- Pheakdey
- អន្តរជាតិ
ថៃ៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) នៅក្នុងប្រទេសថៃបានបង្គាប់ឲ្យផ្សារទំនើបម៉ាក្រូចូលមកបកស្រាយជុំវិញករណីដែលផ្សារបាននាំចូលសាច់ជ្រូកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃចន្ទ ទី៥ ខែធ្នូនេះ។ សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងក្រោយម្ចាស់ក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ត្រូវបានចាប់ខ្លួនជុំវិញករណីចែកចាយសាច់ជ្រូកបង្កកខុសច្បាប់កាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបញ្ជាក់ថា ឱសានុវាទនៃការចូលខ្លួនមកធ្វើការបកស្រាយនេះគឺមានរយៈពេល ១ខែ ដោយគិតចាប់តាំងពីថ្ងៃទី ៤ ខែធ្នូនេះតទៅ។ សូមបញ្ជាក់ជូនថា មុនពេលចេញសេចក្តីបង្គាប់ខាងលើនេះមួយថ្ងៃ លោក Wirat អាយុ ៦៩ឆ្នាំ ដែលជាអគ្គនាយកក្រុមហ៊ុន Wealthy &
December 6, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងផ្តល់សេវាពិនិត្យសុខភាពផ្លូវចិត្តចំពោះពលរដ្ឋដែលមានអាយុចន្លោះពី ២០-៣៤ឆ្នាំនៅរៀងរាល់ ២ឆ្នាំម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី៦ ខែធ្នូនេះ។ កាសម្រេចដាក់ចេញនូវផែនការដ៏ទូលំទូលាយនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកំណើននៃអត្រាអ្នកធ្វើអត្តឃាត ដែលបង្កឡើងដោយសារជំងឺបាក់ទឹកចិត្ត សម្ពាធផ្លូវចិត្ត និងបញ្ហាស្ត្រេសជាដើម។ គួរកត់សម្គាល់ថា កូរ៉េខាងត្បូងគឺជាប្រទេសដែលមានអាត្រាអ្នកធ្វើអត្តឃាតខ្ពស់ជាគេបំផុត ជាក់ស្តែងបើយោងតាមការសិក្សារបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានបង្ហាញថា ក្នុងរយៈពេលប្រមាណជា ២០ឆ្នាំចុងក្រោយនេះកូរ៉េខាងត្បូងមានអត្រាអ្នកធ្វើអត្តឃាតជាមធ្យមគឺ ១០,៦ ភាគរយក្នុងចំណោមមនុស្ស ១០០,០០០នាក់ ខណៈអត្រាធ្វើអត្តឃាតនេះបានកើនឡើងយ៉ាងគំហុកនៅក្នុងឆ្នាំ ២០២២ ពោលគឺកើនឡើងរហូតដល់ ២៥,២ ភាគរយក្នុងចំណោមមនុស្ស ១០០,០០០នាក់។ ក្នុងការសិក្សាខាងលើនេះក៏បានបង្ហាញផងដែរថា បើគិតត្រឹមរយៈពេល៣ឆ្នាំចុងក្រោយនេះគឺមានពលរដ្ឋកូរ៉េខាងត្បូងប្រមាណជា
December 6, 2023 - អន្តរជាតិ
ចិន៖ យន្តហោះដឹកអ្នកដំណើរខ្នាតធំផលិតក្នុងប្រទេសចិននឹងធ្វើការហោះហើរចេញពីទឹកដីចិនដីគោកជាលើកដំបូងនៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៥ ខែធ្នូ។ យន្តហោះដឹកអ្នកដំណើរនេះមានឈ្មោះថា C919 ត្រូវបានផលិតឡើងដោយក្រុមហ៊ុនរដ្ឋចិន និងត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បងជាលើកដំបូងកាលពីអំឡុងខែឧសភាកន្លងទៅ។ យ៉ាងណាក្តី នៅសប្តាហ៍ក្រោយនេះយន្តហោះដឹកអ្នកដំណើរ C919 នឹងធ្វើការហោះហើរចេញពីព្រលានយន្តហោះក្នុងទីក្រុងប៉េកាំងឆ្ពោះទីកាន់ព្រលានយន្តហោះអន្តរជាតិ Victoria Harbour ដែលស្ថិតនៅក្នុងទីក្រុងហុងកុង ដែលវាជាបេសកម្មហោះហើរចេញពីទឹកដីចិនដីគោកជាលើកដំបូងផងដែរ។ គួរបញ្ជាក់ជូនថា គំនិតផ្តួចផ្តើមផលិតយន្តហោះដឹកអ្នកដំណើរខ្នាតធំរបស់រដ្ឋាភិបាលចិនបានផ្តើមកើតមានតាំងតែពីឆ្នាំ ២០០៨ម្លេះ ខណៈចិនមានមហិច្ឆតាចង់ប្រកួតប្រជែងក្នុងការផលិតយន្តហោះជាមួយបណ្តាក្រុមហ៊ុនធំៗជាច្រើននៅលើពិភពលោកដូចជាក្រុមហ៊ុន Boing ជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 5, 2023 - អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុនបានកម្ទេចផ្លែទុរេននិងម្ទេសទម្ងន់សរុបជាង ៥តោនដែលបាននាំចូលពីប្រទេសវៀតណាមក្រោយរកឃើញថា ផលិតផលកសិកម្មទាំងអស់នេះមានផ្ទុកនូវសារធាតុគីមីច្រើនលើសកម្រិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express។ ទំនិញកសិកម្មទាំងអស់នេះត្រូវបាននាំចូលទៅកាន់ប្រទេសជប៉ុនតាមរយៈការដឹកជញ្ជូនចំនួនពីរជើងដាច់ដោយឡែកពីគ្នាដោយជើងទីមួយគឺជាផ្លែទុរេនមានទម្ងន់សរុបចំនួន ១,៤តោន ខណៈទំនិញជើងទីពីរគឺជាម្ទេសដែលមានទម្ងន់សរុបចំនួន ៤តោន។ ប្រភពខាងលើបានបន្តថា ក្រោយការត្រួតពិនិត្យគឺអាជ្ញាធរជប៉ុនបានរកឃើញថា នៅក្នុងផ្លែទុរេនមានផ្ទុកនូវសារធាតុគីមីក្នុងកម្រិត ០,០៣ PPM of Procymidone ខណៈកម្រិតស្តង់ដារអនុញ្ញាតដោយអាជ្ញាធរសុខាភិបាលជប៉ុនគឺត្រឹមតែ ០,០១ PPM of Procymidone ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ម្ទេសវិញគឺមានផ្ទុកសារនូវធាតុធាតុគីមីក្នុងកម្រិត ០,០២ PPM of Tricyclazole និងកម្រិត ០,០៣ PPM of Hexaconazole ខណៈកម្រិតស្តង់ដារនៃសារធាតុទាំងនេះនៅក្នុងប្រទេសជប៉ុនគឺ ០,០១ PPM ។ គួរបញ្ជាក់ជូនថា ជប៉ុនគឺជាទីផ្សារនាំចូលផលិតកសិកម្មរបស់វៀតណាមធំបំផុតលំដាប់ទី
December 5, 2023 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃអង្គារ ទី៥ ខែធ្នូនេះ។ តំបន់ដែលកំពុងទទួលរងឥទ្ធិពលអាក្រក់របស់ព្យុះនោះគឺមានរដ្ឋចំនួន ២ ដូចជារដ្ឋ Andhra Pradesh និងរដ្ឋ Tamil Nadu ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ព្យុះបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតធ្វើឲ្យផ្លូវដ៏សំខាន់មួយខ្សែឆ្ពោះទៅកាន់ព្រលានយន្តហោះត្រូវជន់លិចដោយទឹកជំនន់ ខណៈកម្លាំងបោកបក់របស់ខ្យល់វិញគឺមានកម្រិតចន្លោះពី ៩០ រហូតដល់ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរឥណ្ឌាបានណែនាំឲ្យពលរដ្ឋនៅតំបន់គ្រោះថ្នាក់មួយចំនួនត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិន ខណៈពលរដ្ឋដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួននោះមានចំនួនសរុបប្រមាណជា ៨,០០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 5, 2023 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានអ្នកដើរឡើងភ្នំចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតក្រោយភ្នំភ្លើងមួយបានផ្ទុះឡើងយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៤ ខែធ្នូនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅតំបន់ភ្នំ Marapi ដែលស្ថិតនៅលើកោះសូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងហើយគឺនៅមានអ្នកឡើងភ្នំចំនួន ១២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈគេមិនរំពឹងខ្ពស់ថាពួកគេអាចនឹងនៅរស់មានជីវិតនោះទេ។ ទន្ទឹមនឹងបានផ្តល់គ្រោះថ្នាក់ចំពោះជីវិតមនុស្សហើយឥទ្ធិពលនៃការផ្ទុះភ្នំឡើងនេះក៏បានបង្កឲ្យមានផ្សែងកខ្វក់ភាយចូលក្នុងបរិយាកាសដែលបង្កឲ្យមានការរំខាន់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួននៅតំបន់ក្បែរនោះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 4, 2023 - អន្តរជាតិ
អារ៉ាប់រួម៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ថវិកាចំនួន ៣ពាន់លានដុល្លារទៅកាន់មូលនិធិអាកាសធាតុបៃតង (Green Climate Fund) ដើម្បីជួយគាំទ្រសកម្មភាពទប់ស្កាត់ការបំពុលបរិស្ថាននិងបរិយាកាសនៅលើភពផែនដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយលោកស្រីអនុប្រធានាធិបតី Kamala Harris ក្នុងឱកាសដែលលោកស្រីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំអំពីបញ្ហាអាកាសធាតុ COP28 នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ប្រភពខាងលើបានបន្តថា ថវិកាដ៏ច្រើនរបស់រដ្ឋាភិបាលអាមេរិកខាងលើនេះនឹងត្រូវបែងចែកសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពផ្សេងៗច្រើននៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក ខណៈអាមេរិកគឺជាប្រទេដែលបានផ្តល់ថវិកាច្រើនជាងគេក្នុងមូលនិធិខាងលើនេះដែលមានថវិកាសរុបជាង ២០ពាន់លានដុល្លារ។ គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះអាមេរិកធ្លាប់បានផ្តល់ថវិកាចំនួន ២ពាន់លានដុល្លាររួចម្តងហើយសម្រាប់គាំទ្រលើកិច្ចការដូចនេះ ខណៈតាមគម្រោងគឺរដ្ឋអាមេរិកនឹងត្រូវចំណាយប្រាក់ជាច្រើនពាន់លានដុល្លារបន្ថែមទៀតសម្រាប់គម្រោងលើកស្ទួយបរិកាយលើភពផែនដីចាប់ពីឆ្នាំ ២០២៤ រហូតដល់ឆ្នាំ ២០២៧៕ អត្ថបទ៖ ភក្តី
December 3, 2023 - អន្តរជាតិ
ចិន៖ អាជ្ញាធរសុខាភិបាលចិនកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺផ្លូវដង្ហើមថ្មីមួយភេទ ដែលគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណនៃមេរោគនោះឲ្យច្បាស់លាស់នៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែធ្នូនេះ។ អ្វីដែលគេបានដឹងអំពីជំងឺផ្លូវដង្ហើមថ្មីនោះគឺវាបានបង្កឲ្យអ្នកជំងឺកើតមានអាការៈមួយចំនួនក្នុងពេលដំណាលគ្នាដូចជា ជំងឺរលាកសួត ផ្តាសាយ និងមានបញ្ហាប្រព័ន្ធដង្ហើមប្រភេទ RSV (Respiratory Syncytial Virus)។ បើតាមលោក Mi Feng ដែលជាអ្នកនាំពាក្យឲ្យគណៈកម្មការសុខភាពជាតិចិនបានបញ្ជាក់ថា ជំងឺផ្លូវដង្ហើមនេះបានកំពុងតែកើតមាននៅតាមតំបន់ជាច្រើនទូទាំងប្រទេសចិន ហើយជំងឺនេះបានផ្តើមបង្កការរាតត្បាតក្រោយពេលដែលអាជ្ញាធរបានសម្រេចលុបចោលវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅទូទាំងប្រទេស។ អ្នកនាំពាក្យរូបនេះបានបន្តថា ពលរដ្ឋដែលជាក្រុមងាយរងគ្រោះពីជំងឺផ្លូវដង្ហើមថ្មីនេះគឺមាន ៣ក្រុម ដូចជាកុមារ ក្មេងជំទង់ និងមនុស្សដែលមានវ័យចាស់ជរា ខណៈគិតត្រឹមពេលនេះអាជ្ញាធរចិនកំពុងព្យាយាមចាក់វ៉ាក់សាំងការពារឲ្យក្រុមមនុស្សងាយរងគ្រោះទាំងអស់នេះមុនគេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 3, 2023 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃគ្រោងនឹងរៀបចំពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីក្នុងរយៈពេលពេញ ១ខែ នៅក្នុងខែមេសា ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែធ្នូ។ គួរកត់សម្គាល់ថា សង្ក្រាន្តឆ្នាំថ្មីរបស់ថៃសម្រាប់ឆ្នាំក្រោយនេះនឹងត្រូវចំថ្ងៃទី១៣ ខែមេសា ខណៈតាមធម្មតាអាជ្ញាធរថៃនឹងរៀបចំឲ្យមានថ្ងៃឈប់សម្រាកផ្លូវការចំនួន ២ថ្ងៃបន្ថែមទៀតគឺថ្ងៃទី ១៤ និង ១៥ នៃខែមេសា។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺនៅក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៤ ខាងមុខនេះអាជ្ញាធរថៃនឹងរៀបកម្មវិធីកំសាន្តសប្បាយដ៏ធំបំផុតមួយគឺ “ពិធីបុណ្យអុំទូកពិភពលោក” (World Water Festival) ខណៈនាពេលកន្លងមកពិធីបុណ្យមួយនេះមិនធ្លាប់ត្រូវបានគេរៀបចំឡើយ។ គួរកត់សម្គាល់ថា គម្រោងរៀបចំពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីក្នុងរយៈពេលដ៏វែងមិនធ្លាប់មានខាងលើនេះគឺជាផ្នែកមួយនៃគម្រោងប្រើប្រាស់ថាមពលទន់ (Soft Power) ដើម្បីបង្កើតសេដ្ឋកិច្ចជាតិ
December 3, 2023 - ព័ត៌មានជាតិ
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៣ ខែធ្នូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ គ្រោះរញ្ជួយទី១ បានកើតឡើងក្នុងកម្រិត ៦,៤រ៉ិចទ័រ និងគ្រោះរញ្ជួយដីទី២ មានកម្រិត ៦,២រ៉ិចទ័រ ខណៈកាលពីថ្ងៃទី ១ ខែធ្នូកន្លងទៅនេះហ្វីលីពីនក៏បានទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រម្តងរួចហើយដែរ។ ប្រភពខាងលើបានបន្តថា តំបន់ដែលបានរងនូវការគំរាមគំហែងដោយគ្រោះធម្មជាតិនេះគឺជាតំបន់ឆ្នេរដែលស្ថិតនៅភាពខាងត្បូងនៃប្រទេសហ្វីលីពីន ដោយគ្រោះរញ្ជួយដីបានកើតឡើងនៅតាមទីក្រុង និងតំបន់ប្រជុំជនជាច្រើនកន្លែងដាច់ដោយឡែកពីគ្នា។ នៅចំពោះមុខគ្រោះថ្នាក់បន្ទាន់នេះអាជ្ញាធរហ្វីលីពីនបានបញ្ជាឲ្យពលរដ្ឋប្រមាណជា ៤៥,០០០នាក់ត្រូវជម្លៀសខ្លួនដោយថ្មើរជើងចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ ដើម្បីទៅរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្នសិនទម្រាំស្ថានការណ៍អាចត្រលប់មករកភាពប្រក្រតីឡើងវិញ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថាមានអ្នកស្លាប់បាត់បង់ជីវិតនៅឡើយទេ ខណៈមានពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះដែលបានរងរបួស៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 3, 2023












