- Pheakdey
- អន្តរជាតិ
កូរ៉េខាងត្បូង៖ ការសិក្សាមួយបានរកឃើញថា គូស្វាមីភរិយាថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងបានជំពាក់បំណុលគេក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាននាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១២ ខែធ្នូនេះ។ នៅក្នុងការសិក្សាដែលគិតត្រឹមឆ្នាំ២០២២នេះបានបង្ហាញថា អត្រាបំណុលគិតជាមធ្យមរបស់គ្រួសារដែលទើបរៀបការរួចគឺ ១៦៤លានវ៉ុន ឬស្មើនឹង ១២៤,៨៥០ ដុល្លារអាមេរិកក្នុងមួយគ្រួសារ។ ប្រភពខាងលើបានបន្តថា អត្រាបំណុលខាងលើនេះបានកើនឡើងចំនួន ៧,៣% បើធៀបទៅនឹងអត្រាបំណុលក្នុងឆ្នាំ ២០២១ ដោយគិតក្នុងក្របខណ្ឌដូចគ្នានេះ។ ក្នុងរបាយការណ៍ដដែលនេះបានបង្ហាញទៀតថា បើគិតអំពីចំនួនគ្រួសារថ្មីដែលបានជំពាក់បំណុលវិញគឺមានចំនួនរហូតដល់ ៨៩% ឯណោះ ពោលគឺមានន័យថា នៅក្នុងចំណោមគ្រួសារទើបរៀបការរួចចំនួន ១០០គ្រួសារ គឺមានត្រឹមតែ ១១គ្រួសារប៉ុណ្ណោះគ្មានជាប់ជំពាក់បំណុល។ សូមបញ្ជាក់ជូនថា នៅក្នុងឆ្នាំ ២០២២កន្លងទៅនៅទូទាំងប្រទេសកូរ៉េខាងត្បូងមានគូស្វាមីភរិយាថ្មីបានរៀបការចំនួន
December 12, 2023 - អន្តរជាតិ
ហ្គាហ្សា៖ ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំរវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែលបានកើតមានសារជាថ្មីម្តងទៀតកាលពីម្សិលមិញ និងបានបណ្តាលឲ្យកងម្លាំងនៃភាគីទាំងសងខាងត្រូវស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់បន្ថែមទៀតផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១២ ខែធ្នូនេះបានឲ្យដឹងថា យ៉ាងហោចណាស់មានទាហានអ៊ីស្រាអែលចំនួន ១០៤នាក់ត្រូវបានរាយការណ៍ថាស្លាប់បាត់បង់ជីវិត។ ដោយឡែកសម្រាប់ភាគីខាងក្រុមហាម៉ាសវិញគឺគិតត្រឹមពេលនេះបានរាយការណ៍ថា មានតួលេខអ្នកស្លាប់ច្រើនជាង ១៨,២០០នាក់ហើយ ខណៈសង្គ្រាមនៅតែបន្តកើតឡើងដោយគ្មានសញ្ញានៃការបិទបញ្ជាប់ទាល់តែសោះ។ ប្រភពខាងលើបានបន្តថា ចំពោះរឿងចំណាត់ខ្មាំងវិញគឺគិតត្រឹមពេលនេះនៅមានចំណាត់ខ្មាំងចំនួន ១៣៧នាក់ទៀតកំពុងស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាស។ គួររម្លឹកជូនថា ព័ត៌មានស្តីពីការប្រយុទ្ធគ្នាចុងក្រោយខាងលើនេះបានកើតឡើងស្របពេលនេះអង្គការសហប្រជាជាតិកំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាមនុស្សធម៌នៅតំបន់ហ្គាហ្សា ដែលជនរងគ្រោះទាំងអស់នោះគឺជាពលរដ្ឋស៊ីវិលប៉ាឡេស្ទីន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 12, 2023 - អន្តរជាតិ
ស្វីស៖ អង្គការសហប្រជាជាតិនៅក្នុងថ្ងៃចន្ទ ទី១១ ខែធ្នូនេះបានអំពាវនាវរកប្រាក់ជំនួយមនុស្សធម៌ ៤៦ពាន់លានដុល្លារសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ តាមការព្យាករណ៍ពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិមនុស្សធម៌នៅក្នុងឆ្នាំក្រោយនេះនឹងមានចំនួនសរុបប្រមាណជា ៣០០លាននាក់។ ប្រភពខាងលើបានបន្តថា ពលរដ្ឋដែលងផលប៉ះពាល់ដោយវិបត្តិមនុស្សធម៌ទាំងនោះគឺរួមមានទាំងពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ពលរដ្ឋស៊ូដង់ និងពលរដ្ឋដែលរងគ្រោះដោយសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ បើតាមលោក Martin Griffiths ដែលជាប្រធានអង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា នៅក្នុងចំណោមពលរដ្ឋរងគ្រោះទាំង ៣០០លាននាក់នោះ គឺមានពលរដ្ឋចំនួន ១៨១លាននាក់ជាពលរដ្ឋរងគ្រោះកម្រិតធ្ងន់និងត្រូវការជំនួយបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 11, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យន្តហោះចម្បាំងមួយគ្រឿងរបស់អាមេរិកបានធ្លាក់នៅក្នុងសមុទ្រលឿង ដែលស្ថិតនៅលើតំបន់ឆ្នេរសមុទ្រនៃប្រទេសកូរ៉េខាងត្បូង នេះបើយោងលតាមការាចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១១ ខែធ្នូនេះ។ យន្តហោះចម្បាំងដែលបានជួបគ្រោះថ្នាក់នោះគឺជាយន្តហោះចម្បាំងប្រភេទ F-16 ដែលមានផ្ទុកមនុស្សជាច្រើននាក់។ យ៉ាងណាក្តី ប្រភពខាងលើមិនបានបញ្ជាក់ថាករណីខាងលើនេះបានបណ្តាលឲ្យមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ ហើយអត្តសញ្ញាណរបស់អ្នកនៅលើយន្តហោះទាំងអស់ក៏មិនត្រូវបានបង្ហាញជាសាធារណៈដែរ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងអំពីមូលហេតុពិតប្រាកដដែលធ្វើឲ្យយន្តចម្បាំងបានធ្លាក់នោះទេ តែអ្វីដែលគេបានដឹងនោះគឺថា យន្តហោះ F-16 គឺជាយន្តហោះចម្បាំងដ៏ទំនើបចុងក្រោយបំផុតរបស់អាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 11, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងដាក់ចេញយន្តការជាច្រើនដើម្បីធ្វើឲ្យកូរ៉េខាងត្បូងក្លាយជា “ប្រទេសមហាអំណាចទេសចរណ៍មួយនៅអាស៊ី” នេះបើយោងតាមការឲ្យដឹងពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសមួយនេះ ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែធ្នូ។ ការប្តេជ្ញានេះត្រូវបានធ្វើឡើងដោយសំដៅទៅលើការទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅជុំវិញពិភពលោកឲ្យធ្វើដំណើមកកំសាន្តនៅតាមតំបន់ទេសចរណ៍សំខាន់ៗជាច្រើននៅទូទាំងកូរ៉េខាងត្បូង។ បើតាមលោក Jang Mi-ran ដែលជារដ្ឋលេខាធិការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា បន្ថែមពីលើកន្លែងទេសចរណ៍ដែលកំពុងមានស្រាប់នៅក្នុងប្រទេស អាជ្ញាធរក៏គ្រោងនឹងបង្កើតកន្លែងទេចរណ៍សិប្បនិម្មិតជាច្រើនកន្លែងបន្ថែមទៀត ហើយអាជ្ញាធរនឹងព្យាយាមបង្កើតកម្មវិធីជួបជុំកំសាន្តឲ្យបានច្រើនដើម្បីជាផ្នែកមួយជួយជំរុញឲ្យមានសកម្មភាពទេសចរណ៍។ រដ្ឋលេខាធិការរូបនេះបានបន្តថា នៅដើមឆ្នាំ ២០២៤នេះ អាជ្ញាធរកូរ៉េខាងត្បូងនឹងដាក់ឲ្យប្រើប្រាស់កម្មវិធីស្វែករកចំណតរថយន្តភ្លើង រថយន្តក្រុង សេវាកម្មសាធារណៈ និងកម្មវិធីសំខាន់ៗមួយចំនួនទៀតជាភាសាអង់គ្លេស ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមអ្នកទេសចរបរទេសក្នុងការធ្វើដំណើក្នុងប្រទេសកូរ៉េខាងត្បូង។ បន្ថែមពីនេះទៀតអាជ្ញាធរគ្រោងនឹងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ពិធីបុណ្យអាហារ សម្រស់ និងវប្បធម៌កូរ៉េ
December 9, 2023 - អន្តរជាតិ
ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានបង្ហាញផែនការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រែក្លាយកីឡា “មួយថៃ” (Muay Thai) ឬប្រដាលថៃឲ្យក្លាយជាថាមពលទន់សម្រាប់បង្កើនសេដ្ឋកិច្ចជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះ។ ការបញ្ជាក់អំពីផែនការនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបផ្លូវការមួយរវាងលោកនាយករដ្ឋមន្ត្រីថៃជាមួយនឹងស្តេចប្រដាល់ថៃគឺកីឡាករ ប៊ូ ខាវ កាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបន្តថា រដ្ឋាភិបាលថៃក៏មានបំណងដាក់បញ្ចូលកីឡា “មួយថៃ” ក្នុងកម្មវិធីសិក្សាជាផ្លូវការផងដែរ ដើម្បីលើកទឹកចិត្តឲ្យយុវជនថៃនាំគ្នាហាត់កីឡាមួយនេះឱ្យបានគ្រប់ៗគ្នាដើម្បីសុខភាពផង និងដើម្បីជួយផ្សព្វផ្សាយកីឡាមួយនេះទៅកាន់ពិភពលោកផងដែរ។ គួរបញ្ជាក់ជូនថា នាពេលកន្លងកីឡា “មួយថៃ” បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិដៃបានមួយផ្នែករួចហើយ តាមរយៈការលក់សិទ្ធផ្សាយតាមកញ្ចក់ទូរទស្សន៍ លក់សិទ្ធផ្សាយនៅលើបណ្តាញអ៊ីនធឺណិត លក់សំបុត្រសម្រាប់ចូលរួមទស្សនាផ្ទាល់ លក់សម្ភារៈផ្សេងៗទាក់ទងនិងវិស័យកីឡា ខណៈក្លឹបបង្ហាត់កីឡា “មួយថៃ” ជាច្រើននៅទូទាំងប្រទេសថៃក៏អាចរកប្រាក់ចំណូលបានច្រើនផងដែរ
December 9, 2023 - អន្តរជាតិ
តៃវ៉ាន់៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Apple គ្រោងនឹងបញ្ជូនក្រុមអ្នកជំនាញផ្នែកផលិត iPad ជាច្រើននាក់ទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការបញ្ជូនក្រុមបុគ្គលិកជំនាញនេះត្រូវបានធ្វើឡើងដើម្បីបំពេញតាមតម្រូវការជាក់ស្តែងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន ដែលកំពុងបើកដំណើរការនៅក្នុងប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា ការបញ្ជូនក្រុមបុគ្គលិកជំនាញនេះនឹងត្រូវធ្វើឡើងជា ២ដំណាក់កាល ដោយដំណាក់កាលទី ១ គឺត្រូវធ្វើឡើងនៅដើមឆ្នាំ ២០២៤ និង ដំណាក់កាលទី ២នឹងត្រូវធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២៤ ខណៈក្រុមហ៊ុនមិនបានបញ្ជាក់អំពីចំនួនជាក់លាក់នៃក្រុមបុគ្គលិកជំំនាញដែលត្រូវបញ្ជូនទាំង ២ដំណាក់កាលនេះទេ។ គួរកត់សម្គាល់ថា Apple មានរោងចក្រដំឡើងផលិតផលរបស់ខ្លួននៅតាមបណ្តាប្រទេសជាច្រើនដូចជា ចិន តៃវ៉ាន់ និងឥណ្ឌាជាដើម ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ Apple ក៏បានជ្រើសរើសយកប្រទេសវៀតណាមមួយបន្ថែមទៀតផងដែរ៕ ប្រភព៖ The
December 9, 2023 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែការផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ចំនួន ២៣នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូនេះ។ តួលេខអ្នកស្លាប់ខាងលើនេះគឺជាតួលេខចុងក្រោយហើយ ដ្បិតអាជ្ញាធរឥណ្ឌូនេស៊ីបានប្រកាសបិទប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនត្រឹមថ្ងៃនេះ ក្រោយសាកសពរបស់អ្នកបាត់ខ្លួនចុងក្រោយត្រូវបានរកឃើញនៅក្បែរជើងភ្នំ។ សូមបញ្ជាក់ជូនថា ហេតុការណ៍ផ្ទុះភ្នំភ្លើងខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃអង្គារកន្លងទៅម្ល៉េះ ដោយមុនពេលកើតហេតុមានអ្នកដើរឡើងភ្នំសរុបចំនួន ៧៥នាក់កំពុងស្ថិតក្នុងបេសកម្មដើរឡើងទៅលើភ្នំ។ សូមបញ្ជាក់ជូនផងដែរថា ភ្នំភ្លើងដែលបានផ្ទុះនេះមានឈ្មោះថាភ្នំ Marapi ស្ថិតនៅតំបន់ Agam ភាគខាងលិចកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ហើយកាលពីឆ្នាំ១៩៧៩ ភ្នំភ្លើងមួយនេះបានផ្ទុះម្តងរួចហើយ ដោយពេលនោះឥទ្ធិនៃការផ្ទុះភ្នំភ្លើងបានបណ្តាលមានមនុស្សចំនួន ៦០នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 7, 2023 - អន្តរជាតិ
ចិន៖ ចិនបានសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ទី ៤ ដំបូងគេបង្អស់នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូនេះ។ រោងចក្រថាមពលនុយក្លេអ៊ែរដែលទំនើបបំផុតចុងក្រោយគេនេះមានឈ្មោះថា The Shidao Bay មានទីតាំងស្ថិតនៅក្នុងខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា រោងចក្រថាមពលនុយក្លេអ៊ែរ The Shidao Bay គឺជារោងចក្រដំបូងគេដែលមានការប្រើប្រាស់ឧស្ម័នត្រជាក់សម្រាប់ស្អំម៉ាស៊ីនរ៉េអាក់ទ័រ ដែលជាបច្ចេកទេសដ៏ទំនើបនិងមានប្រសិទ្ធភាពខ្ពស់បំផុត។ ចំពោះម៉ាស៊ីនរ៉េអាក់ទ័រដែលត្រូវបានគេប្រើប្រាស់នៅក្នុងរោងចក្រនោះទៀតសោធគឺជារ៉េអាក់ទ័រប្រភេទ SMRs (Small Modular Reactors) ដែលមានទំហំតូច តែមានមុខងារច្រើនដូចជា អាចធ្វើការបញ្ចេញកម្តៅ បញ្ចេញទឹក ឬចំហាយទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The
December 7, 2023 - អន្តរជាតិ
ម៉ាឡេស៊ី៖ ការអញ្ជើញ Idol ដែលជាបុគ្គលល្បីៗឲ្យមកចូលរួមក្នុងកម្មវិធីមង្គលការគឺមិនមែនជារឿងងាយស្រួលឡើយ ខណៈអ្នកគាំទ្រមួយចំនួនតែងស្រមៃចង់ឃើញ Idol របស់ពួកគាត់អាចបង្ហាញវត្តមានក្នុងកម្មវិធីពិសេសណាមួយនៅក្នុងជីវតរបស់ពួកគាត់។ ជុំវិញករណីខាងលើនេះគេបានប្រទះឃើញស្រ្តីជាកូនក្រមុំម្នាក់បានសម្រេចធ្វើរឿងដ៏មិនគួរឲ្យជឿមួយ គឺរូបគាត់បានចំណាយប្រាក់ផ្ទាល់ខ្លួនព្រីនរូប Idol របស់គាត់មកដាក់តាំងក្នុងរោងការរបស់គាត់តែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៦ ខែធ្នូនេះបានឲ្យដឹងថា រឿងរ៉ាវដ៏គួរចាប់រម្មណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដោយស្រ្តីជាកូនក្រមុំមានឈ្មោះថា Ena Izzati Jamri អាយុ ២៥ឆ្នាំ ហើយរូបគាត់គឺជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ក្រុមតារាចម្រៀងកូរ៉េខាងត្បូង BTS។ នៅក្នុងថ្ងៃរៀបការរបស់គាត់នោះគឺគាត់បានព្រីនរូបភាពសមាជិករបស់ក្រុម BTS ទាំងអស់មានដូចជា លោក Jin, Suga, J-Hope, RM, Jimin, V និង
December 6, 2023












