលត្រឹមតែ ១៩នាទីប៉ុណ្ណោះតាមរយៈការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនខាងលើនេះ។ តាមរយៈការកាត់បន្ថយម៉ោងធ្វើដំណើរដ៏ច្រើននេះ លោកប្រធានាធិបតី Yoon Suk-yeol បានរំពឹងថា វានឹងជួយផ្លាស់ប្តូរផ្នត់គំនិតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងសេអ៊ូលបានជាច្រើននាក់ផងដែរ ពោលគឺពួកគេអាចពិចារណាទៅទិញផ្ទះនិងបង្កើតគ្រួសារនៅតំបន់ជាយៗទីក្រុងសេអ៊ូលបានយ៉ាងរីករាយ និងអាចត្រលប់មកធ្វើការងារនៅក្នុងទីក្រុងបានវិញយ៉ាងងាយស្រួល ខណៈនាពេលបច្ចុប្បន្ននេះពលរដ្ឋនៅក្នុងទីក្រុងសេអ៊ូលជាច្រើនហាក់មិនសូវខ្វាយខ្វល់នឹងរឿងរៀបការនិងបង្កើតគ្រួសារឡើយ ដ្បិតពួកគេរវល់តែផ្តោតលើការងារខ្លាំងពេក។ កត្តានេះហើយទើបរដ្ឋាភិបាលកូរ៉េខាងត្បូងបានរំពឹងថា រថភ្លើងល្បឿនលឿនខាងលើនេះអាចជាផ្នែកមួយជួយជំរុញអត្រាកំណើតបាន ខណៈការបន្តធ្លាក់ចុះអត្រាកំណើតក៏ជាបញ្ហាដ៏ចម្បងមួយសម្រាប់ប្រទេសកូរ៉េខាងត្បូងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    March 29, 2024
  • អន្តរជាតិ

    ជប៉ុន៖ អាជ្ញាធរជប៉ុននៅក្នុងថ្ងៃសុក្រ ទី២៩ ខែមីនានេះបានជូនដំណឹងអំពីការមកដល់នូវ “រដូវផ្កាសាគូរ៉ារីក” ដែលជារដូវកាលដ៏ពិសេសមួយសម្រាប់ប្រជាពលរដ្ឋជប៉ុនក៏ដូចជាពលរដ្ឋមួយចំនួននៅជុំវិញពិភពលោកផងដែរ​ នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ “រដូវផ្កាសាគូរ៉ារីក”  ឬតាមភាសាអង់គ្លេសបានហៅផ្កាដ៏កម្រមួយប្រភេទនេះថា “Cherry Blossom” នៅក្នុងឆ្នាំ២០២៤ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី ២៩​នេះតទៅហើយ ខណៈរយៈពេលដែលផ្ការីកពេញស្អាតនោះគឺមានប្រមាណជា ១សប្តាហ៍ប៉ុណ្ណោះ។ បើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា “រដូវផ្កាសាគូរ៉ារីក” នៅក្នុងឆ្នាំនេះបានឈានចូលមកដល់ដោយយឺតជាងកាលពីឆ្នាំ២០២៣ ចំនួន ១៥ថ្ងៃ និងយឺតជាងតាមធម្មតាចំនួន ៥ថ្ងៃ ហើយបញ្ហានេះបានកើតឡើងដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ។ សូមបញ្ជាក់ជូនថា “សាគូរ៉ា” គឺជាផ្កាដំណាងឱ្យប្រទេសជប៉ុន ខណៈពលរដ្ឋជប៉ុនមានវប្បធម៌នាំគ្នាទៅគយគន់ផ្កាសាគូរ៉ារីកអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ នាពេលបច្ចុប្បន្ននេះការទៅគយគន់ផ្កាសាគូរ៉ារីកក៏បានក្លាយជាផ្នែកមួយនៃការធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសជប៉ុនពីសំណាក់ក្រុមអ្នកទេសចរអន្តរជាតិជាច្រើននៅជុំវិញពិភពលោកផងដែរ ជាពិសេសនោះគឺការធ្វើដំណើរកម្សាន្តបែបគូស្នេហ៍ ដ្បិតតាមជំនឿគឺផ្កាសាគូរ៉ាតំណាងឱ្យភាពល្អជាច្រើនដូចជា សុភមង្គល

    March 29, 2024