- Pheakdey
- អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅក្នុងថ្ងៃសៅរ៍ ទី២ ខែធ្នូនេះបានព្រមានថា ខ្លួននឹងធ្វើការឆ្លើយតបយ៉ាងចាស់ដៃទៅនិងអាមេរិកចំពោះការជ្រៀតជ្រែកណាមួយក្នុងប្រតិបត្តិការផ្កាយរណប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិនោះកូរ៉េខាងជើងបានបញ្ជាក់ថា រាល់ការជ្រៀតជ្រែកនៅក្នុងប្រតិបត្តិការផ្កាយរណបពីសំណាក់ប្រទេសណាមួយ គឺស្មើនឹងការប្រកាសសង្គ្រាមជាមួយនិងកូរ៉េខាងជើង។ គួរកត់សម្គាល់ថា ការព្រមានរបស់ប្រទេសកូរ៉េខាងជើងនៅពេលនេះ គឺត្រូវបានធ្វើឡើងក្រោយប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួនបានបាញ់ផ្កាយរណបចារកម្មជាលើកដំបូងទៅកាន់ទីអវកាស ខណៈផ្កាយរណបចារកម្មនោះ គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន SpaceX របស់អាមេរិក។ មិនត្រឹមតែមានការជួយជ្រោមជ្រែងផលិតពីសំណាក់ក្រុមហ៊ុនអាមេរិកប៉ុណ្ណោះទេ តែផ្កាយរណបចារកម្មរបស់កូរ៉េខាងត្បូងដែលមានឈ្មោះថា Falcon 9 នោះថែមទាំងត្រូវបានបាញ់ចេញពីមូលដ្ឋានកងទ័ពជើងអាកាស Vandenberg ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 2, 2023 - អន្តរជាតិ
អាមេរិក៖ សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៥រូបបានស្នើឲ្យលោកប្រធានាធិបតី ចូ បៃឌិន ធ្វើការហាមឃាត់ការធ្វើដំណើររវាងសហរដ្ឋអាមេរិកនិងប្រទេសចិនមួយរយៈសិន ដើម្បីទប់ស្កាត់ការចម្លងជំងឺផ្លូវដង្ហើមថ្មីមួយប្រភេទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែធ្នូនេះ។ សមាជិកព្រឹទ្ធសភាទាំង ៥រូបនោះគឺសុទ្ធតែជាអ្នកមកពីគណបក្សសាធារណរដ្ឋ ដែលដឹកនាំដោយលោក Marco Rubio ។ បើតាមលោក Marco Rubio បានបញ្ជាក់ថា៖ “យើងគួរតែធ្វើការរឹតបន្តឹងការធ្វើដំណើររវាងសហរដ្ឋអាមេរិកនិងប្រទេសចិនជាបន្ទាន់រហូតដល់យើងបានដឹងច្បាស់អំពីជំងឺផ្លូវដង្ហើមដែលកំពុងកើតមាននៅក្នុងប្រទេសចិន បើមិនដូចនេះទេការរាតត្បាតជំងឺទ្រង់ទ្រាយធំអាចនឹងកើតមានឡើងជាមិនខាន”។ គួរបញ្ជាក់ជូនថា កាលពីសប្តាហ៍មុននេះអង្គការសុខភាពពិភពលោកស្នើឲ្យប្រទេសចិនធ្វើការបកស្រាយអំពីករណីឆ្លងជំងឺផ្លូវដង្ហើមថ្មីមួយប្រភេទដែលបានកើតចំពោះកុមារជាច្រើននៅក្នុងប្រទេសចិន ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលចិនហាក់នៅទាន់អាចគ្រប់គ្រងជំងឺថ្មីនោះបាននៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 2, 2023 - អន្តរជាតិ
អាមេរិក៖ ប្រទេសកូរ៉េខាងត្បូងបានធ្វើការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួនជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែធ្នូនេះ។ ផ្កាយរណបចារកម្មរបស់កូរ៉េខាងត្បូងនោះឈ្មោះថា Falcon 9 ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន SpaceX របស់សហរដ្ឋអាមេរិក។ បើទោះជាផ្កាយរណបចារកម្មនេះជាកម្មសិទ្ធនិងបម្រើផលប្រយោជន៍ឲ្យកូរ៉េខាងត្បូងក៏ពិតមែន តែគ្រាប់រ៉ុកកែត Falcon 9 ត្រូវបានគេបាញ់បង្ហោះចេញពីមូលដ្ឋានទ័ពអវកាសអាមេរិក Vandenberg ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ គួរកត់សម្គាល់ថា ការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងត្បូងនៅពេលនេះទំនងត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងកូរ៉េខាងជើងដែលបានបាញ់បង្ហោះផ្កាយរណបចារកម្មមួយគ្រាប់កាលពីសប្តាហ៍មុន ខណៈតាមផែនការនាពេលកន្លងមកនោះគឺកូរ៉េខាងត្បូងគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មនៅក្នុងឆ្នាំ ២០២៥ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 2, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គឹម ជុងអ៊ុន បានអំពាវនាវឲ្យកងយោធារបស់ខ្លួនត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយពីសំណាក់សត្រូវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១ ខែធ្នូនេះ។ សេចក្តីអំពាវនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលរូបលោកបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីបញ្ជាការកងទ័ពជើងអាកាស ដោយមានការអមដំណើរពីសំណាក់ក្រុមមេដឹកនាំជាន់ខ្ពស់របស់កូរ៉េខាងជើងជាច្រើននាក់ផងដែរ។ គួរកត់សម្គាល់ថា ការថ្លែងឲ្យយោធាត្រូវត្រៀមការពារខ្លួន និងវាយបកទៅកាន់គូសត្រូវវិញពីសំណាក់លោក គឹម ជុងអ៊ុន នៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងហាក់កើនឡើងខ្ពស់ជាថ្មីម្តងទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ សូមរម្លឹកជូនថា កាលពីពេលថ្មីៗនេះកូរ៉េខាងជើងទើបសម្រេចបាននូវសមិទ្ធផលថ្មីមួយគឺ “ផ្កាយរណបចារកម្ម” ដែលទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនកំពុងប្រើប្រាស់ “ផ្កាយរណបចារកម្ម” នេះដើម្បីឃ្លាំមើលសកម្មភាពនៅតំបន់មានយោធាអាមេរិកនៅលើទឹកដីប្រទេសកូរ៉េខាងត្បូង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 1, 2023 - អន្តរជាតិ
នូវែលសេឡង់៖ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់នឹងធ្វើការហាមឃាត់មិនឲ្យកូនសិស្សប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលារៀននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១ ខែធ្នូនេះ។ បើតាមលោកនាយករដ្ឋមន្ត្រី Christopher Luxon បានបញ្ជាក់ថា ការហាមឃាត់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីធានាបាននូវគុណភាពនៃការសិក្សារបស់ក្រុមសិស្សានុសិស្ស តាមរយៈការជម្រុញឲ្យពួកគេផ្តោតអារម្មណ៍លើការសិក្សាឲ្យបានខ្ពស់។ ប្រភពខាងលើបានបន្តថា ការសម្រេចដាក់ចេញនូវវិធានការខាងលើនេះគឺបានកើតឡើងក្រោយមានរបាយការណ៍មួយបានបង្ហាញថា អត្រាអក្ខរកម្មនៅក្នុងប្រទេសនូវែលសេឡង់បានធ្លាក់ចុះ ខណៈនាពេលកន្លងមកពិន្ទុអក្ខរកម្មរបស់នូវែលសេឡង់តែងតែឈរនៅលំដាប់ខ្ពស់ជាងគេនៅលើពិភពលោក។ នៅចំពោះមុខនៃការធ្លាក់ចុះពិន្ទុដែលបង្ហាញពីគុណភាពនៃការសិក្សានេះ ក្រុមអ្នកជំនាញផ្នែកអប់រំនៅក្នុងប្រទេសនូវែលសេឡង់បានសង្កត់ធ្ងន់ថា គឺវាបានកើតឡើងដោយសារតែក្រុមសិស្សានុសិស្សមិនសូវបានផ្តោតអារម្មណ៍លើការសិក្សារបស់ពួកគេឲ្យបានខ្លាំង ដ្បិតពួកគេបានចំណាយពេលយ៉ាងច្រើនលើការប្រើប្រាស់ទូរស័ព្ទដៃក្នុងគោលបំណងកំសាន្តសប្បាយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 1, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ពលរដ្ឋកូរ៉េខាងត្បូងដែលជាក្រុមអ្នកគាំទ្រនិងនិយមទទួលទានសាច់ឆ្កែគំរាមលែងសត្វឆ្កែចំនួន ២លានក្បាលនៅក្បែរការិយាល័យប្រធានាធិបតី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកានេះ។ ការគំរាមនេះគឺត្រូវបានធ្វើឡើងដើម្បីសម្តែងនូវការមិនពេញចិត្តនិងប្រឆាំងទៅនឹងវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលគ្រោងនឹងធ្វើការហាមឃាត់ការទទួលទានសាច់ឆ្កែនៅទូទាំងប្រទេស។ គួរកត់សម្គាល់ថា តាមគម្រោងគឺនៅក្នុងថ្ងៃទី ៣០ ខែវិច្ឆិកាខាងមុខនេះសមាជិករដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងប្រជុំសម្រេចលើសេចក្តីហាមឃាត់ដ៏ចម្រូងចម្រាសមួយគឺហាមឃាត់ការជួញដូរនិងទទួលទានសាច់ឆ្កែ ខណៈសេចក្តីសម្រេចនេះនឹងត្រូវផ្តើមមានសុពលភាពចាប់ពីដើមឆ្នាំ ២០២៧ តទៅ។ គម្រោងខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីតបតាមការស្នើសុំរបស់ក្រុមគណបក្សប្រឆាំងក៏ដូចជាការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលជាច្រើន ដែលមាននិន្នាការការពារសិទ្ធរបស់សត្វឆ្កែ។ សូមបញ្ជាក់ជូនថា សាច់ឆ្កែគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួន ខណៈគិតជាមធ្យមមានសត្វឆ្កែចំនួន ៣៨៨,០០០ក្បាលត្រូវបានសម្លាប់ដើម្បីយកធ្វើជាម្ហូបអាហារផ្សេងៗ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 29, 2023 - អន្តរជាតិ
ថៃ៖ គណៈរដ្ឋមន្ត្រីថៃសម្រេចអនុញ្ញតឲ្យក្លឹបរាត្រី បារ និងកន្លែងកំសាន្តពេលរាត្រីមួយចំនួនទៀតអាចបើកដំណើរការយូរជាងមុនចំនួន ២ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកានេះ។ ការសម្រេចនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកំសាន្តនៅក្នុងទីក្រុង និងតាមបណ្តាទេសចរណ៍ជាច្រើនរបស់ថៃឲ្យបានកាន់តែច្រើន ដ្បិតទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់ថៃ។ ប្រភពខាងលើបានបន្តថា ក្រោយមានការអនុញ្ញាតឲ្យក្លឹបរាត្រី បារ ខារ៉ាអូខេអាចបន្តបើកដំណើរបាន ២ម៉ោងបន្ថែមទៀត គឺមានន័យថា កន្លែងកំសាន្តក្នុងពិភពរាត្រីទាំងអស់នេះអាចបើកទ្វារធ្វើអាជីវកម្មរហូតដល់ម៉ោង ៤ទៀបភ្លឺ ខណៈវិធានការថ្មីនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃទី១៥ ខែធ្នូ នេះតទៅ។ គួរបញ្ជាក់ជូនថា ប្រទេសថៃបានព្យាយាមដាក់ចេញយន្តការជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យចូលមកកំសាន្តនៅក្នុងប្រទេសខ្លួនឲ្យបានច្រើនដូចមុនពេលមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលនាពេលកន្លងមកថៃធ្លាប់ទទួលបានភ្ញៀវទេសចរអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗប្រមាណរហូតដល់ ៣៩,៩លាននាក់ក្នុងមួយឆ្នាំ ខណៈនៅក្នុងឆ្នាំ២០២៣ និងគិតត្រឹមខែវិច្ឆិកានេះថៃទើបទទួលបានភ្ញៀវទេសចរត្រឹម
November 29, 2023 - អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុនបានសម្លាប់សត្វមាន់ប្រមាណជា ៤០,០០០ក្បាលជាបន្ទាន់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺផ្តាសាយបក្សី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Th Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះ។ ករណីរាតត្បាតមេរោគដ៏គ្រោះថ្នាក់នេះកំពុងកើតមានឡើងនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ជាច្រើនកន្លែងនៅអាណាខេត្ត Saga ភាគខាងជើងនៃប្រទេសជប៉ុន។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ករណីផ្ទុះការរាតត្បាតជំងឺផ្តាសាយបក្សីជាថ្មីនេះនៅមិនទាន់បង្កផលប៉ះពាល់ដល់ផលិតផលសាច់មាន់និងស៊ុតមាន់ដែលកំពុងដាក់លក់នៅលើផ្សារនោះទេ ដ្បិតអាជ្ញាធរបានទប់ស្កាត់ការចម្លងបានទាន់ពេលវេលាហើយ ដូចនេះផលិតផលសាច់មាន់និងស៊ុតមាន់ដែលកំពុងមានដាក់លក់រួចទៅហើយនោះគឺមានសុវត្ថិភាព ១០០%សម្រាប់ទទួលទាន។ គួរបញ្ជាក់ជូនថា នៅក្នុងឆ្នាំនេះជប៉ុនកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺផ្តាសាយបក្សីជាបន្តបន្ទាន់នៅតាមទីតាំងផ្សេងៗគ្នាជាច្រើនកន្លែង ខណៈកាលពីរដូវកាលមុនជប៉ុនបានសម្លាប់សត្វមាន់អស់ប្រមាណជា ១៧,៧លានក្បាលឯណោះដើម្បីទប់ស្កាត់ការរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Th Strait Time
November 25, 2023 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុនបណ្តាញសង្គម X កំពុងប្រឈមនឹងការខាតបង់ប្រាក់ចំនួន ៧៥លានដុល្លារនៅត្រឹមចុងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះ។ ការខាតបង់ប្រាក់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនេះគឺដោយសារតែក្រុមហ៊ុនធំៗជាច្រើនបានសម្រេចឈប់ផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមមួយនេះយ៉ាងឆាប់រហ័ស។ ប្រភពខាងលើបានបន្តថា ហេតុផលដែលបង្ខំឲ្យក្រុមហ៊ុនធំៗជាច្រើនផ្អាកការផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គម X នោះគឺដោយសារតែ Platform ថ្មីរបស់បណ្តាញសង្គម X បានធ្វើឲ្យក្រុមហ៊ុនទាំងនោះពិបាកផ្សព្វផ្សាយផលិតផលឲ្យដល់អតិថិជនគោលដៅរបស់ពួកគេ ហើយម្យ៉ាងទៀតបញ្ហាជាច្រើនរបស់លោក Elon Musk ក៏អាចជះឥទ្ធិពលដល់ទម្រង់នៃការផ្សាយពាណិជ្ជកម្មផងដែរ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនដែលបានសម្រេចឈប់ផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម X កាលពីសប្តាហ៍មុនមានដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន IBM ក្រុមហ៊ុន The Walt Disney Co., ខណៈក្រុមហ៊ុនដែលគ្រោងនឹងចាកចេញជាបន្តបន្ទាប់នៅពេលឆាប់ៗនេះមានដូចជា
November 25, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះបានអញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់ “ផ្កាយរណបចារកម្ម” ដែលជាប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនិងចុងក្រោយបំផុតមួយរបស់ទីក្រុងព្យុងយ៉ាងផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា “ផ្កាយរណបចារកម្ម” ដែលកូរ៉េខាងជើងកំពុងដាក់ឲ្យដំំណើរការនោះ គឺដើម្បីឃ្លាំមើលតំបន់ដែលមានមូលដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីរបស់ប្រទេសកូរ៉េខាងត្បូង។ ប្រភពខាងលើបានបន្តថា តំបន់គោលដៅដែលកូរ៉េខាងជើងកំពុងផ្តោតការឃ្លាំមើលនោះរួមមានទីក្រុង Seoul ទីក្រុង Mokpo ទីក្រុង Kunsan ទីក្រុង Pyeongtaek និងតំបន់ Osan ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។ គួររម្លឹកជូនថា ប្រទេសកូរ៉េខាងជើងបានសាកល្បងបាញ់បង្ហោះ “ផ្កាយរណបចារកម្ម” ជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារកន្លងទៅនេះ ខណៈរហូតមកដល់នឹងពេលនេះទាំងកូរ៉េខាងត្បូងនិងអាមេរិកនៅមិនទាន់អាចបញ្ជាក់បានទេថា “ផ្កាយរណបចារកម្ម” របស់កូរ៉េខាងជើងនោះអាចមានប្រសិទ្ធភាពដល់កម្រិតណា៕ អត្ថបទ៖
November 25, 2023












