- Pheakdey
- អន្តរជាតិ
ចិន៖ ទីភ្នាក់ងារ និងក្រុមហ៊ុនគាំទ្រដោយរដ្ឋាភិបាលចិនជាច្រើនបានណែនាំមិនឲ្យបុគ្គលិកយកទូរសព្ទ iPhone ទៅកន្លែងធ្វើការងារនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះ។ និន្នាការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ឈប់ការគាំទ្រផលិតផលបរទេស និងងាកមកគាំទ្រផលិតផលនៅក្នុងស្រុកចិនវិញ។ គួរបញ្ជាក់ជូនថា នៅក្នុងរយៈពេលប្រមាណជា ១០ឆ្នាំចុងក្រោយនេះចិនហាក់បានជំរុញឲ្យពលរដ្ឋខ្លួននាំគ្នាប្រើប្រាស់ផលិតផលអេឡិចត្រូនិចផលិតក្នុងស្រុកយ៉ាងខ្លាំង តួយ៉ាងដូចជានៅក្នុងធនាគារមួយចំនួនបានសម្រេចឈប់ប្រើប្រាស់ Software បរទេស ហើយប្តូរមកប្រើប្រាស់ Software ដែលបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុកចិនតែម្តង។ សូមបញ្ជាក់ជូនថា និន្នការខាងលើនេះកំពុងកើតមានយ៉ាងផុសផុលនៅក្នុងខេត្តមួយចំនួនរបស់ចិនមានដូចជាខេត្ត Zhejiang, Shandong, Liaoning និងខេត្ត Hebei ជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 16, 2023 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានស្នើឱ្យក្រុមយោធាចុះជួយប្រជាកសិករក្នុងការប្រមូលទិន្នផលស្រូវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះ។ ការស្នើសុំជំនួយពីក្រុមយោធានៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងបញ្ហាមួយចំនួនដែលកំពុងកើតមានចំពោះប្រជាកសិករឥណ្ឌូនេស៊ី ដូចជាបាតុភូតអែលនីណូ (El Niñ) និងបញ្ហាក្នុងការនាំយកអង្ករទៅលក់នៅក្រៅប្រទេសជាដើម។ គួរបញ្ជាក់ជូនថា បាតុភូតអែលនីណូគឺជាបញ្ហាធម្មជាតិមួយដែលជំរុញឱ្យអាកាសធាតុត្រូវឡើងកម្តៅហើយស្ងួត ខណៈបញ្ហានេះបានជះឥទ្ធិអាក្រក់យ៉ាងខ្លាំងចំពោះវិស័យកសិកម្ម។ ចំពោះបញ្ហាក្នុងការនាំចេញអង្ករវិញគឺបានកើតឡើងក្រោយប្រទេសឥណ្ឌាបានសម្រេចកាត់បន្ថយការនាំចូលអង្ករពីប្រទេសឥណ្ឌូនេស៊ីមួយរយៈ ដ្បិតឥណ្ឌាចង់ទប់ស្កាត់តម្លៃអង្ករក្នុងស្រុករហូតដល់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងមានការចុះជួយពីសំណាក់ក្រុមយោធាគឺក្រុមអ្នកជំនាញផ្នែកកសិកម្មជាច្រើននាក់ផ្សេងទៀតក៏ត្រូវចុះទៅធ្វើការងារផ្ទាល់ជាមួយកសិករដែរ ខណៈកិច្ចការដែលពួកគាត់ត្រូវធ្វើនោះគឺមានតាំងតែការណែនាំពីរបៀបដាំដុះ ការដាក់ជី ការប្រមូលផលឲ្យបានលឿន រហូតដល់ការជួយរកទីផ្សារឲ្យប្រជាកសិករទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 16, 2023 - អន្តរជាតិ
ថៃ៖ ប៉ូលិសថៃបានបង្ក្រាបករណីចែកចាយបារីអេឡិចត្រូនិចទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុងបាកក ដែលករណីខុសច្បាប់មួយនេះមានតម្លៃជាទឹកប្រាក់ប្រមាណជា ១០០លានបាត (២,៨៦លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី១៥ ខែធ្នូនេះ។ ក្នុងការបង្ក្រាបបទល្មើសនេះប៉ូលិសថៃក៏អាចចាប់ខ្លួនបានជនសង្ស័យចំនួន ២នាក់ និងរឹបអូសបានបារីអេឡិចត្រូនិចជាង ៧០,០០០ដើមផងដែរ។ ជនសង្ស័យទាំង ២រូបនោះរួមមាន ឈ្មោះ Nawamin Soi អាយុ ៤២ឆ្នាំ ជាមេខ្លោងធំ ដែលបានប្រើប្រាស់ Facebook Page ឈ្មោះ “Iqos Thailand FanClub” សម្រាប់ធ្វើការលក់បារីអេឡិចត្រូនិច និងម្នាក់ទៀតមានឈ្មោះថា Jenkij Hom-aroon អាយុ
December 15, 2023 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានដាក់ចេញផែនការលើកកម្ពស់ថាមពលទន់ (Soft Power) របស់ខ្លួនទៅកាន់ពិភពលោកដើម្បីរកប្រាក់ចំណូលឲ្យបានចំនួន ៤លានលានបាត (ជាង ១១៤ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី១៥ ខែធ្នូនេះ។ បើតាមលោក Phumtham Wechayachai ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានបញ្ជាក់ថា គម្រោងខាងលើនេះនឹងត្រូវអនុវត្តក្រោមគោលនយោបាយថ្មីមួយមានឈ្មោះថា “គ្រួសារមួយ ថាមពលទន់មួយ” (One Family One Soft Power)។ តាមរយៈគោលនយោបាយខាងលើនេះគឺមានន័យថា ក្រុមគ្រួសារមួយត្រូវបានលើកទឹកចិត្តឲ្យជួយផ្សព្វផ្សាយអំពីអំពីវប្បធម៌ថៃទៅកាន់ពិភពលោកក្រោយយន្តការ និងការសម្របសម្រួលផ្សេងៗពីសំណាក់រដ្ឋាភិបាលថៃ។ ប្រភពខាងលើបានបន្តថា ថាមពលទន់ដែលរដ្ឋាភិបាលថៃគ្រោងនឹងប្រើប្រាស់ដើម្បីបង្កើតប្រាក់ចំណូលជូនជាតិនោះគឺរួមមានវិស័យសំខាន់ៗចំនួន ១១ ដូចជា ទេសចរណ៍
December 15, 2023 - អន្តរជាតិ
អាមេរិក៖ លោកមហាសេដ្ឋីលំដាប់ទី១នៅលើពិភពលោក Elon Musk គ្រោងនឹងបង្កើតសាកលវិទ្យាល័យថ្មីមួយនៅក្នុងទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៥ ខែធ្នូនេះ។ តាមគម្រោងគឺការបង្កើតប្រព័ន្ធអប់រំបែបទំនើបនិងប្រកបដោយគុណភាពខ្ពស់ខាងលើនេះនឹងត្រូវការប្រាក់ចំនួន ១០០លានដុល្លារ។ ប្រភពខាងបានបន្តថា ទន្ទឹមនឹងការបើកដំណើរការសាកលវិទ្យាល័យ គ្រឹះស្ថានសិក្សាថ្មីនេះក៏នឹងបើកដំណើរការថ្នាក់សិក្សាបែប STEM ក្នុងកម្រិតបឋមសិក្សា និងអនុវិទ្យាល័យផងដែរ។ សូមបញ្ជាក់ថា STEM គឺជាប្រព័ន្ធសិក្សាថ្មីមួយដែលផ្តោយសំខាន់ទៅលើជំនាញចំនួន ៤រួមមាន វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ សូមបញ្ជាក់ជូនផងដែរថា កាលពីឆ្នាំ២០២២កន្លងទៅ លោកមហាសេដ្ឋីវ័យ
December 15, 2023 - អន្តរជាតិ
ចិន៖ មនុស្សចំនួន ១៣នាក់ត្រូវបានតុលាការចិនកាត់ទោសឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ និងពិន័យជាប្រាក់សរុប ៥លានយន់ (៧០៥,៦៨៨ដុល្លារអាមេរិក) ជុំវិញករណីរំលោភបំពានច្បាប់ស្តីសុវត្ថិភាពចំណីអាហារយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ។ ជនខិលខូចទាំង ១៣នាក់នោះរួមមានម្ចាស់ភោជនីយដ្ឋាន អ្នកគ្រប់គ្រងភោជនីយដ្ឋាន និងក្រុមចុងភៅប្រចាំនៅក្នុងភោជនីយដ្ឋានមួយកន្លែងឈ្មោះ Ruchuan Beef Tripe Hotpot។ ប្រភពខាងលើបានបន្តថា ភោជនីយដ្ឋានមួយនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Anhui ភាគខាងជើងប្រទេសចិន និងបានចាប់ផ្តើមបើកដំណើរនៅក្នុងឆ្នាំ ២០១៧កន្លងទៅ។ បើតាមជ្ញាធរចិនបានបញ្ជាក់ថា ភោជនីយដ្ឋានបានបែកគំនិតប្រើប្រាស់ប្រេងកែច្នៃខុសច្បាប់និងគ្មានគុណភាពនៅក្នុងអំឡុងឆ្នាំ ២០១៩-២០២១ ដោយក្រុមជនខិលខូចបានប្រមូលយកកាកសំណល់ស៊ុប Hotpot ដែលភ្ញៀវបានទទួលទានរួចទាំងអស់ទៅរក្សាទុកនៅកន្លែងមួយដើម្បីច្រោះយកកាកសំណល់រឹងចេញ ហើយបន្ទាប់មកក៏ធ្វើការចម្រាញ់យកប្រេងក្នុងកាកសំណល់រាវនោះដើម្បីទុកប្រើប្រាស់រម្ងាស់ជាទឹកស៊ុបសម្រាប់លក់នៅថ្ងៃបន្ទាប់ទៀត។
December 14, 2023 - អន្តរជាតិ
ចិន៖ តុលាការចិនបានបើកសោវនាការលើសំណុំរឿងទាក់ទាងនឹងសិទ្ធប្រើប្រាស់សំឡេងដោយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូនេះ។ សំណុំរឿងដ៏រសើបនិងមិនធ្លាប់មានពីមុនមកនេះត្រូវបានបើកជំនុំជម្រះនៅក្នុងសោវនាការរបស់តុលាការអ៊ីនធឺណិតប៉េកាំង (Beijing Internet Court) ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ស្រ្តីជាសិល្បកចិនម្នាក់មានឈ្មោះថា Yin។ មុនពេលដាក់ពាក្យបណ្តឹងមកកាន់តុលាការ អ្នកនាង Yin បានរកឃើញថា មានក្រុមហ៊ុនចំនួន ៥ដោយក្នុងនោះមានទាំងក្រុមហ៊ុនផលិតកម្មវិធីទូរស័ព្ទផងដែរ បានយកសំឡេងរបស់គាត់ទៅប្រើប្រាស់នៅក្នុងសៀវភៅសំឡេង (Audiobook) ជាច្រើនសម្រាប់ការសិក្សាតាមអ៊ឺណធឺណិតដោយគ្មានការអនុញ្ញាតពីគាត់ ពោលគឺរូបគាត់ជាម្ចាស់សំឡេងមិនបានដឹងអ្វីទាល់តែសោះ។ ការលួចយកសំឡេងរបស់អ្នកនាង Yin ទៅប្រើប្រាស់នេះគឺត្រូវបានធ្វើឡើងតាមរយៈមុខងារ Voice-over របស់បច្ចេកវិទ្យា AI ដែលអាចចាប់យកសំឡេងរបស់បុគ្គលណាម្នាក់ទៅអានអត្ថបទ និយាយ និងច្រៀងបទចម្រៀងណាមួយជាដើម។
December 14, 2023 - អន្តរជាតិ
វៀតណាម៖ ក្រុមហ៊ុន FPT ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់វៀតណាមគ្រោងបោះទុនយ៉ាងច្រើនដើម្បីវិនិយោគលើវិស័យយានយន្តនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូនេះ។ តាមគម្រោងគឺ FPT នឹងធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ ដើម្បីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធបច្ចេកវិទ្យាយានយន្តនៅក្នុងរដ្ឋតិចសាសក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ប្រភពខាងលើបានបន្តថា FPT មានមហិច្ឆតាចង់វិនិយោគក្នុងវិស័យយានយន្តឲ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជាក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Honda អីចឹងដែរ។ គួរកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន FPT បានកំពុងតែផ្តល់សេវាកម្មបច្ចេកវិទ្យាក្នុងវិស័យសំខាន់ៗមួយចំនួនទៅកាន់ពិភពលោករួចហើយ ដូចជាបច្ចេកវិទ្យាទាក់ទងនឹង AI, Cloud និងទិន្នន័យអតិថិជន, រចនាបន្ទះឈីប និងផ្តល់សេវាបណ្តុះបណ្តាលលើប្រព័ន្ធបច្ចេកវិទ្យាជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 14, 2023 - អន្តរជាតិ
ថៃ៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ថៃបានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យចំនួន ១២រូបជុំវិញករណីរត់ពន្ធសាច់ជ្រូកបង្កកខុសច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី១៣ ខែធ្នូនេះ។ នៅក្នុងចំណោមជនសង្ស័យទាំង ២២រូបនោះរួមមាន រូបវន្តបុគ្គលចំនួន ១២ រូប និងនីតិបុគ្គលចំនួន ១០រូបផងដែរ។ ប្រភពខាងលើបានបន្តថា ក្នុងពេលបង្រ្កាបករណីខាងលើនេះអាជ្ញាធរថៃក៏បានធ្វើការរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមជនសង្ស័យបានចំនួនសរុប ៩០លានបាត (ជាង ២,៥លានដុល្លារ) ផងដែរ។ អាជ្ញាធរថៃបានរកឃើញទៀតថា ក្រុមជនសង្ស័យទាំងអស់ខាងលើនេះគឺមានការពាក់ព័ន្ធរកស៊ីខុសច្បាប់ជាមួយនឹងក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ដែលជាដៃគូផ្គត់ផ្គង់សាច់ជ្រូកឲ្យផ្សារទំនើបម៉ាក្រូក្នុងប្រទេសថៃ ហើយនាពេលកន្លងមកក្រុមដ៏ធំមួយនេះបានផ្ទេរប្រាក់ឲ្យក្រុមជនសង្ស័យទាំង ២២រូបខាងលើនេះអស់ចំនួន ២៥៩លានបាត
December 13, 2023 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃសម្រេចអនុញ្ញាតឱ្យកន្លែងកំសាន្តក្នុងពេលរាត្រីអាចបើកដំណើរការរហូតដល់ម៉ោង ៦ព្រឹក សម្រាប់នៅក្នុងថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ទៅក្នុងថ្ងៃអង្គារ ទី១២ ខែធ្នូនេះ។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរធ្វើសកម្មភាពកំសាន្តផ្សេងៗឱ្យបានច្រើននៅក្នុងថ្ងៃអបអរឆ្នាំថ្មី ឆ្នាំ២០២៤ ខាងមុខនេះ។ គួរបញ្ជាក់ជូនថា យោងទៅតាមច្បាប់នៅក្នុងប្រទេសថៃ ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ គឺបានកំណត់ឲ្យក្លឹបរាត្រី បារ ខារ៉ាអូខេ និងផាប់ អាចបើកដំណើរបានត្រឹមម៉ោង ២រំលងអធ្រាត្រ ខណៈចាប់ពីថ្ងៃសុក្រសប្តាហ៍នេះតទៅអាជ្ញាធរថៃបានអនុញ្ញាតឲ្យកន្លែងកំសាន្តទាំងនេះអាចនៅបន្តបើកដំណើរការរហូតដល់ម៉ោង ៤ទៀបភ្លឺ។ សូមបញ្ជាក់ជូនការសម្រេចអនុញ្ញាតឲ្យកន្លែងផ្តល់សេវាកំសាន្តពេលរាត្រីអាចបន្តបើកដំណើរការបានយូរជាងមុននេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកំសាន្តនៅក្នុងប្រទេសថៃឱ្យបានកាន់តែច្រើន ខណៈវិស័យទេសចរណ៍អន្តរជាតិ គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់រដ្ឋាភិបាលថៃផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
December 12, 2023












